អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ លោកស្រី​ ឱ វណ្ណ​ឌីន ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចពិភាក្សា ស្ដីពី "សារព័ត៌មាន៖ ចំពោះមុខ COVID-19 និងព័ត៌មានក្លែងក្លាយ" នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

មាន​តែ​ពលរដ្ឋ​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែល​អាច​បន្សាប​ព័ត៌មាន​ក្លែង​ក្លាយ​បាន

អ្នកជំនាញ​ផ្នែក​ព័ត៌មាន និង​រដ្ឋាភិបាល​យល់​ស្រប​គ្នា​ថា មាន​តែ​ពលរដ្ឋ​ខ្លួន​ឯង​ប៉ុណ្ណោះ ​ទើប​អាច​បន្សាប​ឥទ្ធិពល​ព័ត៌មាន​ក្លែងក្លាយ​ក្នុង​អំឡុង​ពេល​នៃ​ការ​ផ្ទុះ​ជំងឺ​កូវីដ-១៩ នេះ​បាន។

បទយកការណ៍៖​ ស្ត្រី​អ្នក​កោស​ខ្យល់​ចល័ត​ម្នាក់​ត្រូវ​ដើរ​១​ថ្ងៃ​១៥​ម៉ោង​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ម្តាយ​វ័យ​ជាង​៨០​ឆ្នាំ

ស្ថិតនៅក្នុងបន្ទប់ជួលមួយកន្លែងមានសភាពចាស់ដំបូលប្រក់ស័ង្កសីមានទីតាំងស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គឺជាជម្រកស្នាក់នៅរបស់ស្ត្រីវ័យ៦២ឆ្នាំ មានមុខរបរជាអ្នកដើរកោសខ្យល់ចល័ត ដើម្បីយកប្រាក់ចិញ្ចឹមម្តាយវ័យ៨៣ឆ្នាំ។

អ្នក​ជា​ពី​ជំងឺ​កូវីដ-១៩​ប្រមាណ​ជិត​៣០​ភាគ​រយ​មាន​បញ្ហា​ផ្លូវ​ចិត្ត​និង​អស់​កម្លាំង

អ្នក​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩ នៅតែ​មាន​បញ្ហា​សុខភាព​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត ឬ​អាច​ប្រឈម​ទៅ​នឹង​បញ្ហា​ផ្សេងៗ​ទៀត ទៅលើ​សរីរាង្គកាយ​របស់​ពួកគេ បើ​ទោះបី​ជា​បាន​ព្យាបាលជា​សះស្បើយ​ពី​ជំងឺ​កូវីដ-១៩​នេះ​ក្តី។

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ប្រើប្រាស់​ថ្នាំ​បង្ការ​វីរុស​កូវីដ-១៩ នៅ​មុន​ពេល​ឆ្លង

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ដែល​ជា​ពលករ​ចំណាក​ស្រុក ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេសថៃ បាន​ប្រើប្រាស់​ថ្នាំ ដើម្បី​លេប​បង្កា​ទុក​ជា​មុន នៅ​មុន​ពេល​ឆ្លង​ជំងឺកូវីដ-១៩ ខណៈ​អ្នក​ជំនាញ​បាន​ព្រមាន​ថា ការ​ធ្វើបែប​នេះ នឹង​ប៉ះពាល់​ដល់​សុខភាព​នៅ​ពេល​ក្រោយ។

អតីត​​គ្រូពេទ្យ​​នៅ​​ប៉ៃលិន​​ថា សេចក្តី​​សម្រេច​​របស់​​ក្រសួង​​មុខងារ​​សាធារណៈ​ អយុត្តិធម៌​​សម្រាប់​​លោក​

លោក ខឹម មុនីកុសល អតីត​មន្ត្រី​ជាន់ខ្ពស់​នៅ​មន្ទីរ​សុខាភិបាល​ខេត្តប៉ៃលិន បាន​ចាត់​ទុកសេចក្តី​សម្រេច​របស់​ក្រសួង​មុខងារ​សាធារណៈ ថា​ជា​រឿង​អយុត្តិធម៌ និង​ធ្វើឡើង​ដោយមិន​ផ្អែក​លើ​ច្បាប់ និង​នីតិវិធី​នោះ​ឡើយ។

សកម្មភាពមួយរបស់បុគ្គលិកពេទ្យ និងកុមារដែលសម្រាកព្យាបាលនៅមជ្ឈមណ្ឌលព្យាបាលកុមារ «បេះដូងជប៉ុន»។

មជ្ឈមណ្ឌល​ព្យាបាល​កុមារ​បេះដូង​ជប៉ុន ធ្វើ​យុទ្ធនាការ​១ម៉ឺនរៀល​ដើម្បី​សង្គ្រោះ​កុមារ​កម្ពុជា

