ម្ចាស់ទីក្រុងរណបហ្គ្រេនភ្នំពេញ​ថា មិនបានគំរាមកំហែងពលរដ្ឋ​ដែលតវ៉ារឿងស្រះទឹក

ក្រុម​ហ៊ុនជីបម៉ុងលែន ដែល​ជា​ម្ចាស់ទីតាំងទីក្រុងរណបហ្គ្រេនភ្នំពេញ បាន​ច្រានចោលការ​លើក​​ឡើង​​​​​​របស់​ប្រជាពលរដ្ឋ ដែលថាមានការ​គំរាមកំហែង​​ដោយអាវុធ ក្រោយ​ពីពួកគេ​តវ៉ា​ទាមទារកុំ​​ឱ្យក្រុ​ម​ហ៊ុន​​លុបស្រះទឹក។

ពលរដ្ឋ​​រស់​នៅ​​ក្រុ​ង​រ​ណប​ហ្គ្រេ​ន​ភ្នំ​ពេញ​​ដែល​​តវ៉ា​​រឿង​​ម្ចាស់​​ទីតាំង​​លុប​​ស្រះ​ទឹក​ អះអាង​​ថា​​រង​​ការ​​គំរាម​

​ប្រជាពលរដ្ឋ​មួយចំនួនដែល​ជា​អ្នកមាន​ជីវភាព​ធូរធារ រស់នៅ​ក្នុង​ទី​ក្រុ​ងរ​ណបហ្គ្រេ​នភ្នំ​ពេញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បាន​អះអាង​ថា ពួក​គេ​បាន​រង​នូវ​ការ​គំរាមកំហែង​ដោយ​អាវុធ បន្ទាប់ពី​បាន​ធ្វើសកម្មភាព​តវ៉ាកុំឱ្យ​មានការ​លុប​ស្រះទឹក​ក្នុង​តំបន់​នោះ។

សង្គម​​ស៊ីវិល​​ថា​ ទូត​​ប្រទេស​​ធំ​ៗ​​សន្យា​​ជជែក​​ជាមួយ​​រដ្ឋា​ភិបាល​​ជុំវិញ​​ការ​​ចាប់​ខ្លួន​​សកម្ម​​ជន​​ថ្មី​​ៗ​នេះ​​

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុ​ក ឆា​យ៉ា​វី បាន​អះអាង​ថា តំណាង​ស្ថាន​ទូ​តធំៗ​ប្រចាំ​កម្ពុជា បាន​សន្យា​លើកយក​ក្ដី​បារម្ភ​របស់​ក្រុម​សង្គម​ស៊ីវិល​មួយចំនួន​ ពាក់ព័ន្ធ​ការ​ចាប់ខ្លួន​មនុស្សជា​ច្រើន​នាក់និង​ការរំលោភ​សិទ្ធ​មនុស្ស​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មី​ៗនេះ ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

តំណាង​​អូស្ត្រាលី​​ប្រចាំ​​នៅ​​កម្ពុជា​​បង្ហាញ​​ក្ដី​​បារម្ភ​​ជុំវិញ​​ការ​​ចាប់​ខ្លួន​​ក្រុម​សកម្ម​​ជន​​នា​​ពេល​​ថ្មី​ៗ​

តំណាង​រដ្ឋាភិបាល​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា បាន​បង្ហាញ​ក្ដី​បារម្ភ​របស់​ខ្លួន​ចំពោះ​ការ​ចាប់ខ្លួន​មនុស្សជា​ច្រើន​នាក់​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មី​ៗនេះ។

បទ​យក​ការណ៍​៖​ ក្រោម​ស្រមោល​អគារ​ស្កឹម​ស្កៃ​ អ្នក​នេសាទ​កំពុង​បារម្ភ​ពី​ការ​បណ្តេញ​ចេញ​

យ៉ាន ឃូវរី បានចេញទៅនេសាទត្រីរហូតដល់ម៉ោង៧ព្រឹក កាលពីថ្ងៃអង្គារសប្តាហ៍មុន។ គាត់បានចេញដំណើរនៅព្រឹកមុននោះ​មួយថ្ងៃ​ ដោយចេញទៅរកត្រីនៅលើផ្ទៃ​ទឹកក្បែរកោះដាច់ទាំងយប់ទាំងថ្ងៃ។

