​រាជ​ធានី​ភ្នំពេញ​ពង្រីក​​បណ្ដាញ​ដឹក​ជញ្ជូនរថយន្ត​ក្រុង​​សាធារណៈ​បន្ថែម​ដើម្បី​ជួយ​សម្រួល​ចរាចរណ៍

សាលា​​រាជ​ធានី​ភ្នំពេញ​ បាន​សម្រេច​កែ​សម្រួល និង​ពង្រីក​ផ្លូវ​រត់​នៃ​រថយន្ត​ក្រុង​សាធារណៈ​ ​៤ខ្សែ​​បន្ថែម​ទៀត​ ដោយ​ថា ដើម្បី​ជួយ​សម្រួល​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ។

ប្រទេសមួយ​នៅ​តំបន់​អារ៉ាប់​​​ហាម​នាំចូល​សត្វ​ស្លាប និង​ផលិត​ផល​សត្វស្លាប​ពី​កម្ពុជា

ប្រទេស​អូម៉ង់ បាន​ប្រកាស​ហាម​នាំ​ចូល​សត្វ​ស្លាប និង​ផលិត​ផល​សត្វ​ស្លាប​គ្រប់​ប្រភេទ​​ពី​ប្រទេស​ចំនួន​៣​ក្នុង​តំបន់​អាស៊ាន​ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ ដោយ​ថា ​ជំងឺ​ផ្ដាសាយ​បក្សី​ បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​ទាំង​នេះ។

រដ្ឋាភិបាលថាគម្រោងសាងសង់​អាកាស​យានដ្ឋានអន្តរជាតិ​​​ថ្មី​ស្ថិត​ក្នុងដំណាក់កាល​ត្រួត​​​ពិនិត្យ​ម្ដង​ទៀត​

រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា កំពុង​ដំណើរការការ​ត្រួត​ពិនិត្យ​​​គម្រោង​សាងសង់​អាកាស​យានដ្ឋានអន្តរជាតិ​​ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​កណ្ដាល ខណៈ​មិន​ទាន់​អាច​បញ្ជាក់​ពេល​វេលា​សាងសង់​បាន​នៅឡើយ​ទេ។

ធនាគារ​ជាតិ​បិទ​គ្រឹះស្ថាន​ឥណទាន​ជិត​១០ស្ថាប័ន​បន្ថែម​ទៀត

ធនាគារ​ជាតិ​បាន​ប្រកាស​បិទ​គ្រឹះស្ថាន​ប្រតិបត្តិការ​ឥណទាន​ជិត​១០​ស្ថាប័ន​​បន្ថែម​ទៀត​បន្ទាប់​ សម្រេច​លុប​ចោល​​អាជ្ញា​ប័ណ្ណ​ស្ថាប័ន​ផ្ដល់​កម្ចី​នៅ​តាម​ជនបទ​ជិត ៣០ កាលពី​ដើម​ខែ​នេះ។

តុលាការ​ខ្មែរ​ក្រហម​នឹង​ប្រកាស​សាល​ក្រម​​ក្នុង​សំណុំ​រឿង ០០២វគ្គ​០២ នៅ​​ដើម​ខែ​វិច្ឆិកា

អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ជុំវិញ​តុលាការ​កម្ពុជា(អ.វ.ត.ក ) ឬ​តុលាការ​ខ្មែរ​ក្រហម​បាន​​​សម្រេច​ប្រកាស​សាលក្រម​លើ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ក្នុង​សំណុំ​រឿង​០០២លើក​ទី២​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ បន្ទាប់​ពី​បញ្ចប់​សេចក្ដី​សន្និដ្ឋាន​កាល​ពី​ដើម​ឆ្នាំ​២០១៧។

ADB៖ ការ​បង្កើន​ប្រាក់​ឈ្នួល​ឆាប់​រហ័ស​របស់​កម្ពុជា​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ក្នុង​ស្រុក

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​លើក​ឡើង​ថា​ការ​ដំឡើង​ប្រាក់​ឈ្នួល​យ៉ាង​ឆាប់​រហ័ស​របស់​កម្ពុជា​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​ក្នុង​ស្រុក ខណៈ​ការ​ប្រកួត​ប្រជែង​កម្លាំង​ពល​កម្ម​ថោក​ខាង​ក្រៅកំពុង​ធ្វើ​ឲ្យ​កម្ពុជា​មាន​ការ​ប្រឈម​។

