ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតក្នុងរដ្ឋប្រហារកាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ធ្វើជាអធិបតីក្នុងក្បួនដង្ហែកងទ័ព នៅថ្ងៃទិវាកងកម្លាំងប្រដាប់អាវុធ ក្នុងទីក្រុង Naypyitaw ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

ទ្រព្យសម្បត្តិគ្រួសារមេដឹកនាំយោធាមីយ៉ាន់ម៉ា ត្រូវបានរកឃើញនៅក្នុងការឆ្មក់ចូលឆែកឆេរមួយកន្លែងក្នុងប្រទេសថៃ

មន្ត្រីថៃ​បានរកឃើញទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់កូ​ន​មេដឹកនាំ​របប​យោធាមីយ៉ាន់​ម៉ា អំឡុង​ពេល​ឆ្មក់​ចូល​ឆែកឆេរអាផាតមិន (Apartment) មួយ​កន្លែង​របស់​មហា​សេដ្ឋី​មីយ៉ាន់ម៉ាម្នាក់​នៅទីក្រុង​បាង​កក ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទជួញដូរគ្រឿងញៀន និង​លាង​លុយកខ្វក់។

ចិន កូវីដ-១៩

ចិនផ្អាកចេញទិដ្ឋាការរយៈពេលខ្លីសម្រាប់ភ្ញៀវទេសចរកូរ៉េខាងត្បូង និងជប៉ុន ជាការតបតចំពោះការរឹតត្បិតលើអ្នកដំណើរមកពីចិន

ចិន​ផ្អាក​ចេញ​ទិដ្ឋាការ​រយៈពេលខ្លីសម្រាប់ភ្ញៀវទេសចរមកពីកូរ៉េខាងត្បូង និងជប៉ុន ដែល​ជាការ​តប​ត​ជា​លើកដំបូង ចំពោះបណ្តាប្រទេសដែលដាក់ចេញនូវវិធានការរឹតត្បិតលើអ្នកដំណើរមកពីប្រទេសចិន ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

ក្មេងៗ​ហែល​ក្នុង​ទឹក​ក្បែរ​ទូក​ឈើ​ដែល​ប្រើ​សម្រាប់​ដឹក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ឆ្នេរ​ Kuala Gigieng ក្នុង​ក្រុង Aceh Besar ខេត្ត Aceh ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០២៣។

មីយ៉ាន់ម៉ាផ្ដន្ទាទោសជនជាតិរ៉ូហ៊ីងយ៉ាចំនួន១១២នាក់ដាក់ពន្ធនាគារដែលព្យាយាមចាកចេញពីប្រទេសនេះ

ប្រទេសមីយ៉ាន់ម៉ា បាន​ផ្ដន្ទាទោស​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីង​យ៉ា ចំ​នួន១១២​នាក់ ក្នុង​នោះ​មានកុមារ១២​នាក់ ដាក់​ពន្ធនាគារ​ បន្ទាប់​ពីពួកគេត្រូវបានចាប់​ខ្លួន​ ពី​បទប៉ុន​ប៉ង​ចាក​ចេញ​ពីប្រទេស​នេះ។

បាតុករ​លើក​បដា​ក្នុង​ពេល​តវ៉ា​ប្រឆាំង​នឹង​មេដឹកនាំកាន់​អំណាច​​ប្រទេស​អ៊ីរ៉ង់​ បន្ទាប់​ពី​ការ​ស្លាប់​របស់​ស្ត្រី​ជន​ជាតិ​ឃឺដ​ កញ្ញា Mahsa Amini ដោយទាមទារ​ឱ្យអាជ្ញាធរ​ដោះលែង​បាតុករ​រាប់​ពាន់​នាក់​ដែល​ត្រូវ​បាន​ឃុំខ្លួន និង​បញ្ឈប់​ការ​ប្រហារ​ជីវិត នៅ​ខាង​ក្រៅ​ស្ថានទូត​អ៊ីរ៉ង់ ​ក្នុង​ទីក្រុង​ម៉ិចស៊ិក ប្រទេស​ម៉ិកស៊ិក កាលពី​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។

អ៊ីរ៉ង់កាត់ទោសប្រហារជីវិតមនុស្ស៣នាក់ទៀតជុំវិញការតវ៉ាពាក់ព័ន្ធនឹងការស្លាប់របស់កញ្ញា Mahsa Amini

តុលាការអ៊ីរ៉ង់ បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បានកាត់​ទោស​ប្រហារ​ជីវិ​តម​នុស្ស​៣​នាក់ទៀត​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទបានសម្លាប់សមាជិកនៃកងកម្លាំងសន្តិសុខ ក្នុង​អំឡុងពេល​​តវ៉ា​ចំពោះការ​ស្លាប់​របស់​កញ្ញា ម៉ាហ្សា អាមីនី (Mahsa Amini)។

អ្នកគាំទ្រអតីតប្រធានាធិបតីស្តាំនិយមប្រេស៊ីល លោក Jair Bolsonaro ដែលជំទាស់នឹងការជាប់ឆ្នោតប្រធានាធិបតីឆ្វេងនិយម លោក Luiz Inacio Lula da Silva ប្រមូលផ្តុំគ្នានៅជិតសភារបស់ប្រទេសប្រេស៊ីល បន្ទាប់ពីក្រុមអ្នកតវ៉ាបានលុកលុយអគារក៏ដូចជាវិមានប្រធានាធិបតី និងតុលាការកំពូលក្នុងទីក្រុង Brasilia ប្រទេសប្រេស៊ីល កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។

