ប្អូន​សកម្មជន​សិទ្ធិ​មនុស្ស​បារម្ភ​ពី​អាយុ​ជីវិត​បង​ស្រី​ក្នុង​ពន្ធនាគារ

ប្អូន​របស់​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ជា​សកម្មជន​សិទ្ធិមនុស្ស​នៅក្នុង​ក្រុម​យុវជន​​ខ្មែរ​ថាវរៈ បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​​ពី​ជីវិត​បងស្រី​នៅក្នុង​ពន្ធនាគារ​ក្រោយ​ពេល​មើល​ឃើញ​ស្ថានភាព​ស្គមខ្លាំង និង ញ័រដៃ​ញ័រជើង។

បុរសជាអ្នកថតរូបបម្រើឱ្យស្ថាប័នសារព័ត៌មានមួយ ថតសកម្មភាពក្រុមគ្រូពេទ្យចុះយកសំណាកពលរដ្ឋនិងអាជីវកររស់នៅនិងធ្វើអាជីវកម្មនៅផ្សារចាស់ ក្រុងភ្នំពេញ ដែលសង្ស័យថាបានពាក់ព័ន្ធនឹងការឆ្លងសហគមន៍២០កុម្ភៈ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១។

ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន​រឹត​តែ​សំខាន់​ក្នុង​បរិបទ​ជំងឺ​កូវីដ-១៩

ការទទួលបានព័ត៌មាន គឺជាលក្ខខណ្ឌចាំបាច់មួយនៃអភិបាលកិច្ចល្អ និងការចូលរួមតាមបែបប្រជាធិបតេយ្យទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ប្រជាពលរដ្ឋដែលទទួលបានព័ត៌មានល្អពេញលេញ អាចការពារសិទ្ធិសេរីភាពរបស់ពួកគេ ចូលរួមបញ្ចេញមតិ និងធ្វើឱ្យរដ្ឋាភិបាលមានគណនេយ្យភាព ជាពិសេសចូលរួមក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តដែលពាក់ព័ន្ធនឹងជីវិតរស់នៅរបស់ពួកគេ។

អ្នកស្រី កាពីង ពេជ្រ អភិបាលរងស្រុកតាវែង ថ្លែងក្នុងកិច្ចប្រជុំមួយកាលពីពេលកន្លងទៅ។ (ផ្ដល់ឱ្យ)

ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​​ជម្នះ​ឧបសគ្គ​រហូត​ក្លាយ​ជា​អភិបាល​រង​ស្រុក​មួយ​​នៅ​​ខេត្ត​រតនគិរី​

ផ្តើម​ចេញ​ពី​គ្រួសារកសិករ​​ក្រីក្រនៅតំបន់ជនបទដាច់ស្រយាល​នៃភាគ​ឦសាន​ប្រទេស ខេត្តរ​​តនគិរី ស្ត្រីជន​ជាតិដើមភាគតិចព្រៅម្នាក់ បាន​ជម្នះ​នឹង​ឧបសគ្គ​ជា​ច្រើនដើម្បី​ការសិក្សា ​រហូតក្លាយ​ជា​អភិ​បាល​​រងស្រុក​តាវែង ខេត្តរតនគិរី។

ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១​ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ ដាក់គោលដៅបិទខ្ទប់ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ អនុវត្តតាមសេចក្ដីសម្រេចលេខ ៥០ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា។ (ហ្វេសប៊ុក៖ សាលាខណ្ឌដង្កោ រាជធានីភ្នំពេញ)

អតីតអាជីវករលក់បន្លែនៅផ្សារដើមគរត្អូញត្អែរពីការលំបាកគ្មានកន្លែងលក់ដូរត្រឹមត្រូវ

តំបន់រង្វង់មូលនាងកួរស្រូវ ស្ថិតនៅភាគខាងត្បូងជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល បានក្លាយ​ទៅ​ជាទីប្រមូល​ផ្តុំនៃអាជីវករ​លក់​បន្លែ​មក​ពី​តំបន់​នានានៅក្នុងរាជធានីភ្នំពេញដែល​បាន​បិទ​មិន​ឱ្យ​លក់ដូរ ដោយសារតែការឆ្លងជំងឺកូវីដ-១៩។

កីឡាករ ឃឹម បូរ៉ា ដែលទទួលបានខ្សែក្រវាត់ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១។ (ហ្វេសប៊ុកកីឡាករ ម៉ឺន មេឃា)

អ្នក​គាំ​ទ្រ​រិះគន់​ថា​ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​គួរ​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ការ​រីក​ចម្រើន

ករណីការលូកដៃចូលដ៏កម្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងការកាត់សេចក្តីរបស់អាជ្ញាកណ្តាល និងគណៈកម្មាធិការរៀបចំការប្រកួត នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងកីឡាករ ឃឹម បូរ៉ា និង ម៉ឺន មេឃា កាលពីថ្ងៃទី១០ ខែកក្កដា កន្លងទៅ គឺជាការដាស់តឿនឱ្យសហព័ន្ធកីឡា​ប្រដាល់​គុនខ្មែរចាំបាច់ត្រូវតែធ្វើកំណែទម្រង់ជាបន្ទាន់លើការគ្រប់គ្រងនិងដឹកនាំការប្រកួតឱ្យមានសុចរិតភាពនិងយុត្តិធម៌។

