កូដករ​ណាហ្គាវើលដ៍ប្រមាណ៣០នាក់បាន​នាំគ្នាទៅ​ប្រមូលផ្តុំនៅមុខ​សាលា​ដំបូងរាជធានីភ្នំពេញ ដោយ​ពួកគេ​​បាន​​កាន់​បដា​ដែលមានខ្លឹមសារ​​ថា «ខ្ញុំមកធ្វើជាសាក្សី» ក្នុងគោល​បំណង​លើក​ទឹក​ចិត្ត និងគាំទ្រដល់​សមា​ជិក​របស់​ខ្លួនដែល​ចូលទៅ​បំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបណ្ដឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

កូដករណាហ្គា២នាក់ចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបណ្ដឹងរបស់ក្រុមហ៊ុន

កូដករណាហ្គាវើលដ៍ ២នាក់ បានចូលបំភ្លឺរួចរាល់នៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ ប៉ុន្តែ​នីតិវិធីរបស់តុលាការ​​បន្ត​យ៉ាង​ណាទៀត​​នោះ​ ទាំង​មេធាវីការពារក្ដី និងកូដករ នៅមិនទាន់​ដឹង​នៅឡើយទេ ដោយ​ត្រូវរង់ចាំកូដករ​​ផ្សេង​ទៀតចូលឆ្លើយបំភ្លឺជាបន្តបន្ទាប់នាពេលខាងមុខទៀតសិន។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (រូបកណ្តាល) កំពុងដើរនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ក្រោយចុះពីលើយន្តហោះនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ (ហ៊ាន រង្សី)

កូដករ​ណា​ហ្គាវើលដ៍​ស្នើ​​​លោក​​ ចូ​ ​បៃដិន​ ​​​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ដោះ​ស្រាយ​វិវាទ​ការងារ​

កូដករក្រុមហ៊ុនណាហ្គាវើលដ៍ ​នៅថ្ងៃសៅរ៍​ទី១២ ខែវិច្ឆិកា បានអំពាវនាវដល់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក​ ចូ បៃដិន​ ជួយ​ជំរុ​ញ​ទៅរាជ​រដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយ​វិវាទការងារនៅក្រុមហ៊ុនល្បែងមួយ​​នេះ និង​​គោរពសិទ្ធិបញ្ចេញមតិ សិទ្ធិ​មនុស្ស ព្រមទាំង​បញ្ឈប់ការប្រើប្រាស់អំពើហិង្សាទៅលើក្រុមអ្នកតវ៉ាដោយសន្តិវិធី​។

ភរិយាសកម្មជនការពារព្រៃឈើ លោក ឆន ផល្លា ស្នើតុលាការដោះលែងស្វាមីខ្លួនដែលកំពុងមានជំងឺ

​ភរិយា​​របស់​សកម្មជនការពារព្រៃឈើ​​ លោក ឆន ផល្លា ស្នើទៅតុលាការ​​ទម្លាក់​​​ចោល​រា​ល់​ការ​ចោទប្រកាន់​ និង​ដោះលែង​​ស្វាមី​របស់ខ្លួន​​​ឱ្យ​មានសេរីភាព​ឡើងវិញ ក្រោមហេតុផល​ថា ស្វាមីរបស់គាត់បាន​​ធ្លាក់ខ្លួន​ឈឺនៅក្នុងពន្ធនាគារ​​​ ប៉ុន្តែ​​ប្រធាន​ពន្ធនាគារ​អះអាងថា អ្នកជាប់ឃុំរូបនោះ​​មិន​មាន​​ជំងឺ​​នោះ​ទេ​។​  ​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងចាប់ដៃជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ដឹមីត្រូ គូលេបា (Dmytro Kuleba) ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាពនាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (នាយករដ្ឋមន្ត្រី ហ៊ុន សែន)

កម្ពុជា​បន្ត​បញ្ជាក់​ជំហរ​​មិន​គាំទ្រ​​ការ​​ឈ្លាន​ពាន​ទឹកដី​​ប្រទេស​អ៊ុយក្រែន​​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ប្រមុខការទូត​អ៊ុយក្រែនថា ​ ជំហរកម្ពុជានៅតែប្រឆាំងចំពោះការឈ្លានពានមកលើអធិបតេយ្យ​ និងបូរណភាព​ដែនដី​របស់រដ្ឋឯករាជ្យ ហើយក៏​មិនគាំទ្រដល់​ការបំបែករដ្ឋ ឬការ​ទន្ទ្រានឈ្លានពានយកទឹកដី​ពីប្រទេសដ​ទៃឡើយ។​​

នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន លោក លី ខឺឈាង និងភរិយាបានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចាប់ផ្ដើមទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា។ (ក្រសួងការបរទេសកម្ពុជា)

នាយក​រដ្ឋ​មន្រ្ដី​ចិន​មក​ដល់​កម្ពុជា​​​ ​អំឡុង​ពេល​​ដំណើរ​ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ចាប់​ផ្តើម​​

នាយករដ្ឋមន្រ្ដីនៃសាធារណរដ្ឋប្រជាមានិតចិន លោក លី ខឺឈាង បានមកដល់​កម្ពុជាហើយកាលពី​យប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២  ដើម្បី​​បំពេញទស្សនកិច្ចផ្លូវការ អំឡុងពេលនៃដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ានចាប់ផ្តើម។

សកម្មភាពនៃការធ្វើកូដកម្មបង្អត់អាហាររយៈពេល១សប្ដាហ៍របស់ក្រុមយុវជនខ្មែរថាវរៈ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីស្នើទៅតុលាការដោះលែងកញ្ញា សេង ធារី និងអ្នកទោសនយោបាយទាំងអស់អោយមានសេរីភាព។ (ហ្វេសប៊ុក ខ្មែរថាវរៈ)

