លោក Chen Baorong (ពាក់អាវ​ក្រហម) ​អំឡុង​អាហារ​ថ្ងៃត្រង់​ បន្ទាប់​ពី​ការ​ដោះលែង​លោក​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៣។

ប្រធានក្រុមជួយសង្គ្រោះជនរងគ្រោះក្នុងប្រតិបត្តិការឆបោកត្រូវបានដោះលែង បន្ទាប់ពីជាប់ពន្ធនាគាររយៈពេល១០ខែ

លោក ចេន បៅរ៉ុង (Chen Baorong) ជាពាណិជ្ជករជនជាតិចិន ដែលដឹកនាំប្រតិបត្តិការជួយសង្គ្រោះកម្មកររាប់រយនាក់ពីប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតនៅកម្ពុជា ត្រូវបានដោះលែងពីពន្ធនាគារខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទម្សិលមិញនេះ។

ឃឹម វង្ស កាន់រូបថតភរិយាលោក សម ស្រីមុំ ដែលបាត់ខ្លួនក្រោយភ្លើងឆេះកាស៊ីណូ Grand Diamond City ជាមួយកូនទាំងបីនាក់កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។

បុរសមានភរិយាធ្វើការនៅកាស៊ីណូដែលឆេះនៅប៉ោយប៉ែតនិយាយថា «ខ្ញុំកំពុងរង់ចាំប្រពន្ធខ្ញុំ»

លោក ឃឹម វង្ស អាយុ៣១ឆ្នាំ មិនបានទទួលដំណឹងជាផ្លូវការអំពីអគ្គិភ័យនៅកាស៊ីណូក្រុងប៉ោយប៉ែតឡើយកាលពីសប្ដាហ៍មុន ឬអំពីភរិយារបស់លោកដែលបម្រើការនៅខាងក្នុងកាស៊ីណូនោះឡើយ ហើយលោកមិនបានឃើញភរិយារបស់លោកចាប់តាំងពីពេលនោះមក។

បុរសបីនាក់ជិះម៉ូតូតាមដងផ្លូវកាត់ពីមុខសាលាដំបូងខេត្តមណ្ឌលគិរី។

ចាប់ខ្លួនមនុស្ស៤នាក់ក្នុងជម្លោះដីធ្លីនៅខេត្តមណ្ឌលគិរី

ព្រះរាជអាជ្ញាខេត្តមណ្ឌលគិរី កំពុងសាកសួរមនុស្ស៤នាក់ដែលត្រូវបានចាប់ខ្លួន បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ជុំវិញការរំលោភដីធ្លីនៅស្រុកកែវសីមា។

គម្រោង​សាងសង់​កំពង់ផែ​ខេត្តកំពត​ទទួល​បាន​ដី​បន្ថែម ខណៈ​ដី​បឹងទន្លេសាប​ស្ថិត​ក្នុង​ដំណើរការ​ផ្ទេរកម្មសិទ្ធិ

ផ្ទៃដីប្រមាណ១ម៉ឺនហិកតា​ជុំវិញបឹងទន្លេសាបមានការបន្ធូរបន្ថយ​ការ​ការ​ពារ ដោយ​រំពឹង​ថានឹង​ផ្ទេរ​ទៅ​ឱ្យប្រជាពលរ​ដ្ឋ​ដែលបានអាស្រ័យផលលើដីនេះ ខណៈ​គម្រោងកំពង់​ផែដែ​ល​មានទំនាក់​ទំនង​ជាមួយ​ឧកញ៉ា ទ្រី ភាព ទទួលបានដីឆ្នេរសមុទ្រនៅខេត្តកំពត​ចំនួន១៥០ហិកតា។

ស្ពានតភ្ជាប់ផ្នែកអគារពីរដាច់ដោយឡែកពីគ្នានៃតំបន់សេដ្ឋកិច្ចពិសេសថ្មដា ខេត្តពោធិ៍សាត់។

លោក ស ខេង រិះគន់នគរបាលដែលដោះសារអំពីការជួញដូរមនុស្សក្នុងប្រតិបត្តិការឆបោក

ឃុំថ្មដា ខេត្តពោធិ៍សាត់៖ ទីតាំងសម្រាប់កម្មករស្នាក់នៅដែលមានសភាពទ្រុឌទ្រោមនៅភ្នំសំកុស ដាច់ស្រយាល នៅជាប់ព្រំដែនថៃ នៅតែមិនអនុញ្ញាតឱ្យកម្មករចេញក្រៅ។ ផ្លូវនៅខាងក្រៅមានសភាពស្ងប់ស្ងាត់នៅពេលរសៀល ខណៈអាជីវករលក់ដូរតាមផ្លូវនិយាយថា ពលករបរទេសនៅខាងក្នុងទីតាំងនេះមិនត្រូវបានអនុញ្ញាតឱ្យចេញក្រៅឡើយ។

មនុស្ស​ម្នាក់​ជិះ​កង់​កាត់​កសិដ្ឋានចិញ្ចឹមស្វា​នៅ​ក្រុមហ៊ុន Vanny Bio Research ក្នុង​ខេត្ត​ពោធិ៍សាត់ កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

កម្មករ​បម្រើ​ការងារ​ក្នុង​អាជីវកម្ម​នាំចេញ​សត្វស្វា​និយាយថា «ខ្ញុំអាណិតពួកវា»

ខេត្តពោធិ៍សាត់៖ ទំហំការងារនៅក្នុងកសិដ្ឋានចិញ្ចឹមស្វា វ៉ាន់នី បាយអូ រីស៊ើច (ខេមបូឌា) កើនឡើង ខណៈ​សត្វ​ស្វាក្ដាម​ត្រូវ​បាន​រៀបចំ​ដាក់​ក្នុង​ទ្រុង និង​ដឹកជញ្ជូនតាម​យន្តហោះទៅ​កាន់មន្ទីរ​ពិសោធ​នៅ​ក្រៅ​ប្រទេស។

ពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវលំមួយខ្សែ ស្ថិតនៅតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុស ខេត្តពោធិ៍សាត់។

ពលរដ្ឋ​ខេត្តពោធិ៍សាត់ លាតត្រដាង​ពី​សកម្មភាព​ចាប់​សត្វស្វាព្រៃ​ដើម្បី​លក់​រកចំណូល​នៅក្នុងតំបន់

ស្ថិត​នៅ​ក្នុង​តំបន់​​ដែល​ពោរពេញទៅដោយ​ជ្រលង​ភ្នំ ក្រុមពលរដ្ឋ​​លើក​ឡើង​ថា ភោជនីយ​ដ្ឋា​ន​មួយចំនួន​​ក្នុងតំបន់ ក៏មា​ន​ដាក់​លក់​សាច់​ស្វា​ផង​ដែរ ខណៈពួកគេក៏បានចង្អុលបង្ហាញប្រាប់អ្នកយកព័ត៌​មាន​អំពី​ទីតាំង​ដែល​សម្បូរ​ទៅ​ដោយ​សកម្មភាពបរបាញ់ ហើយថែមទាំងបានសួរអ្នក​យក​ព័ត៌មាន​​ថាចង់​ទិញ​សត្វ​ស្វា​ឬអត់ទៀតផង។

មន្ត្រី​កម្ពុជា​មួយរូប​ត្រូវបាន​ចាប់ខ្លួន​នៅ​អាមេរិក ពាក់ព័ន្ធ​នឹង​បទលួចរត់ពន្ធ​សត្វស្វា​ខុសច្បាប់

មន្ត្រីក្រសួង​កសិកម្មម្នាក់ត្រូវបានចាប់ខ្លួននៅទីក្រុង​ញូវ​យ៉ក សហរដ្ឋអាមេរិក ក្រោម​បទ​ឧក្រិដ្ឋ​កម្មរបស់​សហរដ្ឋ​អាមេរិក ជុំវិញ​ការ​រត់​ពន្ធ​សត្វ​ស្វាក្ដាម (long-tailed macaques) ចេញពីកម្ពុជា ខណៈអគ្គនាយក​រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មម្នាក់ ​ក៏ត្រូវបានរកឃើញថាមាន​ជាប់​ពាក់​ព័ន្ធ​នឹង​ករណី​នេះផង​ដែរ។

គ្រឿងញៀន

សមត្ថកិច្ច​រកឃើញ​គ្រឿងញៀន​២០០គីឡូក្រាម​ក្នុង​រថយន្ត​យោធា​មួយ​គ្រឿង​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍

តាមរយៈការចុះទៅពិនិត្យ​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយដែលកើតឡើងក្នុងរាជធានី​ភ្នំពេញ សមត្ថកិច្ច​បាន​ប្រទះ​​ឃើញ​​គ្រឿងញៀនចំនួន២០០គីឡូក្រាម​​ក្នុង​ក្នុង​រថយន្តយោធាបង្កហេតុមួយគ្រឿង។

ឡឥដ្ឋមួយកន្លែងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

កម្មករ​ជំពាក់​បំណុល​ថៅកែឡឥដ្ឋ​ក្នុង​ខេត្តកំពង់ចាម​ត្រូវបាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ

ស្ត្រី​ម្នាក់​ដែល​អះអាងថាត្រូវបាន​ថៅកែ​ឡឥដ្ឋមួយកន្លែង​ក្នុងឃុំជាលា ស្រុកបាធាយ ខេត្ត​កំពង់ចាម ​ឃាត់ខ្លួនទុកមិនឱ្យចាកចេញពីទីតាំងរបស់ខ្លួន ​ត្រូវ​បាន​ដោះលែងឱ្យមានសេរីភាព​វិញ​ បន្ទាប់​ពី​ក្រុម​គ្រួសារ​របស់គាត់យល់​ព្រម​សង​បំណុល​ចំនួន៥ ០០០ដុល្លារ​ទៅ​កាន់ម្ចាស់ទីតាំងមួយនេះ។