រថយន្តក្រុងសាធារណៈមួយគ្រឿងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City BUS)។

រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​ហៅ​អ្នកបើកបរ​រថយន្តក្រុង​ម្នាក់​ទៅ​អប់រំ​ក្រោយ​មាន​ជម្លោះ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City-Bus) រាជធានីភ្នំពេញ ហៅអ្នកបើកបររថយន្តក្រុងសាធារណៈម្នាក់ទៅធ្វើការអប់រំនិងពង្រឹងសុជីវធម៌ឡើងវិញ បន្ទាប់ពីអ្នកបើកបររូប​នេះបានបង្កជម្លោះជាមួយអ្នកបើកបរម៉ូតូមួយគ្រឿង។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពិភាក្សាការងារជាមួយមេដឹកនាំរបបយោធាភូមាលោក មីន អ៊ុងឡាំង តាមប្រព័ន្ធវីដេអូ នៅរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុកនាយករដ្ឋមន្ត្រី)

ប្រធាន​អាស៊ាន​ប្តូរវេន​លោក ហ៊ុន សែន ​ស្នើ​ភាគី​ជម្លោះ​នៅ​មីយ៉ាន់ម៉ា​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ក្នុងនាមប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២ បានស្នើភាគីជម្លោះនៅប្រទេសមីយ៉ាន់ម៉ាឬភូមា ​ឱ្យបញ្ឈប់អំពើហិង្សា និងធ្វើយ៉ាងណាឱ្យមានបទឈប់បាញ់​ពិតប្រាកដមួយនាពេលខាងមុខ។

សន្និសីទសារព័ត៌មានស្ដីពីការដាក់ឱ្យអនុវត្តផែនការខ្យល់ស្អាតកម្ពុជា នៅទីស្ដីការក្រសួងបរិស្ថាន ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

មន្ត្រី​ថ្នាក់ជាតិ​នឹង​ប្រគល់​ភារកិច្ច​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​រៀបចំ​ការប្រមូល​សំរាម​របស់​ពលរដ្ឋ​នៅជនបទ

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន អះអាងថា នឹងប្រគល់ភារកិច្ចឱ្យអាជ្ញាធរមូលដ្ឋាន​ដើម្បីរៀបចំឱ្យមានការប្រមូលសំរាមរបស់ពលរដ្ឋ​នៅទី​ជនបទ​ទុកដាក់ឱ្យបានត្រឹមត្រូវ ខណៈបញ្ហាសំរាមនេះនៅតែជារឿងស្មុគស្មាញ និងមិនទាន់អាចដោះស្រាយបាននៅឡើយ។

ក្រុមកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំតវ៉ាទាមទារដំណោះស្រាយការងារនៅក្រុមហ៊ុនល្បែងមួយនេះ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។

កូដករ​ណាហ្គាវើលដ៍​បដិសេធ​ការ​អះអាង​របស់​ក្រុមហ៊ុន​ដែលថា​តែងតែ​លើក​ទឹកចិត្ត​សហជីព

បុគ្គលិកតវ៉ានៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ចាត់ទុកខ្លឹមសារក្នុងសេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន​ដែល​អះអាង​ថា «តែងតែលើកទឹកចិត្តសហជីព» ថាជារឿងមិនពិត​ ខណៈ​ថ្នាក់ដឹក​នាំនិង​សហជីពជិត១០នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារនៅឡើយ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងនាយឧត្ដមសេនីយ៍ជាន់ខ្ពស់នៃរបបយោធាមីយ៉ាន់ម៉ា មីន អ៊ុងឡាំង ក្នុងពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី និងបញ្ហាតំបន់មួយចំនួនដែលជាផលប្រយោជន៍និងជាក្ដីកង្វល់រួម នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។

កម្ពុជា​ថ្កោលទោស​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នៅ​មីយ៉ាន់ម៉ា ខណៈ​អ្នកវិភាគ​ថា​ជា​ការ​បរាជ័យ​បទ​ឈប់បាញ់

កម្ពុជាថ្កោល​ទោស​ជាលើកដំបូងពី​ការប៉ះទង្គិចគ្នា​ដោយប្រដាប់អាវុធ​នៅរដ្ឋកាយ៉ាហ៍​ (Kayah State) ក្នុង​ប្រទេសមីយ៉ាន់ម៉ា (ភូមា) បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈ​អ្នកវិភាគយល់ថា ករណីនេះជាការបរាជ័យក្នុងការសម្របសម្រួលឱ្យ​​មាន «​បទ​ឈប់​បាញ់​»។

