ពលរដ្ឋធ្វើដំណើរតាមដងផ្លូវនៅពីមុខក្រសួងសុខាភិបាល កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០។

មន្ត្រីថា​ក្រសួង​មិនទាន់​មាន​វិធានការ​ថ្មី​ដើម្បី​ទប់ស្កាត់​វីរុស​បំប្លែងថ្មី «អូមីក្រុង» នៅឡើយ

មន្ត្រី​ជាន់ខ្ពស់នៃក្រសួងសុខាភិបាលកម្ពុជា ថ្លែងថា ក្រសួង​នៅមិន​ទាន់មានជា​​វិធាន​ការ​ថ្មីដើម្បី​ឆ្លើយតបទៅនឹងការរកឃើញ​វីរុសបំប្លែងថ្មី «អូមីក្រុង» នៅតាមបណ្ដាប្រទេសមួយចំនួនលើពិភពលោកនៅឡើយ ខណៈ​ក្រសួងកំពុងបន្តតាមដានវាយតម្លៃទៅលើហានិភ័យនៃវីរុសនេះបន្ថែមទៀតជាមុនសិន។

នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្វើបដិសណ្ឋារកិច្ច ចំពោះដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីឡាវ។

នាយក​រដ្ឋមន្ត្រី​ថ្មីឡាវ មក​ទស្សនកិច្ច​នៅ​កម្ពុជា​២ថ្ងៃ​តាម​ការ​ស្នើ​របស់​លោក ហ៊ុន សែន

ក្រសួងការបរទេស​បានឱ្យដឹងថា នាយករដ្ឋមន្ត្រីឡាវថ្មី លោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយការមកបំពេញទស្សនកិច្ចផ្លូវការ​នេះធ្វើឡើង​តាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ម្ហូបអាហារវេចខ្ចប់ដោយប្រើប្រាស់ថង់ប្លាស្ទិកសម្រាប់លក់ឱ្យកម្មកររោងចក្រមួយកន្ឡែងក្នុងក្រុងភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។

សង្គម​ស៊ីវិល​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អ្នកលក់​តាម​ដងផ្លូវ​ជាង​១០០នាក់​ដែល​រងគ្រោះ​ដោយសារ​វិបត្តិ​កូវីដ-១៩

ស្ថាប័នក្រៅរដ្ឋាភិបាលចំនួន៣ បានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុខ្នាតតូច​ដល់អ្នកលក់ដូរតាមដងផ្លូវចំនួន១២០នាក់ដែលរងគ្រោះដោយ​សារ​វិបត្តិជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ និងខេត្តចំនួន៣។

អ្នកស្រីម្នាក់ដែល​អះអាង​ថា ជា​អ្នក​ភូ​មិច្រណោ​ល ឃុំ​ថ្មី ស្រុក​ចិត្រ​បូរី ខេត្តក្រចេះ បាន​រៀបរាប់​ថា​បាន​រង​អំពើ​ហិង្សា​ពី​ប្ដី កាលពី​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។

UN​ប្រចាំ​នៅ​កម្ពុជា​ថា​អំពើ​ហិង្សា​លើ​ស្ត្រី​ប៉ះពាល់​ដល់​គ្រប់​ផ្នែក​នៃ​ជីវិត​របស់​មនុស្ស

អង្គការសហប្រជាជាតិ (UN) ប្រចាំនៅកម្ពុជាលើកឡើងថា អំពើហិង្សាលើស្ត្រីបានបង្កប៉ះពាល់ដល់គ្រប់ផ្នែកនៃជីវិតរបស់មនុស្ស ហើយជះឥទ្ធិពលអវិជ្ជមានដល់ស្ត្រី និង​ក្មេងស្រី ព្រមទាំងប៉ះពាល់អាក្រក់ទៅលើសុខភាពសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមផងដែរ។

(រូបតំណាង) នារីម្នាក់យកដៃទាំងសងខាងតោងចម្រឹងបង្អួច។ (ហ៊ុយ ឧស្សាហ៍)

លីកាដូ៖ ការបៀតបៀន​តាម​ប្រព័ន្ធ​អនឡាញ​កំពុង​រុញច្រាន​មនុស្ស​ឱ្យ​ឈប់​ប្រើប្រាស់​បណ្ដាញសង្គម

អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ បានរកឃើញថា ការបៀតបៀនតាមប្រព័ន្ធអនឡាញជាផ្នែកមួយដ៏សំខាន់កំពុងជំរុញឱ្យមនុស្សជាច្រើនឈប់ទាំងស្រុងឬឈប់ដោយផ្នែកក្នុងការប្រើប្រាស់បណ្ដាញសង្គមនៅកម្ពុជាបន្តទៀត។

