រដ្ឋា​ភិបាល​​បើក​​ឱ្យ​​ក្រុមហ៊ុន​ស្វែង​រក​​រ៉ែ​​ក្នុង​​ខេត្ត​​ចំនួន​​៣​មាន​​ទំហំ​ជិត​​៨០០​គី​ឡូ​ម៉ែត្រ​​ក្រ​ឡា​

រដ្ឋាភិបាល​កម្ពុជា​សម្រេច​បើក​តំបន់​សម្បទាន​ស្វែង​រករ៉ែ​​ក្នុង​ខេត្ត​ចំនួន​៣​​ ដែល​មាន​ទំហំ​ជិត៨០០គីឡូម៉ែត្រ​ក្រឡា ស្ថិតនៅក្នុងខេត្តព្រះវិហារ ខេត្តមណ្ឌលគិរី និងខេត្តឧត្តរមានជ័យ។

លោក​ ស ខេង ថា​​មិន​​​មាន​​វិធាន​ការ​​បង្ខាំង​​មនុស្ស​​នៅ​​ក្នុង​​ផ្ទះ​ករណី​កូវីដ​១៩​​ទេ​

ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើក​ឡើងថា កម្ពុជា​មិន​ទាន់​មាន​វិធាន​ការ​បង្ខាំង​មនុស្ស​ឱ្យ​នៅ​ក្នុង​ផ្ទះ​ទេ តែ​ជំរុញ​ដល់​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​បង្កើន​ការ​ផ្សព្វផ្សាយ​ឱ្យ​កាន់​តែ​ខ្លាំង​ពី​ជំងឺ​Covid-19។

(ឆ្វេង) លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (ស្ដាំ) ហុចលិខិតប្តូរសារដែលចុះហត្ថលេខាស្តីពី ការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការជប៉ុន នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

ជប៉ុន​​ផ្ដល់​​ជំនួយ​​ជាង​​៣១០​លាន​ដុល្លា​រ​សម្រាប់​អភិវឌ្ឍន៍​​កម្ពុជា​

ប្រទេស​ជប៉ុន​បាន​ផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវ​ការ​ចំនួន​ ៣៤,១៣៨លានយ៉េន ស្មើ​នឹង​ប្រមាណ​ ៣១០លាន​ដុល្លារអាមេរិក​​ ដើម្បី​អនុវត្ត​កិច្ចការ​មនុស្ស​ធម៌ និងគម្រោង​អភិវឌ្ឍន៍​ចំនួន​៥​នៅ​កម្ពុជា។

សាលា​បឋម​សិក្សា​យុគន្ធរ

វិភាគ៖ តើ​​កម្ពុជា​​អាច​​​បង្ការ​កុំ​​ឱ្យ​​កូវីដ​-​១៩​ឆ្លង​​ក្នុង​​សហគមន៍​​បាន​​ដោយ​​របៀប​​ណា​?​

នៅ​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ​២០២០ អង្គការ​សុខភាព​ពិភព​លោក ​បាន​ប្រកាស​ដាក់​ពិភព​លោក​ក្នុង​ភាព​អាសន្ន​សុខភាព នៅពេល​ដែល​កូវីដ-១៩​ បាន​រីករាល​ដាលដល់​ប្រទេស​ចំនួន​៧៧​ក្នុង​ពិភពលោក។

រដ្ឋាភិបាល​ដំឡើង​​​ប្រាក់​​ពិន័យ​​ចរាចរណ៍​ពី​​​៣​​ទៅ​​៥​​ដង​នៃ​​ប្រាក់​​ពិន័យ​​បច្ចុប្បន្ន​

រដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់​ពិន័យ​ចរាចរណ៍​ពី​៣ ទៅ​៥​ដង នៃ​ប្រាក់​ពិន័យ​បច្ចុប្បន្ន បន្ទាប់​ពី​ចំនួន​នៃ​គ្រោះ​ថ្នាក់​ចរាចរណ៍​​ហាក់​មិន​ថម​ថយ​កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ។

អាល្លឺម៉ង់​​ផ្ដល់​​ថវិកា​​ជិត​​៤​លាន​ដុល្លារ​​សម្រាប់​​ការ​​បោស​​សម្អាត​មីន​​នៅ​​កម្ពុជា​​រយៈ​ពេល​​២​ឆ្នាំ​

