ក្រុមយុវជនមួយក្រុមយកញត្តិមកដាក់នៅសាលារាជធានីភ្នំពេញ សុំធ្វើបាតុកម្មដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យ ក្នុងបំណងទាមទារ​​​​​​បញ្ឈប់ការ​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍ដល់​​ជន​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​អគា​រ​​សិក្សាភាសាវៀតណាមនៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។

អាជ្ញាធររាជធានីភ្នំពេញអនុញ្ញាតឱ្យយុវជនធ្វើបាតុកម្មប្រឆាំងគម្រោងបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម

រដ្ឋបាលរាជធានីភ្នំពេញ  អនុញ្ញាតឱ្យក្រុមយុវជន​ធ្វើបាតុកម្មនៅ​ទីលាន​​ប្រជា​ធិប​​តេយ្យ​ ប្រឆាំង​​​​​​​ការ​​​​ចេញ​បណ្ណ​ស្នាក់​​​​នៅ​អចិន្ត្រៃយ៍​ដល់​​​ជន​​​បរទេស និង​លុប​ចោល​គម្រោង​​​​បង្កើត​ដេប៉ាតឺម៉ង់​​សិក្សាភាសាវៀតណាម​នៅ​​សាកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ នៅចុងខែធ្នូនេះ។

សាលាឧទ្ធរណ៍​បង្កើន​ប្រាក់សំណង​ជំងឺចិត្ត​ឱ្យ​ទៅ​បក្សកាន់អំណាច​ដល់ ១លានដុល្លារ ក្នុង​សំណុំរឿង​លោក សុន ឆ័យ

សាលា​ឧទ្ធរណ៍រាជធានីភ្នំពេញ​​ នៅ​ថ្ងៃ​ពុធ​ម្សិលមិញនេះ ​បាន​​តម្កល់​​សេចក្ដីសម្រេច​​​ក្នុង​​សំណុំ​រឿង«​​បរិហារកេរ្តិ៍​»របស់​អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​ លោក​ សុន ឆ័យ និង​សម្រេចបង្កើនប្រាក់សំណងជំងឺចិត្តដែលតុលាការបង្គាប់ឱ្យផ្ដល់ជូនទៅបក្សកាន់អំណាចដល់ចំនួន១លាន​ដុល្លារអាមេរិក។

លោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា ថ្លែងក្នុងពិធីអបអរទិវាជាតិ ១២ធ្នូ ប្រឆាំងការជួញដូរមនុស្ស ឆ្នាំ២០២២ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់អំពើជួញដូរមនុស្ស ឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» នៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

លោក ស ខេង ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់គ្រង​ព្រំដែន​ឱ្យបាន​គត់មត់ ដើម្បី​ទប់ស្កាត់​អំពើ​ជួញដូរមនុស្ស​និង​បទល្មើសផ្សេងៗ

នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ណែនាំ​ដល់​មន្ត្រី និង​សមត្ថកិ​ច្ច​ពាក់​ព័ន្ធ គ្រប់​គ្រង​ព្រំដែន​ឱ្យ​​បាន​​គត់​មត់ ដើម្បី​ទប់​ស្កាត់មូល​​ហេតុ​រួម​ផ្សំ ដែលនាំឱ្យ​មានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ ព្រមទាំងរួមគ្នាលុបបំបាត់ការធ្វើ​ទេសន្តរ​ប្រវេសន៍​ដែលគ្មានសុវត្ថិភាព និងការងារខុសច្បាប់។

កូដករណាហ្គាវើលដ៍ ប៉ះទង្គិចជាមួយនឹងកងកម្លាំងការពារ អំឡុងពេលក្រុមកូដករទាំងនោះតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​បណ្ដុះបណ្ដាល​ភ្នាក់ងារ​សន្តិសុខ​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កូដករ​ដែល​ទាមទារ​លក្ខខណ្ឌ​ការងារ

ក្រុមអង្គការសង្គមស៊ីវិល និង​សហជីព​ជិត​២០​ស្ថាប័ន អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​បណ្ដុះបណ្ដាល​ភ្នាក់ងារ​សន្តិសុខទាំងអស់ដែល​គាំទ្រ​ដោយ​រដ្ឋ ឬ​រដ្ឋបាល​រាជ​ធានីខេ​ត្ត រួម​ទាំង​អ្នក​គ្រប់​គ្រង ឱ្យមានទំនាក់ទំនងល្អជាមួយ​សាធារណជន ជាពិសេសក្រុមកូដករ​ណាហ្គាវើលដ៍​តាម​បែប​អហិង្សា និង​មាន​សម​ភាព​យេន​ឌ័រ ហើយ​​បុគ្គល​ដែល​ប្រើ​អំពើ​ហិង្សា និងបៀត​បៀន ត្រូវ​​ទទួល​ខុសត្រូវចំពោះមុខ​ច្បាប់។

លោក សម រង្ស៊ី និងលោក ហ៊ុន សែន។

លោក​ ​សម​ ​រង្ស៊ី​ ​ប្រាប់​ទៅ​ពលរដ្ឋ​ខ្មែរ​នៅ​​អឺរ៉ុប​ឱ្យ​បាតុកម្ម​ប្រឆាំង​វត្ត​មាន​លោក​ ​ហ៊ុន​ ​សែន​ ​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​