សកម្មភាពខ្លះៗនៃគម្រោងដាំស្ដារព្រៃឈើឡើងវិញនៅតាមតំបន់រងការកាប់ទន្រ្ទាន ស្ថិតនៅតំបន់ភ្នំគូលែន ខេត្តសៀមរាប កាលពីពេលកន្លងមក។ (មន្ទីរបរិស្ថានខេត្តសៀមរាប)

ពលរដ្ឋ​នៅ​ភ្នំ​គូលែន​លែង​កាប់​ឈើ​ហើយ​​ងាក​មក​ថែរក្សា​​និង​ទាញ​ប្រយោជន៍​ពី​ធនធាន​ធម្មជាតិ

សៀមរាប៖ ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្ដម ភ្នំគូលែន ស្ថិត​នៅ​ក្នុង​ខេត្ត​សៀម​រាប ត្រូវ​បាន​បង្កើត​ឡើងនិង​កំណត់​ដោយ​ព្រះរាជក្រឹត្យ​ចុះថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៣ ដោយមានផ្ទៃដីសុរប​ប្រមាណ៣៧ ៥០០ហិកតា និង​មានវិសាលភាពគ្របដណ្តប់លើភ្នំចំនួន​៣ រួមមាន ភ្នំហប់ ភ្នំគូលែន និង​ភ្នំ​ក្បាល​​​ស្ពាន។

លោក​ មាស សុគ្រី គណៈកម្ម​ការ​ប្រតិបត្តិ​នៃ​សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាស្នងការប្រកួតប្រចាំស្ថានីយទូរ​ទស្សន៍ CNC ។ (ហ្វេសប៊ុក៖ Meas Sokry)

គណៈ​កម្មការ​​ប្រដាល់​គុន​ខ្មែរ​ម្នាក់​​ថា​ ខ្លួន​រង​ភាព​អយុត្តិ​ធម៌​ដោយ​ត្រូវ​រង​ពិន័យ​តែ​ម្នាក់​​ឯង

មន្ត្រីសហព័ន្ធកីឡាប្រដាល់គុនខ្មែរមួយរូបថា ខ្លួនរងភាពអយុត្តិធម៌ដោយត្រូវទទួលការពិន័យផ្អាកការងារពីសហព័ន្ធតែម្នាក់ឯង ខណៈដែលមន្ត្រីពាក់ព័ន្ធផ្សេងទៀតរួចផុតពីការពិន័យនេះ បន្ទាប់ពីការកាត់សេចក្តីមិនប្រកាសលទ្ធផលគូប្រកួត​ខ្សែក្រវាត់មួយនៅលើ​កញ្ចក់ទូរទស្សន៍​ CNC។

លោក​ តៃសុង​ បន្ត​ប្រើ​ប្រាស់​បណ្តាញ​សង្គម​បញ្ចេញ​មតិ​ស្វែង​រក​ទីផ្សារ​បន្លែ​របស់​លោក

កាលពីពេលថ្មីៗ កសិករមួយរូបដែល​ដាំបន្លែនៅស្រុកស្អាង ខេត្តកណ្តាល លោក ងៀប តៃសុង ត្រូវ​បាន​អាជ្ញាធរ​ខេត្ត ​រួម​មាន អនុប្រធានមន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះទៅធ្វើកំណត់ហេតុ និងព្រមានឱ្យបញ្ឈប់ការបង្ហោះព័ត៌មានអវិជ្ជមានលើបណ្តាញសង្គមហ្វេសប៊ុក។

សិស្ស​និស្សិត​ខ្លះ​ប្រឈម​បោះបង់​ចោល​ការ​សិក្សា​ ខណៈ​ជំងឺ​កូវីដ-១៩​នៅ​តែ​បន្ត​អូស​បន្លាយ​

ភ្នំពេញ៖ ស្របពេលជំងឺកូវីដ-១៩កើនឡើងជាបន្ទាប់ គ្រឹះស្ថានសិក្សារដ្ឋនិងឯកជនទាំងអស់ក៏បានបន្តបិទទ្វារដោយមិនកំណត់។ ការអូសបន្លាយនៃជំងឺកូវីដ-១៩រយៈពេលជិត២ឆ្នាំមកនេះ បានធ្វើឱ្យសិស្សនិស្សិតមានការលំបាកក្នុងការសិក្សាណាស់ ពិសេសគឺសិស្សត្រៀមប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងនិស្សិតនៅសាកលវិទ្យាល័យនានា។

តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ វ៉ាន់ឆាឡឺម?​

សេចក្តីដកស្រង់៖ មួយឆ្នាំបន្ទាប់ពី វ៉ាន់ឆាឡឺម សាត់ស័ក្តិសិទ្ធ បាត់ខ្លួន អាជ្ញាធរថា គ្មានភស្តុតាងបញ្ជាក់ថាគាត់ត្រូវគេចាប់ពង្រាត់នៅភ្នំពេញទេ។ របាយការណ៍ស៊ើបអង្កេតរួមមួយបង្ហាញព័ត៌មានលម្អិតអំពីការរត់គេចខ្លួនពីថៃរបស់សកម្មជនរូបនេះ ការរស់នៅនិរទេសខ្លួននៅកម្ពុជា និងរយៈពេលប៉ុន្មានថ្ងៃមុនការបាត់ខ្លួនរបស់គាត់។