ពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅពីមុខក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

វិភាគ​៖ តើ​រដ្ឋា​ភិបាល​ត្រូវ​មាន​គោល​នយោ​បាយ​សេដ្ឋ​កិច្ច​យ៉ាង​ណា​ក្នុង​ពេល​ប្រឈម​នឹង​វិបត្តិ​កូវីដ​១៩​? ​

កូវីដ១៩ បាន​វាយ​ប្រហារ​ជា​ខ្លាំង​ដល់​ប្រទេស​នានា​ក្នុង​ពិភព​លោក ​រួម​ទាំង​មហា​អំណាច​សេដ្ឋកិច្ច​អាមេរិក​ផង​ដែរ។ ការ​វាយ​ប្រហារ​នេះ​មិន​ត្រឹម​តែ​បំផ្លាញ​នូវ​អាយុ​ជីវិត​របស់​មនុស្ស​នោះ​ទេ វា​ក៏​បំផ្លាញ​ដល់​សេដ្ឋកិច្ច​ប្រទេស​នានា ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។

តុលាការ​បង្គាប់ឱ្យឃុំ​ខ្លួនលោក​ សុវណ្ណ រិទ្ធី ក្រោយត្រូវចោទពីបទ​ញុះញង់ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋជាអាទិ៍

តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ចោទ​ប្រកាន់និពន្ធនាយក​​នៃសារព័ត៌មាន​ TVFB លោក​ សុវណ្ណ រិទ្ធី ពាក់ព័ន្ធ​នឹង​បទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាម​មាត្រា ៤៩៤ និង​ ៤៩៥ នៃ​ក្រម​ព្រហ្មទណ្ឌ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួននៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ (PJ) នៅ​រសៀល​នេះ។

រដ្ឋា​ភិបាល​​បិទ​​សារព័ត៌មាន ​TVFB ក្រោយ​​ចាប់​​ខ្លួន​​ចាង​ហ្វាង​ស្ថាប័ន​នេះ​

ក្រសួងព័ត៌មាន​បាន​សម្រេច​លុប​អាជ្ញាប័ណ្ណ​អនុញ្ញាត​ការ​ផ្សាយ​របស់​សារព័ត៌មាន TVFB ដោយ​លើក​ឡើង​ថា​បណ្ដាញ​សារព័ត៌មាន​នេះ​ បាន​ផ្សាយ​ព័ត៌មាន​ដែល​មាន​ចរិត​ញុះ​ញង់បង្ក​ឱ្យ​ប៉ះពាល់​ដល់​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម។

កម្ពុជា​-អាមេរិក​ អរគុណ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គ្រា​មាន​វិបត្តិ​កូវីដ១៩

នាយករដ្ឋមន្ត្រី​កម្ពុជា និង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ បាន​ថ្លែង​អំណរ​គុណ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ជំនួប​តាម​ខ្សែទូរសព្ទមួយ​នាព្រឹក​នេះ។

សិស្សមើលឈ្មោះប្រលងមធ្យមសិក្សាទុតិយភូមិ សម័យប្រលងខែ សីហា ២០១៨។

ក្រសួង​​អប់​រំ​​ពន្យារ​ពេល​ប្រលង​ថ្នាក់​​ជាតិ​ចំនួន​​២​​

ក្រសួង​អប់រំ​បាន​សម្រេច​ពន្យា​រពេល​ប្រលង​ថ្នាក់ជាតិ​ចំនួន​២ ដែលក្នុងនោះ​មាន​ការ​ប្រលង​មធ្យមសិក្សា​បឋមភូមិ (ឌីប្លូម) និង​មធ្យមសិក្សា​ទុតិយភូមិ​ (បាក់ឌុប) ដោយ​ថា​ ដើម្បី​បង្ការ​ និង​ទប់​ស្កាត់​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩។

កម្ពុជា​​រក​​ឃើញ​​មនុស្ស​​២​នាក់​​​មាន​​ផ្ទុក​កូវីដ​​១៩​​ដែល​​ឆ្លង​​បន្ត​ពី​​គូ​សង្សារ​​បរទេស​មួយ​​គូ

