
តារាចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ មិនបានស្លាប់ដូចព័ត៌មានប្រតិដ្ឋក្នុងបណ្ដាញសង្គមឡើយ
តារាចម្រៀងអាយ៉ៃជើងចាស់ លោក ព្រហ្ម ម៉ាញ មិនបានស្លាប់ដូចព័ត៌មានប្រតិដ្ឋដែលបានគេចែករំលែកតៗគ្នា នៅក្នុងបណ្ដាញសង្គមឡើយ ខណៈលោកកំពុងទទួលការព្យាបាលជំងឺលើសឈាម នៅឯមន្ទីពេទ្យមួយ ស្ថិតនៅក្បែរស្ពានអាកាសពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។