សហរដ្ឋ​​អាមេរិក​​ជំរុញ​​ឱ្យ​​កម្ពុជា​​ការពារ​​សេរី​ភាព​​ស៊ីវិល​និង​​សេរី​ភាព​​នយោ​បាយ

តំណាង​រដ្ឋាភិបាល​អាមេរិក​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ការពារ​សិទ្ធិ​សេរីភាព​របស់​សកម្មជន​សង្គម​ស៊ីវិល អ្នក​សារព័ត៌មាន និង​អ្នក​គាំ​ទ្រ​បក្ស​ប្រឆាំង ដោយ​លើក​ឡើង​ថា ពួកគេ​ក្លាយ​ជា​គោល​ដៅ​នៃ​ការ​ប្ដឹង​ទៅ​តុលាការ​ជា​បន្ត​បន្ទាប់។

ឡាវ​​ចាត់​ទុក​​អំណោយ​​កម្ពុជា​​ជា​​ការ​​ឆ្លុះ​បញ្ចាំង​​ឱ្យ​​ឃើញ​​មិត្តភាព​​និង​​ដៃ​គូ​​យុទ្ធ​សាស្ត្រ​​យូរ​អង្វែង​

​មេដឹកនាំ​ឡាវ​បាន​ចាត់ទុក​អំណោយ​ដែល​កម្ពុជា​ផ្ដល់​ទៅ​ឱ្យ​ខ្លួន​ ជា​ការ​ឆ្លុះបញ្ចាំង​ពី​ចំណងមិត្តភាពនិង​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី។

អ្នកស្រី ​សេង ចាន់ថន​​ អាយុ៤៩ឆ្នាំ ​ត្រូវបាន​ចាប់បោកផ្ទប់​ទៅនឹង​ថ្នល់ដោយ​កម្លាំង​សន្ដិសុខខណ្ឌ ​ខណៈដែល​កំពុងតវ៉ា​ដោយសន្តិវិធី​ប្រឆាំងនឹង​ការចាប់ខ្លួន​ស្វាមី​របស់អ្នកស្រី នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។

អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​ UN​៖​ ការ​​លើក​ស្ទួយ​​សិទ្ធិ​មនុស្ស​​តាម​មធ្យោ​បាយ​​សន្តិ​វិធី​ មិន​មែន​​ជា​​បទ​ល្មើស​​ទេ​

​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី Mary Lawlor បាន​លើកឡើង​ថា ការ​លើកស្ទួយនិង​ការពារ​សិទ្ធិមនុស្ស​តាមមធ្យោបាយ​សន្តិវិធី មិនមែន​ជា​បទល្មើស​នោះ​ទេ។

បុគ្គលិកស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង ចាក់សាំងឱ្យភ្ញៀវនៅស្ថានីយប្រេងមួយកន្លែង នៅក្រុងភ្នំពេញ។

តម្លៃ​​ប្រេង​ឥន្ធនៈ​​នៅ​​កម្ពុជា​​ធ្លាក់​ចុះ​៥០​រៀល​​ទៀត​​ចំ​​ពេល​​មាន​​ក្ដី​​បារម្ភ​​ពី​​ការ​​រីក​​រាល​ដាល​​នៃ​​កូ​វីដ​១៩​​

តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា នឹង​ធ្លាក់ចុះ​បន្ថែម​ទៀត​ចាប់ពី​ថ្ងៃនេះ​រហូត​ដល់ចុងខែ​នេះ ចំ​ពេល​ដែល​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ក្រោយ​ដំណើរ​ទស្សនកិច្ច​របស់​ប្រតិភូ​ហុងគ្រី។

លទ្ធផល​​តេ​ស្ត​​សំ​ណា​ក​ថ្មី​​ៗ​និង​​តេ​ស្ត​​លើក​​ទី​៣​ បង្ហាញថា គ្មាន​​អ្នក​​​ឆ្លង​​ជំងឺ​​កូ​វីដ​១៩​បន្ថែម​​ទៀត​

​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា បាន​ធ្វើតេស្ត​ទៅលើ​សំណាក២៨នាក់​បន្ថែម​ទៀតដែល​ជា​អ្នក​ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិ​ការណ៍ ៣វិច្ឆិកា​ កន្លងមក​នេះ ប៉ុន្តែក្រសួង​ថា គ្មាន​នរណា​ម្នាក់​បង្ហាញ​សញ្ញា​វិជ្ជមាន​នោះ​ឡើយ។

