សពកវី គង្គ ប៊ុនឈឿន ​​​​​ដល់កំណត់​បូជា

បន្ទាប់​ពី​បាន​តម្កល់​សពទុក​​ឲ្យ​​​​​​សាច់​ញាតិ និង​​​អ្នក​​​ស្រឡាញ់​រាប់​អាន​​គោរព​បូជា​​​​អស់​​​ច្រើន​ថ្ងៃ ​​​នៅ​ទី​បំផុត​​សព​របស់​​កវី​និពន្ធ​ល្បី​ឈ្មោះ ​​លោកគង់ ប៊ុន​ឈឿន ​ត្រូវ​កំណត់​​បូជា​ហើយ​​​​នៅ​រសៀល​ថ្ងៃ​ទី​​​​២៣ មេសា​នេះ​ នៅ​​ប្រទេស​​​ន័រវេស។ ពិធី​នេះ​​​ត្រូវ​បាន​ចូល​រួម​​​​តែ​កូន​​ចៅ​សាច់ញាតិ​​រស់​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ ខណៈដែល​នៅ​ស្រុក​ខ្មែរ​ក៏​​​​​​មាន​ពិធី​​​៧​ថ្ងៃ​​​​​ឧទ្ទិសកុសល​​ឲ្យ​លោក​ដល់​ទៅ​​២​​កន្លែង​ផ្សេង​គ្នា។

យ៉ែម សំអូន​​​ ​​​សម្ដែង​រឿង​​​​​​​​​​​​​ជា​តួ​ស្រឡាញ់​ភេទ​ដូច​គ្នា

មានការ​​ភ្ញាក់​ផ្អើល​​មិន​តិច​ទេ ក្នុង​ពេលដែល​លោ​ក ​យ៉ែម សំអូន ស្រាប់​តែ​អះ​អាង​ថា​​​ខ្លួន​បាន​ទទួល​​យក​​ការ​សម្ដែង​ជា​តួ​អង្គ​​ស្រឡាញ់​ភេទ​ដូច​គ្នាក្នុង​ភាព​យន្ត​ថ្មី​មួយ ​​​​​​​នៅ​ក្នុង​បរិបទ​ដែល​ផ្ទុះ​ព័ត៌មាន​ចំពោះ​​លោក​នៅមិន​ទាន់ស្ងប់​។ លោក​​បាន​ទាំង​​រំពឹងថា​​​​​នឹង​​​លេចធ្លោ​ខ្លាំង ​​​​​​តាម​រយៈការ​សម្ដែង​ជា​តួ​អង្គ​ស្រឡាញ់​ភេទ​ដូច​គ្នា​នោះ​ផង។

មាស សុខសោភា នៅក្នុងពិធីសម្ពោធរឿង «ទង់ព្រលឹង»

មាស សុខសោភា ទទូច​​ឲ្យ​​​ជួយ​គាំទ្រភាព​យន្តខ្មែរ

នៅក្នុងពិធីសម្ពោធរឿង «ទង់ព្រលឹង» កាលពីល្ងាចថ្ងៃទី២០ ខែមេសា នៅផ្សារស្ទឹងមានជ័យ តារាចម្រៀង មាស សុខសោភា បានបង្ហាញខ្លួននៅលើវេទិកា ក្រោមសំឡេងគាំទ្រយ៉ាងណែនតាន់តាប់ ព្រមជាមួយនឹងបទចម្រៀងនិពន្ធថ្មីដែលផលិតកម្ម Red Picture និពន្ធឲ្យ។

គង្គ ប៊ុន​ឈឿន ​​ផ្ដាំ​ចុង​ក្រោយ​ឲ្យ​​​​​ឈប់​ចម្លង​បទ​បរទេស

បន្ទាប់ពីទទួលមរណភាពកាលពីថ្ងៃទី១៧ មេសា សពរបស់លោក គង្គ ប៊ុនឈឿន ត្រូវបានក្រុមគ្រួសារបញ្ជាក់ថានឹងត្រូវកំណត់ឲ្យបូជានៅថ្ងៃសៅរ៍សប្ដាហ៍នេះហើយក្នុងប្រទេសន័រវេស ប៉ុន្តែនឹងអាចតម្កល់ទុករហូតដល់១០០ថ្ងៃ ឬច្រើនជាងមុន មុននឹងបញ្ជូនមកតម្កល់នៅកម្ពុជា ដោយសារតែទីអាស្រមតម្កល់ធាតុនៅខេត្តកំពង់ស្ពឺទើបតែស្ថាបនាបាន៩០ភាគរយ។

