លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខាលើការផ្ដល់ឥណទានសម្បទានអនុវត្តគម្រោងគាំទ្របន្តឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩ ដំណាក់កាលទី២ ផ្ដល់ដោយរដ្ឋាភិបាលជប៉ុន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

ជប៉ុន​ផ្ដល់​កម្ចី​ជិត​២០០​លាន​ដុល្លារ​ដល់​កម្ពុជា​សម្រាប់​ជួយ​ជនងាយរងគ្រោះ​ក្នុង​វិបត្តិ​កូវីដ-១៩​ក្នុង​ដំណាក់កាល​ទី២

រដ្ឋាភិបាលជប៉ុនបានផ្ដល់ប្រាក់កម្ចីដល់កម្ពុជាចំនួន១៨៥លានដុល្លារបន្ថែមទៀត សម្រាប់ជួយដល់ពលរដ្ឋក្រីក្រ ក្រុមជនងាយរងគ្រោះ មានចាស់ជរា ស្ត្រី កុមារ និងជនជាតិដើមភាគតិច ក្នុងវិបត្តិកូវីដ-១៩ ដំណាក់កាលទី២។

លោក កឹម សុខា (រូបខាងស្តាំ) និងរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិ ខូមិនវែល និងអភិវឌ្ឍន៍នៃចក្រភពអង់គ្លេសលោកស្រី Amanda Milling (រូបខាងឆ្វេង) បានជួបពិភាក្សារការងារជាមួយគ្នានាថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ។ (ហ្វេសប៊ុក កឹម សុខា)

អង់គ្លេស​បន្ត​តាម​ដាន​ដោយ​យក​ចិត្ត​ទុក​ដាក់​លើ​ដំណើរ​ការ​សវនាការ​និង​សេរីភាព​ ​លោក​ កឹម​ ​សុខា

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ លោក កឹម សុខា បានអះអាងថា មន្ត្រីជាន់ខ្ពស់របស់ចក្រភពអង់គ្លេស បន្តតាមដានដោយចិត្តទុកដាក់អំពីដំណើរការ និងលទ្ធផលនៃសវនាការនារឿងក្តីរបស់លោក ដើម្បីរួមចំណែកក្នុងដំណើរការប្រជាធិបតេយ្យនៅកម្ពុជានាពេលខាងមុខ។

អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប លោក ចាន់ សុធា ថ្លែងក្នុងសន្និសីទព័ត៌មានមួយ នាទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុក អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល)

មន្ត្រី​ថ្នាក់​ជាតិ​ព្រមាន​ចាត់​វិធានការ​លើ​មន្ត្រី​មូលដ្ឋាន​ដែល​ធ្វើ​ការងារ​ខ្ជីខ្ជា

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃថ្លែងថា ក្រសួងនឹងចាត់វិធានការទណ្ឌកម្ម ផ្នែករដ្ឋបាល និងពិន័យ លើមន្ត្រី​ថ្នាក់​ក្រោម​ជាតិ ឬមន្ត្រីមូលដ្ឋានទាំងឡាយណាដែល​ធ្វើការងារខ្ជីខ្ជា។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យ​ពន្លឿន​ការ​ចាក់​វ៉ាក់សាំង​ដូសជំរុញ ក្រោយ​«អូមីក្រុង»​ឆ្លង​ចូល​សហគមន៍​៤ករណី

ប្រមុខ​រដ្ឋាភិបាលបញ្ជា​ទៅអាជ្ញាធរពាក់ព័ន្ធឱ្យពន្លឿនការចាក់វ៉ាក់សាំងដូស​ជំរុញឱ្យ​បានលឿន ដើម្បីទប់​ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី «អូមីក្រុង» ខណៈវីរុសនេះបានឆ្លងចូលសហគមន៍ចំនួន៤ករណី។

កូដករតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ប្តេជ្ញាបន្តធ្វើកូដកម្ម ទោះបីគ្មានមេដឹកនាំ

បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ ប្តេជ្ញា​បន្ត​ធ្វើកូដកម្ម​រហូត​បាន​សហជីព​របស់​ពួកគេត្រលប់​មក​វិញ បើ​ទោះ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​មេដឹកនាំ​សហជីព​ពួកគេ​ក៏​ដោយ។

ប្រធានរដ្ឋសភា និងសមាជិកសភា ចូលរួមក្នុងកិច្ចប្រជុំសភា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

