សហគមន៍ដែលរងផលប៉ះពាល់ដីធ្លី មកពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រមូលផ្ដុំគ្នាដាក់ញត្តិសុំកិច្ចអន្តរាគមន៍នៅក្រសួងមហាផ្ទៃ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

UPDATED៖ ពលរដ្ឋប្រមាណ៣០០នាក់មកពីខេត្ត៣ ជំរុញរដ្ឋាភិបាលពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ

ប្រជាពលរដ្ឋ​ប្រមាណ៣០០នាក់ដែល​ឡើង​មក​ពី​ខេត្ត​ចំនួន​៣ ដោយ​ជំរុញ​ឱ្យ​ក្រសួង​៣ និងខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជូន​ពួក​គេ ក្រោយជម្លោះ​នេះបាន​អូសប​ន្លាយជាង​១០​ឆ្នាំ​ហើយ។

សហគមន៍ដែលរងផលប៉ះពាល់ដីធ្លី មកពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រមូលផ្ដុំគ្នាដាក់ញត្តិសុំកិច្ចអន្តរាគមន៍នៅក្រសួងមហាផ្ទៃ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ពលរដ្ឋ​មាន​បញ្ហាដីធ្លី​នៅ​ខេត្តចំនួន៣ ដាក់ញត្តិ​នៅ​ក្រសួង​ពាក់ព័ន្ធ​ទាមទារ​ឱ្យ​មាន​ដំណោះស្រាយ

ប្រជាសហគមន៍ប្រមាណ៣០០នាក់ មកពីខេត្តចំនួន​៣ បាន​ប្រមូល​ផ្ដុំគ្នា​ដាក់ញត្តិ​នៅខុទ្ទ​កាល័យ​នាយករដ្ឋមន្ត្រី និងក្រសួងពាក់ព័ន្ធ​មួយ​ចំនួន​​ទៀត នៅរាជធានី​ភ្នំពេញ នា​ថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារឱ្យក្រសួងស្ថាប័នទាំងនោះពន្លឿនការ​ដោះស្រាយបញ្ហាដីធ្លីជូន​ពួកគាត់។

លោក ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត បបួល​លោក សម រង្ស៊ី ភ្នាល់​ដាក់​ជីវិត​នយោបាយ ក្រោយ​រង​ការ​ចោទ​ថា​យក​លុយ​ទិញ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​នៅ​បារាំង

កូនប្រុសច្បងរបស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បបួល​លោក​ សម រង្ស៊ី ភ្នាល់ដាក់​ជីវិតនយោ​បាយ ក្រោយ​លោក សម រង្ស៊ី ចោទខ្លួនថា​​បាន​​បន្លំ​យក​លុយ ៥​លាន​ដុល្លារ ទិញ​ទឹកចិត្ត​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ប្រទេស​បារាំង និង​ទ្វីបអឺរ៉ុប ដើម្បីឱ្យចុះចូលបក្សប្រជាជនកម្ពុជា។

ថ្ងៃទី១៤ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំ​កំពូល G20 ក្រោម​មូល​បទ «ស្ដារឡើងវិញទាំងអស់គ្នា ស្ដារឡើងវិញកាន់តែរឹងមាំ» ចាប់ពីថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី។

លោក ហ៊ុន សែន ខកខាន​ចូលរួម​កិច្ចប្រជុំ G20 ក្រោយ​រកឃើញ​វិជ្ជមាន​កូវីដ-១៩

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា​មាន​វិជ្ជមាន​​កូវីដ-១៩ បន្ទាប់​ពី​ពេទ្យប្រទេស​ឥណ្ឌូនេស៊ី បាន​យកសំ​ណាកទៅធ្វើតេស្ត ​មុន​​ពេល​​ចូល​​រួម​​ក្នុង​​កិច្ច​ប្រជុំ G20។

សមាជិកខ្មែរថាវរៈម្នាក់គឺ លោក ស្វាយ សំណាង កំពុងសម្រាកនៅលើគ្រែក្នុងមន្ទីរពេទ្យមួយនៅថ្ងៃទី១២ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រោយលោកបានចូលរួមធ្វើយុទ្ធនាការ បង្អត់អាហាររយៈពេល ៦ថ្ងៃ។ (ហ្វេសប៊ុក កញ្ញា ឈឿន ដារ៉ាវី)

សមាជិក​ខ្មែរ​ថាវរៈ​ម្នាក់​ទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បន្ទាប់ពី​បង្អត់​អាហារ​៦​ថ្ងៃ​​ទាមទារ​ដោះលែង​អ្នក​ទោស​មនសិការ​

