ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ត្រូវបានបើកឱ្យដំណើរការឡើងវិញ ក្រោយការរឹតបន្ដឹងលើចំណុចមួយចំនួនរវាងកម្ពុជានិងថៃ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

មន្ត្រី​ជំនាញ​សន្និដ្ឋាន​បឋម​ថា​មនុស្ស​២​នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​ស្លាប់​ដោយ​សារ​ពុល​ស្រា​ស​

មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ​មានមនុស្ស ២នាក់បានស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យមិត្តភាព​កម្ពុជា​-ជប៉ុន ​មង្គលបូ​រី ដោយសន្និដ្ឋានបឋមថា អាចបណ្តាលមកពីពុលស្រាស លាយជាមួយភេសជ្ជៈកូកាកូឡា និងក្រូចឆ្មា។​

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

តុលាការសម្រេចឃុំខ្លួនមន្ត្រីសង្គមកិច្ចម្នាក់ ពាក់ព័ន្ធរឿងកិបកេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនិតី​សម្បទាម្នាក់ ជាបណ្ដោះអាសន្ន​ នៅពន្ធនាគារ PJ ពាក់​ព័ន្ធ​រឿង​កិប​កេង​ថវិកា​រដ្ឋ​ជាង​ ៣៨ម៉ឺនដុល្លារ ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

លោក ហ៊ុន សែន លុបចោល ស.ជ.ណ ពាក់ព័ន្ធម្ចាស់ក្រុមហ៊ុនមួយដែលត្រូវបានចោទថាក្លែងឯកសារយកដីអ្នកដទៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបចោល ស.ជ.ណ របស់ខ្លួនដែលចេញនៅដើមខែមករានេះ ពាក់ព័ន្ធករណីអគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ គឺលោកស្រី សៀង ចាន់ហេង និងបក្ខពួក ដែលត្រូវបានគេចោទថាប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់អ្នកដទៃ ស្ថិតនៅ​ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ផ្ដល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។

សង្គមស៊ីវិលព្រមលុបវីដេអូចម្រៀង «ឈាមបាតុករ» ចេញពីបណ្ដាញសង្គមតាមការស្នើសុំរបស់សមត្ថកិច្ច

សង្គមស៊ីវិលមួយចំនួនដែលសកម្មក្នុងការ​ឃ្លាំមើល​សិទ្ធិមនុស្ស និងការងារ ព្រមលុបវីដេអូចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» ចេញពីបណ្តាញសង្គមហ្វេសប៊ុក និងគេហទំព័ររបស់ខ្លួន  បន្ទាប់ពីសមត្ថកិច្ចបានកោះហៅពួកគេឱ្យចូលបំភ្លឺពាក់ព័ន្ធរឿងនេះ និងស្នើឱ្យលុបចោលវីដេអូចម្រៀងនោះ ក្រោម​​ហេ​​​តុផលថា បទ​ចម្រៀង​​នេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។

លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូ ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

សមត្ថកិច្ចកោះហៅមន្ត្រីសិទ្ធិមនុស្ស៤នាក់ឱ្យចូលបំភ្លឺពាក់ព័ន្ធបទចម្រៀងរ៉េប «ឈាមបាតុករ»

សមត្ថកិច្ចបានកោះហៅមន្ត្រីសិទ្ធិមនុស្សចំនួន៤នាក់ ឱ្យចូលបំភ្លឺ ចាប់ពីថ្ងៃទី៩ ខែមករា ​រហូតដល់ថ្ងៃទី១១ ខែមករា​ ពាក់ព័ន្ធនឹង​ករណីបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» ដោយសមត្ថកិច្ចសំអាង​​ហេ​​​តុថា បទ​ចម្រៀង​​នេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។

ទិដ្ឋភាពនៅពីមុខអតីតស្នាក់ការគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១។

ការ​លក់​ទ្រព្យ​សម្បត្តិ​លោក​ ​សម​​ ​រង្ស៊ី​ ​សង​ជំងឺ​ចិត្ត​ថ្នាក់​ដឹក​នាំ​បក្ស​កាន់​អំណាច​ជា​ការ​គំរាម​កំហែង​នយោបាយ​

អ្នកនយោបាយបក្សក្រៅរដ្ឋាភិបាល​ និងអ្នកឃ្លាំមើលសង្គមមួយចំនួនលើកឡើងថា  ការសម្រេចរបស់តុលាការរឹបអូសទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី លក់ឡៃឡុងដើម្បីសងជំងឺចិត្តទៅថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សកាន់អំណាច គឺជារូបភាពនៃការគំរាមកំហែងដល់អ្នកនយោបាយផ្សេងទៀត ផ្ទុយពីគោលការណ៍ប្រជាធិតេយ្យសេរីពហុបក្ស និងរដ្ឋធម្មនុញ្ញ បើទោះបីជាប្រាក់នោះត្រូវបានពួកគេចាត់ចែងឱ្យយកទៅប្រើប្រាស់ក្នុងរូបភាពមនុស្សធម៌ក្តី។ ​  

កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក ចុះសម្រួលចរាចរណ៍នៅលើដងផ្លូវក្នុងភូមិសាស្ត្រខេត្ត ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។

មន្ត្រី​ថា​ ​​កំពុង​ស្រាវ​ជ្រាវ​ករណី​​​នគរ​បាល​ចរាចរណ៍​ខេត្តតាកែវ​​​​ផាក​​ពិន័យ​​លើស​​ច្បាប់​​កំណត់​​និង​​បង្ក​​ហិង្សាលើ​​ជន​ជាតិ​ចិន​

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ថ្នាក់ដឹកនាំស្ថាប័ននេះ បានបញ្ជាឱ្យស្នងការនគរបាលខេត្តតាកែវ ស្រាវជ្រាវបន្ថែមទៀតករណី​ប៉ូលិសចរាចរណ៍​ដែលបានផាកពិន័យបទល្មើសចរាចរណ៍លើសច្បាប់កំណត់ និងឈានដល់ការប្រើប្រាស់អំពើហិង្សាលើជនជាតិចិន ដើម្បីបញ្ជៀសកុំឱ្យមានការផ្សព្វផ្សាយព័ត៌មានខុស នាំឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នសាម៉ី។

រដ្ឋមន្ដ្រីក្រសួងកសិកម្ម លោក ឌិត ទីណា ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រម៉ាស៊ីនកិនស្រូវនៃក្រុមហ៊ុនបៃតងកម្ពុជា នាខេត្តបាត់ដំបង ដើម្បីឈ្វេងយល់ពីខ្សែចង្វាក់នៃផលិតកម្មស្រូវនៅកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២។

ក្រសួង​គ្រោង​រៀបចំ​ឃុំកសិកម្មគំរូ​ចំនួន​១០ ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងសាកល្បងរៀបចំ​ឃុំចំនួន​១០ នៅតាម​បណ្ដាខេ​ត្ត​មួយចំនួន​ឱ្យ​ក្លាយ​ទៅ​ជា​ឃុំ ​កសិកម្ម​​គំរូ​នៅក្នុងឆ្នាំនេះ ដើម្បីជួយដល់ប្រជាកសិករ និង​លើកស្ទួយវិស័យកសិកម្មឱ្យមាន​ការ​រីក​ចម្រើន។

ទិដ្ឋភាពសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ សកម្មជនដីធ្លី គ្រូបង្រៀន កម្មករ ព្រមទាំងពលរដ្ឋជាច្រើននាក់ ធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

សាច់ញាតិថា ការលើកលែងនិងបន្ធូរបន្ថយទោសដល់ទណ្ឌិតជិត៣០០នាក់ មិនមានឈ្មោះសកម្មជនបក្សប្រឆាំង

សាច់ញាតិ​របស់​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ពន្ធនាគារ ចាត់ទុកការលើកលែងនិងប​ន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ជិ៣០០​នាក់ នៅថ្ងៃទី៧ ខែមករា ខាង​មុខ​នេះ ដោយមិន​មានវត្តមានសកម្មជនបក្សប្រឆាំង ថា​ជារឿងអយុត្តិធម៌ និងមា​នការរើសអើងផ្នែក​នយោបា​យ ខណៈពួកគេមិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន​ ក្រោយសវនាការសំណុំរឿងពាក់ព័ន្ធនឹងការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

មេធាវីការពារក្ដីឱ្យលោក សុន ឆ័យ ដាក់បណ្ដឹងសាទុក្ខទៅតុលាការកំពូលនៅថ្ងៃនេះ ក្នុងសំណុំរឿងបរិហារកេរ្តិ៍

មេធាវីការពារក្តីឱ្យលោក សុន ​ឆ័យ បាន​ដាក់​ពាក្យ​បណ្តឹង​សាទុក្ខ​ទៅ​តុលាការកំពូល នៅ​រសៀលថ្ងៃ​អង្គារ​នេះ ដើម្បី​ប្រឆាំង​នឹង​សាលដី​ការ​បស់​សាលាឧទ្ធរណ៍ ដែលបង្គាប់ឱ្យកូនក្តីរបស់​លោកផ្តល់សំណងជំងឺចិត្ត​​​ទៅ​​ឱ្យ​បក្សកាន់​អំណាច​ដល់​ចំនួន​ ១លាន​​ដុល្លារ​អាមេរិក។