លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា​ បានទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅវេលាម៉ោងប្រមាណ៧និង១៥នាទីព្រឹក នៅការិយាល័យលេខ១៦៩៧ ដែលស្ថិតនៅក្នុងសាលាគរុកោសល្យភូមិភាគ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បទវិភាគ៖ បញ្ហា​ចម្បង​អ្វីខ្លះ​​ធ្វើ​ឱ្យ​ការបោះឆ្នោត​៣១ឆ្នាំ​មកនេះ​មិន​ធានា​ភាព​ត្រឹមត្រូវ​និង​យុត្តិធម៌?

​មហិច្ឆតា​ក្រាញអំណា​ច​ ក​ម្សោយកា​រទ​ទួ​លខុស​ត្រូ​វ​របស់ស្ថាប័នជា​តិ រួម​ទាំ​ង​ក​ង្វះមូ​លដ្ឋា​ន​ក្នុ​ងកា​រពិចា​​រ​ណាដើម្បី​​​​​រើសមេដឹ​កនាំ ​​ជាឧបស​គ្គច​ម្បងរារាំ​ងដ​ល់ការក​សាង​ប្រជា​ធិ​បតេ​យ្យនៅកម្ពុ​ជា​ បើទោះ​​​ជាយន្តកា​រនេះ​​មា​​​​ន​កា​រគាំ​​ទ្រ​ពីស​ហគមន៍​អន្តរជា​តិ និងកា​រពារដោ​យរដ្ឋធម្ម​នុញ្ញ​។

លោក ហ៊ុន សែន​ ឃោសនា​រកសំឡេងឆ្នោត​ឱ្យ​បក្ស​របស់ខ្លួន​មុន​រដូវកាល​បោះឆ្នោត​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុនរដូវឃោសនារកសំឡេងឆ្នោតមកដល់នេះ ​ហាក់បានផ្ញើសារបែបគំរាម ដើម្បីអូសទាញសំឡេងឆ្នោតឱ្យគណបក្សកំពុងគ្រប់គ្រងអំណាចដោយថា ដើម្បីរក្សាសន្តិភាពជម្រើសតែមួយគត់ គឺត្រូវបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។

ក្រុមជួយសង្គ្រោះ ស្វែងរកជន​រងគ្រោះ​ដែល​ជួប​ឧបទ្ទវ​ហេតុ​លិច​ទូក​ដ​ កាលពីយប់ថ្ងៃទី១៣ នៅ​​​ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

វិភាគ៖ តើ​ឧបទ្ទវហេតុ​លិចទូកដ​ស្លាប់​កុមារ​១១នាក់​ផ្ដល់​មេរៀន​អ្វីខ្លះ​ដល់​រដ្ឋាភិបាល?

​ឧបទ្ទ​​​វហេ​តុលិ​ច​​ទូ​​ក​ដ​ ​​​​​ស្លា​​ប់​​​​​​​​កុ​​​​មា​​​រ​​​​១​​​​១​​នាក់ នៅភូមិកោះចំរើន​​ ​​​ឃុំកំ​ព​ង់​ភ្នំ​​ ​ស្រុ​ក​លើក​ដែក ​ខេត្តក​ណ្ដាល ​នា​យប់ថ្ងៃ​ទី១​៣​​​​ ខែតុលា ឆ្នាំ២០២២នេះ​ ជាសោកនាដកម្មនាសម័យបច្ចេកវិទ្យាទំនើប​ ​​ជំរុញឱ្យមាន​ច​ម្ង​ល់ជា​ច្រើ​នជុំ​​វិ​ញ​​​ទំនួលខុសត្រូវ​រប​ស់​អាជ្ញាធររដ្ឋ ពាក់ព័ន្ធករណីយកិច្ចបម្រើសេវាជូនពលរដ្ឋ​​​។

ហ៊ុន សែន និង​លោក សម រង្ស៊ី

លោក ហ៊ុន សែន ប្រកាស​ស្វាគមន៍​លោក សម រង្ស៊ី វិល​មក​កម្ពុជា​វិញ​ដោយ​ការ​ចាប់​បញ្ចូល​ក្នុង​ពន្ធនាគារ

