អ្នក​បើក​បរ​១០​នាក់​​ត្រូវ​ឃាត់​ខ្លួន​ក្រោយ​ព្យាយាម​ដឹក​មនុស្ស​ចេញ​ពី​ខេត្ត​ព្រះ​សីហនុ

អាជ្ញាធរខេត្តព្រះសីហនុ បានឃាត់ខ្លួន​​អ្នកបើកបររថយន្តតាក់ស៊ីនិងរថយន្តដឹកទំនិញចំនួន​១០នាក់ ក្រោយពេលពួកគេព្យាយាមលួចដឹកមនុស្សចេញពីខេត្តនេះ ដោយ​​បំពានបម្រាមរបស់រដ្ឋាភិបាល។

កម្ពុជា​ត្រៀម​ជួយ​មីយ៉ាន់ម៉ា​ក្នុង​ការ​ដើរ​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ​

ក្រសួងការបរទេសកម្ពុជា បានអះអាងថា កម្ពុជាបានត្រៀមខ្លួនជានិច្ចក្នុងការចូលរួមជាមួយ​​រដ្ឋសមាជិកអាស៊ានផ្សេងទៀត ដើម្បីជួយប្រទេសមីយ៉ាន់ម៉ា​ឱ្យវិលត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ទោះជាតាមរយៈតួនាទីនិងទម្រង់ណាមួយក្តី។

អាជីវករ​ផ្សារ​បាត់ដឹង បង្ហាញ​ក្តី​បារម្ភ​ក្រោយ​ដឹង​ថា​មាន​អ្នក​ឆ្លង​កូវីដ១៩​ម្នាក់​ធ្លាប់​​ទៅ​ទី​នោះ​

អាជីវករនិងប្រជាពលរដ្ឋដែលប្រកបរបររកស៊ីនៅក្នុងផ្សារបាត់ដឹង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កំពុងព្រួយបារម្ភ បន្ទាប់ពីមានស្ត្រីជាអ្នកបោះដុំសម្លៀកបំពាក់នៅ​រាជធានីភ្នំពេញម្នាក់ដែល​បានឆ្លងជំងឺកូវីដ១៩ បានធ្វើដំណើរទៅកាន់​​ផ្សារនោះ។

IPU ​ស្នើ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​និង​បើក​កិច្ច​ចរចា

គណៈកម្មាធិការសិទ្ធិមនុស្សសហភាពអន្តរសភា (IPU) បានស្នើឱ្យអាជ្ញាធររដ្ឋាភិបាលកម្ពុជាទម្លាក់ចោលការចោទប្រកាន់លើមេដឹកនាំ និងមន្ត្រីជាន់​ខ្ពស់​​អតីតគណបក្សសង្គ្រោះជាតិ និងបើកឱ្យមាន​កិច្ចចរចា​នយោបាយមួយ ដើម្បីឈានទៅបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា។

តុលាការ​សម្រេច​ឃុំ​ខ្លួន​សន្តិ​សុខ​​​ដែល​​​រំដោះ​​ស្ត្រី​​ចិន​​៤​​​នាក់​​​ចេញ​​ពី​​បន្ទប់​​​ចត្តា​​ឡីស័ក​

សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនសន្តិសុខសណ្ឋាគារសុខា ដែលបាន​ជួយរំដោះស្ត្រីជនជាតិចិន៤នាក់​ចេញពីកន្លែងធ្វើចត្តាឡីស័ក ជាបណ្តោះអាសន្ននៅពន្ធនាគារ ក្រោមការចោទប្រកាន់តាមមាត្រា​​៤២ នៃច្បាប់ស្តីពី «ការគ្រប់គ្រងគ្រោះមហន្តរាយ» និងមានចេតនា​មិន​គោរព​បញ្ជា​របស់​រដ្ឋបាល​នៅនឹងកន្លែង​។

សន្តិសុខ​​ដែល​​រំដោះ​ស្ត្រី​ចិន​៤​​នាក់​​ចេញ​ពី​បន្ទប់​​ចត្តា​ឡីស័ក​ ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​

សមត្ថកិច្ចក្រសួងមហា​ផ្ទៃ បាន​បញ្ជូនសន្តិសុខសណ្ឋាគារសុខា​ដែលរងការចោទប្រកាន់ថាបានជួយរំដោះស្ត្រីជនជាតិចិន៤នាក់ចេញ​ពីបន្ទប់ចត្តាឡីស័កនោះ ទៅកាន់អយ្យការ​អម​សាលាដំបូងរាជធានីភ្នំពេញ​ហើយនៅព្រឹកថ្ងៃចន្ទ ទី៨ ខែមីនានេះ។

សន្តិសុខ​ដែល​ដោះ​ស្ត្រី​៤​នាក់​ចេញ​ពី​កន្លែង​ចត្តា​ឡីស័ក​ កំពុង​ស្ថិត​ក្រោម​ការ​សាក​សួរ​

សន្តិសុខម្នាក់ក្នុងចំណោមពីរនាក់ដែលរងការចោទប្រកាន់ថា បានជួយរំដោះស្ត្រីជនជាតិចិន៤នាក់ចេញពីកន្លែងធ្វើចត្តាឡីស័កក្នុងសណ្ឋាគារសុខា ត្រូវបាននាំខ្លួនទៅសាកសួរនៅឯអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី៥ ខែមីនានេះ បន្ទាប់ពីបានបញ្ចប់ការធ្វើចត្តាឡីស័កអស់រយៈពេល១៤ថ្ងៃ។

ថ្ងៃ​សវនាការ​អតីត​សកម្មជន​បក្ស​និង​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)

មន្ត្រី UN ថា​ការ​កាត់​ទោស​​អតីត​មន្ត្រី​ជាន់​ខ្ពស់​​​បក្ស​ប្រឆាំង​មិន​មាន​ភស្តុតាង​គួរ​​ឱ្យ​ជឿ​ទុក​ចិត្ត

ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បានអំពាវនាវ​ឱ្យរដ្ឋាភិបាលកម្ពុជាផ្តល់សិទ្ធិ​ធ្វើនយោបាយ​ឱ្យមេដឹកនាំអតីត​​​បក្សប្រឆាំងឡើងវិញ ដោយថា ការកាត់ទោសពួកគេកាលពីថ្ងៃចន្ទ មិនមានភស្តុតាងគួរឱ្យទុកចិត្តនោះទេ។

រដ្ឋ​​បន្ត​​បិទ​សាលា​​នៅ​​ភ្នំពេញ​​និង​​ខេត្ត​២​ទៀត​​រហូត​​ចប់​​ព្រឹត្តិ​​ការណ៍​​សហ​គមន៍​២០​កុម្ភៈ​​

ក្រសួង​អប់រំ យុវជន និងកីឡា បាន​ជូនដំណឹង​ឱ្យ​បន្ត​ផ្អាក​ដំណើរការ​គ្រឹះស្ថានសិក្សា​សាធារណៈនិង​ឯកជន ​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ក្រុង​ព្រះសីហនុ និង​ស្រុក​ស្ទឹងហាវ នៃ​ខេត្ត​ព្រះសីហនុ រហូតដល់​បញ្ចប់​ព្រឹត្តិ​ការណ៍​«សហគមន៍២០កុម្ភៈ»។

ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នឹងធ្វើឡើងនៅទី៥ ខែមិថុនាឆ្នាំក្រោយ

រដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃអាទិត្យ ទី​៥ ខែមិថុនា ឆ្នាំ២០២២ ជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥។