អាជ្ញាធរខណ្ឌចំការមន មកពិនិត្យទីតាំងផ្ទុះគ្រាប់បែកដៃដែលត្រូវបានជនអនាមិកមកផ្លុងចោលនៅក្បែររដ្ឋសភាជាតិ និងក្រុមហ៊ុនណាហ្គាវើលដ៍២ ដោយហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

តាមការស្រាវជ្រាវបឋម សមត្ថកិច្ចថាគ្រាប់បែកដែលប្រទះឃើញនៅមុខក្រុមហ៊ុនណាហ្គាមានជនបង្កជាជនជាតិចិន

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ឱ្យដឹងថា តាមការ​ស៊ើបសង្កេត​បឋម គ្រាប់បែកដៃដែល​ប្រទះឃើញនៅមុខ​ក្រុមហ៊ុនណាហ្គា​វើលដ៍២​នោះ​​ សមត្ថកិច្ចបាន​រកឃើញជន​បង្ក​ជាជន​​ជាតិ​ចិន ដោយ​គ្រាប់បែកដៃនោះត្រូវបាន​គេ​ដឹក​តាមរថយន្ត​ទំនើបមួយគ្រឿង ហើយជ្រុះនៅតាមដង​ផ្លូវ​នៃ​កន្លែង​កើតហេតុ។​

បុគ្គលិកប្រមូលសំរាមចេញពីទូកដឹកសំរាមមួយគ្រឿង នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យុវជន​មួយក្រុម​ប្រើប្រាស់​បណ្ដាញសង្គម​ដើម្បី​កៀរគរ​ឱ្យ​មាន​ការចូលរួម​ប្រមូល​សំរាម​នៅ​តាមច្រាំងទន្លេមេគង្គ

យុវជនមួយក្រុមក្នុងរាជធានីភ្នំពេញ ចំនួន៣០០នាក់ ដែលមានការមិនសប្បាយចិត្តនឹងសំរាមនៅតាមច្រាំងទន្លេមេគង្គ កំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីកៀរគរឱ្យមានការចូលរួមសម្អាត ខណៈមានកិច្ចខិតខំប្រឹងប្រែងមួយផ្សេងទៀតក្នុងការប្រមូលសំរាមដោយប្រើទូក។

លោក ហ៊ុន ម៉ានិត ថ្លែងក្នុងវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្ស ជំនាន់ទី១ ដល់មន្ត្រីត្រួតពិនិត្យគណបក្សប្រជាជនកម្ពុជា មកពីបណ្តាក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

លោក ហ៊ុន ម៉ានិត កូនប្រុស​របស់​លោក ហ៊ុន សែន ត្រូវបាន​ដំឡើង​ឋានៈ​ស្មើ​រដ្ឋមន្ត្រី

លោក ហ៊ុន ម៉ានិត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានដំឡើងឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើតួនាទីបច្ចុប្បន្នជា​​អគ្គនាយកនៃនាយក​ដ្ឋានស្រាវជ្រាវ​ចារ​កម្ម​នៃក្រ​សួងការពារជាតិ។

ដីឧទ្យានភ្នំតាម៉ៅ។

តំបន់​ព្រៃភ្នំតាម៉ៅ​ដែល​បាន​ឈូសឆាយ ត្រូវ​បាន​ប្រែក្លាយ​ទៅ​ជា​ឧទ្យាន

អង្គភាព​អង្គ​រក្សរ​បស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាកចេញពីតំបន់ឈូសឆាយ​ព្រៃ​តំបន់​ភ្នំ​តាម៉ៅ បន្ទាប់​​ពី​បាន​កាន់​កាប់​អស់​រយៈ​ពេល​ប្រហែល១ខែ ចាប់​ពី​ខែសីហា​មក ហើយតំបន់នោះ​ហាក់​ដូច​ជា​ប្រែក្លាយ​​​ទៅ​ជា​ឧទ្យាន ក្រោយ​​ពី​មានភា​ព​ចម្រូង​ចម្រាសអំ​ពី​ការ​ធ្វើសម្បទាន​តំបន់​នេះ​ កាលពី៣ខែកន្លងទៅ។

ចៅសង្កាត់រងទី២ នៅសង្កាត់អូរចារ ខេត្តបាត់ដំបង មកពីគណបក្សភ្លើងទៀន អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត និងសមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតមកពីគណបក្សប្រជាជន អ្នកស្រី យាន រ៉ាស៊ី នៅសាលាសង្កាត់អូរចារ ខេត្តបាត់ដំបង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

អ្នកស្រី រ៉ូហ្សិត ប្ដឹង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរចារ​មកពី​បក្សកាន់អំណាច​មួយរូប​ករណី​ប្រើ​ហិង្សា​លើខ្លួន

ចៅសង្កាត់រងទី២ នៅសង្កាត់អូរចារ ខេត្តបាត់ដំបង មកពីគណបក្សភ្លើងទៀន អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត បានឱ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្ដឹងទៅកាន់នគរបាលយុត្តិធម៌ ប្រឆាំងនឹងសមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតមកពីគណបក្សប្រជាជនមួយរូបដែលបានប្រើហិង្សាលើអ្នកស្រី បន្ទាប់ពីទាស់ពាក្យសម្ដីគ្នា​រឿងការងារ។