សមាជិកខ្មែរថាវរៈម្នាក់ទៀត ដែលធ្វើយុទ្ធនាការទាមទារឱ្យដោះលែងកញ្ញា​ សេង ធារី និងអ្នកទោសមនសិការផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីបានបង្អត់អាហារអស់រយៈពេល ៦ថ្ងៃ។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ (United Nations in Cambodia)

អគ្គ​លេខាធិការ​UN​ថ្លែង​ថា​ ​ការ​បែង​ចែក​ភូមិ​សាស្ត្រ​នយោបាយ​​ធ្វើ​ឱ្យ​​អសន្តិសុខ​ពិភព​លោក​

អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN) ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានថា ការបែងចែកភូមិសាស្ត្រនយោបាយកំពុងរួមចំណែកដល់អសន្តិសុខពិភពលោក បង្កឱ្យមានជម្លោះថ្មីៗនិងធ្វើឱ្យមានការលំបាកកាន់តែខ្លាំងក្នុងការបញ្ចប់បញ្ហាជម្លោះដែលកំពុងកើតមានស្រាប់។

កូដករណាហ្គាវើលដ៍អំពាវនាវដល់ប្រទេសសមាជិកអាស៊ានជំរុញរដ្ឋាភិបាលកម្ពុជាដោះស្រាយវិវាទការងារ

កូដករណាហ្គាវើលដ៍ នៅថ្ងៃសុក្រនេះ បានអំពាវនាវដល់ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមា​ជិក​​អាស៊ាន ជួយ​ជំរុ​ញ​ទៅ​រដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយ​វិវាទការងារនៅក្រុមហ៊ុនល្បែងមួយ​​នេះ និង​​គោរពសិទ្ធិបញ្ចេញមតិ សិទ្ធិ​មនុស្ស ព្រមទាំង​បញ្ឈប់ការប្រើប្រាស់អំពើហិង្សា​។

អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​យុវជន​៥នាក់​តស៊ូមតិ​ដោយ​បង្អត់​អាហារ​នៅ​ទីលាន​ប្រជាធិបតេយ្យ

អាជ្ញាធរខណ្ឌឫស្សីកែវ មិនអនុញ្ញាតឱ្យយុវជនខ្មែរថាវរៈ ៥នាក់ ​បោះតង់​ និង​​​តស៊ូម​តិ​ដោយ​​បង្អត់​អាហារ ដើម្បី​ទាម​ទារ​ឱ្យ​ដោះលែង​កញ្ញា សេង ធារី និងអ្នក​ទោស​មនសិការ​ផ្សេងទៀត​​ នៅ​​ទីលាន​ប្រជា​ធិប​តេយ្យនោះទេ ដោយសម្អាងថាប៉ះ​ពាល់​សណ្ដាប់​ធ្នាប់​សាធារណៈ។

យុវជន​​ខ្មែរថាវរៈ​បន្តបង្អត់អាហារ​និង​សម្តែង​មតិនៅ​ទី​លាន​​ប្រជាធិប​តេយ្យ ​ទាម​ទារ​ឱ្យ​ដោះ​លែង​​អ្នក​ទោស​មនសិ​ការ

ក្រុម​​យុវជន​​ខ្មែរថាវរៈ នៅរសៀល​ថ្ងៃពុធនេះ បាននាំគ្នាដើរដោយថ្មើរជើងពីរង្វង់មូល​ស្ពាន​ជ្រោយ​​​ចង្វារ ទៅកាន់ទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ និងបន្តធ្វើយុទ្ធនាការ​បង្អត់អាហារ​ដើម្បី​ទាមទារ​ឱ្យ​មានការដោះលែងកញ្ញា សេង ធារី និង​​អ្នកទោ​សមនសិការ​​ផ្សេងទៀត​ដែលកំពុងជាប់ឃុំ។

លោក ​ហ៊ុន សែន​៖ បុណ្យឯករាជ្យជាតិ​រំលឹក​​ឱ្យ​​ឃើញ​​ពី​​​ព្រះ​រាជ​​បេសកកម្ម​​របស់​​​ព្រះបរមរតន​កោដ្ឋ​ ​ដើម្បី​​​​ជាតិ​​​​មាតុ​​​ភូមិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ថា ទិវា​បុណ្យឯករាជ្យ​ជាតិ​ ៩​វិច្ឆិកា បាន​រំលឹកឱ្យឃើញ​ពី​ព្រះរាជ​បេសកកម្មរបស់ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ដែល​ព្រះអង្គ​បានលះ​បង់​ព្រះ​កាយ​ពល និង​ព្រះបញ្ញាញាណយ៉ាង​ក្លៀវក្លា​បំផុត​ ដើម្បី​ជាតិ​មាតុ​ភូមិ និង​ប្រជារាស្ត្រ​ខ្មែរ។