កូន​ស្រី​​​ ហួត សារ៉ាវឌី ចោទ​ប៉ូលិស​​ខេត្ត​​​​​​ព្រៃ​វែង​​​​ក្លែង​ករណី​ស្លាប់​របស់​ម្ដាយ

មក​ទល់​នឹ​ងពេល​នេះ​ករណី​ស្លាប់​របស់​​​អ្នក​ស្រី​ ហួត សារ៉ាវឌី អតីតតារាសម្ដែង​យ៉េៗ​តាំង​ពី​ជំនាន់​អ្នកនាង​អម្ពរទេវីនិង​​​អ្នក​នាង​​​​សុខ​ ស្រីមុំ​នៅ​ក្មេង​ ​​​​​ ​នៅ​តែធ្វើ​​ឲ្យ​មាន​​​​​​​​​​​ប្រតិកម្មពេញ​បណ្ដាញ​ហ្វេសប៊ុក បន្ទាប់ពី​​​​​​ប៉ូលិស​ខេត្ត​ព្រៃ​វែង​រក្សា​ជំហរ​​​​​​​​បញ្ជាក់​ក្នុង​របាយ​ការណ៍​ថា​​អ្នក​ស្រី​​ស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ប៉ុន្តែ​គ្រួសារ​សពថា​ជា​ករណី​ឃាត​កម្ម​។

តារាចម្រៀង ​​​​រាជ បុរី ​ក្រឡាប់​រថយន្ត​ស្លាប់

កាល​ពី​យប់​ថ្ងៃ​ទី​​១៦ ខែមេសា​​​​មុន​នេះ ​​តារា​ចម្រៀងនិង​ជា​តារា​សម្ដែង​ល្បី​ឈ្មោះគួរ​សម​នៅ​ក្នុង​ផលិតកម្ម​ក្លាស៊ិក ​​​លោក​​ រាជ បុរី ត្រូវ​បាន​​​​​​​សមាជិក​គ្រួសារ​ចេញ​មុខ​​​ប្រកាស​ថាបាន​ទទួល​មរណភាពហើយ បន្ទាប់​ពី​​លោក​​បាន​ជួប​ឧបទ្ទវហេតុ​​ក្រឡាប់​រថយន្ត​​ដ៏​រន្ធត់មួយ​​​​​​​​ក្នុង​ពេល​ធ្វើដំណើរ​។

ការប្រគំតន្ត្រី​​នៅ​​​កម្ពុជា​​ក្រោម អាជ្ញាធរវៀតណាម​​រារាំង​យប់​ទី​២    

ប្រភព​ផ្លូវ​ការ​បាន​អះអាង​ថា​ការ​​ប្រគំតន្រ្តី​លក់​សំបុត្រ​​​នៅ​ខេត្ត​ព្រះ​ត្រពាំង​​​(កម្ពុជា​ក្រោម​)ដែល​​​ចូល​​រួម​ដោយ​​តារា​ល្បី​ៗ​រួម​មាន​​លោក ​ព្រាប សុវត្ថិ អ្នក​នាង​​ម៉េង កែវ​ពេជ្ជតា ​​និង​តារា​​​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា​នោះ ​​​ ប្រព្រឹត្តទៅ​បាន​តែ​មួយ​យប់​ប៉ុណ្ណោះ ​​ក៏​ត្រូវ​​អាជ្ញាធរ​វៀតណាម​កំណត់​​ឲ្យ​រើ​បង្វិច​មក​ស្រុក​កំណើត​វិញ​​​​​​​។ យ៉ាង​ណា​ក៏​​ដោយ តារា​ម្នាក់​​​​​​​​ៗ​ដែល​ចូ​ល​រួម​ច្រៀង​រាំ​នៅ​​ក្នុង​​​ពិធី​នោះ ហាក់​​មិន​ហ៊ាន​​បញ្ជាក់​​ពី​មូល​ហេតុ​​​​​​​នោះ​ទេ ​​បើ​ទោះជាកា​រ​​ប្រគំតន្ត្រីដែល​​​​ប្រកាស​​​​ធ្វើ​ចំនួន​​២​យប់​ជាប់​គ្នា ស្រាប់តែ​ត្រូវ​រើ​រោង​​​​​​​​នៅ​យប់​ថ្ងៃទី​​២​នោះ​ក៏​ដោយ​។

