គ្រឿងញៀន

តុលាការ​បើក​សវនាការ​ជំនុំជម្រះ​ជនជាតិចិន​៩នាក់​ពី​បទ​ជួញដូរ​គ្រឿងញៀន​ទៅ​អូស្ត្រាលី

បុរសជនជាតិចិន៩នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះកាលពីថ្ងៃចន្ទ ទី១៨ ខែកក្កដា ពីបទជួញដូរគ្រឿងញៀនឆ្លងដែនទៅកាន់ប្រទេសអូស្ត្រាលី (Australia) និងនូវែលសេឡង់ (New Zealand)។

លោកស្រី ប៉ែន មុំ

សមាជិក​គណបក្ស​សង្គ្រោះ​ជាតិស្នើ​ឱ្យ​តុលាការ​កំពូល​លើក​លែង​ការផ្តន្ទាទោស

អតីតសមាជិក​គណបក្ស​សង្គ្រោះ​ជាតិដែលត្រូវបានតុលាការរំលាយ ស្នើ​ឱ្យ​តុលាការ​កំពូល​លើក​លែង​ការផ្តន្ទាទោសខណៈដែលតុលាការជាន់ទាបបានកាត់ទោសឱ្យជាប់ពន្ធនាគារ រយៈពេល ៥ ឆ្នាំកាលពីឆ្នាំ ២០២០ ពាក់ព័ន្ធនឹងការគាំទ្រដំណើរមាតុភូមិនិវត្តន៍ចូលកម្ពុជាវិញ របស់លោក សម រង្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

បុរស​បង្ហោះសារ​រឿង​ពាក់ម៉ាស់​ឱ្យមាន់ ចង់​ចូលរួម​ជាមួយ​បក្សភ្លើងទៀន​ក្រោយ​ចេញ​ពី​ពន្ធនាគារ

បុរសម្នាក់ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ដោយសារបានបង្ហោះសារនៅលើហ្វេសប៊ុកពីការពាក់ម៉ាស់ឱ្យសត្វមាន់នៅក្នុងការដ្ឋានរបស់លោកក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ពេលនេះត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារវិញហើយ ក្រោយអនុវត្តទោសចប់សព្វគ្រប់។

អតិថិជនដែលបានដាក់លុយវិនិយោគនៅក្រុមហ៊ុន GoldFX Investment បាននាំគ្នាតវ៉ាទាមទាររកដំណោះស្រាយពីក្រុមហ៊ុនករណីបាត់លុយវិនិយោគនៅក្រុមហ៊ុននេះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ពលរដ្ឋ​ជាង​៤០០នាក់​ដែល​បាត់​លុយ​វិនិយោគ​នៅ​ក្រុមហ៊ុន GFX ព្រម​យក​សំណង​ទាំង​មិនពេញចិត្ត

មេធាវី​តំណាង​ឱ្យ​ក្រុម​ហ៊ុន GFX (GoldFX Investment) អះអាងថា ពលរដ្ឋ​ជាង៤០០នាក់​ដែលបានដាក់លុយ​វិនិយោគ​​នៅ​ក្នុង​ក្រុម​ហ៊ុន GoldFX បានព្រ​ម​ព្រៀង​ទទួល​យក​ប្រាក់​សំណង​នូវ​​ទឹក​ប្រាក់​ចំនួន​៣០ភាគរយ​នៃ​ទឹក​ប្រាក់​សរុប​ដែលពួក​គេ​បាន​បាត់​បង់។

ចាងហ្វាងកាសែត ខ្មែរថាមស៏ លោក T. Mohan

សាលាដំបូង​រាជធានីភ្នំពេញ​សម្រេច​ឱ្យ​ចាងហ្វាង​កាសែត ខ្មែរថាមស៍ រួចផុត​ពី​បទចោទ

សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃចន្ទម្សិលមិញនេះ បានសម្រេចឱ្យ​ចាងហ្វាង​កាសែត ខ្មែរថាមស៍ រួចផុតពីបទ «​រុកកួន​ខាង​ផ្លូវភេទ» ក្នុង​សំណុំ​រឿងទាក់ទងនឹងការចោទប្រកាន់ថា ព្យាយាមលួងលោមអតីតបុគ្គលិកស្រីម្នាក់ដើម្បីសុំរួមភេទ។