អាមេរិក​ជំរុញ​ឲ្យអ្នក​វិនិយោគ​របស់​ខ្លួន​សម្លឹង​ពី​​ឱកាស​វិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

ស្ថាន​ទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ជំរុញ​ទៅ​កាន់​ក្រុម​ហ៊ុន​អាមេរិក​ជិត​២០​ក្រុមហ៊ុន​ឲ្យ​ស្វែង​យល់​ពី​វិស័យ​កសិកម្ម​ ដោយ​សង្ឃឹម​ថា​អាច​នឹង​​ឈាន​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​មួយ​គ្នា​ផង​ដែរ។

បទយកការណ៍៖ គ្រួសារ​លោក​ ចាន់ សាវ៉េត ជួប​ការ​លំបាក ​ខណៈ​សង្គម​ហាក់​បាន​ភ្លេច​ឈ្មោះ​លោក​បន្តិច​ម្តងៗ

«អត់​ពីគាត់​ទៅ​គឺ​ខ្ញុំ​ប្រឹង​ធ្វើ​ការ​ដោយ​ខ្លួន​ឯង ហើយ​ម្តាយ​មីង​ខ្ញុំគាត់​ជួយ​ម្នាក់​ពាក់​កណ្តាល​ជា​មួយ​គាត់​នោះ។ គាត់​ជួយ​ខ្ញុំ​ច្រើន​ណាស់​បើ​អត់​ពីគាត់​ប្រហែល​ខ្ញុំ​រស់​នៅ​វេទនា​ហើយ»។ នេះ​ជា​ការ​​ត្អួញ​ត្អែ​រ​របស់​អ្នក​ស្រី ប៊ី សោភា ភរិយាសកម្ម​ជន​សិទ្ធិ​មនុស្ស​ម្នាក់​ដែល​ធ្លាប់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ក្នុងការការពារ​សិទ្ធិមនុស្សលោក ចាន់ សាវ៉េត ដែល​បាន​ទទួល​មរណភាព​កាលពី​៤ឆ្នាំ​មុន។

រដ្ឋាភិបាល​បញ្ជា​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ចាត់​វិធានការ​លើ​​សំណង់​គ្មាន​ប្រព័ន្ធ​សម្អាត​ទឹក​កខ្វក់

រដ្ឋាភិបាល​បាន​បញ្ជា​ទៅ​អភិបាល​ខេត្ត​ព្រះសីហនុ ​ឲ្យ​មាន​វិធាន​ការ​ចំពោះ​សំណង់​ទាំងឡាយ​ណា ដែល​ពុំ​បាន​រៀប​ចំ​អាង​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់ អាង​បង្គន់​អនាម័យ និង​ប្រព័ន្ធ​លូ ដើម្បី​ធានា​ដល់​អនាម័យ សោភ័ណភាព គុណភាព​ទឹកសមុទ្រ និង​ធនធាន​សមុទ្រ​ក្នុង​ខេត្ត​នេះ។

នាយក​វិទ្យាល័យ​ស៊ីសុវត្ថិ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់​បន្ទាប់​ពី​ជាប់​ជា​នាយក​សាលា​ជាថ្មី​

នាយក​វិទ្យាល័យ​ស៊ីសុវត្ថិ​ដែល​ត្រូវ​បាន​ក្រុម​គ្រូ​បង្រៀន​សាលា​នេះ​ទាមទារ​ទៅ​ក្រសួងអប់រំ​ឲ្យ​មក​កាន់​ការងារ​ជា​នាយក​សាលា​វិញ​នោះ ត្រូវ​បាន​ក្រសួង​អប់រំ​តម្រូវ​ឲ្យ​សង​លុយ​រដ្ឋ​ដែល​បាត់​បង់​ក្រោម​ការ​ដឹក​នាំ​របស់​លោក និង​ត្រូវ​ទទួល​ខុស​ត្រូវ​ផ្លូវ​ច្បាប់​ផង​ដែរ។