ពលរដ្ឋប្រកបរបរស៊ីឈ្នួលរៀបរាប់ទុក្ខលំបាកដោយសារក្រុមហ៊ុន ផាន់ណាគ្រីគ្រុប មិនព្រមបើកប្រាក់ខែ
ពលរដ្ឋប្រកបរបរស៊ីឈ្នួលនៅឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ត្អូញត្អែរពីការជំពាក់បំណុលធនាគារ និងមិនមានការងារធ្វើនៅអំឡុងផ្ទុះជំងឺកូវីដ-១៩ ដោយសារក្រុមហ៊ុន ផាន់ណាគ្រីគ្រុប បានកិបកេងកម្លាំងពលកម្មនិងមិនបើកព្រមប្រាក់ខែដល់ពួកគេគ្រប់ចំនួន។