លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៊ុន ម៉ាណែត ចូលរួមទស្សនាពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ព នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

លោក ហ៊ុន ម៉ាណែត យក​គំរូ​មួយចំនួន​តាម​ឪពុក ខណៈ​លោក​កំពុង​បង្កើន​ប្រជាប្រិយភាព

ចាប់តាំងពីបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមថ្មីមួយចំនួននៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២២​មក អគ្គមេបញ្ជាការរង​កងយោធពលខេមរភូមិន្ទ និងជា​មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូជាសាធារណៈចំនួន៩៥ នៅលើបណ្ដាញ YouTube, TikTok, Twitter និង Instagram គិតត្រឹមព្រឹកថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០២២។

រនាំងដែកដាក់បាំងនៅពីមុខច្រកចូលកាស៊ីណា ម៉ុកបាយ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

ជនជាតិ​វៀតណាម​៦០នាក់​រត់គេច​ពី​កាស៊ីណូ​នៅ​ក្រុងបាវិត

ជនជាតិវៀតណាមជាង៦០នាក់បានព្យាយាមរត់គេចពីកាស៊ីណូក្នុងក្រុងបាវិត កាលពីថ្ងៃសៅរ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់រាយការណ៍ពីការចាប់ខ្លួន និងការឆ្មក់ចូលបន្ថែមទៀត ដែលទាក់ទងនឹងកាងារដោយបង្ខំ និងប្រតិបត្តិការឆបោកនៅក្នុងប្រទេសកម្ពុជា។

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ ក្នុងថ្ងៃមកចូលសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។

តុលាការ​គ្រោង​នឹង​សួរ​សាក្សី​ពាក់ព័ន្ធ​សំណុំ​រឿង​លោក កឹម សុខា នៅខែក្រោយ

តុលាការគ្រោងនឹងសួរសាក្សីពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា នៅដើមខែក្រោយ ខណៈលោក កឹម សុខា បានបដិសេធការទទួលខុសត្រូវបាតុកម្មហិង្សានៅស្ពាននាគ នៅពេលដែលតុលាការព្យាយាមភ្ជាប់លោកទៅនឹងករណីហិង្សាពេលនោះ។

តំណាងរាស្រ្តគណបក្ស​ប្រជាជន​កម្ពុជានៅ​ខេត្តរតនគិរី លោក ប៊ូ ឡាំ ទទួលមរណភាព​ក្នុង​វ័យ​៦៧​ឆ្នាំ

តំណាង​រាស្ត្រ​ខេត្ត​រតនគិរីមកពីគណបក្សប្រជាជនកម្ពុជា​ លោក ប៊ូ ឡាំ បាន​ទទួល​​មរណភាពកាលពីថ្ងៃ​ចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ​នេះ ដោយរោគាពាធ​។

​​អតីត​​​ស្នងការរងនគរបាលខេត្តកំពង់​ឆ្នាំង លោក ស៊ុំ សុជាតិ (ម៉ាស់ពណ៌ផ្ទៃមេឃ) ចេញពីរថយន្តពន្ធនាគារចូលទៅសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

តុលាការ​ផ្ដន្ទាទោស​អតីត​ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង​ឱ្យ​ជាប់​ពន្ធនាគារ​៤ឆ្នាំ ពាក់ព័ន្ធ​ករណី​ទន្ទ្រាន​ដីព្រៃ​លិចទឹក

សាលា​​ដំបូង​រាជធានី​ភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ​ បាន​ផ្ដន្ទាទោស​​អតីត​​ស្នង​​ការ​រង​នគរបាល​ខេត្ត​កំពង់ឆ្នាំង​​ម្នាក់ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល៤ឆ្នាំ​ ពី​បទ ​ទន្រ្ទាន​ព្រៃ​លិច​ទឹក​ដោយ​ខុស​ច្បាប់​ជុំវិញ​បឹង​ទន្លេសាប​ចន្លោះ​ឆ្នាំ២០១១ ដល់ឆ្នាំ​២០២១។

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយលោកស្រី RETNO L.P MARSUDI រដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី​ពិភាក្សា​ពី​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​ជាមួយ​អគ្គស្នងការ​នគរបាលជាតិ​កម្ពុជា

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេ​​ស៊ី បានពិភាក្សាអំពីករណី​ប្រតិបត្តិការឆបោក​​ដែល​​ពលរដ្ឋ​ឥណ្ឌូនេស៊ីបាន​​ចាញ់​បោក នៅក្នុង​​ជំនួប​​ជាមួយ​អគ្គស្នងការនគរបាលជាតិកម្ពុជា ហើយ​ក៏បានជួបជាមួយ​ពលរដ្ឋឥណ្ឌូនេស៊ីរាប់សិបនាក់​ដែលត្រូវបានជួយសង្គ្រោះពីទីតាំងឆបោកក្នុងខេត្តព្រះសីហនុ​ផង​ដែរ។