រដ្ឋ​សហព័ន្ធអាល្លឺម៉ង់សម្រេច​ផ្ដល់​លុយ​ចំនួន​ ៣,៥លាន​អឺរ៉ូ​ ដែល​ស្មើ​នឹង​ជិត​ ៤លាន​ដុល្លារ​អាមេរិកបន្ថែម​ដល់​ការ​បោស​សម្អាត​មីន​នៅ​កម្ពុជា ​ចាប់​ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២១។

ផ្ទះជនជាតិវៀតណាម នៅខេត្តកំពង់ឆ្នាំង។

សាលា​ខេត្ត​កំពង់ឆ្នាំង​អភិវឌ្ឍ​ដី​៤០​ហិកតា សម្រាប់​ផ្លាស់​ទី​អ្នក​រស់​នៅ​លើ​ទឹក​ឱ្យ​ហើយ​ក្នុង​ឆ្នាំ​នេះ​​

មន្ត្រី​សាលា​ខេត្ត​កំពង់​ឆ្នាំ​ង​បាន​បញ្ជាក់​ថា ទីតាំង​ដី​៤០​ហិកតានៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលរៀបចំ​សម្រាប់​ឱ្យអ្នកកំពុងរស់នៅលើទឹកទៅរស់នៅ ដែលភាគច្រើនជាជនជាតិវៀតណាមនោះ គឺអភិវឌ្ឍន៍បាន​ជាង​២០​ភាគ​រយ​ហើយ នឹង​សង្ឃឹម​ថា អាច​ឱ្យពួកគេ​​ចូល​ទៅ​រស់​នៅ​បាន​ក្នុង​ឆ្នាំ​២០២០នេះ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន​ លោក រស់ វណ្ណា (បង់កក្រមា អាវខ្មៅ)

មន្រ្តីថា​អ្នក​នៅលើនាវាទេសចរណ៍​កម្ពុជា​ទាំង​៥ដែល​​វៀតណាម​មិន​អនុញ្ញាត​ឱ្យចត​មិន​មាន​កូវីដ-១៩

មន្រ្តី​ជាន់ខ្ពស់​ក្រសួងសាធារណការអះអាងអ្នកនៅលើនាវាទេសចរណ៍កម្ពុជាទាំង៥ដែល​វៀតណាម​មិន​អនុញ្ញាត​ឱ្យចូលចត មិនមាន​នរណាម្នាក់ផ្ទុក​កូវីដ-១៩ ទេ ប៉ុន្តែ​ក្រសួងនឹង​ធ្វើការពិនិត្យម្តងទៀតនៅពេល​​ពួកគាត់មកដល់ភ្នំពេញ​។

សាំង​​បន្ត​​ធ្លាក់​​ថ្លៃ​មក​​នៅ​៣០៥០​រៀល​

សាំង​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់​ចាប់​ពីខែ​មករា ​ឆ្នាំ​២០២០ ដែល​រហូត​មកដល់​ពេល​នេះ​ មាន​តម្លៃ​ប្រមាណ​៣០៥០រៀល​សម្រាប់​សាំង​ធម្មតា និង​២៨០០រៀល សម្រាប់​ប្រេង​ម៉ាស៊ូត។

រដ្ឋា​ភិបាល​​សម្រេច​ឱ្យ​សាលា​ទូទាំង​ប្រទេស​​សម្រាក​​​វិស្សម​កាល​តូច​មុន​កំណត់​

ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃចន្ទ​នេះ បានចេញ​សេចក្តី​ណែនាំ​មួយដោយតម្រូវឱ្យគ្រឹះស្ថាន​សិ​ក្សាគ្រប់​កម្រិតរាប់​ចាប់​ពីបឋមសិក្សា មធ្យមសិក្សា​ទុតិយភូមិ និង​គ្រឹះស្ថាន​ឧត្តម​សិក្សា គ្រប់​ប្រភេទ​ទាំង​សាធារណៈ និង​​ឯក​ជន ទៅ​ទូទាំង​ប្រទេស​ ចាប់​អនុវត្ត​វិស្សមកាល​តូច មុន​កាល​កំណត់ ចាប់​ពី​ថ្ងៃ​ទី​១៦ ខែមីនា ត​ទៅ រហូត​ដល់​មាន​ការ​ជូនដំណឹង​ជា​ថ្មី។