នាយក​​រដ្ឋ​មន្ត្រី​​សិង្ហ​បុរី​​ប្រកាស​​បើក​ចំហ​​ទទួល​​គំនិត​​ពី​​បក្ស​​ប្រឆាំង​​

លោក Lee Hsien Loong មាន​ប្រសា​សន៍​ក្នុង​សភា​ថា រដ្ឋាភិបាលបើក​ចិត្ត​ទទួលយក​គំនិត​ពី​ក្រុម​គណបក្ស​ប្រឆាំង ដើម្បី​យក​ទៅ​ប្រើប្រាស់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចនិង​ពង្រឹង​ផ្នែក​នយោបាយ​កុំឱ្យ​មានការ​បែកបាក់​ជាតិ។

វៀត​ណាម​​លើក​លែង​​ការ​​ដាក់​​ដោយ​ឡែក​១៤​ថ្ងៃ​​សម្រាប់​​អ្នក​ជំនាញ​​បរទេស​

​ប្រទេស​វៀតណាមបានសម្រេច​លើកលែង​មិន​ឱ្យ​មានការ​ដាក់​ដោយឡែក១៤ថ្ងៃសម្រាប់អ្នកជំនាញ​បរទេស ​រួមមាន អ្នក​វិនិយោគ អ្នកគ្រប់គ្រង និង​អ្នកការទូត ដែល​ចូលក្នុង​ប្រទេស​ខ្លួន ក្នុងរយៈពេល​តិច​ជាង១៤ថ្ងៃ។

បទ​​យក​ការណ៍​៖​ គ្រូ​ប​ឋម​សិ​ក្សា​នៅ​​មណ្ឌល​គិរី​​បង្រៀន​​សិស្ស​​ជា​​ក្រុម​​មិន​​លើស​​ពី​១០​នាក់​​អំឡុង​​កូ​វីដ​១៩​

​សាលារៀន​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​ត្រូវ​បាន​បិទ​ទាំងស្រុង​កាលពី​ខែមីនា​កន្លងទៅ ដើម្បី​ទប់​ស្កាត់កុំឱ្យ​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។ បើ​ទោះបីជា​សាលា​ត្រូវ​បាន​បិទ​ក៏​ពិតមែន តែ​ការអប់រំ​នៅតែ​មានដំណើរ​ការ​ជា​ធម្មតា ដោយ​ក្រសួង​បាន​បង្កើត​ការសិក្សាតាម​ប្រព័ន្ធAPP និង​អន​ឡាញ ក្នុង​គោលបំណង​ឱ្យ​សិស្ស​សិក្សា​ពី​ចម្ងាយ។

មេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai Ing​-Wen ចូលរួមក្នុងពិធីរំលឹកអនុស្សាវរីយ៍ខួបទី២៣ «សមរភូមិកាំភ្លើងធំ (砲戰追思)» ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០។

តៃវ៉ាន់​​ព្រមាន​​ពី​ជ​ម្លោះ​​អាច​​ផ្ទុះ​ឡើង​​បើ​​គ្មាន​​ការ​ចរចា​​ដោះ​ស្រាយ​

​មេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai Ing​-Wen បាន​និយាយ​ថា ហានិភ័យ​នៃជ​ម្លោះ​ដោយចៃដន្យ​អាច​នឹង​ផ្ទុះឡើង​ចៀស​មិន​ផុត បើ​មិន​មានការ​ទំនាក់ទំនង​គ្នា​រក​ផ្លូវ​ចរចាដើម្បី​បន្ថយ​ភាព​តានតឹង​ដែល​កំពុង​កើនឡើង​នោះ​ទេ។

ក្រុម​​បាតុករ​​ថៃ​​បន្ត​​ប្រមូល​​ផ្តុំ​​ធ្វើ​បាតុ​កម្ម​​ប្រឆាំង​​រដ្ឋា​ភិបាល​​ខ្លួន​​

