លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងថ្ងៃជូនព្រះរាជដំណើរព្រះមហាក្សត្រយាងទៅក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។

នា​យក​រដ្ឋ​មន្ត្រី​បង្វែរ​​​ប្រាក់​​ខែ​ទៅ​​ក្រសួង​សុខា​ភិបាល​ដើម្បី​​ប្រយុទ្ធ​​នឹង​​ជំងឺ​កូវីដ

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សម្រេច​បង្វែរ​ប្រាក់​ខែ​លោក​ចំនួន​៧​ខែ​ទៅ​ឱ្យ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩។ ​

រដ្ឋា​ភិបាល​​​ច្រាន​​ចោល​​ការ​​លើក​​ឡើង​ថា វៀត​ណាម​រារាំង​កសិករ​ខ្មែរ​ធ្វើ​ស្រែ​នៅ​ត្បូង​ឃ្មុំ​​

គណៈកម្មាធិការចម្រុះ​ព្រំដែន​កម្ពុជា បាន​ច្រាន​ចោល​ព័ត៌មាន​ដែល​លើក​ឡើង​ថា ​វៀតណាម​រារាំង​ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ធ្វើ​ស្រែ​លើ​ដី​ខ្លួន​ក្នុង​ភូមិ​ត្រពាំង​ថ្លុង ឃុំ​ត្រពាំង​ថ្លុង ស្រុក​ពញាក្រែក​ ខេត្ត​ត្បូង​ឃ្មុំ។

អគ្គ​​បញ្ជា​​ការ​​ទ័ព​​បញ្ជា​​ឱ្យ​​ទ័ព​​ត្រៀម​ចេញ​អន្ត​រា​គមន៍​​ទប់​ស្កាត់​​ការ​​រាល​ដាល​​នៃ​​ជំងឺ​កូវីដ​១៩​

អគ្គ​មេបញ្ជាការ​ទ័ព​បាន​បញ្ជា​ដល់​កង​ទ័ព​ទាំង​អស់​ឱ្យ​ត្រៀម​ខ្លួន​ក្នុង​ការ​ចេញ​អន្តរាគមន៍​ទប់​ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ។

កម្ពុជា​​​រក​​​ឃើញ​​​អ្នក​ផ្ទុក​​​កូវីដ​១៩​ ចំនួន​​​២​​នាក់​​​បន្ថែម​​ទៀត​​នៅ​​​សៀម​រាប​​

កម្ពុជា​រកឃើញ​អ្នក​ផ្ទុក​ជំងឺកូវីដ១៩ ចំនួន​២នាក់​បន្ថែម​ទៀត​នៅ​ខេត្តសៀម​រាប ដែល​ធ្វើ​ឱ្យ​ចំនួន​ករណី​រក​ឃើញ​កើន​ដល់​ ​១០៩​ករណី​។

វិភាគ៖ តើ​​ការ​តម្លើង​​ថ្លៃ​​ពិន័យចរា​ចរណ៍​​​​ពិត​ជា​​អាច​​កាត់​​បន្ថយ​បញ្ហា​​​គ្រោះ​ថ្នាក់​នៅ​​កម្ពុជា​​ដែរ​​ឬ​​ទេ​?​

កាល​ពី​ថ្ងៃ​ទី​១៧ ខែមីនា​កន្លង​ទៅ ​រដ្ឋាភិបាល​បាន​ចេញនូវ​អនុក្រឹត្យ​មួយ​ស្ដីពី​ការ​តំឡើង​ការ​ផាក​ពិន័យ​ចរាចរណ៍​ថ្មី ដែល​មាន​ការ​ដំឡើង​ពី​៣ ដល់​៥ដង​នៃ​ប្រាក់​ពិន័យ​បច្ចុប្បន្ន​។ ដែល​តម្លៃ​នៃ​ការផាក​ពិន័យចំពោះ​ការ​​​ប្រព្រឹត្តិបទល្មើស​ចរាចរណ៍​ទាប​បំផុត​ ក៏​មាន​តម្លៃ​ ៦​ម៉ឺន​រៀល​ដែរ។

លោក ហ៊ុន សែន ឱ្យ​​បិទ​​កាស៊ីណូ​​ទាំង​​អស់​​ទូ​ទាំង​​ប្រទេស​

លោក​នាយករដ្ឋមន្ត្រី​បាន​បញ្ជា​ឱ្យ​បិទកាស៊ីណូ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ដោយ​ថា​ ដើម្បីការ​ពារ​កុំ​ឱ្យ​មាន​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ COVID-19 នៅ​ក្នុង​ប្រទេស​។

រដ្ឋា​ភិបាល​​ពន្យារ​​ពេល​​ផាក​ពិន័យ​​ចរាចរណ៍​ក្នុង​​​តម្លៃ​​ថ្មី​​រហូត​​ដល់​​ខែ​​ឧសភា​

រដ្ឋាភិបាល​សម្រេច​ពន្យា​រពេល​ផាក​ពិន័យ​ចរាចរណ៍​ក្នុង​តម្លៃ​ថ្មី​រហូត​ដល់​ខែ​ឧសភា ដោយថា ត្រូវ​ការ​ពេល​បណ្ដុះ​បណ្ដាល​មន្ត្រី និង​ពលរដ្ឋ​ឱ្យ​ដឹង​ពី​ការ​ពិន័យ​ថ្មី​នេះ។

ពលរដ្ឋ​ភូមិ​​មួយ​​ក្នុង​​ខេត្ត​​កណ្ដាល​​​ចោទ​​​អាជ្ញាធរ​​ថា ​បាន​​ឃុប​​ឃិត​​គ្នា​​លុប​​បឹង​ក្នុង​​ភូមិ​

ពលរដ្ឋ​រស់​នៅ​ភូមិ​អន្លង់ ឃុំ​ព្រែកតាម៉ាក់ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ ចោទអាជ្ញាធរភូមិ​ស្រុក​ ថា​បាន​ឃុប​ឃិត​គ្នា​លុប​បឹង​ក្រោយ​ភូមិ​ ធ្វើឱ្យប៉ះពាល់ដល់ប្រភពទឹកប្រើប្រាស់របស់ពួកគាត់។​

រដ្ឋា​ភិបាល​​ដាក់​​គេហទំព័រ​​​តាម​ដាន​​ជំងឺ​ COVID-19 ឱ្យ​​ពលរដ្ឋ​តាម​​ដាន​

រដ្ឋាភិបាល​ដាក់​គេហទំព័រ​តាមដាន​​ និង​ស្វែង​យល់​អំពី​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ក្នុង​ប្រទេស​ ឱ្យ​ពលរដ្ឋ​តាម​ដាន។

អាជ្ញាធរ​រក​​ឃើញ​​សំណង់​ឈើ​​អាយុ​​ជិត​​១​ពាន់​​ឆ្នាំ​​នៅ​​កណ្ដាល​​ស្រះ​​ខាង​​ជើង​នៃ​​ប្រាសាទ​​អង្គរ​​វត្ត​

អាជ្ញាធរ​អប្សរា​ រក​ឃើញ​សំណង់ឈើ​ដែល​មាន​អាយុ​កាល​ជិត​ ​១ពាន់ឆ្នាំ​ នៅ​ចំកណ្ដាល​ស្រះខាង​ជើង​នៃ​ប្រាសាទ​អង្គរ​វត្ត។