​​លោកនា​យ​ក​​​​​រដ្ឋ​ម​ន្ត្រី​ ​ហ៊ុ​ន​ សែន បញ្ជាក់ជំហរ​​ថា នឹង​មិ​នរារាំងជើ​ងហោះ​ហើ​រ​ដែលដឹកលោក សម រង្ស៊ី ត្រលប់​មក​កម្ពុជា​​ដូច​ការ​លើក​ឡើង​នោះ​ទេ ប៉ុន្តែលោក​ថា​បានត្រៀមកម្លាំងដើម្បីចាប់ដៃគូប្រកួត​មាន​​សក្ដានុពល​រូបនេះឱ្យអនុវត្តទោសក្នុងពន្ធនាគារតាម​ការផ្ដន្ទាទោសរបស់តុលាការ។

នគរបាលជាតិ​បកស្រាយ​រឿង​បាត់ដាន​ជនល្មើស​វាយ​សកម្មជន​បក្សប្រឆាំង​ជាង​៣០ករណី

មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ អះអាងថា ខ្លួនមិនទាន់មានតម្រុយ​ណាមួយឈានទៅចាប់ខ្លួនជនល្មើស ដើម្បីឱ្យតុលាការផ្តន្ទាទោស ពាក់ព័ន្ធករណី​ប្រើ​ហិង្សាជា​ង​៣០ករណីលើអតីតសកម្មជនគណបក្សប្រឆាំង​ ចាប់តាំង​​ពីចុងឆ្នាំ​២០១៧ មកដល់ពេលថ្មីៗនេះ​​​ នៅ​ឡើយ​ទេ បើទោះបីជាបានសម្អាងថា ជំនាញ​មន្ត្រី​កម្ពុជា​ក្នុងការបង្ក្រាបល្មើសនិង​បទឧក្រិដ្ឋមិនចាញ់​សមត្ថភាព​មន្ត្រីអន្តរជាតិក្តី។

លោក ស ខេង ទម្លាយ​រឿង​ពុករលួយ​របស់​​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​គម្រោង​ធ្វើផ្លូវ

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នា​ក់ក្រោមជាតិ (គ.ជ.អ.ប) លោក ស ខេង បានទម្លាយរឿងពុករលួយរបស់រដ្ឋមន្ត្រីមួយរូបដោយ​មិ​ន​បញ្ចេ​​​ញ​​ឈ្មោះ ពាក់ព័ន្ធគម្រោងធ្វើផ្លូវ ខណៈរដ្ឋមន្ត្រីរូបនោះចោទ​ក្រសួងមហាផ្ទៃ​​ថាព្យាយាម​​ប្រមូល​​អំណាច។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ៊ុន ម៉ាណែត ចូលរួមទស្សនាពិព័រណ៍យោធា និងការប្រកួតកីឡាកងទ័ព នៅកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។

វិភាគ៖ តើការដឹកនាំបែបសែស្រឡាយជាហានិភ័យដល់យន្តការផ្ទេរអំណាចឬទេ?

កា​​​រដា​​​ក់​ព​ង្រា​​​យ​​សែ​​ស្រឡា​​យ​​ថ្នា​ក់​ដឹ​កនាំ​ ​ឱ្យទៅ​កា​ន់តំ​ណែ​ង​ធំៗ​នៅ​ក្រ​សួ​ង​សំខា​ន់​ៗរ​ប​ស់​ជា​តិ ​រួម​ទាំ​ង​កង្វះ​​ឯ​​ក​​​​​​​​​រាជ្យ​ភា​ពរប​ស់​​ឥ​ស្ស​​​រជ​ននយោបាយ​​ ត្រូវបា​នគេមើល​ឃើ​ញ​ថា​ ជា​ជម្រ​កសុវត្ថិភាព​នៃ​​អំពើពុករ​លួយ និងបង្កគ្រោះថ្នា​ក់​ធ្ងន់​ធ្ងរដល់ការកសាង​សង្គមប្រជាធិបតេយ្យ បើគ្មានការកែលម្អទេនោះ។

