ទាហានរុស្ស៊ីប្រមាណ ១៨០ ០០០នាក់ បានស្លាប់ និងរងរបួសក្នុងសង្គ្រាម​នៅអ៊ុយក្រែន

ទាហានរុស្ស៊ី​ចំនួន ១៨០ ០០០នាក់ បានស្លាប់ និងរងរបួស គិតត្រឹមថ្ងៃអាទិត្យម្សិលមិញ ខណៈ​ទាហាន​​អ៊ុយក្រែនស្លាប់ និងរបួសចំនួន ១០០ ០០០នាក់ ហើយជនស៊ីវិលចំនួន ៣០ ០០០នាក់បានស្លាប់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការប៉ាន់ប្រមាណដែលចេញផ្សាយកាលពីថ្ងៃអាទិត្យដោយមេបញ្ជាការកងទ័ពរបស់ប្រទេសន័រវែស និងដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន CNA យកមកចុះផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះ។

នាយក​រដ្ឋមន្ត្រី​​នូវែលសេឡង់​ថ្មីដែលនឹងស្បថចូលកាន់តំណែងថា នឹងប្រញាប់ក្នុងការផ្លាស់ប្តូរអាទិភាព

នាយករដ្ឋមន្ដ្រីថ្មីនៃប្រទេ​សនូវែលសេឡង់​ ដែលនឹងស្បថចូលកាន់តំណែងឆាប់ៗនេះ លោក គ្រីស ហីប​ឃីន (Chris Hipkins) បាននិយាយនៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលរបស់លោក​នឹងកំណត់​អាទិភាព​ឡើងវិញ​ឱ្យ​បាន​ឆាប់ និង​ពិចារណាថា​តើ​គោល​នយោបាយបច្ចុប្បន្ន ចាំបាច់ត្រូវ​កាត់​បន្ថយ​ឬ​យ៉ាង​ណា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣​​នេះ។

លោក Zelenskiy សន្យាថានឹងជីករម្លើងអំពើពុករលួយនៅក្នុងប្រទេសឱ្យបានឆាប់រហ័ស

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃអាទិត្យថា អំពើពុករលួយដែលជាបញ្ហារ៉ាំរ៉ៃនៅក្នុងប្រទេសកើនឡើងកាន់តែច្រើនក្រោយសង្រ្គាមប្រឆាំងរុស្ស៊ី នឹងមិនត្រូវបានអត់ឱនឡើយ ដោយបានសន្យាថានឹង​សម្រេចចិត្តសំខាន់ៗស្តីពីការជីករម្លើងអំពើពុករលួយឱ្យដល់ឫសគល់នៅក្នុងសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះ។​

មនុស្ស​១០នាក់ ត្រូវបានបាញ់សម្លាប់ក្នុងក្លឹបមួយនៅសហរដ្ឋ​អាមេរិក​ ហើយខ្មាន់កាំភ្លើងបានបាញ់​សម្លាប់ខ្លួន

អាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស ១០នាក់ នៅក្នុងក្លឹបមួយ​កន្លែង ក្នុងអំឡុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិន កាលពីល្ងាចថ្ងៃសៅរ៍ នៅជិតទីក្រុង Los Angeles មុនពេលរត់គេចខ្លួនពីកន្លែង​កើត​ហេតុ ហើយក្រោយមកបានបាញ់សម្លាប់ខ្លួនឯងនៅពេលនគរបាលចូលទៅជិតកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នេះ។

(ឆ្វេង) លោក វីយ៉ាឆេស្លាវ វ៉ូឡូឌីន (Vyacheslav Volodin) អ្នកនាំពាក្យសភា Duma របស់​រុស្ស៊ី​ និងប្រធានាធិបតី Vladimir Putin ចូលរួមសម័យប្រជុំសភា Duma ដែលជាសភាជាន់ទាប នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨។

បុគ្គលដែលស្និទ្ធនឹងលោក ពូទីន ស្នើឱ្យរឹបអូសទ្រព្យសម្បត្តិរបស់អ្នករិះគន់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន

នៅថ្ងៃសុក្រនេះ បុគ្គលដែលស្និទ្ធនឹងលោក ពូទីន បានស្នើឱ្យរឹបអូស​យកទ្រព្យសម្បត្តិ​របស់ពលរដ្ឋ​រុស្ស៊ី​ដែល​បង្ខូច​កេរ្តិ៍ឈ្មោះកងក​ម្លាំង​ប្រដាប់​អាវុធ​រុស្ស៊ី និង​ប្រឆាំង​នឹង​សង្គ្រាម​នៅ​អ៊ុយក្រែន។