សង្គម​ស៊ីវិល​ចង់​ឃើញ​តំណាង​រាស្ត្រជួយ​អន្តរាគមន៍​ការ​តវ៉ា​របស់​កម្មករ​ណាហ្គាវើលដ៍​

សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស និង​ការងារ ទទូច​ឱ្យ​តំណាងរាស្ត្រ​គ្រប់​​និន្នាការ​រួម​​ចំណែក​​ស្តាប់​កង្វល់ និង​ពាំនាំ​បញ្ហា​របស់​កូដករ​ក្រុមហ៊ុន​ល្បែងណាហ្គាវើលដ៍ យកទៅ​ពិភាក្សា ​និង​ដោះស្រាយ។

កូដករអហិង្សាចំនួន១៤នាក់ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ក្រោយពេលពួកគេតវ៉ានៅម្ដុំណាហ្គាវើលដ៍២ ជិតរដ្ឋសភា ទាមទាររកដំណោះស្រាយការងារ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២។

អាជ្ញាធរ​ដោះលែង​កូដករ​ណាហ្គាវើលដ៍ ១៦ នាក់វិញ​ក្រោយ​ធ្វើ​កិច្ច​សន្យា​អប់រំ

អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដោះលែង​កូដករ​ណាហ្គាវើលដ៍ ១៦​នាក់​មកវិញ កាល​ពី​យប់​ថ្ងៃទី៤ ខែមករា​នេះ ក្រោយ​សាកសួរ និង​ធ្វើកិច្ច​សន្យា​អប់រំ។

សមត្ថកិច្ច​បង្ក្រាប​ឧបករណ៍​តេស្តកូវីដ​និង​បរិក្ខារពេទ្យ​ក្លែងក្លាយ​ជាង​៧០តោន​ក្នុង​រយៈពេល​១ឆ្នាំ

សមត្ថកិច្ចបង្ក្រាបឧបករណ៍តេស្តកូវីដ-១៩ ឱសថ និងគ្រឿងបរិក្ខារពេទ្យក្លែងក្លាយនិងអន់គុណភាពចំនួនជាង៧២តោន នៅក្នុងរយៈពេលមួយឆ្នាំក្នុងឆ្នាំ២០២១ ខណៈជនល្មើសនៅតែមិនត្រូវបានបង្ហាញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ពីខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ប្រវែង ១៤៨គីឡូម៉ែត្រ ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

នាយករដ្ឋ​មន្ត្រី​ព្រមាន​ដាក់​ក្រុម​ហ៊ុន​សំណង់​របស់​កូន​ប្រសា​លោក​ ​ជាម​ ​យៀប​ ក្នុង​«បញ្ជីខ្មៅ»​

ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានព្រមានដាក់ក្រុមហ៊ុន លី ឈួង របស់កូនប្រសាលោក ជាម យៀប ដែលជាអនុប្រធានទី១ រដ្ឋសភា ក្នុងបញ្ជីខ្មៅ ឬ Blacklist បើ​មិនបញ្ឈប់ «ការសាងសង់សំណង់មុន រួចទើបទូទាត់ថវិកាតាមក្រោយ» ដោយមិនមានការដាក់ដេញថ្លៃ និង​ពុំបាន​​ឆ្លងកាត់ការអនុញ្ញាតពីរដ្ឋាភិបាលថ្នាក់ជាតិ។

បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍រាប់រយនាក់ធ្វើការតវ៉ាទាមទារដំណោះស្រាយការងារ នៅពីមុខទីតាំងកាស៊ីណូ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

សង្គមស៊ីវិល​ទាមទារ​ឱ្យ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​បញ្ឈប់​ការ​រើសអើង​សហជីព

សង្គមស៊ីវិលដែលធ្វើការងារពាក់ព័ន្ធវិស័យការងារនិងសិទ្ធិមនុស្ស ទទូចឱ្យក្រុមហ៊ុនកាស៊ីណូណាហ្គា​វើលដ៍បញ្ឈប់ការរើសអើងសហជីព ខណៈស្ថាប័នទាំងនោះ​​ចាត់​ទុក​ថា ​ការ​​បញ្ឈប់​បុគ្គលិក​កាស៊ីណូដែល​ជា​សកម្មជន​​សហជីពជាង៣០០​នាក់ទាំងបង្ខំ ​ជាការរំលោភ​សិទ្ធិមនុស្សនិងវិជ្ជាជីវៈសហជីព។