គ្រឿងចក្រឈូសកាយសំណល់បែកបាក់នៃកុដិបុរាណដែលមានអាយុកាលជិតមួយសតវត្សរ៍ ក្រោយត្រូវបានកម្ទេចចោលកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ដោយអះអាងថាទុកសម្រាប់សាងសង់ចេតិយ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

កុដិចំនួនបី​ក្នុង​វត្តឧណ្ណាលោម​ដែល​មាន​អាយុកាល​ជិត​មួយសតវត្សរ៍ ត្រូវបាន​វាយកម្ទេច​ដើម្បី​យក​ទីតាំង​ធ្វើ​ចេតិយ

កុដិ​ដែលក្រសួងចាត់ទុកជា​បេតិកភណ្ឌរបស់ជាតិ​ចំនួន​បី​ ត្រូវបានវាយកម្ទេចដើម្បីយកទីតាំង​ធ្វើជា​ចេតិយ​សម្រាប់​សម្ដេច​សង្ឃរាជាធិបតី​ ទេព វង្ស​​ និងសម្រាប់ដាក់ធាតុពលរដ្ឋទូទៅ ស្របពេលក្រសួងចាត់ទុក​ការវាយកម្ទេចកុដិ​ដែលមានអាយុកាលជិតមួយ​សតវត្សរ៍នេះថាធ្វើឡើងផ្ទុយពីច្បាប់​។

នាយកប្រតិបត្តិ​សមាគមសម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) លោក ណុប វី ថ្លែងក្នុងសន្និសីទថ្នាក់តំបន់ស្ដីពី «ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការការពារសេរីភាពសារព័ត៌មាននៅអាស៊ីអាគ្នេយ៍» រាជធានីភ្នំពេញ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

អង្គការផ្នែកសារព័ត៌មានក្នុងបណ្ដាប្រទេសអាស៊ានចង់ឱ្យរួមគ្នាការពារសេរីភាពអ្នកសារព័ត៌មាន

អង្គការសារព័ត៌មានក្នុងបណ្ដាប្រទេសអាស៊ានចំនួន​៥ បានជួប​ពិ​ភាក្សា និងស្វែងរកគោលដៅរួមគ្នា ដើម្បី​សហប្រតិបត្តិការ និងការការពារសេរីភាពសារព័ត៌មាននៅក្នុងតំបន់មួយនេះ។ ​

ក្រុមកូដករណាហ្គាវើលដ៍ជាច្រើននាក់ នាំគ្នាទៅបង្ហោះប៉ោងៗ កាន់រូបថត និងលើកបដាមួយចំនួននៅរសៀលថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូ ឆ្នាំ២០២២ នៅខាងមុខពន្ធនាគារព្រៃស រាជធានីភ្នំពេញ ក្នុងគោលបំណងទាមទារឱ្យដោះលែងប្រធានសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពវិញ។ (ហ្វេសប៊ុក លោក ឃុន ថារ៉ូ)

កូ​ដករ​​ណាហ្គាវើលដ៍​ប្រមាណ​​១០០​នាក់បង្ហាញ​សារ​នៅ​មុខ​​ពន្ធនាគារ​ព្រៃ​ស​ស្នើ​ឱ្យ​ដោះ​លែង​កញ្ញា​ ​ឈឹម​ ​ស៊ីថរ​​

បន្ទាប់ពីចូលរួមប្រារព្ធខួបលើកទី​៧៤ នៃទិវា​សិទ្ធិមនុស្សអន្តរជាតិ​ ១០ធ្នូ រួចមក​ ក្រុម​​កូដករ​ណាហ្គាវើលដ៍ប្រមាណ​ ១០០នាក់​បាននាំគ្នាទៅបង្ហោះ​ប៉ោង​ៗ និងលើកបដា​មួយចំនួននៅរសៀលថ្ងៃសិទ្ធិមនុស្សដដែលនេះ ក្នុងគោលបំណងទាមទារឱ្យដោះលែងប្រធានសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពវិញ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy ថ្លែងក្នុងឱកាសខួបលើកទី៧៤ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០២២ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ (ញឹម សុខន)

សហរដ្ឋ​អាមេរិក​ថា​​អ្នក​ដែល​រំលោភ​​​​សិទ្ធិ​មនុស្ស​គួរ​តែ​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់ ​

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា ​បានថ្លែងក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ​១០ធ្នូ ថា ​អ្នកដែលធ្វើការងារការពារសិទ្ធិមនុស្សគួរតែត្រូវបានគោរព និងលើកទឹកចិត្ត ខណៈជនទាំងឡាយណាដែលរំលោភបំពានសិទ្ធិជាមូលដ្ឋាននៃសិទ្ធិមនុស្សគួរតែត្រូវបានដាក់ទោសទណ្ឌទៅតាមច្បាប់​។

កូដករណាហ្គាវើលដ៍ យុវជនខ្មែរថាវរៈ យុវជនមាតាធម្មជាតិ បាននាំគ្នាស្លៀកសម្លៀកបំពាក់ជាអ្នកទោស និងទម្រង់ផ្សេងៗទៀត ដើម្បីបង្ហាញពីការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឱកាសខួបលើកទី៧៤ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២២ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ (គួយ ឡង់ឌី)

សកម្មជន​​សិទ្ធិ​មនុស្ស​​​និង​បរិស្ថាន​​​ស្លៀក​​ពាក់ជា​​អ្នក​ទោស​ដើម្បី​បង្ហាញ​​ពី​ការ​រួម​តូច​នៃ​សេរីភាព​នៅ​កម្ពុជា​​​​

