វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង ជាគម្រោង«ខ្សែក្រវ៉ាត់និងផ្លូវ»របស់ប្រទេសចិន ស្ថិតនៅភាគឦសានប្រទេសកម្ពុជា។

សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​មិន​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេមេគង្គ​កម្ពុជា

សង្គមស៊ីវិលចំនួន១០ សាទរចំពោះការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា​ដែលអះអាងថា «មិនសាងសង់ទំនប់វារីអគ្គិសនីនៅតាមដងទន្លេមេគង្គ» ដើម្បីជាចំណែកដោះស្រាយកាត់បន្ថយផលប៉ះពាល់​ជាអវិជ្ជមាន ​​និង​រក្សា​បាននូវ​និរន្តរភាពប្រព័ន្ធអេកូឡូស៊ីនៅ​ទន្លេមេគង្គ ព្រមទាំង​ជាការ​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ។

UN ប្រចាំកម្ពុជា រួមទាំងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា និងអនុរដ្ឋទូតអាល្លឺម៉ង់ បានធ្វើទស្សនកិច្ចរួមគ្នានៅខេត្តកំពង់ធំ ដើម្បីជួបជាមួយគ្រួសារ​ងាយរងគ្រោះដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ និងគ្រោះទឹកជំនន់ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២១។

UN ថា​គ្រួសារ​ងាយ​រងគ្រោះ​ជាច្រើន​បាន​កាត់​បន្ថយ​របប​អាហារ​ប្រចាំថ្ងៃ​និង​ខ្ចីបុលគេ អំឡុង​កូវីដ-១៩​និង​គ្រោះ​ទឹកជំនន់

អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា លើកឡើងថា គ្រួសារងាយរងគ្រោះជាច្រើនដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ និង​គ្រោះទឹកជំនន់ បានកាត់បន្ថយរបបអាហារប្រចាំថ្ងៃរបស់ពួកគាត់ ខណៈគ្រួសារខ្លះលក់ទ្រព្យសម្បត្តិ​និងខ្ចីបំណុលគេកាន់តែច្រើន ដើម្បីយកមកដោះស្រាយជីវភាព។

ទីតាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។

អាជ្ញាធរ​សន្និដ្ឋាន​បឋម​ថា ករណី​ឃាតកម្ម​លើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ពោធិ៍សាត់​ជាករណីប្លន់

សមត្ថកិច្ចសន្និដ្ឋានបឋមថា រឿង​ឃាតកម្មលើមន្ត្រីរដ្ឋបាលព្រៃឈើស្រុកវាលវែង ខេត្តពោធិ៍សាត់​ ជា​ករណី​សម្លាប់​ប្លន់​យក​ទ្រព្យ ហើយ​ជនប្រព្រឹត្តអាច​​ជា​ក្មេងប្រុស​​​ម្នាក់ដែល​ជន​រង​គ្រោះ​ឱ្យ​ស្នាក់​នៅ​ជាមួយ។

ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងពលរដ្ឋ២៤៤គ្រួសារ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ចេញតវ៉ាដោយស្នើឱ្យអាជ្ញាធរធ្វើបណ្ណកម្មសិទ្ធិដីធ្លី ដោយពួកគាត់អះអាងថា អាជ្ញាធរបានប្រាប់ឱ្យពួកគាត់ដោះដូរដីចេញទៅរស់នៅកន្លែងផ្សេងដែលពុំទាន់ច្បាស់ពីទីតាំងប្រាកដ។

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខណ្ឌ​ឫស្សីកែវ ព្រមាន​តវ៉ា​មុខ​ផ្ទះ​នាយក​រដ្ឋមន្ត្រី​បើ​អាជ្ញាធរ​មិន​ដោះស្រាយ​រឿង​កម្មសិទ្ធិ

​តំណាងពលរដ្ឋ២៤៤គ្រួសារ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមាន​ដង្ហែញត្តិទៅតវ៉ាដល់មុខផ្ទះ​នាយក​រដ្ឋមន្ត្រី ប្រសិន​បើអាជ្ញាធរខណ្ឌ​មិនព្រមដោះស្រាយរឿងបណ្ណកម្មសិទ្ធិដីធ្លីឱ្យពួកគាត់។

សិស្សានុសិស្សមួយចំនួនកំពុងសិក្សារៀនសូត្រនៅក្នុងថ្នាក់រៀននៃសាលាបឋមសិក្សាកំពង់ព្រះ ស្ថិតនៅភូមឆ្នុកទ្រ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

WFP ថា​កម្មវិធី​ផ្ដល់​អាហារ​ពេលព្រឹក​តាម​សាលា​នៅ​ជនបទ​បាន​ត្រលប់​មកវិញ ស្របពេល​សាលារៀន​ទូទាំង​ប្រទេស​បើក​ដំណើរការ

មន្ត្រីអង្គការ​​កម្មវិធីស្បៀងអាហារពិភពលោក (WFP) នៅកម្ពុជា លើកឡើងថា កម្មវិធីផ្ដល់អាហារ​ពេលព្រឹកដល់​​កុមារនៅតាមសាលារៀននៅតំបន់ជនបទ បានចាប់ផ្ដើមដំណើរការឡើងវិញ ស្រប​ពេល​ដែល​សាលា​រៀន​នៅ​ទូទាំងប្រទេស​​បើកដំណើរការឡើងវិញ។

