មន្ត្រី​ក្រសួង​ការពារ​ជាតិ​ថា​យោធា​ដែល​បាញ់​ពលរដ្ឋ​ឱ្យ​រង​របួស​នឹង​យក​មក​កាត់​ទោស​

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ អះអាងថា ក្រសួង​កំពុង​ស្រាវ​ជ្រាវ​រក​មុខ​មន្ត្រី​យោធា​ដែលបាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋម្នាក់ឱ្យរងរបួសនៅក្នុងជម្លោះដីធ្លីមួយកន្លែងនៅ​ខេត្ត​កណ្តាល​ កាល​ពីថ្ងៃ​ម្សិលមិញ ដើម្បីយកទៅអនុវត្តទោសទៅ​តាមច្បាប់​។

ពល​រដ្ឋ​ថា​ដី​​ព្រៃ​លិច​ទឹក​ប្រមាណ​២០០​ហិកតា​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​​ ត្រូវ​គេ​ឈូស​​ឆាយ​​ធ្វើ​​ជា​កម្ម​សិទ្ធិ​

ពលរដ្ឋនៅមូលដ្ឋានបានចោទអតីតនគរបាលប៉ុស្តិ៍និងមនុស្ស៥នាក់ផ្សេងទៀត ថាបានប្រើប្រាស់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកប្រមាណ២០០ហិកតាដែលជាជម្រកត្រីពងកូន នៅជាប់បឹងទន្លេសាប ស្ថិតក្នុងចន្លោះឃុំសំបួរ និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន។

អគ្គិភ័យ​​ឆេះ​រោង​ចក្រ​​មួយ​​នៅ​ក្រុង​តាខ្មៅ​ ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មាន​អ្នក​​គ្រោះ​ថ្នាក់​

​អគ្គិភ័យបាន​ឆេះរោងចក្រ​​ផលិតវត្ថុអនុស្សាវរីយ៍មួយកន្លែង បណ្តាលឱ្យ​រងការខូចខាតផ្នែកខ្លះក្នុងរោងចក្រ ប៉ុន្តែមិនបណ្តាលឱ្យមានពលរដ្ឋណាម្នាក់មានគ្រោះថ្នាក់នោះឡើយ។

អ្នក​ទោស​នយោ​បាយ​និង​អ្ន​ក​ទោស​មន​សិការ​​ឆ្លង​ជំងឺ​កូវីដ-១៩​​នៅ​​ពន្ធនា​គារ​ព្រៃស​

ក្រុមសាច់ញាតិអះអាង​ថា មានអ្នកទោសនយោបាយនិងអ្នកទោសមន​សិការចំនួន​​៤នាក់បាន​ឆ្លងជំងឺ​កូវីដ-១៩ ស្របពេលខាងពន្ធនាគារកំពុង​តែ​រឹត​​ប​ន្ដឹង​​ការចេញ-ចូល​សួរ​​​សុខ​​ទុក្ខ​អ្នក​ជាប់ឃុំ​ពីសំណាក់សាច់ញាតិ​នៅក្នុងពន្ធនាគារ។

មេធាវី​​​លើក​​ពេល​​ដាក់​ពាក្យ​ស្នើ​​​​​តុលាការ​​ដោះ​លែង​​លោក​ រ៉ុង ឈុន​ ទៅ​សប្តាហ៍​ក្រោយ​​

តំណាងមេធាវីការពារក្តីឱ្យ​លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែល​គ្រោង​ដាក់​​ពាក្យ​​​បណ្តឹង​ស្នើ​​តុលាការ​​ដោះលែង​កូនក្តី​របស់​ខ្លួន​ឱ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​​​ ​នៅថ្ងៃនេះ បាន​លើកពេលដាក់ពាក្យ​បណ្តឹង​ទៅសប្តាហ៍ក្រោយ​វិញ។

ក្រុម​ស្ត្រីជា​សាច់ញាតិ​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ ប្រមូលផ្ដុំ​គ្នា​ដាក់​ញត្តិ​ទៅ​ព្រះបរមរាជវាំង ស្នើសុំ​ព្រះរាជ​អន្តរាគមន៍​ពី​អង្គ​ព្រះមហាក្សត្រ ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​ករណី​អតីតមន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​និង​ឃុំខ្លួន ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

មេធាវី​​​គ្រោង​ដាក់​ពាក្យ​ជា​ថ្មី​ស្នើ​​​​​តុលាការ​​ដោះ​លែង​​លោក​ រ៉ុង ឈុន​ ឱ្យ​​​​នៅ​ក្រៅ​ឃុំ​​

តំណាងមេធាវីការពារក្តីឱ្យ​លោក រ៉ុង ឈុន សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា គ្រោងដាក់​ពាក្យ​​បណ្តឹងចំនួន​២ផ្សេងគ្នា នៅក្នុងសប្តាហ៍នេះ ដើម្បីស្នើសុំឱ្យ​តុលាការ​ពិនិត្យ​ឡើង​វិញ​លើ​សំណុំ​រឿង​កូនក្តី​របស់​ខ្លួន ក្រោយ​មានការឃុំខ្លួន​លើសនីតិវិធី។

អ្នក​នយោ​បាយ​ក្រៅ​រដ្ឋា​ភិបាល​ហៅ​សារ​ “ការពារ​សន្តិភាព”​ របស់​បក្ស​​កាន់​​អំណាច​​​មិន​​ឆ្លុះ​​បញ្ចាំង​​ការ​ពិត

ក្រុមអ្នកនយោបាយនិង​គណបក្ស​នៅ​ក្រៅ​រដ្ឋាភិបាល​ ហៅសារអំពាវនាវ​របស់គណបក្ស​​កាន់​​អំ​ណាច​​​​ឱ្យ​មាន​ការចូលរួម​ថែរក្សា «ការពារ​សន្តិភាព» ថាជានយោបាយប្រជាភិថុតិ ដោយចាត់ទុក​សន្តិភាព​​ដែល​​បាន​​លើកឡើង​​នេះមានតែនៅលើក្រដាសប៉ុណ្ណោះ។

តុលាការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្ម​ជន​បរិស្ថាន​និង​សិទ្ធិ​មនុស្ស​​៧​នាក់

សាលាដំបូងរាជធានីភ្នំពេញ បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់«យុវជនខ្មែរថាវរៈ» និង«សមាជិក​សមាគម​និស្សិតបញ្ញវន្តខ្មែរ​»ចំនួន៧​នាក់ ក្រោមហេតុផលថា ដើម្បីរក្សាជនជាប់ចោទទុកជូនតុលាការ​សម្រាប់បន្តសវនាការ។

ពលរដ្ឋ​​ប៉ះពាល់​​ពី​​គម្រោង​​​អភិ​​វឌ្ឍ​ន៍​​​ព្រលា​ន​​យន្តហោះ​ថ្មី​បោះ​តង់​ដេក​យាម​ដី​ស្រែ​ ដោយ​បារម្ភ​ខ្លាច​ក្រុម​ហ៊ុន​​ឈូស​ឆាយ​

ពលរដ្ឋ​នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី បាននាំគ្នាបោះតង់ដេកយាមដីស្រែ និងបិទកំណាត់ផ្លូវលំមួយខ្សែ ស្ថិតក្នុងភូមិកំពង់តាឡុង ឃុំបឹងខ្យាង ដោយបារម្ភខ្លាចក្រុមហ៊ុន​ដាក់គ្រឿងចក្រឈូសឆាយដីស្រែរបស់ពួកគាត់ ទាំងមិនទាន់បានដោះស្រាយសំណងសមរម្យ​។

មេ​ដឹក​នាំ​អតីត​បក្ស​ប្រឆាំង​ស្នើ​ UN​ អន្តរា​គមន៍​​លើ​បញ្ហា​និទណ្ឌភា​ព​​នៅ​កម្ពុជា​ ក្រោយ​សកម្ម​ជន​ខ្លួន​រង​ហិង្សា​

មេដឹកនាំអតីតបក្សប្រឆាំងនៅកម្ពុជា ស្នើ​ទៅអង្គការសហប្រជាជាតិ (UN) និងសហគមន៍អន្តរជាតិ ជួយ​ធ្វើអន្តរា​គមន៍​ទៅរដ្ឋាភិបាលកម្ពុជាឱ្យ​បញ្ចប់បញ្ហានិទណ្ឌភាពក្នុងប្រទេស ស្របពេលអតីតសកម្មជននិងមន្រ្តីរបស់ខ្លួន​រងការប្រើហិង្សាជាបន្តប​ន្ទាប់។