​ក្រសួង​​ថា​​ចៅក្រ​ម​​ជា​​សមា​​ជិក​​បក្ស​​មិន​ប៉ៈ​ពាល់​​ការ​​ប្រកួត​​អំណាច​​តាម​​យន្តការ​ប្រជាធិបតេយ្យ​ទេ​

ម​ន្ត្រីជាន់​ខ្ពស់​ក្រ​សួ​ង​យុត្តិធម៌ បា​ន​សម្អា​ង​ថា​ ​ការ​ដា​ក់ប​ញ្ជូ​លប្រធា​​​នតុ​លា​​កា​រ​កំ​ពូល និ​​​​​​​​ង​​​ចៅ​​ក្រ​​​​​មជាស​​មា​ជិ​​ក​​​​​គ​​​​​ណបក្សកាន់អំណាច​​ មិនប៉ះ​ពា​ល់ដល់​ឯករាជ្យភាព​ប្រ​ព័ន្ធយុត្តិ​ធម៌ នៅកម្ពុជា និងបង្ក​ជាឧបសគ្គ​ដ​ល់ការ​​ធា​​​​នា​​​ដំ​​ណើការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ​ដូចមជ្ឈដ្ឋាន​រិះ​គន់មួ​យ​​ចំនួនលើកឡើងនោះទេ។

វិភាគ៖ តើមានថ្នាំព្យាបាលរបួសផ្លូវចិត្តពលរដ្ឋពីការបាត់បង់ទឹកដីក្រៅពីការចាប់ឃុំខ្លួនទេ?

ការសុខចិត្តរណបប្រទេសជិតខាង ដើម្បីក្រាញអំណាចនៅក្នុងប្រវត្តិសាស្រ្តនៃមេដឹកនាំខ្មែរដោយមិនយកពហុគំនិតធ្វើជាមូលដ្ឋានសម្រាប់ដឹក​នាំប្រទេស ជាដើមចមធ្វើឱ្យបាត់បង់ទឹកដីទៅប្រ​ទេ​ស​ជិតខាងតជំនាន់ និងបង្កឱ្យមានជម្លោះផ្ទៃក្នុងគ្មាន​ទីបញ្ចប់ បើអ្នកនយោបាយសម័យទំនើបនេះ មិ​​នពិចារណាកែលម្អ។

លោក ហ៊ុន​​ សែន ​ប​ង្ហាញ​​​កា​រ​​​យកចិ​ត្ត​​ទុក​ដាក់​​​លើ​ជ​​នក្រី​ក្រ តែ​បន្ត​បិទ​ខ្ទប់​បក្សប្រឆាំង

លោកនាយករ​ដ្ឋ​ម​ន្រ្តី​ ហ៊ុន​ សែ​ន​ និង​ជាមេ​ដឹ​ក​នាំ​ប​ក្ស​កា​ន់​អំណា​ច​ស​ម្អា​ង​ថា​​​នឹ​​ង​​ផ្តល់​​ប​​​ណ្ណ​​​​​​​​​​​ក្រីក្រ​​​ជូន​​ព​​​​​ល​​រ​ដ្ឋ​​​​ប្រមា​​ណ​ជា១​០​ម៉ឺ​នគ្រួ​សារបន្ថែ​មទៀត ​ដើ​ម្បីជួយសម្រួ​លប​ញ្ហា​ជីវ​ភា​ព​របស់​ពួ​កគេ ខណៈ​ប​​ន្តបិ​ទ​ខ្ទ​ប់គណប​ក្សប្រ​ឆាំង​ពីស​ង្វៀន​ន​យោ​បា​យ​​ចំ​ពេលការបោះ​ឆ្នោ​តជា​តិឆ្នាំ​២​០​២៣ជិ​ត​ម​​ក​ដល់​​។