​អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ។

អគ្គស្នងការ​នគរបាលជាតិ​ជប៉ុន​នឹង​លាលែង​ពី​តំណែង និង​ទទួល​ខុសត្រូវ​ករណី​ឃាតកម្ម​លើ​លោក អាបេ

​អគ្គស្នងការនគរបាលជាតិជប៉ុន បាននិយាយថា លោកនឹងលាលែងពីតំណែង និងទទួលខុសត្រូវចំពោះឃាតកម្មលើអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) ដោយលើកឡើងថា ត្រូវមានការរៀបចំភារកិច្ចសន្តិសុខរបស់ខ្លួនជាថ្មី។

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដើរបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ មុនការសម្រេចរបស់តុលាការធម្មនុញ្ញ ស្តីពីពេលដែលអាណត្តិនាយករដ្ឋមន្ត្រីរយៈពេល ៨ ឆ្នាំរបស់លោកនឹងបញ្ចប់ នៅឯវិមានរដ្ឋាភិបាល ក្នុងទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

នាយក​រដ្ឋមន្ត្រី​ថៃ​ដែល​ត្រូវ​បាន​តុលាការ​ព្យួរតំណែង​និយាយថា លោក​នឹង​បន្ត​ធ្វើ​ជា​រដ្ឋមន្ត្រី​ការពារជាតិ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីថៃដែលត្រូវបានតុលាការព្យួរពីតំណែងឈ្មោះ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha) បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកនឹងបន្តតួនាទីជារដ្ឋមន្ត្រីការពារជាតិ។

អតីត​ឯកអគ្គរាជទូត​អង់គ្លេស​ប្រចាំ​នៅ​មីយ៉ាន់ម៉ា​ត្រូវ​បាន​ឃុំខ្លួន

របបយោធាមីយ៉ាន់ម៉ាបានឃុំខ្លួនអតីតឯកអគ្គរាជទូតអង់គ្លេសប្រចាំប្រទេសរបស់ខ្លួន ក្រោមបទចោទល្មើសច្បាប់អន្តោប្រវេសន៍។

បាតុករ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​មក​លើ​អ៊ុយក្រែន អំឡុង​​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​អ៊ុយក្រែន នៅ​ទីក្រុង Dublin ប្រទេស​អៀរឡង់ ថ្ងៃ​ទី២៤ ខែ​សីហា ឆ្នាំ២០២២។

ប្រមុខ អ.ស.ប. អំពាវនាវ​ឱ្យ​បញ្ចប់​សង្រ្គាម​នៅ​ចំ​ថ្ងៃបុណ្យឯករាជ្យ​អ៊ុយក្រែន

ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតធឺរ៉េស (Antonio Guterres) បានអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ខណៈប្រទេសនេះប្រារព្ធខួបលើកទី៣១ នៃការទទួលបានឯករាជ្យពីសហភាពសូវៀត និង៦ខែចាប់តាំងពីកងទ័ពរុស្ស៊ីបានចូលឈ្លានពាន។

ក្រុមកម្លាំង​អ៊ុយក្រែន​ចូល​រួម​ក្នុង​ការ​ដឹក​ជំនួយ​យោធា​របស់​សហរដ្ឋ​អាមេរិក ដែល​បាន​បញ្ជូន​តាម​យន្តហោះ ដែល​ជា​ផ្នែក​នៃ​កញ្ចប់​ជំនួយ​ផ្នែក​សន្តិសុខ​សម្រាប់​អ៊ុយក្រែន នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Boryspil ខាង​ក្រៅ​ទីក្រុង Kyiv ប្រទេស​អ៊ុយក្រែន កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២។

អាមេរិក​នឹង​ប្រកាស​ផ្ដល់​ជំនួយ​យោធា​បន្ថែម​ចំនួន​៣ពាន់លាន​ដុល្លារ​ដល់​អ៊ុយក្រែន

មន្ត្រីអាមេរិកមួយរូបបាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកនឹងប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មីមួយសម្រាប់អ៊ុយក្រែនប្រហែល៣ ០០០លានដុល្លារ នៅថ្ងៃពុធនេះ ដែលជាកញ្ចប់ជំនួយដ៏ច្រើនបំផុតសម្រាប់ទីក្រុងកៀវ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីអស់រយៈពេល៦ខែកន្លងមក។

កំពង់ផែសមុទ្រខ្មៅនៃ Odessa ប្រទេសអ៊ុយក្រែន ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