សហស្ថាបនិកគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ លោក សម រង្ស៊ី បានអំពាវនាវទៅប្រជាពលរដ្ឋខ្មែរដែលរស់នៅទ្វីបអឺរ៉ុបឱ្យចូលរួមធ្វើបាតុកម្មឱ្យបានច្រើនកុះករ  ដើម្បីប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅពាក់កណ្តាលខែធ្នូនេះ ខណៈមេដឹកនាំ​រូបនេះ និងគណៈប្រតិភូកម្ពុជា នឹងទៅចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន-សហភាពអឺរ៉ុប​ ដែលធ្វើឡើងនៅប្រទេសប៊េលហ្សិក។

មន្ត្រីជាន់ខ្ពស់ គ.ជ.ប ជួបពិភាក្សាការងារជាមួយមន្ត្រីតំណាងគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សកែទម្រង់កម្ពុជា និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពាក់ព័ន្ធការកែលម្អប្រព័ន្ធបោះឆ្នោត នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទីស្ដីការ គ.ជ.ប។

សង្គម​ស៊ីវិល​ជិត​៣០​ ​ស្នើ​រដ្ឋាភិបាល​លុប​ចោល​មាត្រា​ខ្លះ​នៃ​ច្បាប់​គណបក្ស​នយោបាយ​​និង​ច្បាប់​បោះ​ឆ្នោត​

បណ្តុំអង្គការ សមាគម ​​សហជីព​​ជិត៣០ស្ថាប័ន បានស្នើទៅរដ្ឋាភិបាលឱ្យធ្វើ មោឃភាព ឬលុបចោលមាត្រាមួយចំនួននៃច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់បោះឆ្នោត ដើម្បីរក្សា និងការពារ​ឆន្ទៈរបស់អ្នកបោះឆ្នោត   ទើបធ្វើឱ្យពួកគេប្រើប្រាស់អំណាចរបស់ខ្លួនស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់។

លោកបណ្ឌិត យ៉ង សាំងកុមារ អតីតប្រធានគណៈកម្មាធិការនាយក​គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកជំនាញផ្នែកកសិកម្ម ក្នុងកិច្ចប្រជុំបង្ហាញអំពីយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម នៅទីស្ដីការក្រសួងកសិកម្ម នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។

លោក យ៉ង សាំងកុមារ គ្រោងជួប​ដៃគូ​ពាក់ព័ន្ធ​ពិភាក្សា​លើ​ការ​ជួយ​កសិករ​ផលិតស្រូវ​ឱ្យ​ទទួល​បាន​តម្លៃ​សមរម្យ

រដ្ឋលេខាធិការក្រសួងកសិកម្ម ដែលទើបតែងតាំងថ្មី លោក​ យ៉ង សាំងកុមារ គ្រោង​នឹងជួបពិភាក្សាជាមួយដៃគូពាក់ព័ន្ធ ក្នុងខែធ្នូនេះ ដើម្បីធ្វើ​យ៉ាងណា​​​ជួយ​​ដល់​​ប្រជា​កសិករ​ដែល​ផលិត​ស្រូវឱ្យ​​​ទទួល​បាន​តម្លៃ​សមរម្យ និងនាំចេញទៅក្រៅប្រទេសទទួលបានផលវិជ្ជមានខ្ពស់នៅលើទីផ្សារអន្តរជាតិ។

នៅថ្ងៃទី០៤ ដល់០៦ ខែធ្នូ ឆ្នាំ២០២២ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្ដេញជនបរទេសចំនួន១៤៨នាក់ ស្រី១០នាក់ មាន០៣សញ្ជាតិ ក្នុងនោះជនជាតិចិនចំនួន១៤៥នាក់ ជនជាតិកូរ៉េចំនួន០២នាក់ និងជនជាតិអេស្ដូនីចំនួន០១នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា អនុលោមតាមច្បាប់ស្ដីពីអន្តោប្រវេសន៍ តាមប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

កម្ពុជា​បណ្ដេញ​ជនអន្តោប្រវេសន៍​ជិត​១៥០នាក់ ដោយសារ​លួច​ឆ្លងដែន​ខុសច្បាប់

អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេសជិត១៥០នាក់ ក្នុងនោះមាន៣សញ្ជាតិ ចេញពីប្រទេសកម្ពុជា និងហាមឃាត់ការចូលប្រទេសកម្ពុជារយៈពេល៣ឆ្នាំ ដោយសារពួកគេលួចឆ្លងដែន និងស្នាក់នៅខុសច្បាប់ក្នុងទឹកដីកម្ពុជា។

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

លោក កឹម សុខា៖ គ្មានហេតុផលណានាំជាតិសាសន៍ផ្សេងមកបំផ្លាញកម្ពុជាឡើយ

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានអះអាងថា មាតុភូមិកម្ពុជា ជាផ្ទះ និងជាជម្រកដង្ហើមនៃជី​វិតរបស់លោក ដូច្នេះមិនមានហេតុផលណាមួយសម្រាប់លោកដើម្បីនាំឱ្យជាតិសាសន៍ផ្សេងមកត្រួតត្រា ឬ​ឈ្លានពានប្រឆាំងកម្ពុជានោះឡើយ។

ចរាចរណ៍នៅតាមបណ្ដោយផ្លូវ ស្ពានព្រែកតាមាក់

សង្គមស៊ីវិល​និង​អ្នកជំនាញ​មិនមាន​ជំនឿ​លើ​រដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​បាន ៥០% នៅ​ឆ្នាំ២០៣០

ម​ន្រ្តីសង្គមស៊ីវិល និងអ្នកជំនាញផ្នែកចរាចរណ៍ ​មិនមានជំនឿលើរដ្ឋាភិបាលក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០ ដោយសារកម្ពុជាមិនទាន់​បង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនៅឡើយ ខណៈគ្រោះថ្នាក់ចរាចរណ៍ជាច្រើន​បង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។