ប្រតិបត្តិការត្រួតពិនិត្យយានយន្តដឹកលើសទម្ងន់ នៅចំណុចផ្លូវព្រែកហូរ ត្រង់ភូមិសាស្ត្រព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ក្រសួងសាធារណការ និងដឹកជញ្ជូន)

ក្រសួង​បង្ក្រាប​រថយន្ត​ដឹកលើស​ទម្ងន់​បាន​ជិត​១០០០គ្រឿង​រយៈពេល​៣ខែ​ដើមឆ្នាំនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្នុងត្រីមាសទី១​ ឆ្នាំ២០២២ ដោយគិតចាប់ពីខែមករា ដល់ខែមីនា ​សមត្ថកិច្ចជំនាញបានចាប់ឃាត់រថយន្តដឹកលើសទម្ងន់សរុបចំនួនជិត១ ០០០ គ្រឿង និងពិន័យជាថវិកាបានជាង១ ៥៨៥ លានរៀលនៅទូទាំងប្រទេស។

លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា។

ទូតអាល្លឺម៉ង់​បន្ត​លើកឡើង​ពី​បញ្ហា​ណាហ្គាវើលដ៍​និង​ជំរុញ​បញ្ចប់​វិវាទ​ឱ្យ​បាន​ឆាប់

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា នៅតែបន្ត​លើកឡើងពីបញ្ហាវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ ដោយចង់ឃើញគូភាគីចូលតុចរចាឱ្យបានឆាប់ ទើបរកដំណោះស្រាយបញ្ចប់វិវាទមានប្រសិទ្ធភាព។

អគ្គនាយកពន្ធដារ​សម្រេច​ដក​អាជ្ញាបណ្ណ​ពី​ក្រុមហ៊ុន​មួយ​ដែល​ល្មើស​ច្បាប់​កេងបន្លំ​ប្រាក់ពន្ធរដ្ឋ

អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចដកហូតអាជ្ញាបណ្ណបញ្ឈប់សកម្មភាពអាជីវកម្មភ្នាក់ងារសេវាកម្មពន្ធដារជាស្ថាពររបស់ក្រុមហ៊ុន «ហ្វេតថាក់ ប៊ីហ្សនេស សឹលូសិន» ក្រោយរកឃើញថាក្រុមហ៊ុននេះល្មើសច្បាប់កេងបន្លំប្រាក់ពន្ធរដ្ឋ។

ក្រសួងអប់រំ​ថ្កោលទោសជន​ដែលប្រើសញ្ញាបត្រក្លែងក្លាយប្រឡងចូលរៀនសាលាពេទ្យ ​

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថ្កោលទោសជនដែលក្លែងបន្លំ​សញ្ញាបត្រមធ្សមសិក្សាទុតិយភូមិឬ បាក់ឌុប ​​ ដើម្បីយកទៅប្រឡងចូលរៀនសាលាពេទ្យ​ និងជំរុញទៅសមត្ថកិច្ចចាត់វិធានការច្បាប់ចំពោះអ្នកពាក់ព័ន្ធក្នុងរឿងនេះ​។ ​

លោក កឹម សុខា ធ្វើដំណើរត្រលប់ទៅគេហដ្ឋានវិញ ក្រោយចេញពីសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។

សហភាព​អឺរ៉ុប​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ ទម្លាក់បទចោទលើលោក កឹម សុខា

សហភាពអឺរ៉ុប បានអំពាវនាវដល់​រដ្ឋាភិបាលកម្ពុជា ទម្លាក់​ចោល​បទ​ចោ​ទ​ប្រកាន់​លើ​ លោក កឹម សុខា ដើម្បី​ឱ្យ​លោក​ចូល​រួម​ជីវភាព​នយោបាយឡើង​​វិញ ខណៈកម្ពុជា​នឹងមានការ​​បោះ​ឆ្នោត​ជ្រើសរើស​​​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២ និងបោះឆ្នោតជាតិឆ្នាំ២​០២៣ នា​ពេល​ខាងមុខនេះ។

អាជ្ញាធរខេត្តកំពង់ឆ្នាំង​បញ្ជូនជនសង្ស័យ​៤នាក់​ទៅតុលាការពាក់ព័ន្ធបទល្មើសនេសាទនិងទទួលទិញត្រីពីជនល្មើស

មន្ត្រីជំនាញខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រោយប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅតំបន់បឹងទន្លេសាបនាប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរបានបញ្ជូនជនសង្ស័យ៤នាក់ទៅតុលាការ​​ ពាក់ព័ន្ធសំណុំរឿងប្រព្រឹត្តបទល្មើសនេសាទ និងទទួលទិញត្រីពីជនល្មើសនៅតំបន់បឹងទន្លេសាប។

រថយន្តពន្ធនាគារដឹកអ្នកជាប់ឃុំដែលជាសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញក្រោយបញ្ចប់សវនាការ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

តុលាការ​សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​ដែល​ក្លែង​បន្លំ​ជា​រដ្ឋ​លេខាធិកា​រ​បោក​ប្រាក់​ពលរដ្ឋ​ជិត​១ម៉ឺន​ដុល្លារ

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបុរសម្នាក់ដែលក្លែងខ្លួនជារដ្ឋលេខាធិការរួចបោកប្រាក់ពលរដ្ឋជិត១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយធានាផ្តល់ការងារជាមន្ត្រីក្របខណ្ឌនៅក្រសួងទេសចរណ៍។

ភ្ញៀវទេសចរធ្វើដំណើរមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២០។

ពលរដ្ឋ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺកូវីដ-១៩​ ក្រោយ​រដ្ឋាភិបាល​លុប​ចោល​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន​ចំពោះ​អ្នក​ដំណើរ​បរទេស​ចូល​កម្ពុជា

ប្រជាជន​មួយ​ចំនួន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​រីករាល​ដាល​នៃជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​ឡើង​វិញ បន្ទាប់​ពី​រដ្ឋាភិបាល​បាន​លុប​ចោល​លក្ខខណ្ឌ​តម្រូវ​មួយ​ចំនួន ចំពោះ​អ្នក​ដំណើរ​បរទេស​ចូល​មក​ប្រទេស​កម្ពុជា។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែតនៅក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងដែលជាជំនួយពីចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ក្រសួងថា ការយល់ថាវីរុសកូវីដ-១៩ អូមីក្រុង ដូច​ជំងឺ​ផ្តាសាយ​ធម្មតា​មិន​ត្រឹម​ត្រូវ​ទេ

មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​បាន​ក្រើន​រំលឹក​ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​យល់​ច្រឡំ​ថា ជំងឺកូវីដ-១៩ អូមីក្រុង ដូច​គ្នា​នឹង​ជំងឺ​ផ្តាសាយ​ធម្មតា​ដែរ​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ។

មន្ត្រីសុខាភិបាលចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជាជំនួយពីប្រទេសចិន ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី)។ (ជន ចានរ៉ែន)

ស្ត្រី​មាន​ផ្ទៃពោះ​បារម្ភ​ថា​ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​-​១៩​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ

ស្ត្រី​មាន​ផ្ទៃពោះ​មួយ​ចំនួន​នៅ​កម្ពុជា នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​ផល​ប៉ះពាល់​ដល់​សុខភាព​ពិសេស​កូន​នៅ​ក្នុង​ផ្ទៃ ដោយ​សារ​ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩។