លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបលោក យ៉ង សាំងកុមារ ពិភាក្សាអំពីការងារកសិកម្ម ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ព្រះមហាក្សត្រតែងតាំងលោក យ៉ង សាំងកុមារ ជារដ្ឋលេខាធិការនិងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីជាផ្លូវការ

ព្រះបាទសម្ដេចព្រះនរោត្ដម សីហមុនី ព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់តែងតាំងលោកបណ្ឌិត យ៉ង សាំងកុមារ ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្នជារដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោយពេលលោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សកាន់អំណាច។

ប្រជាសហគមន៍ឧត្ដមស្រែពស់ នាំគ្នាចុះមើលដីព្រៃដែលអះអាងថាត្រូវបានក្រុមទាហានឈូសឆាយចូលដល់ដីព្រៃសហគមន៍ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ទាហាន​បន្ត​ឈូសឆាយ​រំលោភ​យកដី​សហគមន៍​ឧត្ដមស្រែពស់ ខណៈ​អាជ្ញាធរ​កាត់​ឱ្យ​ពលរដ្ឋ​រួចទៅហើយ

ប្រជាសហគមន៍បានឱ្យដឹង​​ថា ទាហាននៃបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក ចាប់ផ្ដើមធ្វើសកម្មភាពឈូសឆាយរំលោភបំពានដីសហគមន៍ «ឧត្ដមស្រែពស់​ និង​​ព្រៃ​មេត្តាធ​ម្ម​ជាតិ» ស្ថិត​នៅ​ឃុំត្រពាំង​​ជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាថ្មីទៀត ខណៈអាជ្ញាធរបានកាត់ឆ្វៀលដីនោះឱ្យទៅប្រជាសហគមន៍រួចទៅហើយ។

កញ្ញា ឈឹម ស៊ីថរ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងពេលក្រុមសហជីព តំណាងកូដករ និងកូដករ យកញត្តិទៅដាក់នៅក្រសួងការងារ ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយនឹងក្រុមកូដករ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

អង្គការសង្គមស៊ីវិលជិត៧០ស្ថាប័នទាមទារឱ្យរដ្ឋាភិបាលដោះលែងកញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់

អង្គការសង្គមស៊ីវិលជិត៧០ស្ថាប័នទាមទារទៅរដ្ឋាភិបាលឱ្យដោះលែងប្រធានសហជីពប្រចាំក្រុមហ៊ុនល្បែងណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់និងដោយឥតលក្ខខណ្ឌ ហើយបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីបំភិតបំភ័យប្រធាននិងសមាជិកសហជីពតទៅទៀត។

ជនជាតិដើមភាគតិចពូនងជិត១០០នាក់ នៅឃុំសែនមនោរម្យ ស្រុក​​អូររាំង ខេត្ត​មណ្ឌល​គិរី បាន​នាំគ្នាតវ៉ា​មុខសាលាឃុំ ប្រឆាំងនឹង​អាជ្ញាធរដែល​បានកាត់ដីពួកគេចំនួន​២៥៥ហិកតា ទៅឱ្យឧកញ៉ាធ្វើការអភិវឌ្ឍ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

ជនជាតិដើមភាគតិច​នៅ​មណ្ឌលគិរី​ស្នើ​អាជ្ញាធរថ្នាក់ជាតិ​ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​ជាង​២៥០ហិកតា​ជាមួយ​ឧកញ៉ា

​​ជនជាតិដើមភាគតិចពូនង៧នាក់ តំណាងឱ្យពលរដ្ឋជាង១៣០គ្រួសារ នៅឃុំសែនមនោរម្យ ស្រុក​​អូររាំង ខេត្ត​មណ្ឌល​គិរី នៅថ្ងៃទី២៨ ខែវិច្ឆិកា បានដាក់ញត្តិតាមស្ថាប័នរដ្ឋថ្នាក់ជាតិមួយចំនួន ដើម្បីសុំអន្តរាគមន៍ជួយដោះស្រាយជម្លោះដីធ្លី ២៥៥ហិកតា ជាមួយឧកញ៉ា។

រថយន្តដឹកពលកររបស់កងពលតូចដឹកជញ្ជូនលេខ៩០ និងកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តដឹកជញ្ជូនពលករពីច្រកព្រំដែនមកកាន់មណ្ឌលចត្តាឡីស័ក និងដឹកជញ្ជូនពលករដែលបានធ្វើចត្តាឡីស័កទៅកាន់ខេត្តគោលដៅ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal Cambodian Army)

អង្គការសង់ត្រាល់ថា ពលករចំណាកស្រុកមួយចំនួនមានបញ្ហាជីវភាព និងមិនទទួលបានបណ្ណក្រីក្រ

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) បានឱ្យដឹង​ថា ពលករចំណាកស្រុកមួយចំនួនបានជួបបញ្ហា​​ក្នុង​​ជីវភាព​គ្រួសារជាខ្លាំង ប៉ុន្តែមិនទទួលបានបណ្ណក្រីក្រ ឬបណ្ណសមធម៌ពីរដ្ឋ។

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

រដ្ឋាភិបាល​ណែនាំ​ឱ្យ​ធ្វើ​ពិធីបុណ្យ​រំឭកគុណ​អង្គរ​ជា​រៀងរាល់ឆ្នាំ​ដោយ​ចាប់​ពី​ឆ្នាំ២០២២​នេះទៅ

