ទិដ្ឋភាពរថយន្តកំពុងដឹកសម្ភារចេញពីផ្ទះរបស់ឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣។ (ហ្វេសប៊ុក លោក គង់ សុភា)

លោក​ ​គង់​ ​គាំ​ ​រើ​សម្ភារ​ចេញ​ពី​កន្លែង​ធ្លាប់​រស់​នៅ​​ បន្ទាប់​ពី​​​ប្រគល់​​ដី​​និង​​ផ្ទះ​ឱ្យ​រដ្ឋាភិបាល​វិញ​ ​

គ្រួសាររបស់ឧត្ដម​ទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ អះអាងថា ពួកគេបានរើសម្ភារចេញផ្ទះដែលស្នាក់នៅរាប់សិបឆ្នាំទាំងសោកស្តាយ បន្ទាប់ពី​​ប្រគល់​ដី​និង​ផ្ទះឱ្យរដ្ឋវិញ និងក្រោយពេលលោក ហ៊ុន សែន បញ្ជាឱ្យស្ថាប័នក្រោមឱវាទចាត់វិធានការច្បាប់ដើម្បីដកយកដី​និង​ផ្ទះនោះមកវិញ ដោយថាជាកម្មសិទ្ធិរបស់ក្រសួងការបរទេស។ ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើរក្នុងពិធីអបអរសាទរខួបលើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧មករា នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

ក្រោយការព្រមានមិនឱ្យនិយាយពីប្រវត្តិបក្សប្រជាជន យុវជននិងអ្នកឃ្លាំមើលថាប្រវត្តិសាស្ត្រជាឫសគល់នៃការពិតដោយមិនអាចបិទបាំងបានយូរ

យុវជន និងអ្នកឃ្លាំមើល លើកឡើងថា ទោះជារដ្ឋាភិបាលចាត់វិធានការលើមេដឹកនាំបក្សប្រឆាំង ដោយមិនឱ្យនិយាយប្រវត្តិគណបក្សប្រជាជនកម្ពុជាក្ដី ប៉ុន្តែរឿងប្រវត្តិសាស្ត្រនេះ វាជាឫសគល់នៃការពិត ដោយលាក់បាំងមិនបានយូរឡើយ។

ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

តុលាការមិនអនុញ្ញាតឱ្យកញ្ញា ឈឹម ស៊ីថរ នៅក្រៅឃុំ ខណៈក្រុមមេធាវីចាត់ទុកការឃុំខ្លួនកូនក្ដីជាថ្មីថាបំពាននីតិវិធី

សាលាដំបូង​រាជធានីភ្នំពេញ មិន​អនុញ្ញាត​ឱ្យ​មេដឹកនាំ​សហជីព​​ កញ្ញា ឈឹម ស៊ីថរ​ នៅក្រៅឃុំបណ្ដោះអាសន្ន ទោះបីជាក្រុមមេធាវី លើកសំអាង​ថា ការ​ចាប់និង​ឃុំខ្លួន​កូន​ក្ដីរបស់ខ្លួន​ជាថ្មីនេះ​​ ជាការ​បំពាន និងអនុវត្តលើសនីតិវិធីច្បាប់។

លោក គឹម សុខ អ្នកវិភាគនយោបាយ។

តុលាការផ្ដន្ទាទោសលោក គឹម សុខ ឱ្យជាប់ពន្ធនាគារ១៨ខែ ខណៈសំណុំរឿងមួយទៀតបង្វិលឱ្យស៊ើបអង្កេតឡើងវិញ

សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសអ្នកវិភាគនយោបាយ លោក គឹម សុខ ឱ្យជាប់ពន្ធនាគារ ១៨ខែ ក្រោមបទចោទប្រកាន់ «ញុះញង់ និងបរិហារកេរ្តិ៍» និងសងសំណងជំងឺចិត្តទៅដើមបណ្ដឹងចំនួន៥០លានរៀល ខណៈសំណុំរឿងលោក គឹម សុខ និងមនុស្ស២នាក់ទៀតត្រូវបានចៅក្រមបង្វិលឱ្យស៊ើបអង្កេតឡើងវិញ។

តុលាការផ្ដន្ទាទោសលោក គឹម សុខ ឱ្យជាប់ពន្ធនាគារ១៨ខែ និងសងជំងឺចិត្តដើមបណ្តឹងជាង១ម៉ឺនដុល្លារ

សាលាដំបូងរាជធានីភ្នំពេញ ​បានផ្ដន្ទាទោសអ្នកវិភាគនយោបាយ លោក គឹម សុខ ឱ្យជាប់ពន្ធនាគារ ១៨ខែ និងសងជំងឺចិត្តជាង ១ម៉ឺនដុល្លារ ទៅគណបក្សប្រជាជនកម្ពុជា ក្រោមបទចោទប្រកាន់ «ញុះញង់ និងបរិហារកេរ្តិ៍» ពាក់ព័ន្ធ​ការធ្វើអត្ថាធិប្បាយរឿងសម្លាប់លោកបណ្ឌិត កែម ឡី។

