
ពលរដ្ឋនិងសង្គមស៊ីវិលសោកស្តាយចំពោះការបន្តបាត់បង់ដើមឈើកម្រនៅតំបន់អង្គរ
ពលរដ្ឋនៅក្រុងសៀមរាប និងសង្គមស៊ីវិលមួយចំនួន សោកស្តាយចំពោះការបាត់បង់ដើមឈើកម្រៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយសារតែជនល្មើសបានលួចកាប់ជាបន្តបន្ទាប់។
ពលរដ្ឋនៅក្រុងសៀមរាប និងសង្គមស៊ីវិលមួយចំនួន សោកស្តាយចំពោះការបាត់បង់ដើមឈើកម្រៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដោយសារតែជនល្មើសបានលួចកាប់ជាបន្តបន្ទាប់។
ប្រជាពលរដ្ឋមួយចំនួននៅ«តំបន់បឹងទំពុន»ដែលប្រកបមុខរបរជាអ្នកដាំបន្លែយកទៅលក់នៅទីផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ អាចរកចំណូលចិញ្ចឹមជីវិត ផ្គត់ផ្គង់ការចាយវាយប្រចាំថ្ងៃ រួមទាំងការបង់ធានាគារប្រចាំខែ និងការសិក្សារបស់កូនបានមួយកម្រិតធំ។ យ៉ាងណា ប្រជាពលរដ្ឋបង្ហាញក្តីបារម្ភខ្លាចបាត់បង់មុខរបរ គ្មានប្រាក់ចំណូលចិញ្ចឹមគ្រួសារ ដោយសារតែបឹងនេះប្រឈមការបាត់បង់ទាំងស្រុងនាថ្ងៃអនាគត ក្រោមគម្រោងនៃការអភិវឌ្ឍឥតឈប់ឈរ។
ប្រជាកសិករដាំបន្លែមួយចំនួននៅខេត្តបាត់ដំបង ស្នើអាជ្ញាធរ ក៏ដូចជារដ្ឋាភិបាលជួយសម្រួលស្វែងរកទីផ្សារជូនដល់ពួកគាត់ ខណៈពួកគាត់ត្អូញត្អែរថា កសិផលដែលពួកគាត់ដាំរួចលក់ពុំបានថ្លៃនិងគ្មានទីផ្សារ ដែលធ្វើឱ្យជួបការលំបាកក្នុងជីវភាព។
ព្រះសង្ឃការពារព្រៃឈើនៅសហគមន៍សង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ បារម្ភពីការបាត់បង់ព្រៃឈើនៅក្នុងសហគមន៍មួយនេះ ក្រោយរកឃើញជនល្មើសលួចចូលកាប់ឈើនៅទីនោះជាបន្តបន្ទាប់ ក្នុងអំឡុងពេលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹកតូចធំ បែចិញ្ចឹមត្រី និងសំណង់មិនរៀបរយតាមដងទន្លេក្នុងរាជធានីភ្នំពេញ បង្ហាញក្តីបារម្ភពីជីវភាព ដោយនឹងប្រឈមការបណ្តេញចេញដោយបង្ខំនាពេលឆាប់ៗខាងមុខនេះ ខណៈអ្នកខ្លះកំពុងរុះរើ និងខ្លះទៀតសុំពន្យារពេលរុះរើមួយរយៈ ដើម្បីដោះស្រាយជីវភាពនិងសេដ្ឋកិច្ចគ្រួសារ។
ពលរដ្ឋចំនួន២៤គ្រួសារ នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ស្នើជាថ្មីដល់អាជ្ញាធរជាតិអប្សរាដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ ដោយផ្តល់សំណងសមរម្យ។
ប្រជាពលរដ្ឋមួយចំនួនដែលផ្ទុកមេរោគអេដស៍ នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង កំពុងជួបបញ្ហាខ្វះស្បៀងអាហារ ធ្វើឱ្យជំងឺធ្វើទុក្ខខ្លាំង បច្ចុប្បន្នពួកគេរស់នៅជាមួយនឹងភាពអស់សង្ឃឹម។ ពលរដ្ឋទាំងនោះកន្លងមករស់ដោយបានជំនួយបន្តិចបន្តួចពីសប្បុរសជន ព្រោះមិនអាចទៅធ្វើកិច្ចការងារនៅឯណាបាន។
ក្រសួងអប់រំ និងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីស្វ័យសិក្សាដែលមានឈ្មោះថា «MoEYS E-Learning» នៅថ្ងៃសុក្រនេះ ដើម្បីពង្រីកបន្ថែមនូវសេវាអប់រំ និងការសិក្សារបស់សិស្ស ក៏ដូចជាពង្រឹងវិស័យអប់រំ អំឡុងពេលមានការរាតត្បាតនូវជំងឺកូវីដ-១៩។
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ អំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភជាស្បៀងឬថវិកាដល់បុគ្គលិកមួយចំនួនរបស់ក្រុមហ៊ុនដែលកំពុងប្រឈមនឹងកង្វះខាតក្នុងជីវភាពរស់នៅ ក្នុងអំឡុងមានវិបត្តិកូវីដ-១៩។
ក្រុមសកម្មជននៃគម្រោងរបស់សមាគមបណ្តាញយុវជនកម្ពុជា (CYN) បានរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើចំនួន១១៣ករណីបន្ថែមទៀត នៅក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងខេត្តព្រះវិហារ។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម