ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន ញូញៀន ឌឹវើលុបមែន គ្រុប (Union Development Group) ស្ថិតក្នុងស្រុកបុទុមសាគរ និងស្រុកគីរីសាគរ បាននាំគ្នាប្រមូលផ្តុំគ្នាឈរលើកបដាមុខក្រសួងរៀបចំដែនដី ដើម្បីតាមដានញត្តិ​ និងជំរុញទៅរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ចាប់វិវាទដីធ្លីរបស់ពួកគេ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩។

រដ្ឋបាល​ខេត្តកោះកុង​នឹង​បញ្ចប់​ដំណោះស្រាយ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​យូញៀន​នៅ​ត្រឹម​ចុង​ខែមីនា

អាជ្ញាធរខេត្តកោះកុងបានប្រកាសថា នឹងបញ្ចប់ការដោះស្រាយបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិនឈ្មោះ យូញៀន ឬ UDG ឱ្យចប់សព្វគ្រប់ត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

តុលាការ​ខេត្ត​បាត់ដំបង​កោះ​ហៅ​អ្នក​កាសែត​​ម្នាក់​​ឱ្យ​ចូល​បំភ្លឺ​​រឿង​បរិហារ​កេរ្តិ៍ ​​ក្រោយ​ផ្សាយ​រឿង​ដឹក​ឈើ

សាលាដំបូងខេត្តបាត់ដំបង បានចេញដីកាកោះហៅអ្នកកាសែតម្នាក់ឱ្យចូលខ្លួនឆ្លើយបំភ្លឺជុំវិញសំណុំរឿងបរិហាកេរ្តិ៍ជាសាធារណៈ និងផ្សាយព័ត៌មានមិនពិត ក្រោយអ្នកកាសែតរូបនោះបានផ្សាយផ្ទាល់ពីសកម្មភាពដឹកជញ្ជូនឈើដែលអះអាងថា ជារបស់ឈ្មួញម្នាក់ក្នុងខេត្តនេះ។

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

លោក ប្រាក់ សុខុន ធ្វើ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​ជា​លើកដំបូង​ក្នុង​គោលបំណង​ឱ្យ​មាន​កិច្ចសន្ទនា​នយោបាយ

ប្រសិតពិសេសរបស់ប្រធានអាស៊ាន និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានដឹកនាំប្រតិភូរបស់ខ្លួនចាកចេញពីកម្ពុជា ​ទៅធ្វើទស្សនកិច្ចការងារលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា ​ដើម្បីលើកទឹកចិត្តឱ្យមានការពិគ្រោះយោបល់លើកិច្ចនយោបាយនិងមនុស្សធម៌ ខណៈប្រទេសនេះកំពុងមានវិបត្តិផ្ទៃក្នុងធ្ងន់ធ្ងរ។

ការប្រមូលពន្ធ​ពីរខែ​ដើមឆ្នាំនេះ​កើន​ឡើង​ជាង​២០ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន

អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា រយៈពេល២ខែ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២២ ចំណូលពន្ធអាករគ្រប់ប្រភេទប្រមូលបានសរុបមានចំនួន​ជាង៥០០លានដុល្លារ ដោយចំនួននេះ​កើនឡើងជាង២២​ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ​

ក្រសួង​ប្រាប់​ឱ្យ​អាជ្ញាធរ​រាជធានី​-​ខេត្ត​បន្ត​អនុវត្ត​ការអប់រំ​ពី​ហានិភ័យ​កូវីដ-១៩​បំប្លែងថ្មី អូមីក្រុង ដល់​ពលរដ្ឋ

ក្រសួងសុខាភិបាលបានណែនាំទៅអាជ្ញាធររាជធានី-ខេត្តទាំង២៥ ទូទាំងប្រទេស ឱ្យបន្តអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលប្រជាពលរដ្ឋ ក្រោមប្រធានបទ «កូវីដ-១៩ បំប្លែងថ្មី អូមីក្រុង ឆ្លងខ្លាំងជាងមុន ដែលអាចបណ្ដាលឱ្យមានហានិភ័យដល់អ្នកនិងគ្រួសារ»។​

ក្មេងប្រុសម្នាក់​ស្លាប់​ដោយសារ​ផ្ទុះមីន​តោន​នៅ​ខេត្តបាត់ដំបង

មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌល​​សកម្មភាព​​កំចាត់មីន​កម្ពុជា ហៅកាត់ថា ស៊ីម៉ាក់ (CMAC) បានឱ្យដឹងថា ក្មេងប្រុសវ័យ១៣ឆ្នាំម្នាក់បានស្លាប់ដោយសារផ្ទុះមីន ខណៈកុមាររូបនោះបានបណ្ដើរគោឱ្យស៊ីស្មៅនៅក្បែរវត្តស្លាក ភូមិព្រៃទទឹង ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

