កូដករ​ណាហ្គាវើលដ៍ប្រមាណ៣០នាក់បាន​នាំគ្នាទៅ​ប្រមូលផ្តុំនៅមុខ​សាលា​ដំបូងរាជធានីភ្នំពេញ ដោយ​ពួកគេ​​បាន​​កាន់​បដា​ដែលមានខ្លឹមសារ​​ថា «ខ្ញុំមកធ្វើជាសាក្សី» ក្នុងគោល​បំណង​លើក​ទឹក​ចិត្ត និងគាំទ្រដល់​សមា​ជិក​របស់​ខ្លួនដែល​ចូលទៅ​បំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបណ្ដឹងរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

កូដករ​ណាហ្គាវើលដ៍​ម្នាក់​ទៀត​នឹង​ចូលបំភ្លឺ​នៅ​តុលាការ​ពាក់ព័ន្ធ​បទចោទ​ចំនួន​៣​របស់​ក្រុមហ៊ុន

កូដករណាហ្គាជាស្ត្រីម្នាក់ទៀត​​នឹង​ចូល​ទៅ​បំភ្លឺ​តាម​ការ​កោះហៅជាលើ​ក​ទី២​របស់​តុលាការ នៅរសៀល​​​​​ថ្ងៃទី១៥ ខែ​វិច្ឆិកានេះ ​ពាក់ព័ន្ធនឹងបទចោទប្រកាន់ចំនួន៣ ដែលក្រុមហ៊ុនល្បែងមួយនេះបានប្ដឹង​រូប​គាត់។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។ (United Nations in Cambodia)

ប្រមុខ​UN​ជំរុញ​ឱ្យ​​របប​សឹក​មីយ៉ាន់ម៉ា​ដោះ​លែង​អ្នក​ទោស​នយោបាយ​ និង​ងាក​មក​គន្លង​ប្រជាធិបតេយ្យ​​ជា​បន្ទាន់

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ជំរុញឱ្យអាជ្ញាធររបបយោធាមីយ៉ាន់ម៉ាស្តាប់ពលរដ្ឋខ្លួន ដោយដោះលែងអ្នកទោសនយោបាយ និងត្រឡប់មកមាគ៌ាប្រជាធិបតេយ្យវិញជាបន្ទាន់ ដោយថា នេះជាវិធីសាស្ត្រតែមួយគត់ ដើម្បីរក្សាស្ថិរភាព និងសន្តិភាព ខណៈលោកចាត់ទុកការវាយប្រហារមិនរើសមុខលើជនស៊ីវិល គឺជាអំពើយង់ឃ្នង និងគួរឱ្យរន្ធត់។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានអញ្ជើញចុះពីលើយន្តហោះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក។ (ហ៊ាង រង្សី)

ប្រធានា​ធិបតី​​អាមេរិក​ ​លោក​ ចូ​ ​បៃដិន​ ​មក​ដល់​កម្ពុជា​​ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមកដល់កម្ពុជាហើយនៅម៉ោងជាង ៨ព្រឹក ថ្ងៃសៅរ៍នេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមការរឹតបន្តឹងសន្តិសុខនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ព្រមទាំងផ្អាកការធ្វើដំណើរនៅតាមបណ្តាមហាវិថីមួយចំនួនជាច្រើនម៉ោង។

មេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

អាស៊ាន​អនុញ្ញាត​ឱ្យ​ប្រទេសទីម័រឡេស្តេ​ចូល​ជា​សមាជិក

អាស៊ានបាន​ឯកភាព​ជា​គោល​ការណ៍​ទទួល​​យក ​​ទីម័រ​​ឡេស្តេ​​ ចូល​​ជា​​សមាជិក​អាស៊ាន​ទី​១១ នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី៤០ និង​៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានយាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។

មេដឹកនាំ​ប្រទេស​មួយចំនួន​បាន​មកដល់​កម្ពុជា​ជា​បណ្ដើរៗ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន

មេដឹកនាំនៃ​ប្រទេសសមាជិកអាស៊ាន និងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនបាន​មកដល់ប្រទេស​កម្ពុជា​ជា​បណ្តើរៗ​ហើយ គិតត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ខណៈឆ្នាំ២០២២​នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ពលរដ្ឋ​​នៅ​ភូមិ​ស្នា​សង្គ្រាម​រំពឹង​ថា​ ​អាជ្ញាធរ​នឹង​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី​​ជូន​ពួក​គាត់​​​ក្រោយ​បុណ្យ​អុំទូក​