បទយកការណ៍៖ ការ​​ប្រឈម​​របស់​​សហជីព​​ឯករាជ្យ​​នៅ​​តាម​​តំបន់​​សេដ្ឋកិច្ច​ពិសេស

ឯកសារដែលចេញដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងឆ្នាំ២០១៨ បានលើកឡើង​ថា កម្មករនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខ្វះតម្លាភាព និងព័ត៌មាន ដើម្បីការពារខ្លួនឱ្យបានត្រឹមត្រូវ។ ប្រភពដដែលបន្ត​ថា ពួក​គេ [កម្មករ] ​ទទួល​បាន​​ប្រាក់​​​ឈ្នួល​មិន​សម​រម្យ និង​​លក្ខ​ខណ្ឌ​​ការ​ងារ​មិន​​ល្អ ហើយ​ត្រូវ​បាន​រឹតត្បិត​​សេរីភាព​បញ្ចេញ​មតិ និងការ​ជួប​ជុំ។

ក្រោយបណ្ដេញចេញពីផ្ទះបណ្ដែតទឹក ជនជាតិវៀតណាមត្រូវជួបប្រទះនឹងការជន់លិចនៅក្នុងតំបន់ថ្មី

យោងតាមអង្គការសិទ្ធិមនុស្ស Minority Rights Group International បានឱ្យដឹងថា ជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជាត្រូវបានប៉ាន់ប្រមាណថាមានចំនួនប្រហែល៤សែននាក់ ដែលក្នុងនោះភាគច្រើនគ្មានសិទ្ធិជាពលរដ្ឋ និងមិនអាចក្លាយជាម្ចាស់កម្មសិទ្ធិ ឬទទួលបានសេវាសាធារណៈអ្វីឡើយ។

រូបចម្លាក់អប្សរានៅប្រាសាទតាព្រហ្ម ដែលផ្ទៃមុខ​អប្សរា​នេះបាន​របេះ​ធ្លាក់​ ស្ថិតក្នុង​ឧទ្យាន​បុរាណ​អង្គរ ខេត្តសៀមរាប។

អាជ្ញាធរជាតិ​អប្សរា​គ្រោង​បិទ​ផ្ទៃមុខ​អប្សរា​ដែល​របេះជ្រុះ​នៅ​ប្រាសាទ​តាព្រហ្ម​ឡើង​វិញ

អាជ្ញាធរ​ជាតិ​អប្សរា បាន​និយាយ​​នៅ​សប្ដាហ៍​នេះ​ថា ផ្ទៃមុខ​អប្សរា​ដែល​បាន​របេះ​ធ្លាក់​នៅប្រាសាទ​តាព្រហ្ម ក្នុង​ឧទ្យាន​បុរាណ​អង្គរ នឹង​ត្រូវ​បិទ​ឡើង​វិញ​នៅ​ពេល​អាកាស​ធាតុ​អំណោយផល។

អាជ្ញាធរ កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងយោធា ចុះសួរសុខទុក្ខនិងជួយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកព្រះនេត្រព្រះនិង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២។

មនុស្ស​ជាង​៣០០នាក់​ត្រូវ​ពស់ចឹក​អំឡុង​ពេល​មាន​ទឹកជំនន់​នៅ​ខេត្តបន្ទាយមានជ័យ

អាជ្ញាធរបានឱ្យដឹងថា ទឹកជំនន់​​ធ្ងន់ធ្ងរ​នៅ​ខេត្តបន្ទាយមានជ័យ ​បាន​ប៉ះពាល់ដំណាំស្រូវ​ប្រមាណ៣៦ ០០០​ហិកតា និង​​ដំឡូង​មី ៣ ០០០​ហិកតា ហើយ​ប្រជាពលរដ្ឋ​ជាង៣០០នាក់ត្រូវ​​បានពស់ចឹក​។

មន្រ្តីជំនាញនៃក្រសួងសាធារណការ ចុះទៅពិនិត្យ ពន្យល់ណែនាំ និងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ជុំវិញករណីកាត់របងបន្លាលួសដើម្បីធ្វើដំណើរឆ្លងកាត់ចូលអាស្រ័យផល និងលែងសត្វពាហនៈ ជាដើម។

ពលរដ្ឋ​មួយចំនួន​នៅ​តាម​ផ្លូវល្បឿនលឿន​ភ្នំពេញ-ក្រុងព្រះសីហនុ កាត់​របងលួស​ដើម្បី​លក់​ម្ហូបអាហារ​ឱ្យអ្នកដំណើរ

ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន បាន​និយាយ​ថា ការ​ត្រួត​ពិនិត្យ​ចុង​ក្រោយ​ មុន​ការ​បើកដំណើរ​ការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានរកឃើញថា ប្រជាពលរដ្ឋបានកាត់របង​លួសបន្លា​ ដើម្បីឱ្យគោស៊ីស្មៅតាមដងផ្លូវ និងលក់អាហារឱ្យអ្នកដំណើរ។