អាជ្ញាធររាជធានីភ្នំពេញ និងមន្ត្រីសុខាភិបាល ចាប់បង្ខំកូដករណាហ្គាវើលដ៍ចូលរថយន្តក្រុងដឹកទៅមណ្ឌលចត្តាឡីស័កខណ្ឌព្រែកព្នៅ អំឡុងពេលពួកគេតវ៉ាជាថ្មីពាក់ព័ន្ធដំណោះស្រាយការងារនៅមុខណាហ្គាវើលដ៍ទី២ ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។

សមត្ថកិច្ច​ចាប់ខ្លួន​បុគ្គលិក​ណាហ្គាវើលដ៍​ជិត​២០០នាក់​បញ្ជូន​ទៅ​ខណ្ឌព្រែកព្នៅ ខណៈ​ពួកគេ​បន្ត​ធ្វើ​កូដកម្ម​ជាថ្មី

សមត្ថកិច្ចរាជធានីភ្នំពេញ បានចាប់ខ្លួនក្រុមកូដករណាហ្គាវើលដ៍ជិត២០០នាក់ដាក់ចូលរថយន្ត និងបញ្ជូនទៅទុកចោលនៅមណ្ឌលចត្តាឡីស័ក ក្នុងខណ្ឌព្រែកព្នៅ នៅរសៀលថ្ងៃចន្ទនេះ ខណៈពួកគេបន្តចេញធ្វើកូដកម្មជាថ្មីទៀតនៅមុខក្រុមហ៊ុន។

អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានប្រចាំការអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ឯក ថា កាលនៅមានជីវិតកំពុងអង្គុយកាន់សៀវភៅក្នុងបន្ទប់ការិយាល័យ។(ហ្វេសប៊ុក ឯកថា Ek Tha)

អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ ​លោក​ ឯក​ ថា​ ទទួល​មរណ​ភាព​ដោយ​​ជំងឺគាំង​បេះដូង

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានអះអាងថា អ្នកនាំពាក្យ និងជាអនុប្រធាននាយកដ្ឋានព័ត៌មាននៃទីស្តីការគណៈរដ្ឋមន្ត្រី លោក ឯក ថា ​ បានទទួលមរណភាព​ ដោយសារជំងឺគាំងបេះដូង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែមីនានេះ។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលសាលារាជធានីភ្នំពេញ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។

លោក ស ខេង បញ្ជា​ឱ្យ​ការពារ​សុវត្ថិភាព​មន្ត្រីទូត​និង​បណ្ដា​ស្ថានទូត​នៅ​កម្ពុជា ក្រោយ​ផ្ទុះ​សង្គ្រាម​នៅ​អ៊ុយក្រែន

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែង​ក្រើនរម្លឹកឱ្យកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពង្រឹង​ការការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់នៅតាមបណ្ដាស្ថានទូត និងស្ថានតំណាង ព្រមទាំងមន្ត្រីទូតនៅកម្ពុជាឱ្យបានខ្ជាប់ខ្ជួន ខណៈស្ថានភាពសង្រ្គាមរវាងរុស្ស៊ីនៅប្រទេសអ៊ុយក្រែនកាន់តែអាក្រក់។ 

ថ្ងៃទី០៥​ កុម្ភៈ​ ឆ្នាំ២០២០ លោក​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ចាប់ដៃលោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន ក្នុងជំនួបសំណេះសំណាលមួយនៅទីក្រុងប៉េកាំង​ ប្រទេសចិន។

លោក ហ៊ុន សែន មិនគាំទ្រ​ឱ្យ​ហុងកុង តៃវ៉ាន់ ទីបេ និងជឺចាំង ផ្ដាច់ខ្លួន​ចេញ​ពី​ចិន​ឡើយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​មិនលើកទឹកចិត្តឱ្យមាន​ការផ្ដាច់ខ្លួនខេត្តមួយចំនួនរបស់ចិន ដូចជា ហុងកុង តៃវ៉ាន់ ទីបេ និងជឺចាំង ចេញពីសាធារណរដ្ឋប្រជាមានិតចិនឡើយ ពោលគឺលោកនៅតែគោរពតាមគោលនយោបាយចិនតែមួយ។