ការ​ដាក់​ញត្តិ​ផ្អាក​បង់​ថ្លៃ​ទឹក​ភ្លើង​និង​ធនាគារ​ត្រូវ​រំសាយ​ ក្រោយ​យុវជន​៦​នាក់ត្រូវ​ឃាត់​ខ្លួន​សួរ​នាំ​

ប្រធានសមាគមស្ត្រីដើម្បីសង្គម អះអាងថា គម្រោងនៃការដាក់ញត្តិស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធនឹងការ​លើកលែងបង់ថ្លៃទឹកភ្លើង និងផ្អាកបង់ធនាគាររយៈពេល៣ខែនោះ ត្រូវបានផ្អាកទៅវិញ បន្ទាប់ពីយុវជន៥នាក់ រួមទាំងកញ្ញាផង ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៤ ខែមីនា។

គ្រូពេទ្យ​ម្នាក់​​ដាក់​ពាក្យ​ប្តឹង​ទៅ​ក្រសួង​២ ជួយ​រក​យុត្តិធម៌​​រឿង​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បណ្តេញ​ចេញ​ពី​ក្រប​ខណ្ឌ​

គ្រូពេទ្យ​នៅ​ខេត្ត​ប៉ៃលិន​ លោក​ ខឹម មុនីកុសល ដែលរងការបណ្តេញចេញពីក្របខណ្ឌរដ្ឋនោះ បានដាក់ពាក្យប្តឹងទៅកាន់ក្រសួងសុខាភិបាល និងក្រសួងមុខងារសាធារណៈ ដើម្បីឱ្យក្រសួង​ទាំងពីរជួយរកយុត្តិធម៌ដល់លោក។

ក្រសួង​តម្រូវ​ឱ្យ​ពលរដ្ឋ​ដែល​ជួប​ជុំ​គ្នា​នៅ​ទី​សាធារណៈ​ចាប់​ពី​២​នាក់​ត្រូវ​ពាក់​ម៉ាស់​

ក្រសួងសុខាភិបាលបានចេញប្រកាសមួយដោយតម្រូវឱ្យប្រជាពលរដ្ឋនៅតាមទីកន្លែងសាធារណៈឬទីប្រជុំជនមួយចំនួន ត្រូវតែពាក់ម៉ាស់និងរក្សាគម្លាតសុវត្ថិភាពសង្គម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

យុវជន​មួយ​ក្រុម​ធ្វើ​យុទ្ធនា​ការ​ស្នើ​​រដ្ឋ​ជួយ​អន្តរា​គមន៍​ផ្អាក​បង់​ថ្លៃ​ទឹក​ភ្លើង​និង​ធនាគារ​បណ្តោះ​អាសន្ន​

យុវជនមួយក្រុមកំពុងធ្វើយុទ្ធនាការប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋ កម្មករ កម្មការិនី និងពីយុវជននានា ដើម្បីដាក់សំណើទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរា​គមន៍​លើកលែង​ការបង់ថ្លៃទឹក ភ្លើង និងជួយអន្តរាគមន៍ទៅធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ផ្អាកការបង់ប្រាក់កម្ចីធនាគារមួយរយៈពេលក្នុងអំឡុង​វិបត្តិ​ជំងឺកូវីដ-១៩។

រដ្ឋាករ​ទឹក​ ស្នើ​ពលរដ្ឋ​នៅ​កណ្តាល​ក្រុង​​​សន្សំ​សំចៃ​ទឹក​ដើម្បី​ឱ្យ​អ្នក​ជាយ​ក្រុង​មាន​ប្រើ​ដែរ​

រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ អំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅកណ្តាលរាជធានីប្រើប្រាស់ទឹកដោយសន្សំសំចៃ ដើម្បីទុកលទ្ធភាពឱ្យប្រជាពលរដ្ឋនៅតំបន់ជាយក្រុងអាចទទួលបានទឹកប្រើប្រាស់ ពិសេសនៅក្នុងរដូវប្រាំងនេះ។