តំណាងពលរដ្ឋជាង២០០គ្រួសារ នៅភូមិស្នាសង្គ្រាម ស្រុកប្រាសាទបាគង ខេត្តសៀមរាប រំពឹងថា អាជ្ញាធរនឹងជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ដែលអូសបន្លាយជិត២០ឆ្នាំ​ឱ្យដាច់ស្រេច ក្រោយបុណ្យអុំទូកចប់ ស្របពេលពួកគេកំពុងប្រឈមកង្វះដីធ្លីសម្រាប់បង្កបង្កើនផល​។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា ក្នុងពិធីទទួលស្វាគមន៍អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅរាជធានីភ្នំពេញ អំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ក្នុងនាមជាប្រធានអាស៊ានកាលពីឆ្នាំ២០១២។ (នាយករដ្ឋមន្ត្រី)

លោក​ ​ហ៊ុន​ ​សែន​ ​​សោក​ស្តាយ​​ដ្បិត​​ភរិយា​​មិន​អាច​ចូលរួម​ទទួល​​ភរិយា​ថ្នាក់​ដឹក​នាំ​​ប្រទេស​នានា​ដោយ​សារ​បញ្ហា​សុខភាព​

ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន អះអាងថា ភរិយារបស់លោកមិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានាបានដោយសារភរិយាលោកមានបញ្ហាសុខភាព ខណៈលោកបង្ហាញការសោកស្តាយចំពោះបញ្ហានេះ។

លោក យៀប សំណាង (រូបចំកណ្តាល) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអាស៊ាន បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអ្នកតំណាងអចិន្ត្រៃយ៍អាស៊ាននៅភ្នំពេញនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។ (ក្រសួងការបរទេសកម្ពុជា)

ដំណើរ​ការ​នៃ​ការ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ចាប់​ផ្តើម​​ ​ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ​

ដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមដំណើរការចាប់ពីថ្ងៃអង្គារនេះ ក្រោមការរឹតបន្តឹងសន្តិសុខសុវត្ថិភាព​ ខណៈអាជ្ញាធររាជធានីភ្នំពេញអះអាងថា បានត្រៀមរួចរាល់អស់ហើយ ក្នុងនោះមានការប្រើកម្លាំង ជាង ២ ០០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងអំឡុងកិច្ចប្រជុំនេះ។

សង្គមស៊ីវិល​ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់​លើ​ជន​ប្រើ​ហិង្សា​លើ​ម្ចាស់រទេះ​អេតចាយ ជាជាង​អនុវត្ត​ត្រឹម​វិន័យ​រដ្ឋបាល

សង្គម​ស៊ីវិល​ដែល​សកម្ម​ក្នុង​កិច្ច​ការពារសិទ្ធិមនុស្ស ជំរុញឱ្យស្ថាប័នពាក់ព័ន្ធអនុវត្តច្បាប់ព្រហ្មទណ្ឌ​ចំពោះមន្ត្រី​ខណ្ឌ​៧មករា​ ដែល​បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ម្ចាស់​រទេះអេ​ត​ចាយ ជាជាង​អនុវត្ត​ត្រឹម​វិន័យ​រដ្ឋ​បាល ដើម្បី​បញ្ចៀសរូបភាពហិង្សាដដែលនេះកើតឡើងលើជន​រងគ្រោះដទៃទៀត។

សិន្និសី​ទ​សង្គម​ស៊ីវិល​អាស៊ាន ឬវេទិកាប្រជាពលរដ្ឋអាស៊ាន ២០២២ ស្តីពី «ការ​ពារ និង​​ធានា​​លំហ​ពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋអាស៊ីអាគ្នេយ៍ ដើម្បី​សមធម៌ និងយុត្តិធម៌សង្គម» នៅថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ២០២២ នារាជធានីភ្នំពេញ។

សង្គមស៊ីវិល​ថា​ការ​ហ៊ាន​បង្ហាញ​នូវ​កង្វល់​និង​ចូលរួម​ជា​មតិ​របស់​ពលរដ្ឋ នឹង​ជួយ​រក្សា​លំហ​សង្គម​មិន​ឱ្យ​បិទ

សង្គមស៊ីវិលលើកឡើងថា ការចូលរួមមតិរបស់ពលរដ្ឋក្នុងតំបន់ ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនិងកង្វល់នានា បើទោះបានជំរុញនូវភាពជោគជ័យឬអត់ក្ដី ក៏បានបង្ហាញនូវការយកចិត្តទុកដាក់ ជួយរក្សាលំហសង្គមមិនឱ្យបិទ និងរំឭករដ្ឋាភិបាលឱ្យគោរពមតិពលរដ្ឋដែលធានាដោយច្បាប់។