កម្ពុជា​​ដឹក​ជញ្ជូន​​ម៉ាស់​និង​​បរិ​ក្ខា​រ​ពេទ្យ​​ផ្សេង​ទៀត​​ជួយ​​ដល់​​ឡាវ​​ទប់​ស្កាត់​​ជំងឺ​​កូ​វីដ១៩

​កម្ពុជា​ដឹកជញ្ជូន​ម៉ាស់​ចំនួន២លាននិង​បរិ​ក្ខា​រពេទ្យ​ផ្សេងទៀតផ្ដល់​ទៅ​ប្រទេស​ឡាវ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ១៩ ខណៈ​ប្រទេសជិតខាង​កម្ពុជា​មួយ​នេះប្រឈមមុខនឹង​ការ​រីក​រាលដាល​នៃ​វីរុស​នេះ​តិចតួច​ប៉ុណ្ណោះ។

ក្រសួង​សុខា​ភិបាល​​ព្រមាន​​ចាត់​វិធាន​ការ​​ច្បាប់​​ចំពោះ​​អ្នក​លក់​​ម៉ាស់​និង​​ទឹក​​សម្លាប់​​មេរោគ​​ក្នុង​​តម្លៃ​​ខ្ពស់​​

ក្រសួងសុខាភិបាល​ព្រមានចាត់​វិធានការ​ផ្លូវច្បាប់​ចំពោះ​ម្ចាស់​ក្រុមហ៊ុន​ផលិតផលិតផល​វេជ្ជសាស្ត្រ និង​ម្ចាស់​ឱសថស្ថាន ដែល​លក់​ម៉ាស់និង​ផលិតផល​សម្លាប់​មេរោគ​ក្នុង​តម្លៃ​ខ្ពស់ នៅ​ចំ​ពេល​ដែល​កម្ពុជា​មាន​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​ព្រឹត្តិ​ការណ៍ ៣វិច្ឆិកា​កន្លងមក​នេះ។

គណបក្ស​​ដឹក​នាំ​​រដ្ឋា​ភិ​បាល​​របស់​​អ្នកស្រី​ ស៊ូ​ជី​ ឈ្នះ​​ការ​បោះ​ឆ្នោត​​ភ្លូក​ទឹក​ភ្លូក​ដី​​ម្ដង​ទៀត​​នៅ​​ភូមា​

​គណបក្ស​របស់​អ្នកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ឈ្នះ​អាសនៈ​សភា​យ៉ាងច្រើន​នៅក្នុង​ការ​បោះ​ឆ្នោត​ថ្មី​ៗនេះ ដែល​នាំ​ឱ្យ​អ្នកស្រី​មាន​សំឡេង​គ្រប់គ្រាន់​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ថ្មី។

បុរសម្នាក់កំពុងចុចទូរសព្ទបើកមើលព័ត៌មាន។ រូបភាព៖ ហេង វិចិត្រ

ក្រុម​​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​​អំពាវ​នាវ​​ឱ្យ​​ទម្លាក់​​ចោល​​សេចក្ដី​ព្រាង​​ច្បាប់​​គ្រប់​​គ្រង​​អ៊ិ​ន​ធឺណិ​ត​

ក្រុម​សិទ្ធិមនុស្ស​អន្តរជាតិ បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ទម្លាក់​ចោល​សេចក្ដីព្រាង​ច្បាប់​គ្រប់គ្រង​បណ្ដាញ​អ៊ិ​នធឺណិ​ត ដោយ​ចាត់ទុក​សេចក្ដីព្រាង​ច្បាប់​នេះ​ថា គំរាមកំហែង​ដល់​អ្នកប្រើ​ប្រាស់​អ៊ិ​នធឺណិ​ត សិទ្ធិ​ឯកជន និង​សេរីភាព​បញ្ចេញមតិ​តាម​បណ្ដាញ​អ៊ិ​នធឺណិ​ត។

រដ្ឋា​ភិបាល​​ប្រកាស​​ចែក​​ម៉ាស់​២​លាន​​ដល់​​សហ​គមន៍​​ក្រីក្រ​​នៅ​​ភ្នំពេញ​

​រដ្ឋាភិបាល​បាន​ប្រកាស​បញ្ចេញ​ម៉ាស់​ចំនួន២លាន​សម្រាប់​ចែក​ដល់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​ក្រីក្រ​នៅក្នុង​រាជធានី​ភ្នំពេញ​ ចំ​ពេល​មាន​ក្ដី​បារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ហុងគ្រី​នៅ​កម្ពុជា។