លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។

រដ្ឋាភិបាល​បើក​កិច្ចប្រជុំ​បន្ថែម​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស

មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល កាលពីថ្ងៃចន្ទម្សិលមិញនេះ ​បាន​បើក​កិច្ច​ប្រជុំ​​ស្ដីពីការជួញដូរមនុស្ស ខណៈអាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាឱ្យម្ចាស់អគារទាំងអស់រាយការណ៍អំពីអ្នកស្នាក់​នៅជា​ជនបរទេស និងបុគ្គ​លិក​នៅ​ក្នុង​បរិវេណអគារ​របស់ខ្លួន ត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២។

លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

លោក ស ខេង៖ បទល្មើស​ឆបោកថ្មី​បាន​កើតឡើង​យ៉ាង​សាហាវ​ក្នុង​កម្ពុជា

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអះអាងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា មេខ្លោងនិងឈ្មួញកណ្ដាលបច្ចុប្បន្ន គឺកំពុងតែធ្វើប្រតិបត្តិការឆបោកតាមប្រព័ន្ធអនឡាញចេញពីប្រទេសកម្ពុជា។ ទោះជាយ៉ាងណា លោកថា ប្រជាជនកម្ពុជាភាគច្រើន គឺមិនមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពឧក្រិដ្ឋកម្មទាំងនោះឡើយ។

អ្នកលក់ដូងម្នាក់បើករ៉ឺម៉ករបស់គាត់កាត់តាមបន្ទប់ជួលភូមិអណ្តូងទី៤ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋ​ថា​មន្រ្តី​ស្លៀកពាក់​ស៊ីវិល​បាន​មក​ចាប់​អ្នកភូមិ​ស្លូតត្រង់ ដោយចោទ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន

គិតរហូតមកដល់ខែឧសភា ឆ្នាំនេះ មន្រ្តីស្លៀកពាក់ស៊ីវិលបានចូលមកកាន់ភូមិអណ្ដូង៤ ដើម្បីចាប់ខ្លួនពលរដ្ឋស្លូតត្រង់ ដោយចោទថាពួកគេជាប់ពាក់នឹងករណីគ្រឿងញៀន។ នេះបើតាមការឱ្យដឹងពីពលរដ្ឋអាយុ៤៥ឆ្នាំ លោក សាន វ៉ា ដែលជាកម្មករសំណង់មួយរូបក្នុងតំបន់។

មនុស្ស​៦នាក់​ត្រូវ​បាន​ចោទ​ប្រកាន់ និង​ជាង​១០០នាក់​ត្រូវ​បាន​សង្រ្គោះ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​រយៈពេល​១២ថ្ងៃ

សមត្ថកិច្ចបានឱ្យដឹងថា ព្រះរាជអាជ្ញាបានចោទប្រកាន់​ជា​បណ្ដោះអាសន្នទៅលើ​ជន​​សង្ស័យ​ជន​​ជាតិ​ចិននិង​ខ្មែរ​ចំនួន​៦នាក់ ពីបទជួញដូរ​មនុស្ស ជាផ្នែក​មួយ​នៃកា​របង្ក្រាបដែល​បាន​ជួយសង្គ្រោះ​ជន​រ​ង​គ្រោះជាង​១០០នាក់ ក្នុងរយៈពេល១២ថ្ងៃ និងបានរកឃើញដំបងឆក់ និង​ខ្នោះដៃនៅទីតាំងមួយ​ក្នុង​ក្រុង​ព្រះសីហនុ។

តារា​ចម្រៀង លោក ព្រាប សុវត្ថិ ទទួល​បាន​ដី​នៅ​បឹងតាមោក​ចំនួន​៣​ហិកតា

​នៅក្នុង​អនុក្រឹត្យ​​ដែល​បង្ហាញ​ពី​ការ​ផ្ទេរ​ដី​រដ្ឋ​ បង្ហាញ​ថា​ ដី​បឹង​តាមោក​ ២កន្លែងទៀតត្រូវ​​បាន​ផ្ទេរ​ទៅ​ឱ្យ​កំពូល​តារា​ចម្រៀង​ លោក ព្រាប សុវត្ថិ និងបុគ្គលម្នាក់ទៀត។

លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការចាត់តាំងអនុវត្តផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ រាជធានីភ្នំពេញ។