ក្រសួង​សុខាភិបាល​រក​ឃើញ​ស្រ្តី និង​បុរស​ចំនួន​ ២នាក់​ដែល​មាន​ផ្ទុក​កូវីដ​១៩ ​បាន​ឆ្លង​ពី​គូសង្សារ​ចិន​វៀតណាមមួយ​គូ​ដែល​ទើប​រក​ឃើញ​មាន​ផ្ទុក​កូវីដ​១៩​នា​ដើម​ខែនេះ។

​រដ្ឋា​ភិបាល​ថា ពុំ​មាន​វិធាន​ការ​ដោះ​លែង​អ្នក​ជាប់​ពន្ធនាគារ​ឱ្យ​នៅ​ក្រៅ​ឃុំ​ព្រោះ​​តែ​បញ្ហា​កូវីដ​១៩​នោះ​ទេ​

រដ្ឋាភិបាល​ថា ខ្លួន​ពុំ​មាន​វិធាន​ការ​ដោះលែង​អ្នក​ជាប់​ពន្ធនាគារ​ឱ្យ​នៅ​ក្រៅ​ឃុំ​ដោយសារការរីករាលដាលនៃកូវីដ១៩នោះទេ ដោយ​ថា បញ្ហា​នេះ ​វា​ទាក់​ទង​នឹងសណ្ដាប់​ធ្នាប់​ និង​​សន្ដិសុខសង្គម​។

កម្ពុជា​​រក​​ឃើញ​​អ្នក​​ផ្ទុក​​កូវីដ​១៩​ ចំនួន​១​ករណី​ថ្មី​ដែល​​ជា​​ជន​ជាតិ​វៀត​ណាម​

កម្ពុជា​ទើប​រក​ឃើញ​អ្នក​ផ្ទុក​កូវីដ​១៩ថ្មី​ ចំនួន​ ១នាក់​ទៀត ​​ជាជន​ជាតិ​វៀតណាម ដែល​បាន​ចូល​ប្រទេស​កម្ពុជាតាំង​ពី​ថ្ងៃ​ទី​១០ ខែ​មីនាកន្លង​ទៅ​។

​កងកម្លាំង​រាជរដ្ឋាភិបាល​កម្ពុជា យាម​ការពារ​នៅតំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩​។ ​(រូបភាព៖ ជន ចាន់រ៉ែន)

វិភាគ៖ តើ​រដ្ឋ​មាន​តួ​នា​ទី​យ៉ាង​ណា​ខ្លះ​ពេល​ប្រកាស​ដាក់​​ប្រ​ទេស​​ក្នុង​គ្រា​​អា​សន្ន​?​

ថ្លែងក្នុង​សន្និសីទ​­សារព័ត៌មាន​នៅ​សភា​ជាតិ​កាល​ពី​ថ្ងៃទី២០ ខែ​មីនា លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា៖ «សម្រាប់​យើង​ឥឡូវ​នេះ ​យើង​មិន​ទាន់​មា​នច្បាប់​ណា​ដើម្បី​នឹង​ធ្វើការ​ត្រួតត្រា​សភាព​ការ​ណ៍នៅពេល​ដែល​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​នោះ​ទេ។ ដូច្នេះ​ ច្បាប់​មួយ​ត្រូវ​តែ​បង្កើត​ឡើង​ បើ​ទោះ​បី​ជា​ចង់ ឬ​ក៏​មិន​ចង់​ យើង​ត្រូវ​មាន​ឧបករណ៍​ច្បាប់​នៅ​ក្នុង​ដៃ ដើម្បី​ឱ្យ​រដ្ឋ​អនុវត្ត​ទៅ​ដោយ​រលូន»។

អំបិល

សមាគម​​ផលិត​​អំបិល​បង្ហើន​​ការ​​ផលិត​​ឡើង​វិញ​ដើម្បី​ផ្គត់​ផ្គង់​តម្រូវ​ការ​ក្នុង​ស្រុក​

ប្រធាន​សមាគមផលិត​អំបិល​កម្ពុជា ​បញ្ជាក់​ថា​ សមាគម​កំពុង​បង្កើន​ការ​ផលិត​អំបិល​ឡើង​វិញ ដោយ​ថា​ នឹង​អាច​ធានា​បាន​នូវការ​ផ្គត់ផ្គង់​អំបិល​ក្នុង​ស្រុក​នា​ឆ្នាំ​នេះ​បាន ខណៈការនាំចូលត្រូវចំណាយច្រើន ហើយពេលនេះអំបិលនៅសល់តែ ៥ពាន់តោន។​