សមត្ថ​កិច្ច​​​នៅ​មិន​ទាន់​​រក​ឃើញ​​ជន​ជាតិ​ចិន​ពីរ​នាក់​ដែល​រត់​គេច​ពី​ការ​ធ្វើ​ចត្តា​ឡី​ស័ក ​

សមត្ថកិច្ច​​រាជធានីភ្នំពេញ នៅពុំ​ទាន់​រកឃើញ​ជនជាតិចិនពីរនាក់ដែលបាន​រត់គេចពីការធ្វើចត្តាឡីស័ក​​​​នៅ​សណ្ឋាគារ​មួយ​​ក្នុង​រាជធានី​ភ្នំពេញនៅឡើយគិត​មកដល់ល្ងាច​ថ្ងៃពុធនេះ ខណៈការស្វែងរកបានធ្វើឡើងអស់រយៈពេល​ប្រមាណពីរ​​សប្តាហ៍មកហើយ។

តុលាការ​ខេត្ត​​ត្បូង​ឃ្មុំ​ ផ្តន្ទា​ទោស​​អតី​ត​សកម្ម​​ជន​​បក្ស​​ប្រឆាំង​៧​នាក់​​ពី​​បទ​​រួម​គំនិត​ក្បត់​

​តុលាការ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បានសម្រេច​ផ្តន្ទា​ទោសអតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ៥នាក់ឱ្យ​ជាប់ពន្ធ​នា​គារ៧ឆ្នាំ និង២នាក់​ទៀតជាប់ពន្ធ​នា​គារ​ចំនួន៥ឆ្នាំ ពាក់ព័ន្ធ​នឹង​បទល្មើសរួមគំនិតក្បត់។

បទ​​យក​ការណ៍​៖ អ្នក​​អូស​​រទេះ​​នៅ​​ប៉ោយប៉ែត​​ក្លាយ​ជា​​អ្នក​​រើស​​អេតចាយ​ខណៈ​​ព្រំដែន​​បន្ត​​បិទ​​

ការងាររបស់អ្នករុញរទេះដឹកបន្លែផ្លែឈើនៅក្រុងប៉ោយប៉ែត ត្រូវ​បាន​ផ្អាក​ភ្លាម​ៗនៅ​ចុងខែ​មីនា ​នៅពេល​ដែល​ប្រទេស​ថៃ​បាន​បិទ​ព្រំដែន​ជាឯកតោភាគី​ជាមួយ​ប្រទេស​កម្ពុជា ​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​វីរុស​ឆ្លង​កូ​វីដ១៩ ដែល​នៅក្នុងពេល​នោះ ​ករណី​កូ​វីដ១៩ ត្រូវ​បាន​រក​ឃើញ​មាន​ចំនួន៩០ករណី។ ដោយ​គ្មាន​ឱកាស​ការងារ​ផ្សេងទៀត អ្នកស្រី ស្រ៊ុ​ន បាន​ចាប់ផ្តើម​ជួយ​ប្អូនស្រី​របស់​អ្នកស្រី ដើរ​ប្រមូលអេតចាយ​នៅ​តាម​ដងផ្លូវ​ក្រុង​ប៉ោយប៉ែត។

សមត្ថកិច្ចជំនាញនឹងចាត់វិធានការលើការ​លក់​ផលិត​ផល​ក្លែង​ក្លាយ​​​តាម​អន​ឡាញ

គណៈកម្មាធិការ​​​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ប្រកាស​ចាត់​​វិធាន​​ការ​តឹងរឹង​លើការ​លក់​​ផលិត​ផលក្លែង​​ក្លាយ និង​ខុស​ច្បាប់ ​​តាមប្រព័ន្ធអន​ឡាញ ​​ខណៈ​របាយ​ការណ៍​បញ្ជាក់​ថា ការ​បង្ក្រាប​ផលិត​ផលក្លែងក្លាយ​ដែលចរាចរ​លក់​​លើទីផ្សារ​នៅកម្ពុជា​មាន​ការកើន​ឡើង។

រដ្ឋបាល​​ខេត្ត​​ព្រះ​សីហនុ​​ថា​ មាន​​ជន​ជាតិ​​ចិន​​ប្រមាណ​៥០០០​នាក់​ទៅ​កាន់​​ខេត្ត​​នេះ​

​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ឱ្យ​ដឹង​ថា ក្នុង​ខែសីហា មាន​ជនជាតិ​ចិនប្រមាណ​ជាង៥០០០នាក់ ដែល​បាន​ហោះហើរ​ទៅកាន់​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើជំនួញ។