សំណុំ​រឿង​លោក មាស​ មុត​ មិន​ដំណើរ​ការ​ទៅមុខ​ ក្រោយ​ការ​ខ្វែង​គំនិត​របស់​អង្គបុរេ​

ចៅក្រមអង្គបុរេជំនុំជម្រះ នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នៅថ្ងៃពុ​ធនេះ មិនអាច​ស្វែងរកសំឡេង​ជាឯកច្ឆន្ទ ដើម្បីសម្រេចបញ្ជូនសំណុំរឿងរបស់អតីតកម្មាភិបាលខ្មែរក្រហម លោក មាស មុត ទៅជំនុំជម្រះបាននោះឡើយ។

ខេត្ត-ក្រុង​មួយ​ចំនួន​​តម្រូវ​​ឱ្យ​​ផ្អាក​អាជីវកម្ម​​ និង​​​ខ្លះ​ទៀត​រឹត​​បន្តឹង​ការ​ចេញ​ចូល​ពេល​ចូល​ឆ្នាំ​ខ្មែរ​

ខេត្ត-ក្រុងមួយចំនួននៅក្នុងប្រទេសកម្ពុជា បានដាក់ចេញវិធានការរដ្ឋបាលបិទខ្ទប់ឬផ្អាកសកម្មភាពនានាជាបណ្តោះអាសន្ន ខណៈខេត្ត-ក្រុងខ្លះទៀតបានដាក់ចេញនូវវិធានការរឹតបន្តឹងការធ្វើដំណើរចេញចូលនៅក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។

បុរស​វិជ្ជមាន​កូវីដ-១៩​ម្នាក់​ទៅ​លេង​ស្រុក​នៅ​តាកែវ​ពាក់​ព័ន្ធ​ជាមួយ​អ្នក​ភូមិ​២៣​នាក់​

អ្នកភូមិព្រៃព្រំ ឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ ចំនួន២៣នាក់ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក ក្រោយប៉ះពាល់ដោយផ្ទាល់​និងប្រយោលជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ម្នាក់ដែលទៅពីភ្នំពេញ ខណៈអាជ្ញាធរខេត្តបញ្ជាក់ថា វិធានការបិទភូមិនឹងធ្វើឡើងប្រសិនបើស្ថានការណ៍ចាំបាច់។

អាជ្ញាធរ​ខេត្ត​តាកែវ​ស្នើ​ឱ្យ​ភាគី​វៀតណាម​ជួយ​សម្រួល​ការ​នាំ​ស្រូវ​ទៅ​កាន់​ខេត្ត​អានយ៉ាង​

អាជ្ញាធរខេត្តតាកែវ ឱ្យដឹងថា គិតត្រឹមថ្ងៃនេះ ភាគីវៀតណាមនៅមិនទាន់ឆ្លើយតប​នឹងសំណើរបស់​កម្ពុជាដែលស្នើ​​ឱ្យជួយ​សម្រួលការ​នាំស្រូវ​ពី​ខេត្ត​តាកែវ ទៅកាន់​ខេត្ត​អានយ៉ាង ប្រទេស​វៀតណាម តាម​ច្រកទ្វារព្រំដែនតំបន់បាក់ដៃ (បាកដាយ) នៅឡើយទេ។

រាជធានី​ភ្នំពេញ​ត្រូវ​បាន​ដាក់​​ឱ្យ​​ស្ថិត​ក្នុង​បម្រាម​គោចរ​ចាប់​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៥​ភ្លឺ ​

អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍ និងសកម្មភាពជួបជុំនានានៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា។

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ផ្អាក​ការ​ធ្វើ​ដំណើរ​ចន្លោះ​ពី​ម៉ោង​៨​យប់​ដល់​៥​ភ្លឺ​រយៈ​ពេល​២​សប្តាហ៍ ​

អាជ្ញាធររាជធានីភ្នំពេញ​ នឹងផ្អាកជាបណ្តោះអាសន្ននូវការធ្វើចរាចរណ៍និងសកម្មភាពជួបជុំនានា នៅចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ព្រឹក ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៤ ខែមេសា ដើម្បី​ទប់​ស្កាត់កា​រឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

រថយន្តពន្ធនាគារដែលដឹកអ្នកជាប់ចោទមកចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

អ្នក​នាំ​ពាក្យ​ថា​ពាក្យ​«និទណ្ឌភាព»​ជា​ភាសា​នយោបាយ​ដដែលៗ​របស់​អាមេរិក

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា ចាត់ទុកពាក្យ«​និទណ្ឌភាព»ដែលអាមេរិកប្រើក្នុងរបាយការណ៍វាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ថា​គ្រាន់តែជាភាសានយោ​បាយ​តែប៉ុណ្ណោះ។

រដ្ឋបាល​ខេត្ត​ប៉ៃលិន​ កំពុង​ដោះស្រាយ​រឿង​អភិបាល​បណ្តេញ​ពេទ្យ​ម្នាក់​ចេញ​ពី​ក្របខណ្ឌ

រដ្ឋបាលខេត្តប៉ៃលិន បានយកសំណុំរឿងរបស់គ្រូពេទ្យម្នាក់ដែលត្រូវបានអភិបាលខេត្តបណ្តេញចេញពីក្របខណ្ឌរដ្ឋមកដោះស្រាយ​ ក្រោយពីមានលិខិតបញ្ជាពី​ក្រសួងមុខងារសាធារណៈ។

លោកស្រី​ ស៊ុយ​ សុផាន​ ទទួល​មរណភាព​ដោយ​សារ​ជំងឺ​មហារីក​ថ្លើម

អគ្គនាយកក្រុមហ៊ុន ផានអ៊ីម៉ិច (Phanimex) លោកស្រី ស៊ុយ សុផាន បានទទួលមរណភាពក្នុងវ័យ៦២ឆ្នាំ កាលពីយប់ថ្ងៃទី២៨ ខែមីនា ដោយសារជំងឺមហារីកថ្លើម។

សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ស្នើ​ឱ្យ​រដ្ឋ​ឧបត្ថម្ភ​ដល់​អ្នកធ្វើ​ការ​ក្នុង​វិស័យ​នេះ​នា​អំឡុង​កូវីដ-១៩

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្តអំពាវនាវឱ្យរដ្ឋាភិបាលជួយឧបត្ថម្ភដល់អ្នកធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈរដ្ឋាភិបាលទើបតែដាក់ចេញនូវវិធានការបន្ថែមជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩។​