លោក ហ៊ុន សែន ឱ្យ​គ្រួសារ​ដាក់​ធាតុ​នៅ​ដី​ផ្ទះ​ក្រោយ​មរណ​ភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា ភរិយារបស់លោកបាន​ជ្រើសរើស​ទីតាំងដី​មួយទំហំ ៣៥គុណ២៥ម៉ែត្រ ក្នុងវត្តមុន្នីសុវណ្ណ (ហៅវត្តជំពុះក្អែក)ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីរៀបចំធ្វើជាចេតិយជូនលោកក្រោយ​​ទទួល​មរណភាពទៅ។

អាជ្ញាធរ​ថា ទីតាំង​​អគារ​មួ​យ​ចំនួ​ន​ក្នុង​ខេត្ត​ព្រះសីហនុ គឺ​ពុំមាន​បទល្មើស​អ្វី​ឡើយ

ខណៈ​ប្រតិបត្តិការ​ចុះត្រួតពិនិត្យ​រដ្ឋបាល​ទីតាំងអគារ​ទាំងឡាយ​​​​នៅ​ក្នុង​​​ខេត្ត​ព្រះសីហនុ បាន​និង​​​កំពុងបន្ត​​ធ្វើឡើង ​អាជ្ញាធរ​​បាន​អះ​អាង​​​ថា ខ្លួន​ពុំ​បាន​​សង្កេត​ឃើញ​​មាន​​​បទ​ល្មើស​អ្វី​មួយ​​​គួរ​ឱ្យ​កត់​​សម្គាល់​​ឡើយ។

លោក ឌួង ងៀប សារភាពថា បាន​យក​ប្រាក់​ពី​ដើម​បណ្តឹង​ដើម្បី​ទទួល​បា​ន​សញ្ជាតិ​ខ្មែរ ​តែ​បដិសេធ​ពាក់ព័ន្ធ​នឹង​ការ​ក្លែង​បន្លំ​ឯកសារ​សារធារណៈ​

ថ្លែង​ក្នុង​សវនាកា​រកាលពីថ្ងៃព្រហស្បតិ៍​ម្សិលមិញ លោក ឌួង ងៀប បានសារភាពថា លោក​បាន​យក​ប្រាក់ម្នាក់​ ១២ម៉ឺនដុល្លារ​អាមេរិក​ ពី​ជនជាតិ​ចិន និង​តៃវ៉ាន់​ដើម្បី​ទទួល​បាន​សញ្ជាតិខ្មែរ​។

គ្រឿងចក្រមួយគ្រឿងជីកដីនៅជិតគម្រោងអភិវឌ្ឍន៍ Fu Hai ក្នុងឃុំបិតត្រាង ខេត្តព្រះសីហនុ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។

ដី​បឹងតាមោក​ប្រមាណ​១៦​ហិកតា​ត្រូវ​បាន​ផ្ទេរ​ឱ្យ​បុគ្គល​២រូប ខណៈ​ដី​នៅ​ខេត្តព្រះសីហនុ​៦៩​ហិកតា​ផ្ទេរ​ឱ្យ​ក្រុមហ៊ុន​មួយ​ជា​ថ្នូរ​នឹង​ការ​សង់​អគារ​និង​ផ្លូវ

យោង​តាម​កិច្ច​ព្រម​ព្រៀងរបស់​រដ្ឋ​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍ ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ឯកសារ​ផ្លូវ​ការ​ បាន​ឱ្យដឹង​ថា ក្រុមហ៊ុន​អភិវឌ្ឍន៍​រាម ស្ថិតក្នុងចំណោមអ្នកទទួលផលចុងក្រោយនៃការ​ធ្វើអនុប​យោគ​ដី​ឯកជន​របស់​រដ្ឋ។

ទីតាំង​ជាង​១០កន្លែង​នៅ​ភ្នំពេញ​ត្រូវ​បាន​រកឃើញ​ថា​មាន​ករណី​ជួញដូរមនុស្ស និង​ប្រតិបត្តិការ​ឆបោក​តាម​អ៊ីនធឺណិត

ជនបរទេសរាប់រយនាក់ត្រូវបានសង្រ្គោះពីទីតាំង​មួយចំ​នួន​ក្នុងរាជធានីភ្នំពេញ ខណៈនគរបាលទទួលស្គាល់ថាមានការបង្ខាំង ការធ្វើទារុណកម្ម ការជំរិតទារប្រាក់ និងការជួញដូរមនុស្ស។

