រាជធានីភ្នំពេញ៖ សកម្មភាពរៀននិងបង្រៀនក្នុងថ្នាក់រៀនផ្ទាល់ នៅសាលាបឋមសិក្សាចតុមុខ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១តទៅ។

រដ្ឋាភិបាល​គ្រោង​ដំឡើង​ប្រាក់​បៀវត្ស​មន្រ្តី​រាជការ​នៅ​ឆ្នាំ​នេះ​ក្រោយ​ពី​ខកខាន​២ឆ្នាំ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាសពីគម្រោង​​ដំឡើងប្រាក់បៀវត្សជូន​ដល់​មន្រ្តីរាជការ បន្ទាប់​ពី​រដ្ឋាភិបាល​ខក​ខានដំឡើង​អស់​រយៈ​ពេល២ឆ្នាំមកហើយ។

នាយក​រដ្ឋមន្ត្រី​ថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ-១៩​នៅ​ក្នុង​ឃ្លាំង​មាន​ជាង​១១លាន​ដូស

នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា វ៉ាក់សាំង​បង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩មាននៅក្នុងឃ្លាំងចំនួនជាង១១លានដូស​ ខណៈវ៉ាក់សាំងដែលមិត្តបរទេសសន្យាផ្ដល់ជូនកម្ពុជាមានចំនួនជាង២០លានដូសទៀត។  

គ.ជ.ប នឹង​ធ្វើ​ការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត​នៅ​ថ្ងៃទី​១៣​ដល់​១៤ ខែមិថុនា ឆ្នាំ២០២២

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសថានឹងធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ពីថ្ងៃទី១៣ ដល់១៤ ខែមិថុនា ឆ្នាំ២០២២។

ក្រសួងថា ការ​រក​ដំណោះស្រាយ​វិវាទ​ការងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​នៅ​មិន​ទាន់​សះ​ជា

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឱ្យដឹងថា ការសម្របសម្រួលរកដំណោះស្រាយ​ជុំវិញ​វិវាទការងាររបស់កូដករណាហ្គាវើលដ៍ និងភាគីក្រុមហ៊ុន នៅមិនទាន់មានការ​ព្រមព្រៀងរួមគ្នាលើចំណុចដែលក្រុមកូដករបានស្នើឱ្យដោះស្រាយនៅឡើយ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

កម្ពុជា​គ្រោង​ទិញ​អាវុធ​ធុនធ្ងន់​ទំនើបៗ​ដើម្បី​ពង្រឹង​សមត្ថភាព​យោធា

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកាពារជាតិ បានបញ្ជាក់ថា កម្ពុជាគ្រោងទិញអាវុធធុនធ្ងន់ទំនើបៗ ដើម្បីការពារពីការគំរាមកំហែងពីប្រទេសនានា​ និង​ពង្រឹងសមត្ថភាពយោធារបស់ខ្លួនបន្ថែមទៀត ប៉ុន្តែលោកថាមិនមានចេតនាប្រឆាំង ឬគំរាមកំហែងដល់ប្រទេសណាមួយឡើយ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​ ឱ វណ្ណ​ឌីន ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សា ស្ដីពី "សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ" នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ក្រសួង​សុខា​ភិបាល​ជំរុញ​ឱ្យ​ពលរដ្ឋ​យក​ចិត្ត​ទុកដាក់​ទៅលើ​សុវត្ថិភាព​ចំណី​អាហារ​បន្ថែម​ទៀត​

មន្ត្រីជាន់ខ្ពស់​ក្រសួងសុខាភិបាលបានថ្លែងថា​ សុវត្ថិភាពចំណីអាហារ​ជាកត្តាសំខាន់មួយ​នៅក្នុង​ចំណោមកត្តា​ផ្សេងៗទៀត ដោយសារ​ការរស់នៅ​របស់​មនុស្ស​លើ​ពិភពលោកគឺ ពឹងផ្អែក​លើ​ការបរិភោគ​ចំណីអាហារ​ឱ្យបាន​ត្រឹមត្រូវ​សម្រាប់ការ​លូតលាស់ និង​ថែបំប៉នសុខភាព។

លោកស្រី សោម សុផា ដែលធ្វើការនៅណាហ្គាវើលរយៈពេល ២៦ឆ្នាំ កាន់ឆ័ត្រ និងរូបថតលោក ឈឹម ស៊ីថា ប្រធានសហជីពដែលកំពុងជាប់ឃុំក្នុងបាតុកម្មកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។ (កញ្ញា គៀត សូរិទ្ធធាវី/VOD)

កូដករ​ណាហ្គាវើលដ៍​៤នាក់ទៀត​ព្រម​ទទួល​សំណង​ប្រាក់​ដំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ពី​ក្រុមហ៊ុន

ក្រសួងការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ឱ្យដឹងថា អតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន៤នាក់​បន្ថែម​ទៀត​បានយល់​ព្រមទទួលប្រាក់​ដំណាច់បញ្ចប់កិច្ចសន្យាការងារ​ពី​ក្រុមហ៊ុ​ន​រួ​ច​មកហើយ។