មនុស្ស​រាប់​រយ​នាក់​កាលពី​ថ្ងៃអាទិត្យ​បាន​ចូលរួម​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេស​ថៃ ក្នុង​ការ​ស្នើសុំ​ឱ្យ​មានការ​បោះឆ្នោត​ថ្មីនិង​កែប្រែ​រដ្ឋធម្មនុញ្ញ។

ទិដ្ឋភាពនៅរោងភាពយន្ត Major Cineplex ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។

រាជ​រដ្ឋា​ភិបាល​អនុញ្ញាត​​ឱ្យ​បើក​​ដំណើរ​ការ​​រោង​កុន​និង​​រោង​​សម្តែង​​សិល្បៈ​​ឡើង​វិញ​​

រាជរដ្ឋាភិបាលបានសម្រេច​ឱ្យ​បើក​ដំណើរការ​រោងកុននិង​រោង​សម្តែង​សិល្បៈ​ឡើងវិញ ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​លក្ខខណ្ឌ​សុវត្ថិភាព​នៃ​គោលការណ៍​ស្តង់​ដារ​ប្រតិបត្តិ​ការការពារ​ការ​ចម្លង​វីរុស​កូ​វីដ​-១៩។

អ្នកស្លាប់ដោយសារកូវីដ១៩នៅវៀតណាមកើនដល់៨នាក់

វៀតណាមបានប្រកាសនៅថ្ងៃនេះថាមនុស្ស២នាក់ទៀតនៅទីក្រុងដាណាងបានស្លាប់ដោយសារកូវីដ១៩ ដែលនាំឱ្យ​ករណីអ្នកបាត់បង់ជីវិតដោយជំងឺនេះកើនដល់៨នាក់ ខណៈអ្នកជំងឺ១០​នាក់​ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

គណៈ​មេធាវី​​ហុង​កុង​​ថា​​ការ​​ពន្យា​រ​ពេល​​បោះ​ឆ្នោត​​សភា​​ក្រុង​​អាចជា​​​រឿង​​ខុស​ច្បាប់​

​គណៈមេធាវី​នៃ​ទីក្រុង​ហុងកុង​បាន​និយាយ​ថា ការសម្រេច​ចិត្ត​លើក​ថ្ងៃ​បោះឆ្នោត​របស់​រដ្ឋាភិបាល​ក្រុង​ហុងកុង​សម្រាប់​នីតិកាល​នេះ អាច​ចាត់ទុកថា​ជា​អំពើខុស​ច្បាប់។

វៀតណាម​​រក​​ឃើញ​​អ្នក​​ឆ្លង​​កូ​វីដ​១៩​ចំនួន​៤៥​ករណី​​ថ្មី​ទៀត​​ដែល​​ចម្លង​​ក្នុង​​សហ​គមន៍​​

វៀតណាម​បាន​រក​ឃើញ​អ្នកមាន​កូ​វីដ១៩ចំនួន៤៥ករណី​ថ្មីទៀត​នៅ​ទីក្រុង​ដា​ណាង ដែល​ធ្វើ​ឱ្យ​ចំនួន​អ្នក​ឆ្លង​​សរុប​នៅក្នុង​ប្រទេស​នេះ​កើនឡើង​ដល់ ៥៩០ករណី។

ឥណ្ឌូ​​នេ​ស៊ី​​ឃាត់​​ទូក​​នេសាទ​​វៀត​ណាម​​ខុស​ច្បាប់​​ចំនួន​២​គ្រឿង​​

​អាជ្ញា​ធរ​ឥណ្ឌូ​នេ​ស៊ី​បាន​ឃាត់​ទូក​នេសាទ​របស់​វៀតណាម​ចំនួន២គ្រឿង ដោយ​ចោទ​ថា បាន​ចូល​ទៅ​តំបន់​ព្រំដែន​សមុទ្រ​ដែល​មិនទាន់​ឯកភាព​គ្នា ហើយ​អ្នកធ្វើការ​លើ​ទូក​នោះ​វាយបក​លើ​អាជ្ញាធរ​ដើម្បី​រត់គេច​ពី​ការ​ចាប់ខ្លួន។