មេធាវីអន្តរជាតិ លោក Jared Genser ជួបកញ្ញា សេង ធារី នៅក្នុងថ្ងៃសវនាការអតីតសកម្មជនគណបក្សសង្គ្រោះជាតិ តាមការកោះហៅពីសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

កម្ពុជា​ហាម​ជនជាតិ​អាមរិក​ជា​មិត្ត​របស់​កញ្ញា​ សេង​ ធារី​ ​មិន​ឱ្យ​ចូល​កម្ពុជា​រហូត

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា រដ្ឋាភិបាលបានចាត់វិធានការដាក់បំរាមជនជាតិសហរដ្ឋអាមេរិកម្នាក់​ដែល​ត្រូវ​ជាមិត្តរបស់កញ្ញា សេង ធារី មិនឱ្យចូលកម្ពុជាជារៀងរហូត ក្រោមហេតុផលថាបានធ្វើសកម្មភាពប៉ះពាល់កិត្តិយសកម្ពុជា​។

មេសហជីព កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅម្ដុំណាហ្គាវើលដ៍ ជិតរដ្ឋសភា ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

សហជីព​អន្តរជាតិ​ផ្ញើ​លិខិត​ទៅ​លោក ​ហ៊ុន ​សែន​ បង្ហាញ​ពី​ក្តី​បារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សហជីព​ណាហ្គាវើលដ៍

សហព័ន្ធសហជីពអន្តរជាតិ(ITUC) ដែលជាសហព័ន្ធសហជីពសកលតំណាងឱ្យកម្មករនៅទូទាំងពិភពលោក និងជាអង្គការគាំទ្រសហជីពផង បានផ្ញើលិខិតមួយទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបង្ហាញការព្រួយបារម្ភចំពោះការចាប់ឃុំខ្លួនថ្នាក់ដឹកនាំសហជីព​ទ្រទ្រង់​សិទ្ធិ​ការងារបុគ្គលិកកម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (LRSU)ចំនួន ៨នាក់កាលពីពេលថ្មីៗនេះ។

សិស្សវិទ្យាល័យបាក់ទូក

មន្ត្រី​អប់រំ​ប្រាប់​ឱ្យ​អាណាព្យាបាល​ពង្រឹង​សុវត្ថិភាព​ចំណី​អាហារ​ដល់​កូន​ក្រោយ​មាន​ករណី​វិជ្ជមាន ​«អូមីក្រុង»​ លើ​សិស្ស​

ន្ត្រីអប់រំ​ប្រាប់ឱ្យ​អាណាព្យាបាល​ពង្រឹង​សុវត្ថិភាព​ចំណីអាហារ ក្រោយ​រក​ឃើញ​វិជ្ជមាន​កូវីដ-១៩ លើ​សិស្សានុសិស្ស​និង​គ្រូបង្រៀន​នៅសាលារៀន​ឯកជន​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០។

មន្ត្រី​ថា​កម្ពុជា​នៅតែ​ទាមទារ​ប្រេង​ឆៅ​ជិត​៤៧​លាន​លីត្រ​មក​វិញ ​​តែ​ពុំ​ទាន់​បង្ហាញ​នីតីវិធី​ច្បាស់​លាស់

មន្ត្រីជាន់ខ្ពស់អះអាងថា រដ្ឋាភិបាល​នៅតែមានឆន្ទៈទាមទារប្រេងឆៅជិត ៣០ម៉ឺនបារ៉ែល ឬស្មើជិត ៤៧លានលីត្រ ​ដែល​ត្រូវបានគេលួចដឹកចេញពីកម្ពុជាកាលពីពាក់កណ្តាលឆ្នាំមុន ​យកត្រលប់មកវិញ ប៉ុន្តែមន្ត្រីរូបនេះនៅមិនទាន់​បង្ហាញពីនីតិវិធីណាមួយច្បាស់លាស់នោះទេ។

UN និងសង្គមស៊ីវិលចុះថតសកម្មភាពប៉ះទង្គិចគ្នារវាងកូដករនិងសមត្ថកិច្ចពាក់ព័ន្ធករណីក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់បុគ្គលិកនិងសហជីព ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២។

សង្គម​ស៊ីវិល​រក​ឃើញ​ថា​៩​ខែ​ ឆ្នាំ​២០២១​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​នៅ​តែ​រង​ការ​រឹតត្បិត

សង្គមស៊ីវិលមួយចំនួនដែលធ្វើការពាក់ព័ន្ធផ្នែកសិទ្ធិមនុស្ស​រកឃើញថា សេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ រួមមានសេរីភាពបញ្ចេញមតិ សេរីភាពនៃការជួបប្រជុំ និងសេរីភាពសមាគម នៅតែបន្តរងការរឹតត្បិតខ្លាំងពីសំណាក់អាជ្ញាធររដ្ឋ។