មជ្ឈមណ្ឌលព្យាបាលកុមារ «បេះដូងជប៉ុន» ធ្វើយុទ្ធនាការ «១ម៉ឺនរៀល»​ ដើម្បីរៃអង្គាស​ប្រាក់​ពីសាធារណជន​យកទៅប្រើប្រាស់ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាដែល​មានជីវភាព​ក្រីក្រ ជាពិសេសប្រើស​ម្រាប់​ជួយ​ដល់ការ​វះកាត់​​​ដល់​កុមារចំនួន៨នាក់ដែលកំពុង​​មាន​​ជំងឺ​មហារីកក្នុងកម្រិត​ធ្ងន់​។​

លោក យ៉ង សាំងកុមារ៖ ឃុំ​-សង្កាត់​ដែល គ.ប.ម ឈ្នះ នឹង​មិន​ឱ្យ​មេភូមិ​មេប៉ុស្តិ៍​ចូលជា​សមាជិក​បក្ស​ទេ

ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (គ.ប.ម) បញ្ជាក់​ជំហរ​ថា ឃុំ​-​សង្កាត់ ដែល​គណបក្ស​របស់​លោក​ឈ្នះ​ដឹកនាំ​នៅពេល​ខាងមុខ​នេះ នឹង​មិន​អនុញ្ញាត​ឱ្យ​មេភូមិ ឬ មេប៉ុស្តិ៍ ចូល​ជា​សមាជិក​គណបក្ស​នោះ​ទេ គឺ​ទុក​ជា​បុគ្គល​ឯករាជ្យ​ធ្វើការងារ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ។

អ្នកស្រី​ សាត ផា អះអាង​ថា បាន​រង​ការ​ធ្វើ​ទារុណកម្ម​ពី​មន្ត្រី​ដោយ​បង្ខំ​ឱ្យ​ស្រាត​ខោអាវ តែ​មន្ត្រី​ពន្ធនាគារ​បដិសេធ

អ្នកស្រី សាត ផា ទាមទារ​ឱ្យមានការ​ផ្តល់​យុត្តិធម៌ ដោយ​អះអាង​ថា នៅ​ពេល​ចាប់​និង​ឃុំ​ខ្លួន អ្នក​ស្រី​រង​ការធ្វើ​ទារុណកម្ម និង​ប្រមាថ​មើលងាយ​ដោយ​បង្ខំ​ឱ្យ​ស្រាត​ខោអាវ និង​អង្គុយ​លត់ជង្គង់​ ទាំង​ជើង​របស់​អ្នកស្រីមាន​របួស​រងការ​ឈឺ​ចាប់។

សាលាបឋមសិក្សា ក្រពុំឈូក ដែលកំពុងជួបការខ្វះខាត មានទីតាំងស្ថិតនៅ ភូមិឈូក ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៤ខែតុលា ឆ្នាំ២០២១។(ហ្វេសប៊ុក៖ កញ្ញា ញែម ស្រីឌី)

សិស្សសាលាក្រពុំឈូក ជួបបញ្ហាសើមទឹកភ្លៀងលិចតាមដំបូលនិងជញ្ជាំង

នាយកសាលាបឋមសិក្សាក្រពុំឈូក នៅក្នុងខេត្តត្បូងឃ្មុំ អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធ និងសប្បុរស​ជន​ជួយ​សាង​សង់ និងជួសជុលសាលារៀន ដោយសារនៅក្នុងរដូវវស្សានេះ កុមារតូច​ជួបការលំបាក ពេលរៀន ដោយសារលិចទឹកភ្លៀងតាមដំបូល និងសាចតាម​ជញ្ជាំង។​

ក្រុម​យុវជន​ប្រមូល​ប្រាក់​បាន​ជាង​៣​ពាន់​ដុល្លារ​ជួយ​ដល់​ការ​សិក្សា​កុមារ​ក្រីក្រនៅ​ខេត្ត​សៀមរាប​និង​ភ្នំពេញ

យុវជន​មួយ​ក្រុម​បង្កើត​មូលនិធិ​១ដុល្លារ​ដើម្បីការ​សិក្សា​របស់​កុមារ​ក្រីក្រ ក្នុង​រយៈពេល​ជិត​២ឆ្នាំនេះប្រមូល​បាន​ជាង​៣​ពាន់ដុល្លារ ហើយពួកគេ​មាន​បំណង​ពង្រីក​កម្មវិធីនេះ​ឱ្យកាន់​តែធំ​ដើម្បីជួយ​វិស័យ​អប់រំ​ និង​បង្ហាញ​ពី​សាមគ្គីភាព​ជួយគ្នា​ដែល​ធ្វើឡើង​ទៀងទាត់​ជា​ប្រចាំ។​