ចាងហ្វាងកាសែត ខ្មែរថាមស៏ លោក T. Mohan

តុលាការ​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​របស់​ចាងហ្វាង​កាសែត ខ្មែរថាមស៍

សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារម្សិលមិញនេះ បានបើកសវនាការជំនុំជម្រះកំបាំងមុខលើបទ «​រុកកួន​ខាង​ផ្លូវភេទ» របស់ចាងហ្វាងកាសែត ខ្មែរថាមស៍ ខណៈទាំងជនជាប់ចោទ លោក T. Mohan និងមេធាវីការពារក្ដី ពុំបានបង្ហាញខ្លួនក្នុងសវនាការឡើយ។

លោកឧកញ៉ា ឬទ្ធី សំណាង ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន។

ប្រធាន​ក្លឹបបាល់ទាត់​ភ្នំពេញក្រោន លោក ឬទ្ធី សំណាង ទទួល​មរណភាព​ដោយ​រោគាពាធ

លោកឧកញ៉ា ឬទ្ធី សំណាង ​ជាពាណិជ្ជករមួយរូបដែលត្រូវបានស្គាល់ថា ជាប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន និងជាបុគ្គលមួយរូប​​ដែលមានទំនាក់ទំនងនឹងទីតាំងអាជីវកម្ម​​មួយចំនួនក្នុងក្រុងព្រះសីហនុ បានទទួលមរណភាពកាលពីព្រឹកថ្ងៃពុធនេះ ដោយរោគាពាធ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយដែលចេញដោយក្លឹបបាល់ទាត់មួយនេះ។

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចេញល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រទះឃើញអាវុធលាក់ទុកមួយចំនួន នៅចំណុចអូរព្រំដែន ភូមិថ្មី ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង។

មនុស្ស​៧នាក់​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ពាក់ព័ន្ធ​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់

មនុស្សចំនួន៧នាក់ត្រូវបានចោទប្រកាន់និងឃុំខ្លួនក្នុងពន្ធនាគារ ពាក់ព័ន្ធ​សំណុំរឿង​ជួញដូរ​អាវុធ​ឆ្លងដែនចេញពីប្រទេសដោយខុសច្បាប់ ខណៈអាជ្ញាធរបច្ចុប្បន្ន​កំពុង​តាមស្វែងរកចាប់ខ្លួនមេខ្លោងដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ​។

ទិដ្ឋភាពពីមុខតុលាការកំពូល ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

តុលាការ​ជំនុំជម្រះ​បណ្ដឹងសាទុក្ខ​ស្រ្តីម្នាក់ ពាក់ព័ន្ធ​សំណុំរឿង​យក​កាំបិត​ឆូត​មុខ​ក្មេងស្រី​មួយរូប​ក្នុង​ឆ្នាំ២០២០

តុលាការកំពូល នៅថ្ងៃចន្ទម្សិលមិញ បានជំនុំជម្រះលើបណ្ដឹងសាទុក្ខរបស់ស្រ្ដីមួយរូបដែលត្រូវបានកាត់ទោសពីបទធ្វើទារុណកម្ម និងអំពើឃោរឃៅដោយឆូតមុខនិងអារដៃ ទៅលើកុមារីម្នាក់ក្នុងឆ្នាំ២០២០ ខណៈមេធាវីរបស់ពិរុទ្ធជន​រូបនេះបានអះអាង​ថា កូនក្ដីរបស់ខ្លួនជាជនវិបល្លាសស្មារតី។

អាជ្ញាធរថៃគ្រោងចាប់បញ្ជូនជនជាតិរបស់ខ្លួនប្រមាណ ៣ ០០០នាក់ចេញពីទីតាំង​ឆបោកនៅកម្ពុជា

មន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃអង្គារម្សិលមិញ បានបង្ហាញការគាំទ្រចំពោះផែនការរបស់អាជ្ញាធរថៃក្នុងការបញ្ជូនមន្ត្រី និងនាវាកងទ័ពជើងទឹកមកកាន់ប្រទេសកម្ពុជា ដើម្បីប្រមូលជនជាតិថៃប្រមាណ​ ៣ ០០០នាក់ចេញពីទីតាំងដែលបម្រើការនៅក្រុមប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញនានានៅកម្ពុជា ឱ្យត្រឡប់ទៅប្រទេសថៃវិញ។