លោក ថាច់ សេដ្ឋា ថ្លែងក្នុងសន្និសីទកាសែតរបស់គណបក្សភ្លើងទៀន ស្ដីអំពីបរិយាកាសក្នុងថ្ងៃបោះឆ្នោត និងលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅទីស្នាក់ការកណ្ដាលគណបក្សភ្លើងទៀន ថ្ងៃចន្ទ ទី០៦ ខែមិថុនា ឆ្នាំ២០២២។

បក្សភ្លើងទៀនស្វែងរកការចរចាជាមួយបក្សកាន់អំណាច ក្រោយចាប់ខ្លួនលោក ថាច់ សេដ្ឋា

គណបក្សភ្លើងទៀន អះអាងថា ​បក្សក្រៅរដ្ឋាភិបាលមួយនេះកំពុងស្វែងរកការចរចាជាមួយបក្សកាន់អំណាច ដើម្បីដោះស្រាយបញ្ហាកម្ដៅនយោបាយនៅពេលបច្ចុប្បន្ន ក្រោយពីមានការចាប់ឃុំខ្លួនអនុប្រធានគណបក្សរបស់ខ្លួន គឺលោក ថាច់ សេដ្ឋា។

លោក ថាច់ សេដ្ឋា អ្នកនាំពាក្យគណបក្សភ្លើងទៀន។

បក្សភ្លើងទៀនថ្កោលទោសការចាប់ខ្លួនលោក ថាច់ សេដ្ឋា និងទាមទារដោះលែងជាបន្ទាន់

គណបក្សភ្លើងទៀន បានចេញមុខថ្កោលទោសការចាប់ឃុំខ្លួនលោក ថាច់ សេដ្ឋា និងទាមទារទៅរដ្ឋាភិបាល និងតុលាការឱ្យដោះលែងជាបន្ទាន់ដោយឥតលក្ខខណ្ឌ ព្រមទាំងបញ្ឈប់ការចាប់ឃុំខ្លួន រួមទាំងការគំរាមកំហែងតាមគ្រប់រូបភាពលើថ្នាក់ដឹកនាំ និងសកម្មជនរបស់ខ្លួនបន្តទៀត ដើម្បីធានា​ដំណើរការបោះឆ្នោតខាងមុខប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។

(Johnson & Johnson)

លោក​ ​ហ៊ុន​ ​សែន​ ​ថ្លែង​ថា​ ​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​អាច​នឹង​អនុម័ត​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានអាចនឹងអនុម័តនៅក្រោយការបោះឆ្នោតជាតិរួច ពោលគឺអាចនឹងអនុម័តក្នុងឆ្នាំ២០២៤ ឬ២០២៥ ខណៈសេចក្ដីព្រាងច្បាប់នេះ បានតាក់តែងឡើងរយៈពេលជិត ១០ឆ្នាំមកហើយនោះ។

ដីនិងផ្ទះរបស់ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលរដ្ឋាភិបាលចាត់វិធានការច្បាប់រឹបអូសត្រលប់មកវិញ ដោយសំអាងថាជាកម្មសិទ្ធិរបស់ក្រសួងការបរទេសកម្ពុជា។ (ទំព័រហ្វេស៊ុករបស់ លោក គង់ សុភា)

រាជ​រដ្ឋាភិបាល​​ប្រគល់​ដី​និង​ផ្ទះ​ដែល​ដក​យក​ពី​លោក​ ​គង់​ គាំ​ ឱ្យ​ទៅ​ ​គ.ជ.ប.​

រាជរដ្ឋាភិបាលបានប្រគល់ដី និងផ្ទះ ដែលដកយកបានពីមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក គង់ គាំ  ដោយសារលោករិះគន់គណបក្សកាន់អំណាចនោះ ឱ្យទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប. ដើម្បីធ្វើជាទីស្នាក់ការរបស់ខ្លួន។

លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូ ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​បញ្ចេញមតិ ក្រោយ​សមត្ថកិច្ច​ឱ្យ​លុប​បទចម្រៀង «ឈាមបាតុករ»

សង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្ស ស្នើរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បើក​លំហ​សិទ្ធិ​សេរីភាព​​​ដល់​សង្គម​​ស៊ីវិល តាម​រយៈ​ការបង្ហោះបទចម្រៀង​ «ឈាមបាតុករ» ឡើង​វិញ ដោយ​ថា វិធានកា​រទ​ប់​​ស្កាត់ថ្មី​ៗនេះ​ជាកា​រគំរាមកំហែងសេរីភាពបញ្ចេញមតិ​ដែលធានាដោយច្បាប់​ជាតិ និង​អន្តរ​ជាតិ។