ការនាំចេញ​កសិផល​សំខាន់ៗ​របស់​អ៊ុយក្រែន​បានធ្លាក់ចុះ​ជិត​ពាក់​កណ្ដាល​ចាប់​តាំង​ពី​រុស្ស៊ី​ឈ្លានពាន

ទិន្នន័យពីក្រសួងកសិកម្មបានបង្ហាញកាលពីយប់ថ្ងៃចន្ទថា ការនាំចេញកសិផលសំខាន់ៗរបស់អ៊ុយក្រែនបានធ្លាក់ចុះស្ទើរតែពាក់កណ្ដាល ចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៊ីនៅដើមឆ្នាំនេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០២១។

ប្រធានាធិបតីប៉ូឡូញ លោក អនដ្រេ ឌូដា (Andrzej Duda) បានទៅដល់ទីក្រុងកៀវ (Kyiv) ដើម្បីពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

ប្រធានាធិបតីប៉ូឡូញ លោក អនដ្រេ ឌូដា (Andrzej Duda) បានទៅដល់ទីក្រុងកៀវ (Kyiv) ដើម្បីពិភាក្សាអំពីជំនួយសម្រាប់អ៊ុយក្រែន

ប្រធានការិយាល័យប្រធានាធិបតីប៉ូឡូញ លោក ប៉ាវែល ហ្ស៊ីរ៉ូត (Pawel Szrot) បាននិយាយថា ប្រធានាធិបតីប៉ូឡូញ លោក អនដ្រេ ឌូដា (Andrzej Duda) បានទៅដល់ទីក្រុងកៀវ (Kyiv) ដើម្បីពិភាក្សាអំពីជំនួយបន្ថែមសម្រាប់អ៊ុយក្រែន រួមទាំងជំនួយយោធាផងដែរ។

រូបថតឯកសារ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រវីដៃពេលគាត់មកដល់អាកាសយានដ្ឋានអន្តរជាតិ Palm Beach ក្នុងទីក្រុង West Palm Beach រដ្ឋ Florida សហរដ្ឋអាមេរិក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

លោក Trump ព្យាយាម​រារាំង FBI មិនឱ្យ​ពិនិត្យ​មើល​សម្ភារ​ដែល​រឹបអូស​យក​ពី​លំនៅឋាន​របស់​លោក​នៅ​រដ្ឋផ្លរីដា

នៅថ្ងៃចន្ទនេះ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trum) បានស្នើឱ្យតុលាការសហព័ន្ធរារាំង FBI មិនឱ្យពិនិត្យមើលសម្ភារដែលបានរឹបអូសកាលពីពីរសប្តាហ៍មុន ពីលំនៅឋានរបស់លោកនៅរដ្ឋផ្លរីដា ជាបណ្ដោះអាសន្ន រហូតដល់មានការតែងតាំងអ្នកត្រួតពិនិត្យជំនាញឱ្យត្រួតពិនិត្យសម្ភារទាំងនោះ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ថ្លែងពាក់ព័ន្ធនឹងការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន។

លោក ហ្សេលេនស្គី ព្រមាន​រុស្ស៊ី​ចំពោះ​ការ​កាត់ទោស​ទាហាន​អ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បានប្រកាសនៅថ្ងៃទី២២ ខែសីហា​នេះ​ថា រុស្ស៊ីអាចនឹងកាត់ទោសទាហានអ៊ុយក្រែន ខណៈទីក្រុងកៀវ (Kyiv) នឹង​ប្រារព្ធបុណ្យឯករាជ្យលើកទី៣១របស់ខ្លួន នៅសប្ដាហ៍ក្រោយ។

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី 蔡英文 អំឡុងពេលចុះពិនិត្យសមយុទ្ធយោធាដែនអាកាស នាចុងខែកក្កដា ឆ្នាំ២០២២។

មេដឹកនាំ​តៃវ៉ាន់​ប្រាប់​មន្រ្តី​អាមេរិក​ថា «សម្ពន្ធមិត្ត​ប្រជាធិបតេយ្យ​ត្រូវតែ​ឈរ​ជាមួយគ្នា»

តៃវ៉ាន់ និងសហរដ្ឋអាមេរិក គឺជាសម្ពន្ធមិត្តសន្តិសុខនិងសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយសម្ពន្ធមិត្តប្រជាធិបតេយ្យត្រូវតែឈរជាមួយគ្នា។