សង្គម​ស៊ីវិល​ថា​ពលកម្ម​កុមារ​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​នៅតែ​មាន​នា​ពេល​បច្ចុប្បន្ន

សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធគម្រោងឃ្លាំមើលកុមារអះអាងថា ពលកម្មកុមារនៅតាមសិប្បកម្មឡឥដ្ឋនៅ​តែ​មាន​នាពេលបច្ចុប្បន្ន ត្បិតបញ្ហាបំណុលគ្រួសារជាផ្នែកមួយជំរុញឱ្យមានការប្រើប្រាស់កម្លាំងពលកម្មពួកគេ​ ប៉ុន្តែក្រសួងការងារបដិសេធថា មិនមានក្មេងៗអាយុក្រោម ១៥ឆ្នាំ ធ្វើការនៅឡឥដ្ឋ ដោយសារឪពុកម្តាយជំពាក់បំណុលថៅកែនោះទេ។

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះលោក ទេព ហ៊ុយ អង្គុយក្នុងបន្ទប់នៃបញ្ជាការដ្ឋានកាលពីខែកក្កដា ឆ្នាំ២០២១។(មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងក្រចេះ)។

តុលាការ​សម្រេច​ឃុំខ្លួន​មន្ត្រី​អាវុធហត្ថ​ក្រុងក្រចេះ​២​នាក់​ជា​បណ្ដោះ​អាសន្ន ពាក់ព័ន្ធ​ករណី​ហិង្សា​លើ​កុមារី​២​នាក់

ចៅក្រមស៊ើបសួរសាលាដំបូងខេត្តក្រចេះ សម្រេចឃុំខ្លួនមេបញ្ជាការ និងមេបញ្ជាការរងកងរាជអាវុធហត្ថក្រុង​ក្រចេះ ជាបណ្ដោះអាសន្ន ដោយចោទពី «បទប្រើហិង្សាដោយចេតនា បទទារុណកម្ម និងអំពើឃោរឃៅ មានស្ថានទម្ងន់ទោស» ដែលប្រព្រឹត្តទៅលើកុមារី២នាក់ កាលពីចុងខែតុលាកន្លងទៅ។ ​

មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះលោក ទេព ហ៊ុយ អង្គុយក្នុងបន្ទប់នៃបញ្ជាការដ្ឋានកាលពីខែកក្កដា ឆ្នាំ២០២១។(មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងក្រចេះ)។

មេ​ប៉េអឹម​និង​មេ​ប៉េអឹម​រង​ក្រុង​ក្រចេះ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ក្នុង​សំណុំ​រឿង​ហិង្សា​ដោយ​ចេតនា​លើ​ក្មេង​ស្រី​២​នាក់

មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនៃកងរាជអាវុធហត្ថខេត្តបានបញ្ជូនខ្លួនមេបញ្ជាការ និងមេបញ្ជាការរងកងរាជអាវុធហត្ថក្រុងក្រចេះទៅសាលាដំបូងខេត្ត ដើម្បីបន្តនិតិវិធីក្នុងសំណុំរឿងហិង្សាដោយចេតនា ទៅលើក្មេងស្រី ២នាក់ ដែលជាអ្នក​បម្រើការ​ងារ​​នៅក្នុងផ្ទះ។

សហជីព​ថា កម្មករ​កម្ពុជា​ភាគច្រើន​​កំពុង​​ប្រឈម​ខ្លាំង​ពី​ជំងឺ​វិជ្ជាជីវៈ

សហជីព​ធំ​មួយ​បាន​លើកឡើង​ថា កម្មករ​រោង​ចក្រ​ជាច្រើន​នៅទូទាំងប្រទេស​កំពុង​រងគ្រោះ​ដោយសារ​ជំងឺ​វិជ្ជាជីវៈ និង​មិន​ដែល​ទទួល​បាន​អត្ថប្រយោជន៍ពី​ក្រុមហ៊ុន​​ដែលខ្លួន​បានធ្វើ​ការឱ្យ​នោះ​ឡើយ។

ពលរដ្ឋធ្វើដំណើរលើដងផ្លូវមួយកន្លែង ដែលនៅខាងផ្លូវមានហាងខារ៉ាអូខេមួយចំនួនផង ថ្ងៃ១៩ ខែមីនា ឆ្នាំ២០២០។

អ្នកជំនាញថា កម្ចីអនឡាញ​បង្កើត​ជា​អន្ទាក់​បំណុល​និង​ពុំ​មាន​យន្តការ​ការពារ​អតិថិជនទេ

អ្នកជំនាញផ្នែកហិរញ្ញវត្ថុ លើកឡើង​ថា កម្ចី​តាម​ប្រព័ន្ធ​អន​ឡាញ​ភាគច្រើនជាអាជីវកម្មខុសច្បាប់ដែលធ្វើឱ្យ​អ្នក​ខ្ចីងាយ​នឹងធ្លាក់ក្នុងអន្ទាក់បំណុល ខណៈការប្រាក់ខ្ពស់ ហើយកម្ចីប្រភេទនេះពុំមានយន្តការដើម្បីការពារ​អតិថិជននោះឡើយ។

លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក៣​ ស្តីពីបញ្ហាបង្កឡេីងដោយជំងឺកូវីដ-១៩ តាមប្រព័ន្ធអនឡាញ ​នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។

អ្នក​ឃ្លាំ​មើល​ថា កម្ពុជា​ត្រូវ​បង្ហាញ​អព្យាក្រឹត្យ​ផ្នែក​នយោបាយ​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន​ដើម្បី​ទទួល​បាន​តម្លៃ​ពី​សមាជិក​ផ្សេង​ទៀត

អ្នកវិភាគនយោបាយ និងសង្គមស៊ីវិល លើកឡើងថា កម្ពុជា នៅពេល​ក្លាយ​ជាប្រធានប្ដូរវេនរបស់អាស៊ានចាប់ពីខែក្រោយនេះទៅ គប្បីត្រូវ​​បង្ហាញអព្យាក្រឹត្យ​ភាពផ្នែកនយោបាយ​របស់ខ្លួន ដើម្បីធានាធ្វើយ៉ាងណា​ទទួលបាននូវការផ្ដល់តម្លៃពីអន្តរជាតិ ក៏ដូចជាពី​សមាជិក​អាស៊ានផ្សេង​​ទៀត។

ក្រុងព្រះសីហនុ

អាជ្ញាធរខេត្តព្រះសីហនុព្រមានចាត់វិធានការច្បាប់ បើម្ចាស់អាជីវកម្មបន្តចតយានយន្តនិងលក់ដូរលើផ្លូវសាធារណៈ

រដ្ឋបាលខេត្តព្រះសីហនុ បានព្រមានចាត់វិធានការច្បាប់លើម្ចាស់អាជីវកម្មមួយចំនួនដែលបន្តចតយានយន្ត និងដាក់តាំងសម្ភារលក់ដូរ លើផ្លូវសាធារណៈក្នុងក្រុងព្រះសីហនុបន្តទៀត ដែលធ្វើឱ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ក្រុមមន្ត្រីនៃស្នងការនគរបាលរាជធានីភ្នំពេញ និងអាជ្ញាធររាជធានីភ្នំពេញ ចុះត្រួតពិនិត្យមើលលស្ថានភាពទឹកជំនន់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

ខេត្ត-ក្រុង​ចំនួន​១៤ អាច​នឹង​មាន​ជំនន់​ទឹកភ្លៀង ខណៈ​កម្ពុជា​រង​សម្ពាធ​ទាប​ជា​បន្ត​បន្ទាប់​ពេញ​១​សប្តាហ៍

ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករថា ខេត្ត-ក្រុង​ចំនួន​១៤នៅតំបន់ទំនាបកណ្ដាល ជាប់ជួរភ្នំ និង​តំបន់​មាត់​សមុទ្រ អាចនឹងមានជំនន់ទឹកភ្លៀង ដោយសារកម្ពុជានឹងទទួលរង​ឥទ្ធិពលជាបន្តបន្ទាប់ពីសម្ពាធទាប និងទ្រនុងសម្ពាធខ្ពស់ ពេញមួយសប្ដាហ៍ ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា។

ក្រសួង​ធនធាន​ទឹក​ប្រាប់​ឱ្យ​ពលរដ្ឋ​ប្រុង​ប្រយត្ន​ខណៈ​កម្ពុជា​នឹង​រង​ឥទ្ធិពល​ពី​កូន​ព្យុះ​មួយ

​ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យពលរដ្ឋរស់នៅតាមតំបន់មួយចំនួនបង្កើនការប្រុងប្រយត្នខ្ពស់ចំពោះជំនន់ទឹកភ្លៀង និងបាតុភូតធម្មជាតិនានា ដែលនឹងអាចកើតឡើង ខណៈកម្ពុជានឹងរងឥទ្ធិពលពីសម្ពាធទាបសកម្ម ហើយវិវត្តន៍ទៅជាវិសម្ពាធឬ កូនព្យុះមួយចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលានេះ។

ជនជាតិចិន២នាក់ បង់ក្លាដែស២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងមន្ត្រីពាក់ព័ន្ធ ឃាត់ខ្លួនពាក់ពន្ធ័ករណីពង្រាត់និងបង្ខាំងមនុស្សខុសច្បាប់នៅក្នុងកាស៊ីណូមួយកន្លែង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១។

អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ បញ្ជូន​ជន​បរទេស​៤​នាក់​ទៅ​តុលាការ​ករណី​បង្ខាំង​មនុស្ស​ខុស​ច្បាប់

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបញ្ជូនជនបរទេសចំនួន៤នាក់ រួមមាន ជនជាតិចិន២នាក់ និងបង់ក្លាដែស២នាក់ ទៅតុលាការ ក្រោយស្រាវជ្រាវឃើញថា ពួកគេបានចាប់ពង្រាត់និងបង្ខាំងមនុស្សដោយខុសច្បាប់នៅកាស៊ីណូមួយកន្លែងក្នុងក្រុងប៉ោយប៉ែត។