លោក ខឹម មុនីកុសល អតីតមន្ត្រីសុខាភិបាលជាន់ខ្ពស់នៃមន្ទីរសុខាភិបាល​ខេត្តប៉ៃលិន និងបច្ចុប្បន្នជាប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តប៉ៃលិន។

មន្ត្រី​គណបក្សភ្លើងទៀន​២រូប​ត្រូវ​បាន​តុលាការ​កោះហៅ​ឱ្យ​ចូលបំភ្លឺ

មន្ត្រី​គណបក្សភ្លើងទៀន ២រូប ត្រូវបានតុលាការកោះហៅឱ្យចូលបំភ្លឺនៅខេត្តរៀងខ្លួន ក្នុងនោះ ​ម្នាក់​នៅ​ខេត្ត​ប៉ៃលិន និងម្នាក់ទៀតនៅខេត្តត្បូងឃ្មុំ ដោយចោទប្រកាន់លើករណី២ដាច់​ដោយឡែក​ពី​គ្នា។

លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង (William Guang) ចាកចេញពីរថយន្តពន្ធនាគារ ទៅចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

តុលាការ​ផ្ដន្ទាទោស​លោក វិល្លាម គ័ង ដាក់​ពន្ធនាគារ​៩ឆ្នាំពាក់ព័ន្ធ​ករណី​​ប្លន់​ផ្ទះ​​អ្នក​លក់ឡេ​តាម​អនឡាញ

តុលាការ​សាលាដំបូងរាជធានីភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស​​លោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ វិល្លាម គ័ង ប្រធានគណបក្ស​ខ្មែរក្រោក និងបក្ខពួក៧​នាក់​ផ្សេងទៀត ដាក់ពន្ធនាគារ​ចន្លោះពី៦ឆ្នាំ​ទៅ៩ឆ្នាំ ពាក់ព័ន្ធ​នឹង​បទចោទ ​ប្លន់​អ្នក​លក់​ឡេតាម​អន​ឡាញដ៏ល្បីឈ្មោះម្នាក់​​ដោយ​ប្រដាប់អាវុធ។​

ជនជាតិចិនដែលត្រូវចោទប្រកាន់បទចោទពាក់ព័ន្ធគ្រឿងញៀន ចូលសវនាការនៅសលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។

ក្រុម​ជួញដូរ​គ្រឿងញៀន​ជនជាតិចិន​ជាង​២០នាក់​ត្រូវ​តុលាការ​កាត់ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត

បុរសជនជាតិចិនជាប់ឃុំចំនួនប្រាំបួននាក់ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទជួញដូរគ្រឿងញៀនឆ្លងដែនទៅកាន់ប្រទេសអូស្ត្រាលី (Australia) និងនូវែលសេឡង់ (New Zealand) រួមទាំងកាត់ទោសកំបាំងមុខជាង១០នាក់ផ្សេងទៀត។

លោក ទុំ ប៊ុនថន (ស្លៀកពាក់ឈុតអ្នកជាប់ឃុំ ដើរខាងមុខគេ) អតីតសមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មកពីគណបក្សសង្គ្រោះជាតិដែល​​តុលាការរំលាយ​ ក្នុងថ្ងៃសវនាការតុលាការកំពូល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។

តុលាការ​កំពូល​តម្កល់​សេចក្ដី​សម្រេច​ផ្ដន្ទាទោស​សកម្មជន​បក្សប្រឆាំង លោក ទុំ ប៊ុនថន ពី​បទ​ញុះញង់

តុលាការជាន់ខ្ពស់ បានតម្កល់សេចក្ដីសម្រេច​​ផ្ដន្ទាទោសទៅលើអតីតសកម្មជនគណបក្សសង្គ្រោះជាតិ​មួយរូប ទៅតាមការសម្រេចរបស់តុលាការជាន់ទាប ដែលបានកាត់ទោសឱ្យជាប់ពន្ធនាគារ​២០ខែ​ ជុំវិញសំណុំរឿង «ញុះញង់» ក្រោយសកម្មជន​បក្ស​ប្រឆាំងរូបនោះចែករំលែកសារលោក សម រង្ស៊ី តាម​បណ្ដាញ​សង្គម​កាលពី​ឆ្នាំ២០២០ ​រឿងប្រាប់ឱ្យពលរដ្ឋផ្អាកសងបំណុលធនាគារ។