លោក ហ៊ុន សែន ជំរុញ​ឱ្យ​ពន្លឿន​ការ​បង្កើត​រោងចក្រ​ផលិត​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​នៅ​កម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងកម្ពុជានិងចិនធ្វើយ៉ាងណាពន្លឿនការបង្កើតរោងចក្រផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅកម្ពុជាឱ្យបានឆាប់​ ដើម្បីកាត់បន្ថយការលំបាកក្នុងការដឹកជញ្ជូនជាដើម។

លោក ហ៊ុន សែន៖ ជាង៦ខែ កម្ពុជា​ផលិត​មាស​នៅ​ខេត្ត​មណ្ឌលគិរី​បាន​ជាង​១៧០០​គីឡូក្រាម

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន អះអាងថា រយៈពេលប្រមាណជាង៦ខែ កម្ពុជាផលិតមាសបាន១ ៧៥១គីឡូក្រាម នៅ​ខេត្តមណ្ឌលគិរី។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

UPDATED៖ ស្ត្រី​ឆ្លង​ជំងឺ​កូវីដ-១៩ អះអាង​ថា​ខ្លួន​មិន​បាន​ឆ្លង​ពី​កន្លែង​ធ្វើ​កូដកម្ម​ណាហ្គាវើលដ៍​ទេ

ស្ត្រីដែលក្រសួងសុខាភិបាល​ថាបាន​ឆ្លងជំងឺកូវីដ-១៩​ បានចេញមកអះអាងថា អ្នកស្រី​មិនបាន​ឆ្លង​ជំងឺ​កូវីដ-១៩ពី​កន្លែងធ្វើកូដកម្មរបស់បុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ដូចការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ឡើយ​។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

ក្រសួង​តម្រូវ​ឱ្យ​ក្រុមកូដករ​ណាហ្គា​ទៅ​ធ្វើ​តេស្ត​រក​វីរុស​កូវីដ-១៩ ក្រោយ​រកឃើញ​លើ​ស្ត្រី​ម្នាក់

ក្រសួងសុខាភិបាលបានតម្រូវឱ្យក្រុមកូដករណាហ្គាវើលដ៍ទាំងអស់ទៅ​ធ្វើតេស្តរកវីរុសកូវីដ-១៩ ក្រោយ​រកឃើញ​ស្ត្រីជាបាតុករមានផ្ទៃពោះម្នាក់បានឆ្លងជំងឺកូវីដ-១៩ ប្រភេទ «អូមីក្រុង»។

កម្ពុជា​ច្រានចោល​ការរិះគន់​របស់​អ្នកជំនាញ UN ជុំវិញ​អនុក្រឹត្យ​ស្ដីពី​«ច្រកទ្វារអ៊ីនធឺណិតជាតិ»

ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំនៅទីក្រុងហ្សឺណែវ បានបដិសេធយ៉ាងដាច់អហង្ការចំពោះ​សេចក្ដីថ្លែង​ការណ៍​របស់​អ្នកជំនាញផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN) ចំនួន៣រូប ជុំវិញការរិះគន់លើ​អនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិតជាតិ»។

ស្ថាប័ន​អន្តរជាតិ​មួយ​នឹង​សហការ​ជាមួយ​ក្រសួងយុត្តិធម៌​ដោះស្រាយ​បញ្ហា​ចង្អៀតណែន​ក្នុង​ពន្ធនាគារ

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ថ្លែងថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) នឹង​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌ ក្នុងការ​ដោះស្រាយ​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ តាម​រយៈ​យន្ត​ការ​មួយ​ចំនួ​ន​ដែលក្រសួងបាននិងកំពុងធ្វើ ដូចជា អនុវត្ត​ទោសមិនមែនពន្ធនាគារ ​ទោស​សហគមន៍ និងការដោះលែងដោយមានលក្ខខណ្ឌ ជាដើម។

ពលរដ្ឋធ្វើចរាចរណ៍តាមដងផ្លូវទល់មុខនឹងទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។

សង្គមស៊ីវិលនិងពលរដ្ឋចង់ឱ្យមន្ត្រីរាជការប្រកាសទ្រព្យនិងបំណុលជាសាធារណៈជាជាងដឹងឮតែស្ថាប័នមួយ

សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធគណនេយ្យភាពសង្គម និងពលរដ្ឋមួយចំនួន ចង់ឱ្យរដ្ឋាភិបាលប្រកាស​​​​ទ្រព្យនិងបំណុលរបស់មន្ត្រីតាមក្រសួង-ស្ថាប័ន​ជាសាធារណៈ ជាជាងព័ត៌មាននេះដឹងឮ​តែ​ក្នុងអង្គភាព​ប្រឆាំង​អំពើពុករលួយតែមួយ។

លោក ហ៊ុន សែន ថា ទំនិញឡើងថ្លៃក្នុងរដូវសែនចិនជារឿងធម្មតា

នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ថ្លែងថា ទំនិញឡើងថ្លៃក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ក្នុង​រដូវ​សែន​ចិននេះ គឺ​ជារឿ​ងធ​ម្មតា​ទៅហើយ ​ប៉ុន្តែពលរដ្ឋមួយចំនួន ស្នើឱ្យមានការត្រួតពិនិត្យ​លើបញ្ហានេះ ដើម្បីជៀស​វាង​ឈ្មួញកណ្តាលឆ្លៀតឱកាស​តម្លើងថ្លៃទំនិញតាមចិត្ត​។

កំណាត់ឈើនិងគល់ឈើដែលត្រូវបានជនខិលខូចលួចកាប់ ត្រូវបានប្រទះឃើញដោយក្រុមបណ្ដាញសហគមន៍ព្រៃឡង់ខេត្តព្រះវិហារពេលចុះល្បាត ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

អង្គការ​អន្តរជាតិ​៖​ ព្រៃឈើ​ជាង​៦​ពាន់​ហិកតា​ត្រូវ​បាន​កាប់​បំផ្លាញ​នៅ​តំបន់ការពារ​២​នៅ​ឆ្នាំ​មុន ក្រោម​អំពើ​ពុករលួយ​

របាយការណ៍របស់អង្គការអន្តរជាតិមួយ បាន​បង្ហាញ​​ថា ក្នុងឆ្នាំ២០២១ ព្រៃឈើ​លើ​ផ្ទៃដី​​ជាង ៦ ០០០​​ហិកតា ​បានរងនូវការ​កាប់បំផ្លាញនៅតំបន់ការពារព្រៃឡង់ និង​ព្រៃ​ព្រះ​រកា​ ដោយ​មាន​​​ការទទួល​​​សំណូក​ និងការ​ប្រព្រឹត្ត​អំពើពុករលួយ​របស់អាជ្ញាធរ​ពាក់ព័ន្ធ។

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ពលរដ្ឋមូលដ្ឋាននាំគ្នាទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីមានឈ្មោះចូលរួមការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។

បក្សនយោបាយ​៦​ដាក់ញត្តិ​រួមគ្នា​បដិសេធ​ការ​បកស្រាយ​របស់ គ.ជ.ប. ពាក់ព័ន្ធ​ការ​កែ​នីតិវិធី​លើ​ទម្រង់​១១០២

គណបក្សនយោបាយចំនួន៦ បានដាក់ញត្តិរួមគ្នាដោយបដិសេធនូវការបកស្រាយរបស់គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) អំពីមូលហេតុនៃការកែប្រែនីតិវិធីដែលលុបបំបាត់ព័ត៌មានសំខាន់លើកំណត់ហេតុនៃការរាប់សន្លឹក​ឆ្នោត ឬ «ទម្រង់១១០២»។