សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ គ្រោងហៅរដ្ឋមន្ត្រីមួយចំនួនមកសួរនាំ

ប្រធានប្តូរវេនឧត្ដមក្រុមប្រឹក្សា​ពិគ្រោះនិង​ផ្ដល់យោបល់សម្រាប់ខែមករា ឆ្នាំ២០១៩ និងជាប្រធានគណបក្សសំបុក្រឃ្មុំសង្គមប្រជាធិបតេយ្យ លោក ម៉ម​ សូណង់ដូ ប្រាប់ VOD កាលពីម្សិលមិញថា លោកគ្រោងនឹងអញ្ជើញរដ្ឋមន្ត្រីក្រសួងកសិកម្ម​មកបំភ្លឺពីបញ្ហាជលផល ដោយថា លោកបានរកឃើញបញ្ហាអសកម្មនិងការបើកដៃឲ្យមានការនេសាទខុសបច្ចេកទេស។

អ្នក​ជំនាញ​ទេសចរណ៍​ថា តម្លៃ​សេវា​ទេសចរណ៍​ជា​កញ្ចប់​ធ្លាក់​ចុះ ខណៈ​សេវា​ក្រៅ​ផ្លូវការ​បន្ត​កើន​ឡើង

អ្នកធ្វើការខាងវិស័យទេសចរណ៍ បាន​ឲ្យដឹងថា តម្លៃសេវាកម្មទេសចរណ៍អំឡុង​បុណ្យចូលឆ្នាំសកល​នៅ​ឆ្នាំ​នេះ បាន​ថយ​ចុះ​ជាងឆ្នាំមុន ខណៈ​ដែល​ពលរដ្ឋ​កម្ពុជាបាន​ស្វែង​រក​ដំណើរកម្សាន្ត​របស់​ពួកគេ​​ទៅ​កាន់​តំបន់ទេសចរណ៍ធម្មជាតិ។

កម្មករ​ស៊ីនទ្រី​ធ្វើ​កូដកម្ម​ទារ​ដំឡើ​ង​ប្រាក់​ឈ្នួល ខណៈ​សំរាម​រាប់​ពាន់​តោន​មិន​ត្រូវ​បាន​ប្រមូល​ចេញ

ក្រុម​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី បាន​ធ្វើកូដកម្ម​នៅ​ព្រឹក​ថ្ងៃ​នេះ​នៅ​ឯ​ទីតាំង​មួយ​កន្លែង​របស់​​ក្រុមហ៊ុន​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដង្កោ ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត។

សហជីព

អង្គការសង្គមស៊ីវិលជាតិនិង​អន្តរជាតិជិត១០០ ​ថ្កោលទោសសាលក្រមប្រឆាំងមេដឹកនាំសហជីព

អង្គការជាតិនិងអន្តរជាតិជិត១០០ សូមឲ្យបញ្ឈប់ការដាក់ទោសទណ្ឌមកលើសហជី​ព៦រូប ដោយថ្កោលទោសដាច់អហំការចំពោះសេចក្តីសម្រេចរបស់តុលាការ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨។

IFC វិនិយោគ ២០លានដុល្លារជាមួយ​ហត្ថាកសិករ​ ដើម្បី​ជំរុញ​ការ​ប្រើ​​ប្រាក់​រៀលនិង​អាជីវកម្ម​ធុន​តូច​

ធនាគារ​ពិភព​លោកបាន​សម្រេច​បោះ​ទុន​វិនិយោគ ២០​លាន​ដុល្លារ​ទៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​​ហត្ថា​កសិករ ដោយ​ថា ដើម្បី​ជួយ​ដល់​អាជីវកម្ម​ធុន​តូច​នៅ​កម្ពុជា។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ IFC។

សមត្ថកិច្ចកម្ពុជា រកឃើញភ្លុកដំរីជាង១០០០ដុំ ទុកចោលក្នុងទូទំនិញនៅកំពង់ផែភ្នំពេញ

អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា លោក គុណ ញឹម ប្រាប់ VOD នៅរសៀលនេះថា គណៈកម្មការចំរុះបានចុះត្រួតពិនិត្យទូដាក់ទំនិញ(Container) ដែលម្ចាស់ទុកចោលរាប់ឆ្នាំមកហើយ រកឃើញភ្លុកដំរីចំនួន១០២៦ដុំ ទម្ងន់ជាង៣តោន។

តុលាការឃុំខ្លួនបណ្តោះអាសន្នជនជាតិ​ចិន៩នាក់ ករណី​ផ្សព្វផ្សាយរូបអាសអាភាសកុមារ

សាលាដំបូងខេត្តសៀមរាបកំពុងឃុំខ្លួនបណ្តោះអាសន្នជនជាតិចិន៩នាក់ ដោយបន្តនីតិវិធីស៊ើបអង្កេតលើសំណុំរឿងរបស់ពួកគេទាក់ទងនឹងការផ្សព្វផ្សាយរូបភាពអាសអាភាសកុមារ។

លោក ឃឹម ប៊ុនសុង ត្រូវតែង​តាំង​ជា​រដ្ឋលេខាធិការ​​ក្រសួងការពារ​ជាតិ​ក្រោយ​បញ្ចប់​តំណែង​អភិបាល​ខេត្ត​

អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ត្រូវបានតែង​តាំង​ជារដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​ បន្ទាប់ពីលោកបញ្ចប់តំណែងជាអភិបាលខេត្តសៀមរាប។

ជ័យលាភីភាពយន្តរឿង «នារីសក់ខ្លី» ជំរុញសន្តិភាពតាម​រយៈ​ការ​ទប់ស្កាត់ការរំលោភផ្លូវភេទ

ជ័យលាភីលេខ២ ផ្នែក​ភាពយន្តខ្នាតខ្លីក្នុងមហោស្រពភាពយន្តជាតិលើកទី២ រឿង «នារីសក់ខ្លី» ជំរុញឲ្យមានសន្តិភាពបន្ថែមទៀត តាម​រយៈ​ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទនៅពេលបច្ចុប្បន្ននេះ…

អ្នករៀបចំ​រំពឹង​ថា មហាជន​៧ម៉ឺននាក់​នឹង​ចូល​រួម​ពិព័ណ៌​សៀវភៅ​នៅ​ឆ្នាំ​នេះ

ក្រុមការងារពិព័រណ៍សៀវភៅកម្ពុជា បាន​ឲ្យដឹងថា ស្តង់​តាំង​ពិព័ណ៌​សៀវភៅ​ទាំងអស់ ត្រូវ​បាន​កក់​ទុក​រួច​ហើយ​សម្រាប់​ព្រឹត្តិការណ៍​ប្រចាំ​មួយ​នេះ ជាមួយ​ក្ដី​សង្ឃឹមថា ព្រឹត្តិការណ៍​មួយ​នេះ នឹង​មានអ្នកចូលរួមច្រើនលើសឆ្នាំមុន…