នាយករដ្ឋមន្ត្រីជំរុញឱ្យរកលទ្ធភាពវិនិយោគផ្លូវរថភ្លើងល្បឿនលឿន​នៅលើផ្លូវចាស់

លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន បានប្រាប់ឱ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល សិក្សាលើកគម្រោងរកដៃគូដើម្បីកែលម្អរផ្លូវរថភ្លើងចាស់ អភិវឌ្ឍន៍ទៅជាផ្លូវរថភ្លើងល្បឿនលឿនជំនួសវិញ។

សកម្មជនសិទ្ធិមនុស្សស្នើ​ក្រសួង២​​ចាត់វិធានការ​លើ​អ្នក​ប្រើហិង្សានិ​ង​បៀត​បៀន​លើ​​កូដករ​ណាហ្គា​

សកម្មជនសិទ្ធិមនុស្ស បានស្នើទៅក្រសួង​មហាផ្ទៃ និងក្រសួងកិច្ចការនារី ចាត់​វិធាន​ការ​លើ​អាជ្ញាធរ​ដែល​ពួកគេ​អះអាង​ថា បា​ន​ប្រើ​ហិង្សា និង​បៀតបៀនកេរ្តិ៍ខ្មាស​​​លើ​កូដករ​ណាហ្គាវើលដ៍ ខណៈកូដករទាំង​នោះតវ៉ា​ទាម​​ទារ​​រក​ដំណោះស្រាយវិវាទការងារនាពេលកន្លងមក។

ពលរដ្ឋអាស្រ័យផលនៅជុំវិញ​បឹងវាលសំណាប​ក្នុងខេត្តកណ្តាល ស្នើ​រដ្ឋាភិបាលកាត់ដី​ពួកគេ​ចេញ​ពី​អនុក្រឹត្យ

ប្រជាពលរដ្ឋដែលអាស្រ័យផលនៅជុំវិញបឹងវាលសំណាប ស្ថិតក្នុងខេត្តកណ្តាល បានអំពាវនាវទៅរដ្ឋាភិបាល​សុំកាត់ឆ្វៀលដីរបស់ពួកគាត់​ចេញពីដីសាធារណៈរបស់រដ្ឋដែលមានចែងក្នុង​​អនុក្រឹត្យ។

លោក ហ៊ុន សែន ​នៅតែបន្ដឈរជាបេក្ខភាពនាយករដ្ឋមន្ដ្រីក្នុងការបោះឆ្នោតឆ្នាំ២០២៣

នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសជាថ្មីទៀតថា លោកនៅតែបន្ដឈរជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតឆ្នាំ២០២៣ ​ ហើយកូនប្រុសច្បងរបស់លោកគឺ លោក ហ៊ុន ម៉ាណែត នៅតែជាបេក្ខជនបន្ដវេនដែលត្រូវបម្រុងទុកនាពេលអនាគតដដែល។

កម្ពុជារកចំណូលពី​​​ការនាំ​ចេញជ័រ​និងឈើកៅស៊ូ​ជាង​៧៧​លាន​ដុល្លារ​រយៈពេល២ខែដើមឆ្នាំនេះ

យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង ៧៧លានដុល្លារអាមេរិក ពីការនាំចេញជ័រនិងឈើកៅស៊ូ ​ក្នុងរយៈពេលពីរខែដើមឆ្នាំនេះ។

ក្មេងជំទង់ម្នាក់អង្គុយលើក្បាលទូក សំឡឹងមើលទៅត្រើយម្ចាងនៃបឹងទន្លេសាប។

ប្រជានេសាទចង់ឱ្យមន្ត្រីចាត់វិធានការបទល្មើសជាប្រចាំ កុំរង់ចាំតែមានបញ្ជាពីនាយករដ្ឋមន្ត្រី

