អាមេរិកផ្តល់ជំនួយជាង ១៧លានដុល្លារសម្រាប់គម្រោង​ចិញ្ចឹមត្រីទឹកសាប​នៅ​កម្ពុជា

រដ្ឋាភិបាល​អាមរិក បាន​សម្រេច​ផ្តល់ថវិកា​ជាង ១៧​លានដុល្លារ សម្រាប់ជួយ​ទ្រទ្រង់​ដល់​ការ​ចិញ្ចឹមត្រីទឹកសាប​នៅខេត្តចំនួន ៦ក្នុងប្រទេសកម្ពុជា។

រដ្ឋាភិបាល បង្កើតក្រុមការងារចម្រុះទទួលខុសត្រូវលើបញ្ហាពន្ធរបស់អង្គការ​សង្គមស៊ីវិល​​

ប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅ លោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសម្រេចបង្កើត​ក្រុមការងារ​ចម្រុះអគ្គនាយកដ្ឋាន​ពន្ធដារ ដែលមានសហប្រធានពីររូបគឺ ​លោក គង់ វិបុល ​អគ្គនាយកនៃអគ្គនាយកដ្ឋាន​ពន្ធដា​រ និង ​លោក សឿង សារឿន នាយក​ប្រតិបត្តិនៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា ព្រមទាំង​អនុប្រធានបួនរូប និង​សមាជិក​២២​រូប​ផ្សេងទៀត​។​

កម្ពុជា​ស្នើ​​វៀតណាម​ជួយ​ប្រមូល​ទិញ​ស្រូវ​ក្នុង​តម្លៃ​សមរម្យ ​ក្រោយ​អឺរ៉ុប​សម្រេច​យក​ពន្ធ​លើ​អង្ករនាំ​ចូល

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ជជែក​គ្នា​ជាមួយ​ភាគី​វៀតណាម ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់​តម្លៃ​ស្រូវ​របស់​កសិករ ដែល​ការ​ជជែក​គ្នា​នេះ​កើត​ឡើង​បន្ទាប់​ពី​ទីផ្សារ​អង្ករ​កម្ពុជា​បាន​ប្រឈម​មុខ​នឹង​របត់​ថ្មី​នៅ​ឯ​ទីផ្សារ​អឺរ៉ុប។

សមត្ថកិច្ច កំពុងស៊ើបអង្កេតករណីបាញ់ឧទ្យានុរក្សតំបន់ដែនជម្រកសត្វព្រៃស្រែពក

អាជ្ញាធរខេត្តមណ្ឌល​គិរី អះអាងថា ​កំពុងធ្វើការស្រាវជ្រាវ​ករណីខ្មាន់កាំភ្លើងបាញ់កម្លាំងសមត្ថកិច្ចចម្រុះពេលចុះបំពេញការងារនៅតំបន់ដែនជម្រកសត្វព្រៃស្រែពក ដែលបណ្តាលឲ្យមន្ត្រីឧទ្យានុរក្សម្នាក់​រងរបួសធ្ងន់។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍កាលពីពេលកន្លងទៅ។

លោក សុខ ឥសាន៖ គ្មានច្បាប់ណាហាមឃាត់មិនឲ្យកងទ័ពមានសិទ្ធិខាងនយោបាយទេ

ការលើកឡើង​របស់​​លោក សុខ ឥសាន បែបនេះ ធ្វើឡើងក្រោយពេល​​​ក្រុមយោធាប្រកាសគាំទ្ររដ្ឋាភិបាលដែលដឹកនាំដោយលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ត្រៀម​ខ្លួន​ចាត់​វិ​ធានការចំពោះ​លោក សម រង្ស៊ី តាម​អំណាចសាលដីការរបស់​តុលាការ​។​

អ្នក​កាសែត​ម្នាក់​ចោទ​ប្រធាន​សហគមន៍​មួយ​នៅ​សៀមរាប​ថា បាន​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក

អ្នកកាសែតម្នាក់នៅខេត្តសៀមរាប គ្រោង​​ប្ដឹង​ទៅ​តុលាការ​ដោយ​ចោទ​ប្រធាន​សហគមន៍​មួយ​នៅ​ខេត្ត​មួយ​នេះ​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​រូប​លោក អំឡុង​ពេល​លោក​ចុះ​ទៅ​យក​ព័ត៌មាន​ ក្រោយប៉ុស្តិ៍នគរបាលមូលដ្ឋានមិនចាត់ការ ហើយ​បាន​ដោះលែងអ្នកប្រព្រឹត្ត​ឲ្យ​មាន​សេរីភាព​វិញ។

ក្រសួងព័ត៌មាន ថា VOA និង RFA អាចបើកការិយាល័យឡើងវិញបាន តែត្រូវ​គោរពកាតព្វកិច្ចសារពើពន្ធ

រដ្ឋមន្រ្តី​ក្រសួងព័ត៌មានបានលើកឡើង​ក្នុងលិខិតមួយផ្ញើទៅរដ្ឋមន្រ្តី​ក្រសួងការបរទេសថា វិទ្យុ VOA និងវិទ្យុអាស៊ីសេរី អាចបើកការិយាល័យរបស់ខ្លួន

ទាហាន៨នាក់របួសក្នុងគ្រោះថ្នាក់​ចរាចរណ៍ ក្រោយចេញពីខួបនៃការ​បង្កើត​ប​ញ្ជា​កា​រដ្ឋានកងទ័ពជើងគោក

ទាហាន ៨នាក់ បាន​រងរបួស​ក្នុងគ្រោះថ្នាក់​ចរាចរណ៍នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ពេលធ្វើដំណើរ​​ត្រលប់មកពីចូលរួម​ខួប២០​ឆ្នាំនៃការ​បង្កើត​ប​ញ្ជា​កា​រដ្ឋានកងទ័ពជើងគោក​នៃកងយោ​ធ​​​ព​លខេ​មរ​ភូ​មិន្ទ ។

ទំព័រ Explore Feed របស់ Facebook

ក្រុមអ្នកសារព័ត៌មានព្រមាន​ចាត់​វិធានការ​ច្បាប់​ប្រឆាំង​ការ​ចម្លង​ស្នាដៃ​របស់​ពួកគេ

ក្រុមអ្នកសារព័ត៌មានអេឡិចត្រូនិច​ចំនួនប្រាំស្ថាប័ន ដែលអះអាងថា ខ្លួនកំពុងតែលី្បនៅកម្ពុជា បានអំពាវនាវតាមរយៈលិខិតរួមគ្នាមួយកាលពីម្សិលមិញ ឲ្យបញ្ឈប់ការលួចចម្លងស្នាដៃនិពន្ធ ឬអត្ថបទព័ត៌មានរបស់ពួកគេ​ជាបន្ទាន់ ដោយថា ដើម្បីចៀសផុតពីវិធានការផ្លូវ​ច្បាប់។