ប្រជាជន​ទុក​ផ្កា និង​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Shinzo Abe នៅ​ខាង​ក្រៅសាល Nippon Budokan ក្នុង​ទីក្រុង​តូក្យូ នៅ​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ​២០២២ មុន​ពិធី​បុណ្យ​សព​រដ្ឋ​របស់​លោក​នៅ​ថ្ងៃ​បន្ទាប់។

ព្រះរាជអាជ្ញាជប៉ុន បានចោទប្រកាន់ជនសង្ស័យដែលបានបាញ់សម្លាប់លោក Shinzo Abe

ព្រះរាជអាជ្ញាជប៉ុន នៅថ្ងៃសុក្រនេះ បានចោទប្រកាន់បុរសដែលសង្ស័យថាបានបាញ់សម្លាប់អតីត​នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe)។

អ្នក​ធ្វើ​ដំណើរ​ដើរ​អូសអីវ៉ាន់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ប៉េកាំង ​ចំពេល​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

រុស្ស៊ីថាមិនឃើញមានគ្រោះថ្នាក់ណាមួយពីការដកចេញនូវវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់ចិនឡើយ

ទីភ្នាក់ងារព័ត៌មាន Tass បានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់រស្ស៊ីមួយរូបដែល​បាន​និយាយ​ថា ប្រទេស​រុស្ស៊ី​មិន​ឃើញ​មាន​គ្រោះថ្នាក់ណាមួយពីការដកចេញវិធានការទប់ស្កាត់ជំងឺកូវីដ-១៩របស់ទីក្រុងប៉េកាំងនោះ​ទេ​​ ហើយ​ថា​ខ្លួន​នឹង​មិន​រឹតបន្តឹង​ចំ​​ពោះ​អ្នកដំណើរមកពីប្រទេសចិនឡើយ។

បាតុករ​កាន់​បដាតវ៉ា ខណៈ​បុគ្គលិកនិង​និស្សិត​នៅ​សាកលវិទ្យាល័យ Liverpool ចូលរួម​ការ​ជួប​ជុំ​ក្នុង​អំឡុង​ពេល​ថ្ងៃ​នៃ​ការ​ធ្វើ​កូដកម្ម នៅ​ក្នុង​ទីក្រុង Liverpool ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

បុគ្គលិកសាកលវិទ្យាល័យជាង៧ម៉ឺននាក់នៅអង់គ្លេស នឹងធ្វើកូដកម្មរយៈពេល១៨ថ្ងៃទាមទារប្រាក់ឈ្នួលសមរម្យ

សហជីពសាកលវិទ្យាល័យ និង​មហាវិទ្យាល័យ (UCU) បាន​និយាយកាល​ពី​ថ្ងៃព្រ​ហស្បតិ៍​ថា បុគ្គលិក​ជាង៧០ ០០០នាក់ មក​ពី​សាកលវិទ្យាល័យ​ចំនួន​១៥០ នៅទូទាំងប្រទេសអង់គ្លេស នឹង​ធ្វើកូដកម្មរយៈពេល១៨​ថ្ងៃ នៅ​ចន្លោះ​ខែ​កុម្ភៈ និងខែមីនា ខាងមុខនេះ ជុំវិញប្រាក់ឈ្នួល លក្ខ​ខណ្ឌ​ការ​ងារ និងប្រាក់សោធននិវត្តន៍។

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ក្នុងទីក្រុង Jakarta ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

ប្រធានាធិបតីឥណ្ឌូនេស៊ី ទទួលស្គាល់ការរំលោភសិទ្ធិមនុស្សកាលពីអតីតកាល

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) បានទទួលស្គាល់ «ការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ» នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសឥណ្ឌូនេស៊ី ហើយលោកប្តេជ្ញាថានឹងទប់​ស្កាត់ការរំលោភសិទ្ធិមនុស្សបែបនេះមិនឱ្យកើតឡើងជាថ្មីទៀត​ឡើយ។

ទង់ជាតិ​អ៊ីរ៉ង់ ​ត្រូវ​បាន​គេ​ថត​នៅ​ពី​មុខ​អគារ​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់ ​ក្នុង​ក្រុង Tehran​ ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។

អ៊ីរ៉ង់កាត់ទោសប្រហារជីវិតអតីតអនុរដ្ឋមន្ត្រីក្រសួងការពារជាតិដែលមានសញ្ជាតិអង់គ្លេសពីបទចារកម្ម

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់ បាន​រាយការណ៍ថា អ៊ីរ៉ង់​បាន​កាត់​ទោស​ប្រហារ​ជីវិ​តអតីត​អនុរដ្ឋ​មន្ត្រីក្រសួងការពារជាតិ​អ៊ីរ៉ង់ម្នាក់ ដែល​មាន​សញ្ជាតិ​ពីរគឺ​ អ៊ីរ៉ង់-អង់គ្លេស ពីបទ​ «លួចយកការណ៍​ឱ្យអង់​គ្លេស»។