រដ្ឋាភិបាល​ប្ដេជ្ញា​ចាត់​វិធានការ​លុប​បំបាត់​បទល្មើស​ជួញដូរ​មនុស្ស​ឱ្យ​ដល់​ឫសគល់

គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការ​បង្ក្រាបករណីជួញដូរមនុស្សដែល​កំពុងកើតមាននៅក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាព បើទោះជន​សង្ស័យណាមួយ​​​មានទំនាក់ទំនងជាមួយមន្ត្រី​មានអំណាចមួយចំនួនក៏ដោយ។

ផ្លាកសញ្ញា "Golden Phoenix Entertainment City" នៅខាងក្រៅអគារ Pacific Real Estate ក្នុងឃុំសំពៅពូន ខេត្តកណ្តាល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។

ជនបរទេស​២១នាក់​ទៀត​ត្រូវ​បាន​សង្គ្រោះ​ក្នុង​ករណី​ជួញដូរ​មនុស្ស

នគរបាលខេត្តព្រះសីហនុបានឃុំខ្លួនបុរសជនជាតិចិនម្នាក់ និងបានសង្គ្រោះជនជាតិម៉ាឡេស៊ីចំនួន១៦នាក់ដែលត្រូវបានបង្ខាំងទុកនៅទីតាំងមួយក្នុងក្រុងព្រះសីហនុ។

លោក Chen Baorong ជាប្រធាន​ក្រុម​ស្ម័គ្រចិត្ត​កម្ពុជា​-​ចិន។

ភរិយាជនជាតិចិនដែលជួយសង្រ្គោះករណីជួញដូរមនុស្សថាប្តីគាត់ត្រូវបានផ្ដន្ទាទោសជាប់ពន្ធនាគារ២ឆ្នាំ

បុរសជនជាតិចិនឈ្មោះ ចេន បៅរ៉ុង (Chen Baorong) ដែលត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួន ខណៈព្យាយាមជួយសង្គ្រោះពលករដែលត្រូវបានបង្ខាំងពីទីតាំងឆបោកនៅកម្ពុជា ត្រូវបានតុលាការផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្នុងសវនាការកាលព្រឹកថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០២២។ នេះបើយោងតាមភរិយារបស់លោកដែលបានចូលរួមស្ដាប់ការប្រកាសសាលក្រម។

បរិវេណសំណង់អាគារ Kaibo ក្នុងខេត្តព្រះសីហនុ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

សមត្ថកិច្ច​ជួយ​សង្រ្គោះ​មនុស្ស​២នាក់​ពី​ទីតាំង​មួយ​ក្នុង​ខេត្តព្រះសីហនុ ដោយថា​មិនមែន​ជា​ការ​បង្ខាំង​មនុស្ស​ទុក

សមត្ថកិច្ច​បាន​​ជួយ​សង្គ្រោះ​មនុស្ស​២​នាក់​ទៀតពី​ទីតាំងមួយនៅ​ខេត្ត​ព្រះសីហនុ ដោយ​​មិន​បាន​​បញ្ជាក់​​ពី​ទីតាំង​ច្បាស់​លាស់ឡើយ និង​បដិសេធ​ថា​ករណីនេះមិន​​មែ​ន​​​ជា​​ការ​​បង្ខាំងមនុស្ស​ទុក​ឡើយ។

សមត្ថកិច្ចខេត្តស្វាយរៀងកំពុងស៊ើបអង្កេតករណីជនជាតិវៀតណាមមួយក្រុមវាយសម្លាប់បុគ្គលិកកាស៊ីណូជនជាតិវៀតណាមដូចគ្នា

មន្ត្រី​នគរបាល​​ខេត្ត​ស្វាយ​រៀង កំពុង​ស៊ើប​អង្កេត​ករណីឃា​តកម្ម​លើ​បុគ្គលិក​កាស៊ីណូជ​ន​ជាតិវៀត​ណាម​ម្នាក់ អាយុ៣៤​ឆ្នាំ ប្រព្រឹត្តដោយជនជាតិវៀតណាមមួយក្រុម​មានគ្នា៤ទៅ៥នាក់ ប្រដាប់​ដោយ​ដំបង បំពង់​ទីប និងដុំថ្ម។