កម្មករម្នាក់បម្រើកា​រ​ងារនៅរោងចក្រកាត់ដេរ ហេន ស៊ើវេន (Hand Seven Apparel Co., LTD ឬអក្សរ​កាត់ H7) នៅជិតផ្សារព្រៃទា ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់កាកាបទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ អង្គុយនៅមុខរោងចក្រ អំឡុងពេលក្រុមកម្មករបាននាំ​គ្នាត​វ៉ា​ទាមទារទៅថៅកែឱ្យទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេស្របតាមច្បាប់ស្តីពីការងារ ក្រោយ​សង្ស័យថា​រោងចក្រ​បិទ​ទ្វារ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

កម្មកររោងចក្រមួយនៅក្បែរផ្សារព្រៃទា តវ៉ាទាមទារឱ្យថៅកែទូទាត់អត្ថប្រយោជន៍ផ្សេងៗក្រោយសង្ស័យរោងចក្របិទទ្វារ

កម្មករ-កម្មការិនីប្រមាណ ២០០នាក់ បម្រើកា​រ​ងារនៅរោងចក្រកាត់ដេរ ហេន ស៊ើវេន (Hand Seven Apparel Co., LTD ឬអក្សរ​កាត់ H7) នៅជិតផ្សារព្រៃទា ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ជ្រៃ សង្កាត់កាកាបទី២ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាននាំ​គ្នាត​វ៉ា​ទាមទារទៅថៅកែឱ្យទូទាត់អត្ថប្រយោជន៍ផ្សេងៗជូនពួកគេស្របតាមច្បាប់ស្តីពីការងារ ក្រោយ​សង្ស័យថា​រោងចក្រ​បិទ​ទ្វារ។

កាល​ពីថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ២០២២ មានការផ្សព្វផ្សាយតាមបណ្ដាញសង្គមអំពីសកម្មភាពប៉ះទង្គិចគ្នាមួយរវាង​កម្លាំងសន្តិ​សុខ និង​កម្លាំង​សមត្ថ​កិច្ចប្រដាប់ដោយកាំភ្លើងដែលការ​ពារ​ដីក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ «សុខ សំណាង» ជាមួយ​ប្រជាពលរដ្ឋដែលកំពុងចូលកាន់កាប់និងអាស្រ័យផលនៅលើដីមានជម្លោះ ស្ថិត​នៅ​ភូមិ​អូរក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុកត្រពាំងប្រាសាទ ខណៈអាជ្ញាធរចុះឈូសឆាយផ្ទះ និងផលដំណាំរបស់ពលរដ្ឋ។

អ្នកភូមិ​ជិត២០នាក់​ត្រូវបាន​ចាប់ដាក់​ពន្ធនាគារ​ក្នុង​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​មួយ​នៅ​ខេត្តឧត្ដរមានជ័យ

អង្គការការពារសិទ្ធិមនុស្សលីកាដូ បានរកឃើញថា យ៉ាងហោចណាស់ អ្នកភូមិជិត២០នាក់ត្រូវបានអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ ហើយផ្ទះសម្បែងរបស់ពួកគេត្រូវបានដុតកម្ទេចចោលជាបន្តបន្ទាប់ ក្រោយមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូ សុខ សំណាង ស្ថិតនៅឃុំត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្ដរ​មាន​ជ័យ។

ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ខ្ទង់ម៉ោង៨នាទីព្រឹក សហគមន៍៨៤៣ សហគមន៍១២៩ និងសហគមន៍ព្រលាន ប្រហែលចំនួនជាង៤០០នាក់ បានយកញ្ញត្តិ និងសាលាកបត្រ មកដាក់នៅសាលាស្រុកបូទុមសាគរ ដោយពួកគេអះអាងថារដ្ឋបាលស្រុកពុំបានចេញមកទទួលសាលាកបត្រ និងញ្ញត្តិរបស់ប្រជាពលរដ្ឋទេ ពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយលោក លី យ៉ុងផាត់។

ពលរដ្ឋ​នៅ​សហគមន៍​មួយចំនួន​ក្នុង​ខេត្តកោះកុង​ខកចិត្ត ក្រោយ​ក្រសួង​បដិសេធ​ដោះស្រាយ​វិវាទដីធ្លី​ឱ្យពួកគេ

ប្រជាពលរដ្ឋ​​នៅសហគមន៍មួយចំនួន​ក្នុង​​ស្រុកចំនួន៣ ​នៃ​ខេត្ត​កោះកុង ដែលអះអាងថា​មាន​វិវាទដីធ្លីជាមួយក្រុមហ៊ុន​លោកឧកញ៉ា លី យ៉ុង​ផាត់ បង្ហាញ​ការ​​ខ​ក​​ចិត្ត ក្រោយ​​​​ក្រសួងរៀបចំ​​ដែន​ដី​ នគរូប​នីយ​​កម្ម និង​សំណង់ ​​​បដិសេធ​ដោះ​ស្រាយវិវាទ​​ដី​​ធ្លី​​​​ឱ្យ​​​ពួកគេ។

ពលរដ្ឋ៧នាក់​ត្រូវបាន​តុលាការ​ឃុំខ្លួន​ពាក់ព័ន្ធ​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​នៅ​ខេត្តឧត្ដរមានជ័យ

មន្ត្រីសិទ្ធិមនុស្សបានឱ្យដឹងថា ពលរដ្ឋចំនួន៧នាក់ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្ននៅថ្ងៃទី១២ ខែធ្នូនេះ ពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមួយ នៅឃុំត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្ដរ​មាន​ជ័យ។

