សហភាពអឺរ៉ុបអះអាងជាថ្មី​​​ថា ខ្លួន​រក្សា​ជំហរ​ពិភាក្សាជាមួយកម្ពុជា​ទាក់ទងនឹង EBA

មេដឹកនាំសហភាពអឺរ៉ុប ​អះអាង​ជាថ្មី​ថា នៅតែបន្តរក្សាជំហរ​ពិភាក្សាជាមួយកម្ពុជា​ទាក់ទងនឹង​ប្រព័ន្ធអនុគ្រោះពន្ធគ្រប់​បែបយ៉ាងលើកលែងតែអាវុធ (EBA) ខណៈដែលក្រុមអ្នកជំនួញនៅកម្ពុជា​មកពី៤០ស្ថាប័នស្នើកុំឲ្យដកប្រព័ន្ធនេះ។

សមត្ថកិច្ចឃាត់រថយន្តធុនធំចូលរាជធានីភ្នំពេញបំពានបម្រាមបាន១៥០គ្រឿង

មន្ត្រី​នគរបាល​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា រថយន្ត​ធុន​ធំ​ដល់​ទៅ​ជាង ១០០​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ទុក នៅ​ក្នុង​យុទ្ធនាការ​បង្ក្រាប​លើ​រថយន្ត​ធុន​ធំ​បើក​បរ​ល្មើស​បម្រាម​ចូល​រាជ​ធានី​ភ្នំពេញ​នៅ​ក្នុង​ខែ​មករា​នេះ។

រដ្ឋាភិបាលបង្កើតតំបន់ការពារទេសភាព «បឹងលំបុដ» នៅខេត្តរតនគិរី

រដ្ឋាភិបាលសម្រេចបង្កើតតំបន់ការពារទេសភាព «បឹងលំកុដ» ជាង១០០ហិកតា នៅខេត្តរតនគិរី ដោយថា ដើម្បីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តភាព។

ក្រសួងប្រកាសបិទក្រុមហ៊ុនកែច្នៃយានយន្តមិនមានអាជ្ញាបណ្ណទាំងអស់

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំចាស់និងទិសដៅការងារឆ្នាំថ្មីនៅព្រឹកនេះ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ឲ្យដឹងថា លោកនឹងបិទក្រុមហ៊ុនកែច្នៃយានយន្តអត់អាជ្ញាបណ្ណទាំងអស់។ លោកថា ក្រុមហ៊ុនមិនមានអាជ្ញាបណ្ណទាំងនោះ បានកែច្នៃរថយន្តខុសបច្ចេកទេស និងនាំឲ្យមានការដឹកទំនិញ លើសទម្ងន់កំណត់។​

រដ្ឋមន្ត្រីសាធារណការ៖ អ្នកបើកបររថយន្តធុនធ្ងន់៣៤% គ្មានបណ្ណបើកបរត្រឹមត្រូវ

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០១៨នៅព្រឹកនេះ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ឲ្យដឹងថា ក្រសួងបានបើកសាលាបង្រៀនបើកបររថយន្តធុនធ្ងន់​ ដោយថា បានស្រាវជ្រាវឃើញអ្នកបើកបររថយន្តប្រភេទនេះ៣៤% គ្មានបណ្ណបើកបរត្រឹមត្រូវ។

អ្នក​ជំនាញ​សុវត្ថិភាព​ចរាចរណ៍​ជំរុញ​ឲ្យ​ត្រួត​ពិនិត្យ​តឹង​រឹង​លើ​រថយន្ត​ធុនធំ និង​អ្នក​បើក​បរ

មន្ត្រីសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងសុវត្ថិភាពចរាចរណ៍ ជំរុញឲ្យមានការបង្កើនការត្រួតពិនិត្យយានយន្ត និងឲ្យអ្នកបើករថយន្តធុនធំទៅរៀនជំនាញ​បើកបរ​បន្ថែមទៀត…

កម្មកររោងចក្រ ប្រេស្ទិច ហ្គាមិន ថាមានការ​គំរាម​​បញ្ឈប់​ពី​ការងារ​ នៅពេល​តវ៉ា​​ស្នើឲ្យតំណាងខ្លួន​ចូលធ្វើការវិញ​

​កម្មក​រោងចក្រ ប្រេស្ទិច ហ្គាមិន ក្នុងឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អះអាង​ថា​ ពួកគេទទួលការគំរាម​ពី​ភាគីរោងចក្រថា​ នឹងបញ្ឈប់ការងារ​ ប្រសិនបើពួកគេ​មិនព្រម​ចូលធ្វើការ ហើយនៅតែ​​តវ៉ា​ទាម​ទារឲ្យ​ទទួល​យកតំណាងរបស់​ពួកគេ​ចូលធ្វើការ​វិញ ។

រដ្ឋាភិបាលគ្រោងបង្កើតទូរទស្សន៍ច្រើនបន្ថែមទៀតសម្រាប់​ប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ

ក្រសួងព័ត៌មានគ្រោងបង្កើតទូរទស្សន៍​យ៉ាង​តិច ៣​ប៉ុស្ដិ៍​បន្ថែម​ទៀត ឲ្យទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងវិទ្យុជាតិកម្ពុជា ដោយថា ស្ថាប័នទាំងពីរ​នេះ បច្ចុប្បន្ន​នេះ មានតែការផ្សព្វផ្សាយតាមគេហទំព័រ និងរលកធាតុអាកាសជាសម្លេងតែប៉ុណ្ណោះ។

កំពង់ផែ

ក្រសួងពាណិជ្ជកម្ម​ឲ្យអ្នកនាំទំនិញចេញទៅអឺរ៉ុប​ក្រោមប្រព័ន្ធអនុគ្រោះពន្ធ ដាក់ពាក្យ​សុំ​ចុះឈ្មោះ

ក្រសួងពាណិជ្ជកម្ម អំពាវនាវ​ផលិតករឬអ្នកនាំទំនិញចេញទៅអឺរ៉ុប មកដាក់ពាក្យសុំចុះឈ្មោះក្នុងប្រព័ន្ធចុះបញ្ជីអ្នកនាំចេញរបស់សហភាពអឺរ៉ុបនៅនាយកដ្ឋាននាំចេញនាំចូលរបស់ក្រសួង ចាប់ពីដើមឆ្នាំ២០១៩នេះតទៅ។