ប៉ូលិសមួយក្រុមនៅតំបន់មួយនៃខេត្តព្រះសីហនុ អំឡុងខែកញ្ញា ឆ្នាំ២០២២។

ទីតាំង​ប្រតិបត្តិការ​ឆបោក​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ​ត្រូវ​បាន​ទុកចោល ខណៈ​អាជ្ញាធរ​បើក​ប្រតិបត្តិការ​ចុះត្រួតពិនិត្យ

ស្របពេលដែលអាជ្ញាធរខេត្តប្រកាស និងបើកប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងដែលជាប់ពាក់ព័ន្ធនឹងការបង្ខាំងមនុស្សដោយខុសច្បាប់ ការធ្វើទារុណកម្ម និងការជួញដូរមនុស្ស នៅទូទាំងក្រុងព្រះសីហនុ ប្រជាពលរដ្ឋក្នុងតំបន់លើកឡើងថា ក្រុមហ៊ុននានាហាក់កំពុងតែចាកចេញដោយទុកអគារទាំងឡាយចោល។

ស្នាក់ការត្រៀមបណ្ដេញចេញជនអន្តោប្រវេសន៍ ខេត្តព្រះសីហនុ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

ស្ត្រី​ជនជាតិវៀតណាម​ម្នាក់​ត្រូវ​បាន​ជួយ​សង្រ្គោះ​ចេញ​ពី​ទីតាំង​ប្រតិបត្តិការ​ឆបោក​នៅ​កម្ពុជា

តាមរយៈវីដេអូមួយដែលត្រូវបានគេបង្ហោះចែកចាយដោយអ្នកប្រើប្រាស់បណ្ដាញសង្គម ក្នុងនោះគេសង្កេតឃើញស្ត្រីជាជនជាតិវៀតណាមមួយរូបបាន​ស្នើសមត្ថកិច្ចឱ្យជួយសង្រ្គោះខ្លួនចេញពីទីតាំងប្រតិបត្តិការឆបោក​មួយនៅក្នុងខេត្តព្រះសីហនុ។

សព​ជនជាតិចិន​មួយរូប​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​បឹងកំប្លោក​តាម​បណ្ដោយ​ផ្លូវ៦០ម៉ែត្រ

ពលរដ្ឋដាំត្រកួននៅតាមបណ្ដោយមហាវិថីសម្ដេចតេជោហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ)​ បានប្រទះ​ឃើញ​សាក​សព​មនុស្សម្នាក់​នៅ​​​ក្នុង​​បឹង​កំប្លោក ​ខណៈ​សមត្ថកិច្ច​សន្និដ្ឋាន​​ថា សាក​សព​នេះ​គឺត្រូវបានគេ​យក​មក​ពី​ម្ដុំទួល​ទំពូង ​ដើម្បីយកមកផ្លុងចោលនៅទីនោះ។

ជនជាតិ​វៀតណាម​ម្នាក់​លោត​ពី​លើ​អគារ​ស្លាប់ បន្ទាប់​ពី​ប៉ុនប៉ង​រត់​គេច​ចេញ​ពី​ក្រុមហ៊ុន​ក្នុង​ក្រុងបាវិត

សមត្ថកិច្ចឱ្យដឹងថា​ បុរស​ជា​ជន​ជាតិ​វៀត​ណាម​ម្នាក់បាន​ស្លាប់​បាត់​បង់​ជីវិត កាលពីថ្ងៃទី​១៣ ខែកញ្ញា បន្ទាប់​ពីលោត​ពី​ជាន់​ទី២​នៃ​បរិវេណ​អគារ​ក្រុម​ហ៊ុន​មួយ​កន្លែង​ក្នុងក្រុងបាវិត ខណៈជនរងគ្រោះបាន​ប៉ុនប៉ង​រត់​គេច​ចេញ​ពី​ទីតាំង​ដែលខ្លួនកំពុង​ធ្វើការមួយនេះ។

សហគមន៍​ជនជាតិដើម​ភាគតិចព្រៅនិង​គ្រឹង​ក្នុង​ខេត្តរតនគិរី​ទទួល​បាន​ដី​ចំនួន​៤ពាន់​ហិកតា

យោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលបានឱ្យដឹងថា ដីព្រៃ​របស់​រដ្ឋ​ប្រមាណ៤ ០០០​ហិកតាត្រូវ​​បាន​បែង​ចែក​ទៅជា​កម្មសិទ្ធិសមូហភាពរបស់សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​រតនគិរី។