យុវជន​​​ខ្មែរ​ថាវរៈ​បន្ត​បង្អត់​អាហារ​មុខ​​ពន្ធនាគារ​ខេត្តព្រះវិហារ​​​ ក្រោម​ការ​ឃ្លាំ​មើល​ពី​​អាជ្ញាធរ​​​

យុវជន​​ខ្មែរថាវរៈចំនួន ​៦នាក់​បានអះអាងថា ​អាជ្ញាធរបាន​ឃ្លាំមើលពួកគេ​ដែលកំពុង​ធ្វើយុទ្ធនាការបង្អត់អាហារ ដោយថាជាការធ្វើស្របគ្នា​ជាមួយកញ្ញា សេង ​ធារី​ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តព្រះវិហារ ដើម្បីទាមទារឱ្យ​ដោះលែង​មេធារីអន្តរជាតិសញ្ជាតិ​ខ្មែរ-អាមេរិករូបនេះ​។

ពលរដ្ឋ​​នៅ​​ឃុំព្រែកសំបួរ​​ចោទ​​​មេឃុំ​ និង​​មន្រ្តីពាក់ព័ន្ធ​ថា​​​យក​ដី​រដ្ឋ​ធ្វើ​​ជា​កម្ម​​សិទ្ធិ​ ប៉ុន្តែត្រូវអាជ្ញាធរ​បដិសេធ

ប្រជាពលរដ្ឋ​​ឃុំព្រែកសំបួរ ស្រុកពាមជរ ខេត្តព្រៃវែង ​ចោទ​​មេឃុំ​​ និង​មន្រ្តីពាក់ព័ន្ធ​​ផ្សេងទៀត ថា​​បាន​ព្យាយាម​​កាត់​ដី​​រដ្ឋបាល​ឃុំ​​ចំនួន ​៣​ហិកតា ​យក​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់​ខ្លួន​ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ និងថាជារឿង​ភ័ន្តច្រឡំ។

ក្រុម​ស្ត្រីថ្ងៃសុក្រ បាន​​​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំនៅកម្ពុជា ដើម្បី​​ស្នើ​ឱ្យជួយ​​​ជំរុញ​​​​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដោះលែ​ង​ស្វាមីនិង​សាច់ញាតិ​របស់​​ពួ​ក​គេ ​ព្រមទាំងអ្នកទោស​នយោបាយ​ដែល​​កំពុង​ជាប់​ពន្ធនាគារឱ្យមានសេរីភាពវិញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ស្ត្រីថ្ងៃសុក្រ​ស្នើ​អាមេរិក​ជួយ​ជំរុញ​រដ្ឋាភិបាល​ដោះលែង​អ្នកទោស​នយោបាយ ខណៈ​ប្រធានាធិបតី​អាមេរិក​នឹង​មក​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ

ក្រុម​ស្ត្រីថ្ងៃសុក្រ បាន​​​ប្រមូល​ផ្ដុំគ្នា​នៅ​មុខ​​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំនៅកម្ពុជា នៅថ្ងៃសុក្រនេះ ដើម្បី​​ស្នើ​ប្រទេស​ប្រកាន់​​លទ្ធិ​ប្រជាធិបតេយ្យ​​​មួយ​នេះ​ ជួយ​​​ជំរុញ​​​​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​ដោះលែ​ង​ស្វាមី និង​សាច់ញាតិ​របស់​​ពួ​ក​គេ ​ព្រមទាំងអ្នកទោស​នយោបាយ​ ដែល​​កំពុង​ជាប់​ពន្ធនាគារឱ្យមានសេរីភាពវិញ។

លោក រ៉ុង ឈុន ថ្លែងប្រាប់អ្នកសារព័ត៌មាន អំឡុងចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

លោក រ៉ុង ឈុន​​ សោកស្តាយ​ដែល​​​តុលាការ​​​​​មិន​អនុញ្ញាត​​ឱ្យ​​​លោក ​​​ទៅ​​ចូល​រួម​​​សមាជ​​​ ITUC​ ​​​នៅ​​បរទេស​

ប្រធាន​សហភាព​សហជីព​​កម្ពុជា​ (CCU) លោក រ៉ុង ឈុន បង្ហាញ​ការសោកស្ដាយ​ដែល​​សាលា​​​ដំបូង​​រាជធានីភ្នំពេញ ​​មិនអនុញ្ញាតឱ្យលោក​ទៅ​ចួល​រួម​​​​​សមាជ​​សហភាព​សហជីពអន្តរជាតិ​​(ITUC) ​នៅ​ប្រទេស​អូស្រ្ដាលី​​។

សារ «អរគុណសន្តិភាព អរគុណសម្ដេចតេជោសែន»

របាយការណ៍​ស្ទង់មតិ​របស់TI រកឃើញ​ថា​យុវជនកម្ពុជា​ចាប់​អារម្មណ៍​តិចតួច​ក្នុង​រឿងនយោបាយ

របាយការណ៍ស្ទង់មតិ​មួយរបស់អង្គការតម្លាភាពកម្ពុជា (TI) បាន​រកឃើញថា យុវជន​កម្ពុជាភាគច្រើន​មិន​សូវចាប់អារម្មណ៍រឿងនយោបាយ ដោយសារតែ​ពួកគេ​ព្រួយបារម្ភ​ពីសុ​វត្ថិភាព និងយល់ថា​​​នយោបាយគឺជា​រឿង​គ្រោះ​ថ្នាក់។