បាតុករ​គាំទ្រ​អតីត​ប្រធានាធិបតី​ប្រេស៊ីល​ជាង ១៥០០នាក់ ត្រូវ​បាន​ចាប់ខ្លួន​បន្ទាប់​ពី​បាន​ចូលលុកលុយ​អគាររដ្ឋាភិបាល

អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក ហ្សាអៀរ បុលសូណារ៉ូ (Jair Bolsonaro) ជាង១ ៥០០នាក់ត្រូវ​បាន​ចាប់​ខ្លួន ​នៅ​រដ្ឋធានីប្រេស៊ីលឡា (Brasilia) បន្ទាប់ពីបានផ្ទុះបាតុកម្មទូទាំងរដ្ឋធានីកាលពីចុងសប្តាហ៍។

អ្នក​ជំងឺ​ដេក​លើ​គ្រែ​នៅ​កន្លែង​រង់​ចាំ​ ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​ នៃ​មន្ទីរពេទ្យ Zhongshan ចំ​ពេល​ដែល​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ-១៩ នៅ​ទីក្រុង​សៀងហៃ ប្រទេស​ចិន កាលពី​ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣។

ប្រជាពលរដ្ឋជិត ៩០% នៅខេត្តហឺណាន (Henan) ប្រទេសចិន ឆ្លងជំងឺកូវីដ-១៩

មន្ត្រីជាន់ខ្ពស់ចិនមួយរូបបានឱ្យ​​ដឹង​នៅថ្ងៃចន្ទនេះថា ប្រជាពលរដ្ឋស្ទើរតែ ៩០ភាគរយ នៅក្នុងខេត្ត​ហឺ​ណាន (Henan) ដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៣របស់ប្រទេសចិន ឥលូវនេះបានឆ្លងជំងឺកូវីដ-១៩ ខណៈប្រទេសនេះ​កំពុងប្រឈមនឹងការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។

ផ្សែងហុយចេញពីអគារបាក់បែកក្រោមការវាយប្រហាររបស់រុស្ស៊ី អំឡុងពេលបទឈប់បាញ់រយៈពេល៣៦ម៉ោង ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត ពីតំបន់ជួរមុខ Donbas នៃទីក្រុង Bakhmut ប្រទេសអ៊ុយក្រែន ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣។

អ៊ុយក្រែន​បដិសេធ​ការអះអាង​របស់​រុស្ស៊ី​ដែលថា​បាន​សម្លាប់​ទាហាន​អ៊ុយក្រែន​ជាង៦០០នាក់

អ៊ុយក្រែ​ន​ បាន​បដិសេធការ​អះអាង​របស់​រុស្ស៊ី ដែ​ល​ថាយោធារបស់ខ្លួនបានវាយប្រហារលើមូល​ដ្ឋានទ័ពអ៊ុយក្រែន នៅក្នុងតំបន់ដុនបាស (Donbas) និងបានសម្លាប់ទាហានអ៊ុយក្រែនជាង៦០០នាក់ និង​ថា​មិនមានអ្នករងរបួសនៅក្នុងការវាយប្រហារនោះឡើយ។

ទាហានមកពីកងវរសេនាតូចអន្តរជាតិ Carpathian Sich ធ្វើសមយុទ្ធនៅជិតសមរភូមិមុខ ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅជិត Kreminna ប្រទេសអ៊ុយក្រែន ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

រុស្ស៊ី និងអ៊ុយក្រែន ដោះដូរឈ្លើយសឹកចំនួន៥០នាក់បន្ថែមទៀត

រុស្ស៊ី និងអ៊ុយក្រែន បានដោះដូរឈ្លើយសឹកចំនួន៥០នាក់ កាល​ពី​ថ្ងៃ​អាទិត្យ តាម​កិច្ច​ព្រមព្រៀង​​មួយ​ដែល​ភាគី​ទាំង​ពីរ​សាទរ ទោះ​បី​ជា​មាន​ការ​ប្រយុទ្ធគ្នានៅភាគខាងកើត​អ៊ុយ​ក្រែន​ក៏ដោយ។

ចិនធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់ជាថ្មីទៀត

យោធាចិនបាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​សមយុទ្ធ​យោធា​ជុំវិញ​​កោះតៃវ៉ា​ន់​ កាល​ពី​ថ្ងៃ​អាទិត្យ ដែល​ជា​សមយុទ្ធលើកទី២ ក្នុងរយៈពេលតិចជាងមួយខែ ដោយ​ក្រសួងការពារជាតិតៃវ៉ាន់បានរាយ​ការណ៍​ថា ខ្លួន​បាន​ឃើញ​យន្ត​ហោះ​ចម្បាំងចិនចំនួន៥៧​គ្រឿង។

នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva ចូលរួមសន្និសីទសារព័ត៌មានមួយបន្ទាប់ពីកិច្ចប្រជុំមួយនៅអធិការបតីសហព័ន្ធនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធាន IMF ថាឆ្នាំ២០២៣នេះ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះជាងឆ្នាំ២០២២

ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា នៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ចុះជាងឆ្នាំ២០២២ ខណៈសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន មានកំណើនសេដ្ឋកិច្ចយឺត។