ក្រសួង​អនុញ្ញាត​ឱ្យ​លោក​ អ៊ូ ច័ន្ទរ័ត្ន​ បង្កើត​បក្ស​ថ្មី​ តែ​ត្រូវ​ដក​ពាក្យ​«សង្គ្រោះ បំរើ ការពារ» ​

ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យអតីតតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប បង្កើតគណបក្ស «កែទម្រង់កម្ពុជា» ឬ (Cambodia Reform Party) ​ ប៉ុន្តែតម្រូវឱ្យដកចេញនូវពាក្យ «សង្គ្រោះ បំរើ ការពារ» ​ពី​​​ក្នុង​សញ្ញាសម្គាល់របស់គណបក្ស​។

សមាជិកព្រឹទ្ធសភាលោកស្រី ថាក់ ឡានី (រូបភាពពីកម្ពុជាថ្មី)

អតីត​សមាជិក​ព្រឹទ្ធ​សភា​បក្ស​ប្រឆាំង លោកស្រី​ ថាក់ ឡានី​ ត្រូវ​បាន​លើក​លែង​ទោស​

អតីតមន្រ្តីជាន់ខ្ពស់បក្សសង្រ្គោះជាតិ និងជាអតីតសមាជិកព្រឹទ្ធសភា លោកស្រី​ ថាក់ ឡានី ត្រូវបានប្រមុខរដ្ឋស្តីទី លើកលែងទោសកាលពីដើមខែមីនានេះ។

វិភាគ៖​ មង្គល​ការ ​បុណ្យ​ទាន ​និង​ការ​ជួប​ជុំ​ត្រូវ​តែ​ផ្អាក​ ទើប​ការ​ទប់​ស្កាត់​កូវីដ-១៩​មាន​ប្រសិទ្ធ​ភាព

គិតចាប់តាំងពីការផ្ទុះឡើងនូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មកទល់នឹងថ្ងៃទី១៥ ខែមីនានេះ គឺមានរយៈពេល២៤ថ្ងៃមកហើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំពឹងថា ព្រឹត្តិការណ៍សហគមន៍​លើកនេះនឹងត្រូវបិទបញ្ចប់នៅក្នុងរយៈពេល១ខែ។

អ្នកស្រី ​សេង ចាន់ថន​​ អាយុ៤៩ឆ្នាំ ​ត្រូវបាន​ចាប់បោកផ្ទប់​ទៅនឹង​ថ្នល់ដោយ​កម្លាំង​សន្ដិសុខខណ្ឌ ​ខណៈដែល​កំពុងតវ៉ា​ដោយសន្តិវិធី​ប្រឆាំងនឹង​ការចាប់ខ្លួន​ស្វាមី​របស់អ្នកស្រី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។

សភា​អឺរ៉ុប​ស្នើ​ដាក់​ទណ្ឌកម្ម​​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ដោយ​ចោទ​ថា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ

សភាសហភាពអឺរ៉ុប (EU) បានជំរុញឱ្យក្រុមប្រឹក្សាអឺរ៉ុបពិនិត្យមើលលទ្ធភាពដាក់ទណ្ឌកម្មលើមេដឹកនាំនិងថ្នាក់ដឹកនាំកងកម្លាំងសន្តិសុខកម្ពុជា ដែលក្រុមសមាជិកសភាសហភាពអឺរ៉ុបថា អ្នកទាំងនោះ​បានចូលរួមក្នុងការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។

UNDP៖​ ឆ្នាំ២០១៩ ប្រាក់​ឈ្នួល​រវាង​ស្រ្តី​និង​បុរស​ឃ្លាត​គ្នា​១៩%​ ទោះ​បី​ការងារ​ដូច​គ្នា​

របាយការណ៍អង្កេត​មួយ​របស់​កម្មវិធីអភិវឌ្ឍន៍សហ​ប្រជាជាតិ (UNDP) បានរកឃើញថា ប្រាក់ឈ្នួលរវាងស្ត្រីនិងបុរសនៅក្នុងប្រទេសកម្ពុជានៅតែមានគម្លាត ទោះបីជាស្ថិតនៅក្នុងការងារដូចគ្នាក្តី។