ប៉ូលិសចរាចរណ៍ម្នាក់សម្រួលការធ្វើដំណើររបស់ពលរដ្ឋនៅតាមដងផ្លូវមួយកន្លែងក្នុងក្រុងភ្នំពេញ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។

UNDP រកឃើញថា​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​និង​របួសធ្ងន់​ភាគច្រើន​ជា​យុវជន

កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) លើកឡើងថា ជនរងគ្រោះ​ដែល​ស្លាប់​និង​រង​របួស​ធ្ងន់ធ្ងរ​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍ ភាគច្រើនជា​យុវជន ​ហើយ​មូលហេតុនៃគ្រោះ​ថ្នាក់​កើត​ឡើង​ដោយសារតែពួកគេ​​​មិនបាន​​គោរព​ច្បាប់​ចរាចរណ៍ ប្រើប្រាស់​​គ្រឿងញៀ​ន និង​សេព​​​គ្រឿងស្រវឹង។

កងរាជអាវុធហត្ថ និងមន្ត្រីសមត្ថកិច្ចមូលដ្ឋាន សម្រួលចរាចរណ៍និងរៀបចំសណ្ដាប់ធ្នាប់នៅមុខសាលាស្រុកចំការលើ ខេត្តកំពង់ចាម ខែកុម្ភៈ ឆ្នាំ២០២១។

សាច់ញាតិ​ក្មេងស្រី​ដែល​ត្រូវ​បាន​គេ​រំលោភ​សម្លាប់ ទទូច​ឱ្យ​សមត្ថកិច្ច​ចាប់​ឃាតករ​មក​ផ្ដន្ទាទោស

ក្រុមគ្រួសារក្មេងស្រីដែលត្រូវបានគេរំលោភសម្លាប់ នៅស្រុកចំការលើ ខេត្តកំពង់ចាម ទទូចឱ្យ​សមត្ថកិច្ចស្វែងរក​​ឃាត​ករ​យកមកផ្ដន្ទាទោស ​ធ្វើយ៉ាងណាកុំឱ្យករណីនេះកើតឡើងទៅលើក្មេងស្រីដទៃទៀត។

មន្ត្រី​ក្រសួង​ផែនការ​ថា​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​អំឡុង​វិបត្តិ​កូវីដ​-១៩

មន្ត្រីជាន់ខ្ពស់ក្រសួងផែនការ លើកឡើងថា កម្រិតនៃភាពក្រីក្រនៅកម្ពុជា​​មានការកើនឡើងក្នុង​អំឡុង​វិបត្តិ​ជំងឺ​​​កូវីដ-១៩ បើធៀបជាមួយកម្រិតនៃភាពក្រីក្រ មុនមានការរាតត្បាតជំងឺជាសកលមួយនេះ។

ក្រុមពលរដ្ឋស៊ីវិលអាហ្វហ្គានីស្ថាន នាំគ្នាសម្រុកចាកចេញពីប្រទេស ក្រោយពីរដ្ឋធានីកាប៊ុកត្រូវបានកាន់កាប់ដោយក្រុមកាលីបង់។ (ធ្វីតទ័រ៖ Inter-Agency Standing Committee (IASC))

អាជ្ញាធរ​ថា​ជន​ភៀស​ខ្លួន​អាហ្វ​ហ្គា​នី​ស្ថាន​ចំនួន​១៥​នាក់​បាន​មក​ដល់​កម្ពុជា

មន្ត្រីក្រុមការងារចំពោះកិច្ចរបស់រដ្ឋាភិបាលលើកឡើងថា ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ជាបុគ្គលិកអង្គការមូលនិធិអាស៊ី និងក្រុមគ្រួសារ ដែលរដ្ឋាភិបាល​អនុញ្ញាតឱ្យ​មកស្នាក់នៅបណ្ដោះអាសន្ន​ក្នុងប្រទេសកម្ពុជា បានមក​ដល់ចំនួន១៥នាក់ហើយ ​កាល​ពី​យប់​មិញនេះ។

ក្រុមកងកម្លាំងអាជ្ញាធរចុះអន្តរាគមន៍ជំនន់ទឹកភ្លៀង តាមដងស្ទឹងពោធិ៍សាត់ នារាត្រីថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ជំនន់​ទឹកភ្លៀង​នៅ​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តពោធិ៍សាត់​និង​បាត់ដំបង​ហក់​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន

ប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង និងពោធិ៍សាត់ លើកឡើងថា ជំនន់ទឹកភ្លៀងបានឡើង​លើសកម្រិតប្រកាសអាសន្ននៅតាមស្រុកមួយចំនួន ប៉ុន្តែគិតមកទល់រសៀលថ្ងៃអង្គារម្សិលមិញនេះ ទឹកបានស្រកចុះវិញ។