សហរដ្ឋ​អាមេរិក​រៀបចំ​ផ្ដល់​ជំនួយ​យោធា​សរុប​ជា​ទឹកប្រាក់​ប្រមាណ​៨០០លាន​ដុល្លារ​បន្ថែម​ដល់​អ៊ុយក្រែន

សហរដ្ឋអាមេរិកកំពុងរៀបចំជំនួយយោធាបន្ថែមប្រហែល៨០០លានដុល្លារដល់អ៊ុយក្រែន ហើយអាចនឹងប្រកាសពីផែនការនៅថ្ងៃសុក្រនេះ។

អតីតប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa មកដល់អាកាសយានដ្ឋានអន្តរជាតិ Don Muang ទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

អតីត​ប្រធានាធិបតី​ស្រីលង្កា លោក Rajapaksa នឹង​ចូល​ប្រទេស​វិញនៅ​សប្ដាហ៍​ក្រោយ

អតីតប្រធានាធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) នឹងត្រលប់​ទៅប្រទេសស្រីលង្កាវិញ នៅសប្ដាហ៍ក្រោយ បន្ទាប់ពីបានភៀសខ្លួនកាលពីខែកក្កដា ចំពេល​មាន​ការតវ៉ាទ្រង់ទ្រាយធំ។

ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

ឧបការី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ គ្រោង​ទៅ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​ក្នុង​សប្ដាហ៍​នេះ

អង្គការសហប្រជាជាតិ បាននិយាយថា មន្ត្រីជាន់ខ្ពស់របស់​អង្គការសហប្រជាជាតិមួយរូបនឹងទៅ​បំពេញ​ទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ក្នុងសប្ដាហ៍នេះ ចំពេលមានភាពចលាចលនយោបាយក្នុងប្រទេសនេះ។

តុលាការ​មីយ៉ាន់ម៉ា​ផ្ដន្ទាទោស​លោកស្រី អ៊ុងសាន ស៊ូជី ឱ្យ​ជាប់​ពន្ធនាគារ​៦ឆ្នាំ ដោយ​ចោទ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ

តុលាការមីយ៉ាន់ម៉ា​ដែលគ្រប់គ្រងដោយយោធា បានផ្ដន្ទាទោស​លោក​ស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ឱ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ កាលពីថ្ងៃចន្ទម្សិលមិញ ដោយ​ចោទលោក​​ស្រី​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយចំនួន៤ករណី។

ប្រមុខ អ.ស.ប អំពាវនាវ​​ឱ្យ​​បង្កើត​​តំបន់​​គ្មាន​យោធា​ជាបន្ទាន់​ នៅទីតាំង​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុង​ប្រទេស​អ៊ុយក្រែន

រុស្ស៊ី និងអ៊ុយក្រែន បានចោទ​ប្រកាន់គ្នាទៅវិញទៅមក ពីការបាញ់ផ្លោង​ដាក់រោងចក្រ​ថាមពលនុយក្លេអ៊ែរដ៏ធំបំផុត​នៅអឺរ៉ុប ដោយ​ធ្វើឱ្យ​មាន​ការភ័យខ្លាច​ចំពោះគ្រោះមហន្តរាយ ខណៈ​ដែល​ប្រមុខអង្គការសហប្រជាជាតិ​បាននិយាយថា គួរតែ​បង្កើត​តំបន់គ្មានយោធា ហើយ អ៊ុយក្រែន ទាមទារ​ឱ្យកងទ័ពរុស្ស៊ី ដកថយ​ពីរោងចក្រ​ថាមពេលនុយក្លេអ៊ែរនោះ។

FBI ​ស្វែង​រក​​ឯកសារ​​ពាក់ព័ន្ធ​នឹង​អាវុធ​នុយ​ក្លេអ៊ែរ​​ក្នុង​​អំឡុង​ពេល​​ឆែកឆេរ​​ផ្ទះ​លោក ដូណាល់ ត្រាំ