​​រដ្ឋាភិបាលបានតម្រូវឱ្យធ្វើពិធីបុណ្យ «រំឭកគុណអង្គរ» នៅរមណីយដ្ឋានអង្គរ ក្នុង​ខេត្ត​សៀមរាប រយៈពេល៣​ថ្ងៃ​ នៅ​ថ្ងៃ​ទី១៤​ ដល់​១៦​ ខែធ្នូ ជា​រៀង​រាល់​ឆ្នាំ ដោយ​គិត​ចាប់​ពី​ឆ្នាំ២០២២​នេះ​ត​ទៅ ដើម្បី​ចូល​រួម​ថែ​រក្សា​ការ​ពារ និង​លើក​តម្លៃបេតិកភណ្ឌ​ជាតិ។

ប្រធាន​សមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា លោក ព្រុំ ប៊ុនថន (ខាងស្ដាំ ស្ពាយកាបូប) ពេលយកលិខិតជូនដំណឹងទៅថ្នាក់ដឹកនាំមូលដ្ឋាន ស្ដីពីការលើកស្លាកសមាគមស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្រុងប៉ោយប៉ែត ហាម​សមាគម​មួយ​ដែល​ធ្វើការ​ផ្នែក​សិទ្ធិការងារ​មិនឱ្យ​លើកស្លាក

​​សមាគមអភិវឌ្ឍន៍ជីវភាព​ពលរដ្ឋកម្ពុជា ​ដែល​ធ្វើកា​រ​​ផ្នែក​​សិទ្ធិ​​មនុស្ស និង​សិទ្ធិ​ការ​ងារ បាន​អះអាង​ថា អាជ្ញាធរ​ក្រុង​ប៉ោយប៉ែតហាមសមាគមនេះលើក​ស្លាក​នៅ​ក្នុងទឹក​ដី​ជាប់ព្រំដែនមួយនេះ ដោយមិន​បាន​បញ្ជាក់​ពីមូល​ហេតុច្បាស់លាស់ឡើយ។

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

ពលរដ្ឋនៅភូមិស្នាសង្គ្រាម ទាមទារឱ្យអាជ្ញាធរខេត្តសៀមរាបផ្ដល់តំណែងមេភូមិដល់លោក ពេញ ព្រូន ឡើងវិញ

ប្រជាពលរ​ដ្ឋ​ជាង១៣០​នាក់ នៅ​ភូមិ​ស្នាស​ង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ​ខេត្តសៀមរាប​ បាន​​​ទាម​​ទារ​​ឱ្យ​​អាជ្ញាធរឃុំ​ ផ្តល់​តំណែង​ឱ្យ​​លោក ពេញ ព្រូន ធ្វើជាប្រធាន​​ភូមិឡើង​វិញ ដោយអះអាង​​ថា ការដកតំណែង​អតីត​ប្រធាន​ភូមិ​រូប​នេះ​ ជា​​រឿង​​អយុត្តិ​ធម៌ ខណៈរូបគាត់​តែងតែការពារ​ផលប្រយោជន៍ និងជួយដោះស្រាយបញ្ហា​របស់ពលរដ្ឋ ជាពិសេស​បញ្ហាដីធ្លី។

រោងចក្រផលិតកាបូប ស៊ិនឡន

កម្មករ​៣នាក់​ត្រូវ​ថៅកែ​បញ្ឈប់​ពីការងារ ក្រោយ​នាំគ្នា​បង្កើត​សហជីព​ក្នុង​រោងចក្រ​មួយ​នៅ​ខេត្តកំពង់ស្ពឺ

​​កម្មករ-កម្មការិនីចំនួន ៣នាក់ បម្រើកា​រងារ​នៅ​រោង​ចក្រ​ ស៊ិន​ឡន អ៊ិន​ធើណេសិន​ណល (ខេមបូឌា) ឯ.ក (CINLON INTERNATIONAL (CAMBODIA) CO.,LTD ស្ថិតតាមបណ្ដោយផ្លូវលេខជាតិ៤១ ក្នុងភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បាន​ស្នើទៅក្រសួងការងារជួយអន្តរាគមន៍ឱ្យពួកគាត់បានចូលធ្វើការងារវិញ ក្រោយថៅកែបញ្ឈប់ពីការងារដោយសារ​នាំគ្នាបង្កើតសហជីពក្នុងរោងចក្រ។

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដី និងសំណង់មួយកន្លែងស្ថិតនៅភូមិខ្សាច់ក្រហម ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ដែលសារព័ត៌មានបានចុះផ្សាយថាមានការកាប់ព្រៃកោងកាង និងចាក់ដីចូលសមុទ្រ។

អាជ្ញាធរ​ខេត្តកោះកុង​ប្រាប់​ម្ចាស់សំណង់រឹង​ដែល​សង់​ចូល​សមុទ្រ​ផ្អាក​ការ​សាងសង់ ក្រោយ​រកឃើញ​ថា​ខុសច្បាប់

រដ្ឋបាលខេត្តកោះកុង ប្រាប់​ទៅម្ចាស់សំណង់រឹង​ដែលសង់ចូលសមុទ្រមួយកន្លែងស្ថិត​នៅ​ភូមិ​ខ្សាច់ក្រហម ឃុំ​ជី​ខក្រោម ស្រុកស្រែអំបិល ផ្អាក​សកម្មភាព ក្រោយរកឃើញថា ការសាងសង់នោះគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។