សមត្ថកិច្ចខាងពន្លត់អគ្គិភ័យ ចុះអន្តរាគមន៍ក្នុងហេតុការណ៍អគ្គិភ័យមួយដែលបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីថ្ងៃត្រង់​ ថ្ងៃទី០៦​ ខែវិច្ឆិកា​ ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះលេខ១៦០A ផ្លូវ៧​ ភូមិរកា​ សង្កាត់ព្រៃស ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ។

អាជ្ញាធរ​ឱ្យ​ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ដែល​រិះគន់​ពី​ប្រតិបត្តិការ​ពន្លត់​​អគ្គិភ័យ សុំទោស​ជា​សាធារណៈ

អាជ្ញាធរបានកោះហៅម្ចាស់គណនី Facebook ឈ្មោះ Vea Sna ដែល​ខំមិន​ (comment) ថា «ឡាន​ទឹក​តថ្លៃទម្រាំត្រូវ​ ខ្ទេច​អស់​ហើយ» ក្នុងហេតុការណ៍​គ្រោះ​អគ្គិភ័យមួយនៅខណ្ឌដង្កោ ចូល​បំភ្លឺ និង​​ថតវីដេអូ​​សុំទោសជាសាធារណៈ ចំពោះការសរសេរដែលអាជ្ញាធរ​ថា​ផ្ទុយ​​​​ពី​ការ​ពិត​។

ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ តំណាងពលរដ្ឋ២៤៤គ្រួសារ នៅភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ចេញតវ៉ាដោយស្នើឱ្យអាជ្ញាធរធ្វើបណ្ណកម្មសិទ្ធិដីធ្លី ដោយពួកគាត់អះអាងថា អាជ្ញាធរបានប្រាប់ឱ្យពួកគាត់ដោះដូរដីចេញទៅរស់នៅកន្លែងផ្សេងដែលពុំទាន់ច្បាស់ពីទីតាំងប្រាកដ។

តំណាង​ពលរដ្ឋ​២៤៤​គ្រួសារ​នៅ​ខណ្ឌ​ឫស្សីកែវ ស្នើ​ប្រមុខ​រដ្ឋាភិបាល​ដោះស្រាយ​ដីធ្លី​និងផ្ដល់​បណ្ណ​កម្មសិទ្ធិ

តំណាងពលរដ្ឋ២៤៤គ្រួសារ នៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានចេញតវ៉ាដោយស្នើប្រមុខរដ្ឋាភិបាលធ្វើបណ្ណ​កម្មសិទ្ធិដីធ្លីជូនពួកគាត់ ដោយពួកគេអះអាងថា អាជ្ញាធរ​ចេះតែគេចវេះម្ដងហើយម្ដងទៀត មិនព្រមដោះស្រាយ និងប្រាប់ឱ្យពលរដ្ឋដោះដូរដីក្នុងក្រុងទៅរស់នៅកន្លែងផ្សេង​វិញ។

សម្ដេចព្រះបាទនរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យាងចុះបើកកិច្ចប្រជុំរដ្ឋសភា អាណត្តិទី៦ នាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨។

ព្រះមហាក្សត្រប្រកាសឱ្យប្រើប្រាស់ច្បាប់ «កំណត់សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំកំពូល

ព្រះមហាក្សត្របានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការច្បាប់ធម្មនុញ្ញ «កំណត់សញ្ជាតិខ្មែរតែមួយ» ខណៈអ្នកវិភាគថា នេះមិន​មែន​ជា​រឿងចម្លែកនោះទេ។

អាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធ ត្រៀមចុះពិនិត្យសន្តិសុខជូនប្រជាពលរដ្ឋ អំឡុងពេលរាតត្បាតកូវីដ-១៩ នាឆ្នាំ២០២១។

អាជ្ញាធរ​ខេត្តសៀមរាប ព្រមាន​រុះរើ​ផ្ទះ​ពលរដ្ឋ​៧​ខ្នង​ចេញ​ពី​ដី​ចំណី​ស្ទឹងសៀមរាប

អាជ្ញាធរខេត្តសៀមរាប បានព្រមានចុះរុះរើផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នងចេញពីដីចំណីស្ទឹងសៀមរាប បើពួកគេមិនរុះរើដោយខ្លួនឯងនៅក្នុងរយៈពេល៧ថ្ងៃ។

ដង្កូវស៊ីស្រូវ

កសិករ​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អន្តរាគមន៍​ករណី​ជី​កសិកម្ម​និង​ប្រេងសាំង​ឡើងថ្លៃ​

កសិករធ្វើស្រែនិងដាំបន្លែ​នៅបណ្ដាខេត្តមួយចំនួនបានអំពាវនាវឱ្យរដ្ឋាភិបាលអន្តរាគមន៍​បញ្ចុះតម្លៃជីកសិកម្មនិងប្រេងសាំង ខណៈ​​ពួកគាត់បារម្ភថា ប្រសិនបើតម្លៃជីនិងប្រេងសាំងឡើងថ្លៃឥតឈប់ឈរទៀត ពលរដ្ឋអាចនឹងអាចជំពាក់បំណុលចិនវ័ណ្ឌក និងមិនមានកម្លាំងចិត្តប្រកប​របរ​កសិកម្មទៀតឡើយ។