FBI បានស្វែង​រកឯកសារ​ពាក់ព័ន្ធនឹង​អាវុធនុយក្លេអ៊ែរ នៅពេល​ឆ្មក់ចូលឆែកឆេរ​ផ្ទះ​របស់​អតីត​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងរដ្ឋផ្លរីដា នៅសប្តាហ៍នេះ។

លោកប្រធានាធិបតីស្រីលង្កា ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)។

អតីត​ប្រធានា​ធិបតី​​ស្រីលង្កា ​លោក Rajapaksa ទៅ​ដល់​​ប្រទេស​​ថៃ​ហើយ ​ដើម្បី​​​ស្នាក់​​​នៅ​​បណ្តោះ​​អាសន្ន

អតីត​ប្រធានា​ធិបតីស្រីលង្កា លោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បាន​ទៅ​ដ​ល់​ប្រទេសថៃ​ហើយ កាលពីថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ខណៈ​លោក​កំពុង​ស្វែងរក​ប្រទេស​ទីពីរ នៅ​អាស៊ីអាគ្នេយ៍​ដើម្បី​ជ្រកកោន​បណ្តោះ​អាសន្ន បន្ទាប់ពី​លោក​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​ស្រីលង្កា កាល​ពីខែ​មុន ចំ​ពេលមាន​ការតវ៉ា​ដ៏ធំ​។

កូរ៉េ​ខាងត្បូ​ង​សម្តែង​ការ​សោកស្ដាយ​ចំពោះ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​របស់​កូរ៉េ​ខាងជើង​ជុំវិញ​ករណី​ចម្លង​ជំងឺ​កូវីដ-១៩

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ បានសម្តែងការសោកស្ដាយ បន្ទាប់ពីប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងបានចោទប្រកាន់ថាខិតបណ្ណដែលកូរ៉េខាងត្បូងបង្ហោះតាមប៉េងប៉ោងទៅកាន់កូរ៉េខាងជើងជាមូលហេតុនៃការចម្លងជំងឺកូវីដ-១៩ទៅក្នុងប្រទេសកុម្មុយនិស្តមួយនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា នេះ។

ប្អូនស្រី​លោក គីម ជុងអ៊ុន ព្រ​មាន​តបត​កូរ៉េ​ខាងត្បូង​ដោយ​ចោទ​ថា ​ប្រទេស​នេះ​ជា​អ្នក​ចម្លង​ជំងឺ​កូវីដ-១៩​ទៅ​ឱ្យ​កូរ៉េ​ខាង​ជើង​

ប្អូនស្រី​ដ៏​មាន​ឥទ្ធិពល​របស់​មេដឹកនាំ​កូរ៉េខាងជើង​បាន​ចោទ​ប្រកាន់​កូរ៉េខាងត្បូង​ថា បាន​បង្ក​ឱ្យ​មាន​ការ​ឆ្លងរាលដាល​ជំងឺកូវីដ-១៩​នៅក្នុង​ប្រទេស​របស់​ខ្លួន ហើយ​បាន​ព្រមាន​តបត ខណៈ​ទីក្រុង​ព្យុងយ៉ាង​បាន​ប្រកាស​ពី​ជ័យជំនះ​លើ​ជំងឺកូវីដ-១៩។

រដ្ឋាភិបាល​ថៃ​ថាលោក Rajapaksa មិនបានស្នើសុំ​សិទ្ធិ​ជ្រកកោន​ឡើយ

ក្រសួងការបរទេសថៃបាននិយាយកាលពីថ្ងៃពុធថា ប្រទេសថៃបានទទួលសំណើសុំឱ្យអតីតប្រធានាធិបតីស្រីលង្កាលោក ហ្កូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa)ដើម្បីទៅលេង នៅប្រទេសថៃ ប៉ុន្តែមិនមានបំណងសុំសិទ្ធិជ្រកកោនផ្នែកនយោបាយឡើយ។ នេះបើតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មាន Reuters។