រូបពីហ្វេសប៊ុក​អ្នកនាង ពេជ្រ សោភា

បទ ​​«​រាំ​ញីកែង​ជើង» ក្លាយ​ជា​ប្រធានបទ​ចម្រូង​ចម្រាស

ក្នុង​​​អំឡុង​​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​​នេះ ​បទ​​ថ្មី​របស់​អ្នក​​នាង ​ពេជ្រ សោភា និង​លោកដេវីត ​ក្រោមចំណង​ជើង​ថា​«​រាំ​ញី​កែង​ជើង»​ ​​ត្រូវ​គេ​កត់​សម្គាល់​ថា​​​​​​​​​ទទួល​បានប្រជាប្រិយភាព​យ៉ាង​ខ្លាំង​​​​ក្នុង​ការ​រាំ​កម្សាន្ត។ តាម​រយៈវីដេអូ​​ឃ្លីប​ខ្លី​បង្ហោះ​​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់ ​ពេជ្រ សោភា ​​គឺ​​មាន​​​​​​ទាំង​ចាស់​ទាំង​ក្មេង និង​​​​​ជន​បរទេស​នៅ​ឯក្រៅ​ប្រទេស​បាន​រាំ​​បទ​នេះ​យ៉ាង​ពេញ​និយម។ ប៉ុន្តែ​ភាព​​ខ្ទរខ្ទារ​​របស់​​​​​បទនេះ​ក៏​​ក្លាយ​ជាប្រធាន​បទ​​ចម្រូង​ចម្រាស​​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុកផងដែរ។

ពលរដ្ឋ​កុះករធ្វើបុណ្យនៅ​​រូបសំណាក​តា​ខ្មៅ

កាល​ពី​​​ល្ងាច​ថ្ងៃ​​​ទី១០ មេសា ​​​​​​ពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​​រហូត​ដល់​​រាប់​ពាន់នាក់ ត្រូវ​គេ​ឃើញ​​​​​ប្រារព្ធ​ពិធី​​​​​ថ្វាយ​ភ្លេង ​ថ្វាយ​​ផ្កា​ភ្ញី ថ្វាយ​របាំ ​ធ្វើ​ពិធី​​ស្រោច​ទឹកនិង​បួង​សួង​យ៉ាង​ណែនតាន់​តាប់​​អស់​រយៈ​ពេល​ប៉ុន្មាន​ម៉ោង នៅ​​ខាងមុខ​រូប​សំណាក​​​​​លោក​តាម៉ៅ​ឬ​តា​ខ្មៅ ស្ថិត​នៅ​​​​រង្វង់មូល​​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្ដាល​។ នេះ​ជា​​​ប្រពៃ​ណីដែល​​អ្នក​ក្រុងតាខ្មៅ​​​ទម្លាប់​ធ្វើ​​​រាល់​​មុន​​​ឱកាស​​បុណ្យ​ចូលឆ្នាំ​​ខ្មែរ​​​​មក​ដល់ម្ដង​ៗ​ ប៉ុន្តែ​ពិធី​លើក​នេះ​​​មាន​សភាព​​កក​កុញ​​ជាងមុន ​​​​ដោយ​បាន​នឹង​ធ្វើ​ឲ្យ​​រង្វង់​មូល​​ក្រុង​តាខ្មៅ​​កកស្ទះ​​​អស់​ប្រមាណ​​​៣​ម៉ោង​ពេញ​។

ពែកមី ​​ចំណាយ​លុយ​​ធ្វើកម្មវិធី​​​​​​​​ថ្ងៃ​​​ចូលឆ្នាំ

ផ្ទុយ​ពី​តារា​​ល្បី​ភាគច្រើន​ដែល​សម្រុក​ទទួល​ការងារ​​ដើម្បី​​កើប​ប្រាក់និង​ដើម្បី​​រក្សា​ភាព​លេចធ្លោ​​​​​ក្នុង​អំឡុង​​​​៣​ថ្ងៃ​ចូល​ឆ្នាំ​ ​លោក ​​ចែម ចាន់ដារ៉ា ​ហៅ​ពែកមី ​ បាន​ប្រកាស​ដោយ​មុត​មាំ​ថា​​​អត់​ទទួល​ការ​ងារ​​​​ទាំង​អស់​​នៅ​អំឡុង​​​បុណ្យ​ចូល​ឆ្នាំ​។ ​ក្នុង​នោះលោក​ក៏​​អះអាង​ថា ​នឹង​ចំណាយ​​លុយ​​​​​ធ្វើ​បុណ្យ​ចែកទាន ​​​​​​​​​រៀប​ចំ​កម្មវិធី​​រាំ​ច្រៀងជា​ច្រើន​​ដើម្បី​​ឲ្យ​អ្នក​ស្រុក​នៅ​ខេត្ត​ស្វាយ​រៀង​​​​​​​​​បាន​សប្បាយ​ទាំង​​​៣​ថ្ងៃ​​​​​​ក្នុងថ្ងៃ​ចូល​ឆ្នាំ​។