នេសាទនៅតំបន់បឹងទន្លេសាបមួយចំនួន ជំរុញទៅមន្ត្រីជំនាញនិងអាជ្ញាធរពាក់ព័ន្ធ ត្រូវអនុវត្តវិធានការបង្ក្រាបបទល្មើសនេសាទជាប់ជាប្រចាំ ដោយមិន​ចាំបាច់រង់ចាំទាល់តែមានបបញ្ជាពីថ្នាក់លើទើបអនុវត្តតាមក្រោយនោះឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ឬពេទ្យលោកសង្ឃ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោក ហ៊ុន សែន ថា កុំ​ឲ្យ​ភ័ន្ដ​ច្រឡំ​សារ​ចាស់​ដែល​ថា​ ចូល​ឆ្នាំ​ខ្មែរ​នេះ​នឹង​បើក​ប្រាក់​ខែ​ឌុប​

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ច្រាន​ចោល​សារ​ជាសំណេរដែល​លោកសរសេរ​ប្រកាស​កាល​ពី​ប៉ុន្មាន​ឆ្នាំមុន​ថា ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ​បើក​ប្រាក់​ខែឌុប។

បុគ្គលិក​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​កាល់តិច​ នៅទីតាំង​​ស្ថានីយមួយកន្លែង ​ក្នុងរាជធានី​ភ្នំពេញ ធ្វើការផ្លាស់​ប្ដូរ​តារាង​តម្លៃ​ប្រេង​ឥន្ធនៈ​តាមការ​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​ ​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

រដ្ឋាភិបាល​កំណត់​រូបមន្តថ្មី​សម្រាប់​កែសម្រួល​ថ្លៃលក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា

អន្តរក្រសួង បាន​កំណត់រូបមន្ដសម្រាប់កែសម្រួល​ថ្លៃលក់​រាយ​ប្រេងឥន្ធនៈ​​នៅកម្ពុជា​ឡើង​វិញ ដើម្បីឱ្យ​​ថ្លៃ​លក់​រាយ​ប្រេង​ឥន្ធនៈ​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​ឡើង​ចុះ​តាម​តម្លៃ​នៅ​លើ​ទីផ្សារ​អន្ដ​រជាតិ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ឬពេទ្យលោកសង្ឃ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

លោក ហ៊ុន សែន ចង់​ឱ្យ​​មាន​ការ​វះកាត់​ប្តូរ​សរីរាង្គ​​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់នៅ​កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យក្រសួងសុខាភិបាល សិក្សាពីលទ្ធភាពក្នុងការវះកាត់ដើម្បីប្តូរក្រលៀនស្របច្បាប់នៅក្នុងប្រទេស ខណៈមន្ទីរពេទ្យមួយចំនួនមានសមត្ថភាពគ្រប់គ្រាន់លើរឿងនេះ ប៉ុន្ដែមិនអនុញ្ញាតឱ្យមានការជួញដូរសរីរាង្គមនុស្សនៅកម្ពុជាឡើយ។

នៅល្ងាចថ្ងៃទី២០ ខែមីនាឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក គីស៊ីដា ហ្វូមីអូ ( Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោង "ការទទួលបានថាមពលកកើតឡើងវិញប្រកបដោយបរិយាបន្ននៅតំបន់ជនបទ" បានចុះហត្ថលេខាដោយ លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា។

ជប៉ុន​សម្រេច​បន្ដ​គម្រាង​ផ្គត់ផ្គង់​អគ្គិសនី​មិន​ប៉ះពាល់​បរិស្ថាន​ដល់​តំបន់​ដាច់ស្រយាល​នៅ​កម្ពុជា

ជប៉ុនបន្តគាំទ្រការផ្គត់ផ្គង់អគ្គិសនីប្រកបដោយនិរន្តរភាពនៅតាមតំបន់ជនបទដាច់ស្រយាលក្នុងប្រទេសកម្ពុជា ដើម្បីផ្ដល់អគ្គិសនីដល់ប្រជាជនចំនួន១ ៣០០គ្រួសារ ដែលវាជាគម្រោងរវាង UNDP និងក្រសួងរ៉ែ និងថាមពល។