ខួបលើកទី៧៤ នៃទិវា​សិទ្ធិមនុស្ស​​អន្តរជាតិ ១០ធ្នូ ​ឆ្នាំ២០២២នេះ​ កូដ​ករណាហ្គាវើលដ៍ យុវជនខ្មែរថាវរៈ ​​យុជន​មាតាធម្មជាតិ​ បាននាំគ្នា​​ស្លៀកសម្លៀកបំពាក់ជា​អ្នកទោស​ និងទម្រង់ផ្សេងទៀត​ ដើម្បីបង្ហាញទៅកាន់រាជរដ្ឋាភិបាលថា ​ការគោរពសិទ្ធិមនុស្ស​នៅកម្ពុជាមិនមានលក្ខណៈល្អប្រសើរទេ​។

លោក គង់​អួន​ ​សមាជិកគណបក្សភ្លើងទៀន។

អាជ្ញាធរ​ដោះលែង​សមាជិក​បក្សភ្លើងទៀន​នៅ​ខេត្តកណ្ដាល ក្រោយ​ឃុំខ្លួន​រយៈពេល​ពីរថ្ងៃ

​​សមាជិកគណបក្សភ្លើងទៀននៅឃុំ​​កោះចូរ៉ាម ស្រុកខ្សាច់កណ្ដាល​ ខេត្តកណ្ដាល លោក គង់​ អួន​ ​ត្រូវបានអាជ្ញាធរដោះលែងឱ្យមានសេរីភាពវិញហើយនៅ​វេលាម៉ោង ​៣រសៀល ថ្ងៃសុក្រនេះ ក្រោយពីត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន​តាំងពីថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២។

កញ្ញា ឈឹម ស៊ីថរ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន អំឡុងពេលក្រុមសហជីព តំណាងកូដករ និងកូដករ យកញត្តិទៅដាក់នៅក្រសួងការងារ ដើម្បីសុំកិច្ចអន្តរាគមន៍ដោះស្រាយវិវាទការងាររវាងក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយនឹងក្រុមកូដករ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

សហព័ន្ធសហជីពអឺរ៉ុបផ្នែកចំណីអាហារ កសិកម្ម និងទេសចរណ៍ ទាមទាររដ្ឋាភិបាលដោះលែងកញ្ញា ឈឹម ស៊ីថរ

សហព័ន្ធសហជីពអឺរ៉ុបផ្នែកចំណីអាហារ កសិកម្ម និងទេសចរណ៍ (EFFAT) ទាមទាររដ្ឋាភិបាលដោះលែងកញ្ញា ឈឹម ស៊ីថរ និងថាការចាប់​ខ្លួនកញ្ញា ឈឹម ស៊ីថរ ដែលជាមេដឹកនាំសហជីពបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍នេះ​​ បំពានលើក្រមនីតិវិធីព្រហ្មទណ្ឌរបស់ប្រទេសកម្ពុជា​។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

សាលាឧទ្ធរណ៍ភ្នំពេញ នឹងប្ដូរទីតាំងទៅសង្កាត់ព្រែកលៀបនៅដើមឆ្នាំក្រោយ

សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នឹងត្រូវផ្លាស់ទៅទីតាំងថ្មី​នៅ​​សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

លោក គង់​អួន​ ​សមាជិកគណបក្សភ្លើងទៀន។

អាជ្ញាធរចាប់ខ្លួនសមាជិកបក្សភ្លើងទៀននៅខេត្តកណ្ដាល ក្រោយមានជម្លោះជាមួយសាច់ញាតិអធិការរងនគរបាលស្រុក

ក្រុមគ្រួសាររបស់លោក គង់ អួន បានអះអាងថា ​លោក គង់​អួន​ ដែលជា​សមាជិកគណបក្សភ្លើងទៀន ត្រូវបានអាជ្ញាធរចាប់ខ្លួន​កាលពីថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២២ ដោយពុំមានដីកា ក្រោយពីមានជម្លោះជាមួយអ្នកជិតខាងដែលជាសាច់ញាតិរបស់អធិការរងនគរបាលស្រុក។

កញ្ញា សេង ធារី ឈរស្រែកនៅមុខសាលាដំបូងរាជធានីភ្នំពេញ ក្នុងថ្ងៃប្រកាសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើកញ្ញា និងសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ពាក់ព័ន្ធបទចោទ «ញុះញង់ និងរួមគំនិតក្បត់» ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

មេធាវីកញ្ញា សេង ធារី គ្រោងដាក់លិខិតស្នើផ្ទេរកូនក្ដីពីពន្ធនាគារខេត្តព្រះវិហារជាលើកទីពីរ

មេធាវីការពារក្ដីឱ្យកញ្ញា សេង ធារី​ គឺលោក សំ ទិត្យសីហា ​គ្រោងដាក់ពាក្យ​ទៅក្រសួងមហាផ្ទៃជាថ្មី ដើម្បីសុំផ្ទេរកូនក្ដីរបស់ខ្លួនពីពន្ធនាគារខេត្តព្រះវិហារមកភ្នំពេញ​ ក្រោ​​យ​ពីលិខិតទីមួយផ្ញើទៅក្រសួងកាលពី​ចុងខែសីហាកន្លងទៅ មិនមានការឆ្លើយតប​​។