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

អ្នកភូមិស្នា​សង្គ្រាម​ជាង​៧០គ្រួសារ​ដាក់​ស្នាមមេដៃ​ជាថ្មី ស្នើ​ឱ្យ​ដោះស្រាយ​រឿង​ដីធ្លី​ក្រោយ​អាជ្ញាធរ​បដិសេធ

ប្រជាពលរដ្ឋជិត១០០នាក់ តំណាង​ពលរដ្ឋ​ជាង​៧០គ្រួសារ នៅភូមិ​ស្នា​សង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​​ប្រាសាទ​​បាគង ខេត្តសៀម​រាប ដែល​អះ​អាង​ថាកំពុង​មាន​ជម្លោះដីធ្លី​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បានដាក់ស្នាមមេដៃជាថ្មីទៀតទៅអាជ្ញាធរឃុំ និងស្រុក នៅថ្ងៃនេះ ដើម្បីស្នើសុំដោះស្រាយបញ្ហា​ដីធ្លី ក្រោយអាជ្ញាធរបដិសេធ។

ពលរដ្ឋ​នៅ​ខេត្តឧត្ដរមានជ័យ​ថា​អាជ្ញាធរ​គំរាម​ចាប់ខ្លួន​និង​ឈូសផ្ទះចោល បើ​មិន​រើចេញ​ពី​ដីជម្លោះ​ជាមួយ​ក្រុមហ៊ុន

ពលរដ្ឋ​​ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​ជាមួយក្រុម​ហ៊ុន​ចម្ការ​កៅស៊ូ​ «សុខ សំណាង» ស្ថិតក្នុងឃុំត្រពាំងប្រាសាទ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្ដរ​មាន​ជ័យ អះអាងថា អាជ្ញាធរបានគំរាមចាប់ខ្លួន និងឈូសឆាយលំនៅឋានរបស់ពួកគាត់​​ចោល ប្រសិន​បើ​ពួក​គាត់​មិ​នព្រមរុះរើផ្ទះចេញពីដីដែលកំពុង​មាន​ជម្លោះជាមួយក្រុមហ៊ុន។

មណ្ឌលសង្គមកិច្ចព្រៃស្ពឺ

លីកាដូ​ទាមទារ​ឱ្យ​បិទ​មណ្ឌលព្រៃស្ពឺ ក្រោយ​រកឃើញ​អ្នកជាប់ឃុំ​ស្លាប់​ដោយ​ការឃុំខ្លួន​មិនត្រឹមត្រូវ

អង្គការការពារសិទ្ធិមនុស្សលីកាដូ បានទាមទារឱ្យបិទមណ្ឌលព្រៃស្ពឺ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយរកឃើញអ្នកជាប់ឃុំនៅក្នុងមណ្ឌលនេះបានស្លាប់ជាច្រើននាក់ដោយសារការឃុំខ្លួនមិនត្រឹមត្រូវ។

ជនជាតិដើមភាគតិចពូនង អ្នក​ស្រី ក្វៃ ញ្ញាណ អាយុ៦០ឆ្នាំ ផ្ដល់បទសម្ភាសអំឡុងពេលយកញត្តិមកសុំកិច្ចអន្តរាគមន៍ពីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការអះអាងថាដីធ្លីរបស់ពួកគាត់ត្រូវបានមន្ត្រីគប់គិតជាមួយឧកញ៉ារំលោភយក ព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២។

ជនជាតិដើមភាគតិច​នៅ​ខេត្តមណ្ឌលគិរី ចោទ​មន្ត្រី​ម្នាក់​និង​ឧកញ៉ា​ម្នាក់​ថា​គប់គិត​គ្នា​យកដី​ពួកគេ​ជិត​៣៦ហិកតា

ជនជាតិដើមភាគ​តិច​ពូនង ចំនួន​៩គ្រួសារ នៅ​ភូមិពូ​រ៉ាង ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី ចោទ​អភិបាល​ស្រុក លោក សៀក មុន្នី និងឧកញ៉ា ស្រី ចន្ធូ ថា​គប់​គិត​គ្នា​ក្លែង​ឯកសារ​រំលោភ​យក​ដី​ជិត​៣៦​ហិកតារបស់​ពួក​គាត់ ប៉ុន្តែការចោទប្រកាន់​នេះត្រូវបានអភិបាលស្រុក​ច្រានចោល។

សាច់ញាតិស្ត្រីដែលវះកាត់យកកូនស្លាប់ក្នុងផ្ទៃនៅមន្ទីរពេទ្យឯកជនមួយក្នុងខេត្តកំពង់ស្ពឺ ទាមទារយុត្តិធម៌

សាច់ញាតិស្ត្រីដែលវះកាត់យកកូនស្លាប់ចេញពីក្នុងផ្ទៃ នៅមន្ទីរសម្រាកព្យាបាលឯកជន ដើមអង្គ្រង ស្ថិតនៅឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានទាមទារទៅអាជ្ញាធរពាក់ព័ន្ធជួយរកយុត្តិធម៌ជូនជនរងគ្រោះ រួមទាំងគ្រួសារពួកគេ ដោយថា ក្រុមគ្រូពេទ្យនៃមន្ទីរសម្រាកព្យាបាលឯកជនមួយនេះធ្វើការធ្វេសប្រហែសបណ្ដាលឱ្យអ្នកជំងឺកាន់តែរបួសធ្ងន់ធ្ងរ​ឡើង។

គុនល្បុក្កតោកម្ពុជា ត្រូវបាន UNESCO ចុះក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ

ក្បាច់គុនល្បុក្កតោ ដែលជាអត្តសញ្ញាណជាតិរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (UNESCO) ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២​។